សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

05/03/2018 - 16:13

វិញ​ឡុង​ខិត​ខំ​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ

ឆ្នាំ​២០១៨ ខេត្ត​វិ​ញ​ឡុង​ជំ​រុញ​ល្បឿន​ផ្ទេរ​ជូន​​​ចំ​​ណេះ​ដឹង​ដល់​អ្នក​ក្រី​ក្រ បង្កើន​គុណ​ភាព​បង្រៀន​មុខ​របរ​ដល់​ពល​ករ​ជន​បទ ពល​ករ​ស្ថិត​ក្នុង​គ្រួ​សារ​ក្រី​ក្រ បង្ក​លក្ខណ​សម្បត្តិ​ដល់​អ្នក​ក្រី​ក្រ​កែ​លម្អ​របរ​រក​ទទួល​ទាន និង​ខិត​ជិត​សេ​វា​កម្ម​សង្គម​មូល​ដ្ឋាន រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ជា​មធ្យម​១%​/​ឆ្នាំ​។

ទម្រង់​រូប​ភាព​ឲ្យ​​ខ្ចី​គោ​មេ​ចិញ្ចឹម​បន្ត​ពូជ​ជួយ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ   ជិត​ក្រ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ក​្នុ​ង​ឆ្នាំ​២០១៨ ខេត្ត​ខិ​ត​ខំ​ផ្ដល់​ជូន​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រ​ទាំង​១០០​% គ្រប់​លក្ខណ​សម្បត្តិ និង​មាន​តម្រូវ​ការ​បុល​ទុន​ឥណ​ទាន​អា​ទិ​ភាព​ពី​ធនា​គារ​គោល​យោ​បាយ​សង្គម​​ខេ​ត្ត;​អ្នក​ក្រី​ក្រ និង​ជិត​ក្រ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​១០០​%; សិស្ស​ក្រី​ក្រ​និង​ជិត​ក្រ​១០០​% រៀន​ដោយ​មិន​ចាំ​បាច់​បង់ថ្លៃ​សា​លា បន្ថយ​ថ្លៃ​សា​លានិ​ង​ទទួ​ល​បាន​​កញ្ចប់​ឧបត្ថ​ម្ភ​​ផ្សេង​ៗ​មួយ​ចំ​នួន​ទៅ​តាម​សេច​ក្ដី​កំ​ណត់​; ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៤៦០ កែ​លម្អ​លំ​នៅ​ឋាន​តាម​សេច​ក្ដី​សម្រច​ចិត្ត​លេខ​៣៣​/២០១៥​/QĐ-TTgចុះ​ថ្ងៃ​១០​/ ៨/​២០១​៥​ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបា​ល​។

 

