សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

05/03/2018 - 16:13

ស្ងើច​សរ​សើរ​គំ​រូ​វីរ​ភាព​

ទោះ​បី​ជា​កង​កម្លាំង​ចូល​រួម​ផ្ទាល់​ឬ​មិន​ចូល​រួម​ផ្ទាល់​ក្នុង​ការ​ត​ស៊ូ បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ក៏​​ពិត​មែន ប៉ុន្តែ​កម្មា​ភិ​បាល​យុទ្ធ​ជន​នគរ​បាល​ក្រុង​កឹង​ធើ តែង​មាន​ចំ​ណុច​រួម​នោះ គឺ​តាំង​ចិត្ត​​ប្តេជ្ញា​វាយ​លុក​ឧក្រិដ្ឋ​កម្ម​។ ក្នុង​ការ​ដែល​ប្រ​ឈម​មុខ​ឬ​ប្រ​កិ​ត​ចាប់​ឧក្រិដ្ឋ​ជន​ម្តង​ៗ ​ថ្វី​បើ​ពោរ​ពេញ​ដោយ​ភាព​លំ​បាក គ្រោះ​ថ្នាក់​ក្តី​ ប៉ុន្តែ​ពួក​គាត់​មិន​ដែល​រន្ធត់​ញាប់​ញ័រ​។

លោក​ឡេ​វុាំង​តឹម អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ជូន​បណ្ណ​សរ​សើរ​របស់​គណៈ​​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ដល់​ស​មូ​ហ​ភាព បុគ្គល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​​បំ​ពេញ​ការ​ងារ​។

មក​ទល់​សព្វ​ថ្ងៃ ពេល​រំ​លឹក​ដល់​រឿង​ឡោម​ព័ទ្ធ​ចាប់​មុខ​សញ្ញា​សេព​គ្រឿង​ញៀន ប្លន់​រថ​យន្ត​ក្រុង​នា​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ចំ​ពោះ​អ្នក​បាន​ឃើញ​ផ្ទាល់ តែង​ចង​ចាំ​ជា​និច្ច​នូវ​រូប​ភាព​ ការ​ប្តេជ្ញា​ចិត្ត​ប្រកិ​ត​ចាប់​ឧក្រិដ្ឋ​ជន​របស់​កម្មា​ភិ​បាល យុទ្ធ​ជន​ក្រុម​នាំ​មុខ កា​រិ​យា​ល័យ​នគរ​បាល​ចរា​ចរណ៍ នៃ​នគរ​បាល​ក្រុង​កឹង​ធើ​។ ខណៈ​ពេល​បាន​ទទួល​ដំ​ណឹង​ថា មុខ​សញ្ញា​ប្លន់​កំ​ពុង​បើក​បរ រថ​យន្ត​ក្រុង ពី​ខ័ណ្ឌ​ថោក​ណោកឆ្ពោះ​មក​ក្រុង​កឹង​ធើ យុទ្ធ​ជន​នគរ​បាល​ចរា​ចរណ៍​បាន​សហ​ការ​ជា​មួយ​នឹង​កង​កម្លាំង​សមត្ថ​កិច្ច​ឯ​ទៀត ចាត់​ចែង​វិ​ធាន​ការ​ស្ទាក់​ចាប់​មុខ​សញ្ញា ក៏​ដូច​ជា​វិនិច្ឆ័យ​រហ័ស​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ចំ​បោះ​ស្ថាន​ការណ៍​ដែល​កើត​ឡើង​។ ខណៈ​ពេល​មុខ​សញ្ញា​ប្លន់​មិន​អនុ​វត្ត​តាម​សញ្ញា​បញ្ជា​បញ្ឈប់​រថ​យន្ត​ បង​ៗ​ក៏​ប្រ​ញាប់​ប្រកិត​តាម​ចាប់​ភ្លាម​។ ឆ្លង​កាត់​ចម្ងាយ​ផ្លូវ ពី​កឹង​ធើ វិញ​ឡុង​ រហូត​ដល់​ព្រំ​ដែន​ស្រុក​កាយ​ឡី ខេត្ត​តៀង​យ៉ាង ទើប​នគរ​បាល​បង្រ្កាប​បាន​មុខ​សញ្ញា​។  អ្ន​ក​បញ្ជា​ការ​ប្រកិត ចាប់​ចោរ​ប្លន់​លើក​នោះ គឺ​អនុ​សេនីយ៍​ទោ ត្រឹង​មិញ​ហ្វាង ប្រ​ធាន​កង​នាំ​មុ​​​ខ​។ មិន​ត្រឹម​តែ​ប្តេជ្ញា​ចិត្ត​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​តាម​ផ្លូវ​គមនា គមន៍​ប៉ុណ្ណោះ​ទេ អនុ​សេនីយ៍​ទោ​ហ្វាង ថែម​ទាំង​មាន​កិត្តិ​នាម​ជា​គូប​ដិ​បក្ខ​នៃ​មុខ​សញ្ញា ប្រ​ណាំង​ម៉ូ​តូ​ខុស​ច្បាប់​ទៀត​ផង​។ វរ​សេ​នីយ៍​ឯក ង្វៀន​វុាំង​តាម ប្រ​ធាន​កា​រិ​យា​ល័យ​នគរ​បាល​ចរា​ចរណ៍​ផ្លូវ​គោក​នៃ​នគរ​បាល​ក្រុង​កឹ​ង​ធើ ឲ្យដឹ​​ង​៖ "សម​មិត្ត​​ហ្វាង គឺ​ជា​​កម្មា​ភិ​បាល​មាន​ភាព​រវាស​រ​វៃ ខ្នះ​ខ្នែង​ម្នាក់​។  ទោះ​បី​ភារ​កិច្ច​មាន​កា​នឿយ​ហត់ លំ​បាក​​យ៉ាង​ណា​ក្ដី ប៉ុន្តែ​សម​មិត្ត​មិន​ដែល​រាថយ នៅ​តែ​ប្តេជ្ញា​ចិត្ត​ត​ស៊ូ​ជា​មួយ​នឹង​ឧក្រិដ្ឋ​ជន​។ ជា​ពិ​សេស​សម​មិត្ត​ហ្វាង នៅ​ទាំង​ស្នើដ​ល់​ថ្នាក់​ដឹក​នាំ​អង្គ​ភាព​ក្នុង​ការ​ត​ស៊ូ កម្ចាត់​បាន​ទាន់​ពេល​នូវ​ករណី​ប្រ​មូល​ផ្ដុំ​គ្នា​គាំ​ទ្រ​ឬ​ប្រ​ណាំង​ម៉ូ​តូ​ខុស​ច្បាប់​ជា​ច្រើន​ករណី​ទៀត​ផង​"។

