នយោបាយ - សង្គម នយោបាយ - សង្គម

12/03/2018 - 16:18

នឹក​គុណ​អ៊ំ​ហូ

ប្រ​ឡាយ​អ៊ំ​ហូ ឋិត​នៅ​ភូមិ​ថាញ់​អៀង ឃុំ​ថាញ់​ឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​កៀង​យ៉ាង  អា​ស្រ័យ​ប្រ​ជា​ជន​ជី​កផ្ទាល់​ដើម្បី​នាំ​ទឹក​មក​បម្រើ​ផ​លិត​ក​សិ​កម្ម​។
 

ប្រ​ជា​ជន​រស់​នៅ​តាម​ប្រ​ឡាយ​សុទ្ធ​​តែ​មាន​ឆា​យា​លក្ខណ៍​អ៊ំ​ហូ​សម្រាប់​គោ​រព​បូ​ជា​។​    

លោក​ត្រឹង​វុាំ​ង​ហ៊ុង (អា​យុ​៨២​ឆ្នាំ) ប្រ​ធាន​ក្រុ​ម​ប្រ​ជា​ស្វ័យ​គ្រប់​គ្រង​លេខ​៥ ភូមិ​ថាញ់​អៀង​ ឃុំ​ថាញ់​ឡុក លោក​ជា​អ្នក​ដឹ​ក​នាំ​ជីក​សំ​ណង់​ប្រ​ឡាយ​អ៊ំ​ហូ ដើម្បី​នាំ​ប្រ​ភព​ទឹ​ក​សាប​ ឲ្យ​ដឹង​៖ ពី​មុន មា​មីង​នៅ​ទី​នេះ​មាន​ការ​លំ​បាក វាល​ស្រែ ផលិត​ស្រូវ​បាន​ត្រឹម​១រដូវ​/ឆ្នាំ​ ប្រ​មូល​ផល​បាន​ប្រ​មាណ​៤០​គី​ឡូ​ក្រាម​/១.០០០ម​២​ប៉ុណ្ណោះ​។ ឆ្នាំ​១៩៧៧ ខណៈ​ពេល​នៅ​ធ្វើ ជា​កម្មា​ភិ​បាល​សម​រភូមិ​ក្រោយ​នៃ​កង​ទ័ព​ទី​រួម​ខេត្ត​រ៉ាច់​យ៉ា លោក​ហ៊ុង ត្រូវ​បាន​ប្រ​គល់​ភារ​កិច្ច​រួម​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​សង្កាត់​វិញ​ហ៊ីប ទី​រួម​ខេត្ត​រ៉ាច់​យ៉ា (ពី​មុន​ប្រ​ឡាយ​នេះ​ចំ​ណុះ​ភូមិ​សាស្រ្ត​ទី​រួម​ខេត្ត​រ៉ាច់​យ៉ា) ពុះ​ដី​ស្រែ ដើម្បី​ជីក​ប្រ​ឡាយ​ត​ភ្ជាប់​ជា​មួយ​នឹង​ប្រ​ឡាយ​កាយ​សាំង (ស្រុក​តឹង​ហ៊ីប​) និង​ប្រ​ឡាយ​ដង​យ៉ុង​របស់​ឃុំ​ថាញ់​ឡុក​សព្វ​ថ្ងៃ ដើម្បី​នាំ​យក​ទឹ​ក​សាប​មក​បម្រើ​ការ​ផ​លិត​។ ប្រ​ឡាយ​មាន​ទ​ទឹង​២​ម៉ែត្រ ជម្រៅ​១,​៥​ម៉ែត្រ និង​ចម្ងាយ​ជិត​១​គី​ឡូ​ម៉ែ​ត្រ ដោយ​ជីក​ទម្លាយ​មុខ​ត​ភ្ជាប់​ជា​មួយ​នឹង​ខ្សែ​ប្រ​ឡាយ​កាយ​សាំង និង​ដង​យ៉ុង ដោយ​ជីក​សម្រេច​ចំ​ថ្ងៃ​កំ​ណើត​របស់​អ៊ំ​ហូ១៩ ខែ​ឧស​ភា។​ ដើម្បី​បង្ហាញ​នូវ​ទឹក​ចិត្ត នឹក​គុណ​ដល់​អ៊ំ​ហូ ប្រ​ជា​ជន​បាន​ឯក​ភាព​ដាក់​ឈ្មោះ​ថា ប្រ​ឡាយ​អ៊ំ​ហូ​។

