វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

05/03/2018 - 16:13

ភាព​អា​ថ៌​កំ​បាំង​នៅ​វត្ត​ភ្នំ​តា​ប៉ា

ស្រុក​ទ្រី​តូង ខេត្ត​អា​ង​យ៉ាង ល្បី​ឈ្មោះ​ដោយ​មាន​វត្ត​ទក្ខិណ​និ​កាយ​ខ្មែរ​ជា​ច្រើន ក្នុង​នោះ​ មាន​វត្ត​ភ្នំ​តា​ប៉ា​។
 

ត្ត​

ព្រះ​ពុទ្ធ​ប​ដិ​មា​ថ្ម​កែវ​។

ភ្នំ​តា​ប៉ា ស្ថិត​នៅ​លើ​ភ្នំ​តា​ប៉ា ចំ​ណុះ​ឃុំ​ណូយ​តូ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង​។ វត្ត​ភ្នំ​តា​ប៉ា​ មាន​ស្ថា​បត្យ​កម្ម​តាម​បែប​វត្ត​ពុទ្ធ​សាស​នា​ខ្មែរ​។ វត្ត​មិន​បាន​កសាង​លើ​ធារ​ដី​រាប​ស្មើ​ដូច​វត្ត​ផ្សេង​ៗ​ទេ តែ​ត្រូវ​បាន​កសាង​នៅ​លើ​បង្គោល​ទ្រ​ដ៏​រឹង​មាំ​ ដែល​មាន​កម្ពស់​រាប់​សិប​ម៉ែត្រ​ឯ​ណោះ ម្ល៉ោះ​ហើយ​ពេល​គយ​គន់​ពី​ជើង​ភ្នំ  វត្ត​ហាក់​ដូច​ជា​កំ​ពុង​ស្ថិត​នៅ​លើ​អា​កាស​វេ​ហា លេច​ធ្លោ​នៅ​កណ្ដាល​ព្រៃ​ភ្នំ​រហោ​ស្ថាន​។ រាជ​វ័​តិនៃ​​ព្រះ​​​វិ​ហារ ត្រូវ​បាន​កសាង​ដោយ​រូប​សំ​ណាក​លាប​ពណ៌​លឿង​ទំ​ុនិង​ពណ៌​ស្វាយ​គួរ​ឲ្យ​គយ​គន់  មាន​ភាព​ប្រ​សើរ​ថ្លៃ​ថ្លា ស្រ​ឡះ​ស្រ​ឡំ​និង​ស្ងាត់​ជ្រ​ងំ​នៃ​លំ​ហ​អា​កាស​ធំ​ទូ​លាយ​នៅ​លើ​ភ្នំ អម​ដោយ​ដើម​ឈើ​បៃ​តង​ព័ទ្ធ​ជុំ​វិញ​។ល។ ក្រៅ​ពី​សំ​ណង់​ព្រះ​ពុទ្ធ​​បដិ​​​មា​​​បុ​​រាណ វត្ត​កំ​ពុង​តែ​កសាង​សំ​​ណង់​ថ្មី​ដែល​មាន​ក្បូរ​ក្បាច់​រចនា​ដ៏​វិ​ចិត្រ​។ ពិ​សេស​វត្ត​ថែម​ទាំង​បាន​កសាង​ព្រះ​ពុទ្ធ​បដិ​មា​ថ្ម​កែវ​ទ្រង់​គង់​បែរ​ព្រះ​ភក្រ្ត​ឆ្ពោះ​ទៅ​ទី​ប្រ​ជុំ​ជន​ទ្រី​តូង​ទៀត​ផង​។

