សុខភាព សុខភាព

05/03/2018 - 16:13

សុ​ក្រឹត​ភាព​នូវ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន

ផ្នែក​សុ​ខា​ភិ​បាល​ខេត្ត​ហូវ​យ៉ាង បាន​ខិត​ខំ​ធ្វើ​ឲ្យ​សុក្រឹត​នូវ​ប្រ​ព័ន្ធ​សុ​ខា​ភិបាល​មូល​ដ្ឋាន ដើម្បី​ថែ​ទាំ​សុខ​ភាព​ឲ្យ​បាន​ល្អ​ជូន​អ្នក​ជំ​ងឺ​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​។
 

អ្នក​ជំ​ងឺ​មក​ចាក់ម្ជុល​វិ​ទ្យា​សាស្រ្ត​​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​តឹង​ប៊ិញ ស្រុក​​ផុង​ហ៊ីប​។

តួ​យ៉ាង​ដូច​នៅ​ស្រុក​ឡុង​ម៉ី ពេល​បាន​ចែក​ចេញ​ពី​ស្រុក​ឡុង​ម៉ី (ចាស់​) ទៅ​ជា​ទី​រួម​ខេត្ត​ឡុង​ម៉ី និង​ស្រុក​ឡុង​ម៉ី​។ ស្រុក​ឡុង​ម៉ី រួម​មាន​ឃុំ​ស្ថិត​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ស្ទើរ​តែ​ទាំង​អស់​។ ក្នុង​នោះ ប្រ​មូល​ផ្តុំ​ឃុំ​ជា​ច្រើន​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ មាន​ដូច​៖ សា​ភៀង​ លឿងងៀ វិញ​វៀង វិញ​វៀងA និង​លឿង​តឹម​។ល។ អា​ស្រ័យ​ឃុំជា​ច្រើ​ន​នៅ​លើ​ភូមិ​សាស្រ្ត​ជា​ឃុំ​លំបា​ក លំ​បាក​ពិ​សេស ម្ល៉ោះ​ហើយ​ស្រុក​ បាន​ផ្គួប​បញ្ចូល​នូវ​កម្ម​វិ​ធី គម្រោង​ជា​ច្រើន ដើម្បី​ធ្វើ​ឲ្យ​សុក្រឹត​នូវ​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន​។ បង​ឡឹម​ថាញ់​ហុង​ ប្រ​ធាន​កា​​រិ​យា​ល័យ​ជន​​ជាតិ​ស្រុក​ឡុង​ម៉ី ឲ្យ​ដឹង​៖ “ទូ​ទាំង​ស្រុក មាន​ឃុំ​ទី​ប្រ​ជុំ​ជន​ទាំង​១៥/​១៥  សុទ្ធ​តែ​មាន​ដំ​ណាក់​សុ​ខា​ភិបា​ល​សម្រេច​បទ​ដ្ឋាន​ជាតិ​តាម​ការ​កំ​ណត់​ដំ​ណាក់​សុ​ខា​ភិ​បាល​ទាំង​១០០​% សុទ្ធ​តែ​មាន​វេជ្ជ​បណ្ឌិត​ឆ្លើយ​តប​ទៅ​លើ​ការ​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​បាន​ល្អ​។ ស្រុក​បាន​ផ្ដល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​ជន​ជាតិ​ភាគ​តិច​កំ​ពុង​រស់​នៅ​តំ​បន់​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក និង​លំ​បាក​ពិ​សេស​​ត្រូវ​តាម​សេច​ក្តី​កំ​ណត់​”។

