សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

12/03/2018 - 16:18

ដាំដំណាំ​រួម​ផ្សំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ

បង​យ័ញ​យ៉ាង នៅ​ភូមិ​ពោធិ៍ ឃុំ​អាង​និ​ញ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង បាន​ចាក​ផុត​ពី​ភាព​​ក្រី​ក្រ អា​ស្រ័យ​ដាំ​ដំ​ណាំ​រួម​ផ្សំ​។
 

បង​យ៉ាង កំ​ពុង​ថែ​ទាំ​ដំ​ណាំ​រួម​ផ្សំ​ក្នុង​រោង​សំ​ណាញ់​។

បង​យ័ញ​យ៉ាង ជា​ក​សិ​ករ​ខ្មែរ​មួយ​រូប​ខិត​ខំ​រក​ស៊ី ឈាន​ឡើ​ង​ចាក​ផុ​ត​ពី​ភាព​ក្រី​ក្រ អា​ស្រ័យ​គិត​ឃើញ​នូវ​របៀប​ធ្វើ​ល្អ​ៗ ប្រ​កប​ដោយ​ភាព​”ទម្លុះ​ទម្លាយ​”។ ក្នុង​ពេល​អ្នក​ជិត​ខាង​ធ្វើ​ស្រែ​តែ​មួយ​មុខ ចំ​ណែក​បង​បែរ​ជា​បង្វែរ​ដី​ស្រែ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​និងជីក​ស្រះ​ចិញ្ចឹម​ត្រី​វិញ​។ បង​យ៉ាង ឲ្យ​ដឹង​៖ “រៀង​រាល់​ថ្ងៃ ខ្ញុំ​ប្រ​មូល​ផល​ស្ពៃ​បាន​ពី​៣០០ដល់​៤០០​គី​ឡូ​ក្រាម​។ ខ្ញុំ​តែង​ជ្រើស​ពូជ​ដំ​ណាំ ដាំ​ឲ្យ​សម​ស្រប​ទៅ​តាម​រដូវ​កាល​នី​មួយ​ៗ​ ហើយ​ជ្រើស​ប្រ​ភេទ​ដំ​ណាំ​ដែល​លក់​បាន​តម្លៃ​ខ្ពស់​។ ក្រៅ​ពី​ដំ​ណាំ​ជីរ ស្ពៃ ខ្ញុំ​ដាំ​ឆ្លាស់ត្រាវ ដំ​ឡូង​ជ្វា ពោត​ជា​ដើម​។ ម្យ៉ា​ង​វិញ​ទៀត ខ្ញុំ​ថែម​ទាំង​ដាំ​ដំ​ណាំ​រួម​ផ្សំ​ក្នុង​រោងសំ​ណាញ់​លើ​ផ្ទៃ​ដី​ជិត​៦០០​ម២  ដើម្បី​ធា​នា​បន្លែ​ជ្រះ​ដល់​អ្នក​ប្រើ​ប្រាស់ អា​ស្រ័យ​កា​រិ​យា​​ល័យ​ក​សិ​កម្ម​និង​អភិ​វឌ្ឍ​ជន​បទ​ស្រុក​ចូវ​ថាញ់​ឧបត្ថម្ភ​ក​សាង​។ ទោះ​បី​ទើប​បាន​វិ​និយោគ​ទុន​ជា​ជំ​ហាន​ដំ​បូង ប៉ុន្តែ​ខ្ញុំ​សង្កេត​ឃើញ​មាន​ប្រ​សិទ្ធ​ភាព​យ៉ាង​ប្រ​ចក្ស​។ តួ​យ៉ាងដូច​ក្នុង​រដូវ​ភ្លៀង បើដាំ​ស្ពៃ​ទី​លម្ហ​ទឹក​ភ្លៀង ធ្លាក់​​បណ្ដាល​ឲ្យ​ស្ពៃ​ខូច ជាំ​ស្លឹក​ រ​លួយ ចំ​ណែក​ដាំ​ក្នុង​រោង​សំ​ណាញ់​ គឺ​មាន​សុ​វត្ថិ​ភាព​ជាង ព្រម​ទាំង​ផ្តល់​ទិន្ន​ផល​ខ្ពស់​ទៀត​ផង​។ ​រដូវ​ក្តៅ ខ្ញុំ​ដាក់​បំ​ពង់​ស្រោច​ទឹក​ដោយ​ស្វ័យ​ប្រ​វត្តិ​ងាយ​ស្រួល ហើយ​ប្រិត​សំ​ចៃ​បាន​ថ​វិ​កា​ផ​លិត​កម្ម​ទៀត​ផង​។ រៀង​រាល់​ខែ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ពី​ការ​លក់​បន្លែ មធ្យម​ភាគ​ពី​១៥ដល់​១៨​លាន​ដុង​”។ គ្រាន់​តែ​ក្នុង​អំ​ឡុង​៣​ឆ្នាំ ដាំ​ដំ​ណាំ​រួ​ម​ផ្សំ​លើ​ផ្ទៃ​ដី​៤​កុង បង​យ៉ាង​ទិញ​ដី​ស្រែ​បន្ថែម​បាន​៦​កុង និង​ទិញ​គោ​មេ​បាន​២​ក្បាល​។ ឥ​ឡូវ​គាត់​ពង្រីក​ហ្វូង​គោ​ឡើង​​ដល់​៨​ក្បាល​។ ដើម្បី​ធ្វើ​ឲ្យ​កា​រ​ដាំ​ដំ​ណាំ​រួម​ផ្សំ​កាន់​​តែ​មាន​ភាព​ងាយ​ស្រួល​ ក៏​ដូច​ជា​ឈាន​ដល់​ដាំ​ដំ​ណាំ​រួម​ផ្សំ​តាម​ទិ​ស​ដៅ VietGAP ។ បងយ៉ាង បម្រុង​បើក​បន្ថែម​រោង​សំ​ណាញ់​​លើ​ផ្ទៃ​ដី​៥.០០​០​ម​២ ដើម្បី​កាត់​បន្ថយ​ថ​វិ​កាផ​​លិត​​កម្ម  ក៏​ដូច​ជា​ផ្គត់​ផ្គង់​បន្លែ​ស្អាត​ដល់​អ្នក​ប្រើ​ប្រាស់​។