សម​មិត្ត​ឡេ​ហ្វាង​យ្វី នគរ​បាល​នៅ​ឃុំ​ញើង​អាយ ស្រុក​ផុង​ដៀង ជា​អ្នក​គំ​រូ​មិន​រួញ​រា​ការ​លំ​បាក ប្រ​កិត​ចាប់​មុខ​សញ្ញា​បង្ក​រឿង​។ ខែ​កក្ក​ដា ឆ្នាំ​២០១៧ ខណៈ​ពេល​កំ​ពុង​ល្បាត​តាម​ដង​ផ្លូវ សម​មិត្ត​យ្វី ស្រាប់​តែ​ឮ​សម្លេង​ស្រែក​ហ៊ោ​ប្លន់​ភ្លាម​នោះ សម​មិត្ត​សម្លឹង​ឃើញ​រថ​យន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង​បើក​ឆាប់​ឆ្វែល​ផ្លោះ​រំ​លង​គេ​ឯង​ដោយ​ល្បឿន​ លឿន​។​ កំ​ណត់​ដឹង​ថា​ជា​មុខ​សញ្ញា សម​មិត្ត​យ្វី ក៏​ប្រ​ញាប់​ហៅ​ទូរ​ស័ព្ទ​ដល់​ថ្នាក់​ដឹ​ក​នាំ​និង​មិត្ត​រួម​កង​ជំ​នួយ​កម្លាំង​បន្ថែម​ រួច​ប្រ​ញាប់​ស្រែក​ហ៊ោ រួម​ជា​មួយ​ប្រ​ជា​ជន​បើក​ម៉ូ​តូ​ដេញ​តាម​។ សម្លឹង​ឃើញ​មាន​កង​កម្លាំង​ដេញ​តាម​ក្រោយ មុខ​សញ្ញា​កាន់​តែ​បង្កើន​ល្បឿន បញ្ជិះ​ម៉ូ​តូ​អែប​និង​យក​កាំ​បិត​សម្រុក​កង​កម្លាំង​ដែល​ដេញ​តាម​។ ទោះ​បី​ត្រូវ ដួល​របួស​ដៃ​ក៏​ដោយ ប៉ុន្តែ​សម​មិត្ត​យ្វី ប្តេជ្ញា​ចិត្ត​រួម​ជា​មួយ​នឹង​អ្នក​ចូល​រួម​បង្រ្កាប​បាន​មុខ​សញ្ញា​។ សម​មិត្ត​ឡេ ហ្វាង​យ្វី ត្រូវ​បាន​គណៈ​កម្មា​ធិ​កា​រ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ជូន​ប័ណ្ណ​សរ​សើរ​។ បង​យ្វី​ ឲ្យ​​ដឹ​ង​៖ "ក្នុង​ស្ថាន​ភាព​ដូច្នោះ តាម​នរ​ណា​ក៏​ធ្វើ​ដូច​ខ្ញុំ​ដែរ​។ ជា​នគរ​បាល ពេល​ប្រ​ទះ​ឃើញ​ឧក្រិ​ដ្ឋជន​ត្រូវ​តែ​ចូល​រួម​បង្រ្កាប​"។