ពេល​ប្រ​ព័ន្ធ​សុ​ខា​ភិ​បាល​មូល​ដ្ឋាន​គ្រប​ដណ្ដប់​គ្រប់​កន្លែង ការ​លើក​កម្ពស់​ស្មារ​តី​យល់​ដឹង​ខាង​ថែ​ទាំ​សុខ​ភាព​របស់​ប្រ​ជា​ជន ក៏​បាន​អនុ​វត្ត​ងាយ​ស្រួល​ជាង​។ លោក​ផាម ហ្វាង​ឃឹម​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​សា​ភៀង ឲ្យ​ដឹង​៖ “ជន​ជាតិ​ភាគ​តិច​នៅ តំ​បន់​លំ​បាក​ពិ​សេស បាន​ផ្ដល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដោយ​ឥត​គិត​ថ្លៃ និង​បាន​សហ​កា​រី​សុ​ខា​ភិ​បាល​ភូមិ​ចុះ​ទៅ​ដល់​ផ្ទះ​ណែ​នាំ​ពីរ​បៀប​ប្រើ​ប្រាស់​ប័ណ្ណ ពេល​ទៅ​ពិ​និត្យ​ជំ​ងឺ​ប​ឋម​នៅ​ដំ​ណាក់​សុខា​ភិ​បាល ម្ល៉ោះ​ហើយ​ឥ​ឡូវ​អ្នក​ជំ​ងឺ​មិន​រ​អែង​ពេល​ទៅ​ពិ​និត្យ ជំ​ងឺ​ទៀត​”។ អា​ស្រ័យ​ទង្វើ​ជាក់​ស្តែង​ដូច​ខាង​លើ បាន​ជា​អ្នក​ជំ​ងឺ​មាន​ភាព​ងាយ​ស្រួល ពេល​មក​ព្យា​បាល​ជំ​ងឺ​ដោយ​ប័ណ្ណធា​​​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​។ លោក​យ័ញ​កិត នៅ​ភូមិ​៤ ឃុំ​សា​ភៀង ឲ្យ​ដឹង​៖ “ពេល​ខ្ញុំ​ឈឺ​ថ្កាត់​ម្តង​ៗ គឺ​មក​ដំ​ណាក់​សុ​ខា​ភិបាល​ពិ​និត្យ​ភ្លាម​ពី​ ព្រោះ​កន្លែង​ពិ​និត្យ​ស្អាត​បាត​។ វេជ្ជ​បណ្ឌិត ពិ​និត្យ​ជំ​ងឺ​អស់​ពី​ចិត្ត​ជូន​ថ្នាំ​ផឹក ប៉ុន្តែ​យើង​មិន​បង់​ប្រាក់​កាស​អ្វី​ទាំង​អស់​”។​

តាម​ប្រ​សាសន៍​លោក​គី​ហីវ​ថាញ់ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​ ឆ្លង​តាម​ការ​ត្រួត​ពិ​និត្យ​ពី​មូល​ដ្ឋាន ការ​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ជូន​មុខ​សញ្ញា​ជា​ជន​ជាតិ​ភាគ​តិច​រស់​នៅ​តំ​បន់​លំបា​ក និង​អ្នក​កំ​ពុង​រស់​នៅ​តំ​បន់​លំ​បាក​ពិ​សេស  ត្រូវ​បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ហ្មត់​ចត់ ចំ​នួន​អ្នក​ចូល​រួម​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង​។ អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​៥៨២​/QĐ-TTg ចុះ​ថ្ងៃ​២៨/៤/​២០១៧ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​ការ​ផ្តល់​សច្ចា​ប័ន​លើ​បញ្ជី​រាយ​នាម​ភូមិ​លំ​បាក​ពិ​សេស ឃុំ​តំ​បន់III តំ​បន់II  តំ​បន់​​ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០១៦​-២០២០ ក្នុង​នោះ ខេត្ត​ហូវ​យ៉ាង​មាន​ឃុំ​ស្ថិត​ក្នុង​តំ​បន់​​ចំ​នួន​១៤​ (ពី​មុន​មាន​៨​ឃុំ)​ ឃុំ​តំ​បន់​II ចំនួន៤ និង​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​៤៩​(​ពី​មុន​ចំ​នួន​៣០​)។ ឆ្លងតាម​ការ​ពិ​និត្យ​មើល ខេត្ត​បាន​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ចំ​នួន​៦១.០៩២ ជូន​មុខ​សញ្ញា​តាម​សេច​ក្តី​សម្រេច​ចិត្ត​របស់​នា​យក​រដ្ឋ​មន្ត្រី​៕

ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