ផ្លូវ​​ឡើង​ទៅ​វត្ត​មាន​ភាព​ងាយ​ស្រួល​​ រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​ទី​ធ្លា​វត្ត​តែ​ម្តង​ប៉ុន្តែ​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​បែរ​ជា​ចូល​ចិត្ត​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ចាស់​វិញ ពី​ព្រោះ​មាន​ទេស​ភាព​ស្អាត​ ត្រ​ជាក់​ និង​មាន​ភាព​ស្ញប់​ស្ញែង​ផង​ដែរ​។ ពី​ព្រោះ​តាម​ដង​ផ្លូវ មាន​រូប​សំ​ណាក​មុខ​យក្ស​ជា​ច្រើន​ មើល​ទៅ​គួរ​ឲ្យ​ខ្លាច​ដែរ​។ ប្រ​សិន​បើ​មាន​ការ​នឿយ​ហត់​​នៅ​តាម​ដង​ផ្លូវ​ឡើង​ភ្នំ ក៏​មាន​កន្លែង​សំ​ចត​ដំ​ណើរ​ជា​ច្រើន​កន្លែង​។ ពេល​ឡើង​ដល់​វត្ត​បរិ​យា​កាស​នៅ​ទី​នេះ​ស្រ​ឡះ​ស្រ​ឡំ​ក្រៃ​លែង អាច​បន្ធូរ​អា​រម្មណ៍​និង​មាន​ភាព​សុខ​ស្រួល​ឥត​គណ​នា​។ ពិ​សេស ពេល​ឈរ​នៅ​របៀង​ព្រះ​វិ​ហារ ភ្ញៀវ​ទេស​ចរ​នឹង​បំ​បាត់​អស់​នូ​វ​ការ​នឿយ​ហត់​ ពេល​សម្លឹង​ឃើញ​ទិដ្ឋ​ភាព​នៃ​ទី​ប្រ​ជុំ​ជន​ទ្រី​តូង​ទាំង​ស្រុង និង​ដង​ភ្នំ​នៅ​ជុំ​វិញ ដូច​ជា៖​ ភ្នំ​កូ​តូ​ ភ្នំ​កឹម​ ភ្នំ​យ៉ៃ ព្រម​ទាំង​វាល​ស្រែ​ខៀវ​ស្រ​ងាត់​វែង​អន្លាយ បាត់​កន្ទុយ​ភ្នែក ឆ្លាស់​ដោយ​ដើម​ឈើ​ធំ​ៗ និង​ដើម​ត្នោត​ត្រង់​ភ្លឹង​គួ​រ​ឲ្យ​គយ​គន់​ក្រៃ​ពេក​។ល។  បង​ស្រី​នាង​សុ​ខ​​រុន នៅ​ភូមិ​តូធ្វឹ​ង ឃុំ​ណូយ​តូ ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ជា​ច្រើន​ជំ​នាន់​ជា​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ភ្នំ​តា​ប៉ា។​ ក្រៅពី​ថ្ងៃ​បុណ្យ​ទាន​ម្តង​ៗ  គ្រួ​សារ​ខ្ញុំតែង​ចាត់​សមា​ជិក​ម្នាក់​ក្នុង​គ្រួ​សារ​ទៅ​​វត្ត​ជួយ​បម្រើ​ការ​ងារ​ព្រះ​សង្ឃ​យក​បុណ្យ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ​។ យើង​ខ្ញុំ​តែ​ងជ្រើ​ស​ការ​ធ្វើ​ដំ​ណើរ​ដោយ​ថ្មើរ​ជើង​ ពី​ព្រោះ​សម្ដែង​នូវកា​រគោ​រព​ផង និង​ហាត់​ប្រាណ​ដើម្បី​មាន​សុខ​ភាព​ល្អ​ផង​”។ ក្រៅពី​ផ្លូវ​ឡើង​ភ្នំដោយ​រថ​យន្ត​ ផ្លូវ​​ព័​ទ្ធ​​​ជុំ​​វិ​ញ​​ជើង​​​ភ្នំ​​​ក៏​​បាន​ក្រាល​កៅ​ស៊ូ​រួច​រាល់​ដែរ មាន​ភាព​ងាយ​ស្រួល​សម្រាប់​ភ្ញៀវ​ទេស​ចរ​ធ្វើ​ដំ​ណើរ​។ មាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​ឡើង​ភ្នំ​តា​ប៉ា ជា​សំ​ខាន់​គឺ​ដើម្បី​ទស្សនា​ស្រះ​តា​ប៉ា​ មាន​ផ្ទៃ​ទឹក​ថ្លា ដូច​ពេជ្រ​ស្អាត​ល្បី​ឈ្មោះ មាន​រហស្ស​នាម​ថា​ “ត្វៀក​តិន​កុក​ភឿង​ណាម​” ប៉ុន្តែ​ប្រ​សិន​បើ​មិន​បាន​ចំ​ណាយ​ពេល​វេ​លា​ទស្ស​នា​ទេស​ភាព​វត្ត​ភ្នំ​តា​ប៉ា ពិត​ជា​គួរ​ឲ្យ​ស្តាយ​ណាស់​៕

ហា​ថាញ់​-វិ​មាន​

ចែករំលែកអត្ថបទ