នយោបាយ - សង្គម នយោបាយ - សង្គម

05/03/2018 - 16:13

ភាព​កក់​ក្តៅ​នៅ​​ភូមិ​មិត្ត​ភាព​វៀត​ណាម

វិជ្ជា​ស្ថាន​ដោះ​ដូរ​វប្ប​ធម៌​ទ្វីប​​អា​ស៊ី​កូ​រ៉េ សហ​ការ​ជាមួយនឹង​ខេត្ត Deagu (ប្រ​ទេស​កូរ៉េ)​​ បាន​​ឧបត្ថម្ភ​ថ​វិ​កាកសាង​ភូមិ​វប្ប​ធម៌​មិត្ត​ភាព​វៀត​ណាម​-កូ​រ៉េ ជូន​ជន​រួម​ជាតិ​ភាគ​តិច​ស្រុក​​កើ-​ដ ក្រុង​កឹង​ធើ។​

តំ​ណាង​វិជ្ជា​ស្ថាន​ដោះ​ដូរ​វប្ប​ធម៌​ទ្វី​ប​អា​ស៊ីកូ​រ៉េ​ ថ្នាក់​ដឹក​នាំ​ស្រុក​កើ-​ដ គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ​​និ​ង​នា​យក​ដ្ឋាន​ភូមិ​ភាគ​ធ្វើ​ពិ​ធី​បើក​គម្រោង​កសាង​សំ​ណង់​ភូមិ​មិត្ត​ភាព​វៀត​ណាម​ – ​កូ​រ៉េ។​

អនុ​វត្ត​ផែន​ការ​លេខ​៥៧/KH-UBND ថ្ងៃ​ទី​៥ ខែ​មិ​ថុ​នា ឆ្នាំ​២០១៤ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ស្ដីពី​ការ​ផ្សព្វ​ផ្សាយ​​អនុ​វត្ត​គម្រោង​ បង្កើន​កិ​ច្ច​សហ​ប្រតិ​បត្តិ​ការអន្ត​រ​ជាតិ ឧបត្ថម្ភ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច -​ សង្គម​នៅ​កន្លែ​ង​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្រ្ត​ ក្រុង​កឹង​ធើ សហ​ព័ន្ធ​បណ្តា​អង្គ​ការ​មិត្ត​ភាព​រួម​ជា​មួយ​នឹង​គណៈ​​ជន​ជាតិ​ក្រុង​កឹង​ធើ បាន​សហ​ការ​ចលនា​វិជ្ជា​ស្ថាន​ដោះ​ដូរ​វប្ប​ធម៌​ទ្វីប​អា​ស៊ី​កូ​រ៉េ​(ACEF) និង​ខេត្ត Deagu ក​សាង​ភូមិ​វប្ប​ធម៌​នៅ​មណ្ឌល​តាំ​ង​ទី​លំ​នៅ​នៃ​ភូមិ​ថើយហ្វា​B​ ទី​ប្រ​ជុំ​ជន​កើ​-ដ​ ស្រុក​កើ-ដ។ ​ជំ​​ហាន​ដំបូ​ង គម្រោង​នឹ​ង​សង់​ផ្ទះ​២០​ខ្នង​ជូន​មា​មីង​ជន​ជាតិ​ភាគ​តិច​សំ​ខាន់​គឺ​ជន​រួម​ជាតិ​ខ្មែរ​ក្រ​លំ​បាក  ដែល​បាន​ឧបត្ថម្ភ​ដី​សង់​ផ្ទះក្នុង​មណ្ឌល​តាំង​ទី​លំ​នៅ​ថ្មី ប៉ុន្តែ​គ្មាន​សមត្ថ​ភាព​សង់​ផ្ទះ​។ ប្លង់​ផ្ទះ​គឺ​ផ្ទះ​កម្រិត​៤​មាំ​មួន នឹង​ផ្ទៃ​ដី​៣៦ម​២ ស​រុប​ថ​វិ​កាទាំ​ង​២០​ខ្នង​គឺ៩២០​លាន​ដុង​។ តាម​ការ​គ្រោង​ទុក​សំ​ណង់​ផ្ទះ​សង់​សម្រេច​និង​ប្រ​គល់​ជូន​ក្នុង​ខែ​មេ​​សា ​ឆ្នាំ​២០១៨ ស្រប​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី ដើម្បី​មា​មីង​ទទួល​អំ​ណរ​បុណ្យចូ​លឆ្នាំ​ថ្មី​សប្បាយ​រីក​រាយ​។ លោក​លីវ​ឡើយ​ គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ដែល​បាន​ជំ​នួយ​សង់​ផ្ទះ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ រីករាយ​ឲ្យដឹង៖ “​គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់ ពី​ព្រោះ​មាន​ផ្ទះ​នៅ​លំ​នឹង​។ សប្បុ​រស​ជន​ទាំង​ឡាយ​នៅ​ទាំង​ឧបត្ថម្ភ​កូន​ចៅ​មា​មីង​ក្នុង​ភូមិ​វប្ប​ធម៌​បាន​រៀន​សូត្រ​សម្រេច​ជោគ​ជ័យ​​ទៀត​ផង​”។