លោក​យ័ញ​យ៉េន លេ​ខា​សា​ខា​បក្ស ប្រ​ធាន​ភូមិ​ថាញ់​អៀង​ ឲ្យ​ដឹង​​៖ ”សព្វ​ថ្ងៃ​ទូ​ទាំង ភូមិ​មាន​ប្រ​ជា​ជន​៣៣៥​គ្រួ​សារ ភាគ​ច្រើន​គឺ​ជន​រួម​ជាតិ​ខ្មែរ​។ ប៉ុន្មាន​ឆ្នាំ​កន្លង ជា​មួយ​នឹង​ការ​ផ្សព្វ​ផ្សាយ ចលនា​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ប្រ​ជា​ជន​នៅ​ទី​នេះ​មាន​ការ​ភ្ញាក់​រលឹក​ចុះ​ឈ្មោះ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ហូ ដើម្បី​រួម​គ្នា​រៀន​សូត្រ​ ពល​កម្ម​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផ​លិត​ឈាន​ឡើង​ធូរ​ធារ​”។ តាម​ប្រ​សាសន៍​របស់​លោក​យ័ញ​យ៉េន ចាប់​តាំង​ពី​បំ​ផុស​ចលនា “រៀន​សូត្រ និង​ធ្វើ​តាម​ស​តិ​អា​រម្មណ៍​សីល​​ធម៌ ឥ​រិ​យា​បទ​ហូ​ជី​មិញ​” មិន​ត្រឹម​តែ​កម្មា​ភិ​បាល បក្ខ​ជន​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ប៉ុណ្ណោះ​ទេ ប្រ​ជា​ជន​ក្នុង​ភូមិ​ក៏​មាន​ការ​ខ្នះ​ខ្នែង​ធ្វើ​តាម​ផង​ដែរ​។ ដោយ​ឡែក​នៅ​ភូមិ​មាន​ប្រ​ឡាយ​អ៊ំ​ហូ មាន​ប្រ​ជា​ជន​ជិត​១០០​%បាន​ចុះ​ឈ្មោះ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ហូ​។ ជន​រួម​ជាតិ​ខ្មែរ​នៅ​ទី​នេះ ”​ធ្វើ​តាម​” អ៊ំ​ដោយ​ទង្វើ​និង​ការ​ងារ​ជាក់​ស្តែង​។ តួ​យ៉ាង​ដូច​ឃើញ​កម្មា​ភិ​បាល បក្ខ​ជន​ក្នុង​ភូមិ​សាស្រ្ត​ដាំ​ដើម​ឈើ ចិញ្ចឹម​សត្វ​អ្វី​មាន​ប្រ​សិទ្ធ​ភាព គឺ​ប្រ​ជា​ជន​អនុ​វត្ត​តាម​។ រៀង​រាល់​លើក​ប្រ​ជុំ​ក្រុម​ប្រ​ជា​ស្វ័យ​គ្រប់​គ្រង សុទ្ធ​សឹង​មាន​បក្ខ​ជន​ក្នុង​ភូមិ​ចូល​រួម​ប្រ​ជុំ ផ្សព្វ​ផ្សាយ​នូវ​លិ​ខិត​បទ​ដ្ឋាន​របស់​បក្ស រដ្ឋ​។ ស្តាប់​រឿង​គំ​រូ​អំ​ពី​អ៊ំ​ហូ ពិ​សេស​គឺ​ការ​ប្រើ​ប្រាស់​ប្រិត​សំ​ចៃ​ក្នុង​ជីវ​ភាព ប្រ​ចាំ​ថ្ងៃ​ជន​រួម​ជាតិ​ខ្មែរ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ ផ្ដើម​ពី​នោះ ពួក​គាត់​ក៏​​ចាប់​ផ្តើម​ប្រើ​ប្រាស់​ប្រិត​សំ​ចៃ​ថែម​ទៀត​។ លោក​យ័ញ​យ៉េន​ ឲ្យ​ដឹង​៖ “ ជន​រួម​ជាតិ​ខ្មែរ ចេះ​ប្រិត​សំ​ចៃ​និង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ​។ នឹក​ឃើញ​នូវ​គុណ​បំ​ណាច​របស់​អ៊ំ ម្ល៉ោះ​ហើយ​រាល់​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ភូមិ​សុទ្ធ​តែ​មាន​ឆា​យា​លក្ខណ៍​របស់​អ៊ំ​ហូស​ម្រាប់​គោ​រព​បូ​ជា​។ អា​ស្រ័យ​ការ​ខិត​ខំ​រក​ស៊ី បាន​ជា​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ថយ​ចុះ សោ​ភណ​ភាព​ក្នុង​ភូមិ​ត្រូវ​បាន​ប្រ​ជា​ជន​ខ្នះ​ខ្នែង​រៀប​ចំ ម្ល៉ោះ​ហើយ​កាន់​តែ​មាន​ភាព​សម​រម្យ​”៕​

                               ឡេ​ស៊ាង-​សេ​រី  

ចែករំលែកអត្ថបទ