ដើម្បី​អនុ​វត្ត​សម្រេច​ទិស​ដៅ​ខាង​លើ លោក​ត្រឹង​វាំុ​ង​ខាយ នា​យក​មន្ទីរ​ការ​ងារ​-យុទ្ធ​ជនពិ​ការ​និង​សង្គម​កិច្ច​ខេត្ត​វិញ​ឡុង ឲ្យ​ដឹង​៖ ខេត្ត​នឹង​បន្ត​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ គម្រោង​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ ជិត​ក្រ គ្រួ​សារ​ដែល​ទើប​នឹង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដូច​ជា​ជំនួ​យ​បនែ្ល​ម​តមៃ្ល​សន្ម​ត​៣០​%​ ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​គ្រួ​សា​រ​ជិត​ក្រ​;  ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​ចិញ្ចឹម​គោ លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​; ឧបត្ថម្ភ​សង់​ផ្ទះ​ដល់​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​រួម​ជាតិ​ខ្មែរ​; ឧបត្ថម្ភ​គម្រោង​អភិ​វឌ្ឍ​ផលិត​កម្ម ពិពិ​ធក​ម្ម​ការ​ងារ​រក​​ស៊ី​និង​ពង្រីក​ទម្រង់​រូប​ភាព​កាត់​បន្ថ​យ​ភាព​ក្រី​ក្រ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត ដំ​ណាក់​កាល​​២០១៦​-២០២០​។ល។ ខេត្ត​បង្កើន​ការ​ងារ​ផ្សព្វ​ផ្សាយ ចលនា​អ្ន​ក​ក្រី​ក្រ ជិត​ក្រ ជម្នះ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មិន​រង់​ចាំ​សំអា​ង​ទៅ​លើ​គោល​ន​យោ​បាយ​ឧបត្ថម្ភរបស់​រដ្ឋ; បង្កើន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​មាន​លក្ខខ័​ណ្ឌ​ទៅ​តាម​មុខ​សញ្ញា  ធា​នា​រយៈ​ពេល​ទទួល​ផល​; លើក​ទឹក​ចិត្ត​ការ​ម្ចាស់​ការ​សកម្ម​ចូល​រួម​របស់​អ្នក​ក្រី​ក្រ​តាម​រយៈ​ការជូន​រង្វា​ន់​ចំ​ពោះ​គ្រួ​សារ​ដែល​ចាក​ផុត​ពី​ភាពក្រី​​ក្រ មិន​ធ្លាក់​ក្នុង​ស្ថាន​ភាព​ក្រ​ឡើង​វិញ​។ ក្រៅ​ពី​នោះ ខេត្ត​បន្ត​ការ​ឧបត្ថម្ភ​ប្រ​ភព​កម្លាំង​ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​ពង្រីក​ទម្រង់​រូប​ភាព​គម្រោង​កាត់​បន្ថយ​ភា​ព​ក្រី​ក្រ​ប្រ​កប​ដោយ​ប្រសិ​ទ្ធ​ភាព សម​ស្រប​ជា​​មួយ​ស្ថាន​ភាពបច្ចុប្បន្ន​ នៅ​ភូមិ​ភាគ​និង​បង្កើន​ស្មារ​តី​ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វា​យ​ដើម្បី​សន្សំ​សំចៃ​សម្រាប់​​ការ​ផលិត​កម្ម​។

ឆ្នាំ​២០១៧ អា​ស្រ័យ​ដោយ​អនុ​វ​ត្ត​នូវ​ដំ​ណោះ​ស្រាយ​ព្រម​ៗ​គ្នា​ជា​ច្រើន បាន​ជា​គ្រួ​សា​រ​ក្រី​ក្រ ក្នុង​ខេត្ត​វិញ​ឡុង​កាត់​បន្ថយ​បាន​១,០៥​% នៅ​១០,៣៦៥​គ្រួ​សារ​។ ខេត្ត​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​២.៥៩៦​ខ្នង​; ឧបត្ថម្ភ​​ប័ណ្ណ​​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​អ្នក​ក្រី​ក្រ​៣៦.៩៩៥ និង​ផ្ដល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​អ្នក​ជិត​ក្រ​៤២.៦៧៧; លើក​លែង​បង់​ថ្លៃ​សា​លា បន្ថយ​ថ្លៃ​សា​លា  ឧបត្ថម្ភ​ដល់​សិស្ស​ក្រី​ក្រ   ជិត​ក្រ​ជាង​១៥.​៦០០​រូប ដោយ​ថ​វិ​កាស​រុប​ជាង​៣,៣​ពាន់​លាន​ដុង​; ចល​នា​សង្គ​មូ​ប​នី​យ​កម្ម​ជាង​១៥​ពាន់​លាន​ដុង​ ដើម្បីឧ​បត្ថម្ភ​អា​ហា​រូបករណ៍ សៀវ​ភៅ​ពុម្ព ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​កង់​ជា​ដើ​ម​​ដល់​សិស្ស​ក្រី​ក្រ៕​

                 baovinhlong.com.vn-ទីទុយ

ចែករំលែកអត្ថបទ