អ្នក​ស្រីឡេ​ធី​ថាញ់​យ៉ាង ប្រ​ធាន​សហ​ព័ន្ធ​​បណ្តា​អង្គ​ការ​មិត្ត​ភាព​​ក្រុង​កឹង​ធើ អះ​អាង​៖ “ភូមិ​មិត្ត​ភាព​ត្រូវ​បាន​ប្រ​ទេស​ជា​មិត្ត​ក៏​ដូច​ជាថ្នា​ក់​ដឹ​ក​នាំ​ក្រុង ស្រុក​កើ​-ដ ជ្រើស​រើស​ក​សាង​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ជន​ជាតិ​ភាគ​​តិច ស​ឲ្យ​ឃើញ​ថា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ពិ​សេស​គឺ​មា​មីង​ជន​ជាតិ​ខ្មែរ​។ នេះ​ជា​ការ​ឧបត្ថម្ភ​ជាក់​ស្តែង សម្រាប់​មា​មីង​មាន​ផ្ទះ​នៅ​លំ​នឹង​​ខិត​ខំ​​ធ្វើ​ការ​រក​ស៊ី​មាន​លក្ខណ​សម្បត្តិ​ចិញ្ចឹម​កូន​ចៅ​រៀន​សូត្រ​បាន​ល្អ”​។ តាម​កម្ម​វិ​ធី​សហ​ការ​រវាង​វិជ្ជា​ស្ថាន​ដោះ​ដូរ​វប្ប​ធម៌​ទ្វី​ប​អា​ស៊ី​កូរ៉េ​និ​ង​ក្រុង​កឹង​ធើ ក្រោយ​ពី​សង់​ផ្ទះ​ជូន​ភា​គី​ប្រ​ទេស​ជា​មិត្ត​កូ​រេ៉​នឹង​បន្ត​ការ​ឧបត្ថម្ភ​ទុន​សម្រាប់​កសាង​សំ​ណង់​បម្រើ​សា​ធារ​ណៈ​ប្រ​យោជន៍​ជូន​ដល់​ប្រ​ជា​ជន​ក្នុង​ភូមិ​វប្ប​ធម៌​ទៀត​ផង​។ ទន្ទឹម​នឹង​នោះ នៅ​ទាំង​ឧបត្ថម្ភ​មា​មីង​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិ​ច្ច​គ្រួ​សា​រ​ ឧបត្ថម្ភ​ថ​វិ​ការៀ​នសូ​ត្រ​និង​ផ្តល់​អា​ហា​រូប​ករណ៍​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ដែល​មាន​ស្នា​ដៃ​រៀន​សូត្រ​ល្អ៕​

                      ថាញ់​ភូ​ - សេ​រី

ចែករំលែកអត្ថបទ