ក្នុង​ដំ​ណើរ​ការ​បំ​ពេញ​ការ​ងារ​របស់​ខ្លួន អនុ​សេនីយ៍​ទោ​ផាម​ហ្វាង​ថាច់ ក្រុម​នគ​រ​បាល​ព្រ​ហ្ម​ទណ្ឌ​បន្ទុក​ពិ​សេស​នៃ​កា​រិ​យា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រុង​កឹង​ធើ ប្រ​ឈម​មុខ​នឹង​ឧក្រិដ្ឋ​ជន​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ជា​ច្រើន​លើក​។ ទោះ​បី​លំ​បាក​យ៉ាង​ណាក្តី​ បង​ថាច់​និង​មិត្ត​រួម​កង​របស់​ខ្លួន​ក៏​មិន​រា​ថយ​។ មាន​ម្តង​ប៉ះ​ទង្គិច​នឹង​ឧក្រិដ្ឋ​ជន​ បាន​ញុាំង​ឲ្យ​បង​ថាច់​រង​រ​បួស​រហូត​ដល់​​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​សង្រ្គោះ​បន្ទាន់​។ ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ខណៈ​ពេល​បង​ថាច់ រួម​ជា​មួយ​នឹង​មិត្ត​រួម​កង​កំ​ពុង​ល្បាត​តាម​ដង​ផ្លូវ​ង្វៀង​វុាំង​កឺ ក៏​ទទួល​បាន​ដំ​ណឹង​ថា មាន​មុខ​សញ្ញា​លួច​ម៉ូ​តូ​កំ​ពុង​បើក​ឆាប់​ឆ្វែល​ផ្លោះ រំ​លង​គេ​ឯ​​ង​ដោយល្បឿ​ន​យ៉ាង​លឿន​។ ដោយ​ការ​ប្តេជ្ញា​ចិត្ត​មិន​បណ្តោយ​ឲ្យ​មុខ​សញ្ញា​រត់​រួច​និង​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ដើរ​ផ្លូវ ក្រោយ​រយៈ​ពេល​ដេញ​តាម​រហូត​ដល់​ មណ្ឌល​តាំង​ទី​លំ​នៅ​ហ៊ុង​ផាក សង្កាត់​អាង​ប៊ិញ ខ័ណ្ឌ​និញ​កេវ អនុ​សេនីយ៍​ទោ ផាម​វុាំង​ថាច់ បាន​ផ្លោះ​ម៉ូ​តូ​សំ​ដៅ​ត្រង់​ម៉ូ​តូ​មុខ​សញ្ញា រួច​បង្រ្កាប​ចាប់​បាន​។ ការ​ផ្លោះ​ម៉ូ​តូ ទង្គិច​ធ្ងន់​បាន​ធ្វើ​ឲ្យ​អនុសេនីយ៍​ទោ​ថាច់ រង​រ​បួស ហើយ​ត្រូវ​បាន​បញ្ជូន​មក​មន្ទី​រពេទ្យ​សង្រ្គោះ​បន្ទាន់​។ ស្មារតី​ក្លា​ហាន​របស់​បង​ថាច់ ទទួល​បាន​ការ​ស្ងើច​សរ​សើរ​និង​ផ្សព្វ​ផ្សាយ​ជូន​កង​កម្លាំង​ទាំង​មូល​រៀន​សូត្រ​តាម​៕

 យោង​ប្រ​ភព​ព័ត៌​មាន​៖ កា​សែត​កឹង​ធើ - ថាច់​សេ​រី

ចែករំលែកអត្ថបទ