ប្រ​ធាន​កា​រិ​យា​ល័យ​ក​សិ​កម្ម​និង​អភិ​វឌ្ឍ​ជន​បទ​ស្រុក​ចូវ​ថាញ់ វ៉​មិញ​ល្វឹង វាយ​តម្លៃ​​៖ “បង​យ៉ាង​គឺ​ជា​កសិ​ករ​គំ​រូ​ក្នុង​ការ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​។ អង្គ​ភាព​សម្រេច​ជ្រើសគ្រួ​សារ​បង​យ៉ាង ជា​បុគ្គល​មួយ​រូប​ក្នុង​ចំ​ណោម​បុគ្គ​ល​៦​រូប​ត្រូវ​បាន​ឧបត្ថម្ភ​កសាង​រោង​សំ​ណាញ់​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ ពី​ព្រោះ​នេះ​ជា​ទម្រង់​រូប​ភាព​គំ​រូ​ឈាន​ដល់​បើក​ទូ​លាយ​ជូន​មា​មីង​​ក​សិ​ករ ម្ល៉ោះ​ហើយ​ត្រូវ​ការ​អ្នក​ខ្នះ​ខ្នែង​រក​ស៊ី ដើម្បី​អភិ​វឌ្ឍ ដំ​ណាំ​រួម​ផ្សំ​ក្នុង​រោង​សំ​ណាញ់​ ដោយ​វិ​ធី​ដាំ​ដុះ​ត្រូវ​តាម​របៀប​បច្ចេក​ទេស យល់​ច្បាស់​ពី​លក្ខណៈ​ខុស​បែ្លក​របស់​ប្រ​ភេទ​ដំ​ណាំ​នី​មួយ​ៗ ដើម្បី​យក​ទៅ​ដាំ​ក្នុង​រោង​សំ​ណាញ់ សម្រេច​បាន​ប្រ​សិទ្ធ​ភាព​​ខ្ពស់​បំ​ផុត​។ ពេល​ប្រ​មូល​ផល​លើក​ដំ​បូង ដំ​ណាំ​របស់​បង​យ៉ាង​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​ និង​ជា​គំ​រូ​ដើម្បី​កសិ​ករ​ជា​ច្រើន​ទៀត​​មក​​រៀ​ន​សូត្រ​បទ​ពិ​សោធន៍ អ​នុ​វត្ត​ទម្រង់​រូប​ភាព​”៕​             

ត្រឿង​ផល​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​យ័ញ​យ៉ាង