ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

12/03/2018 - 16:18

ជូន​អំ​ណោយដល់​គ្រួ​សារ​ក្រី​ក្រ

ក្រុម​សប្បុ​រស​ធម៌​មិញ​ហៀង (ក្រុង​កឹង​ធើ) បាន​រៀប​ចំ​ពិ​ធី​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ចំ​នួន​១០០​ចំ​ណែកនៅ​វត្ត​ទ្រុក​កួង​ ឃុំ​ថាញ់​ក្វើយ ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង​។

លោក​ស្រី​ង្វៀង​ធី​ស្វឹង​ធូ (ខាង​ឆែ្វង​ដៃ​) ជូន​អំ​ណោយ​គ្រួ​សា​រ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច
នៅ​ឃំ​ុថា​ញ់​កេ្វី​យ​។

អំ​ណោយ​ក្នុង​មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​ជាង​២០០​ពាន់​ដុង ក្នុង​នោះ​មាន​អង្ករ​ម៉ី​កញ្ចប់ ទឹក​ស៊ី​អ៊ីវ​ បី​ចេង​ សម្លៀក​បំ​ពាក់... ថ្វី​​ត្បិ​ត​​​តែ​តម្លៃ​អំ​ណោយ​មិន​ជា​ប៉ុន្មាន ប៉ុន្តែ​បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​មាន​ជំ​នឿ​ចិត្ដ​ជាង ព្រោះ​មាន​អ្នក​សប្បុ​រស​ជន​ជា​ច្រើន​យក​ចិត្ត​ទុក់​ដាក់​ ចែក​រំ​លែក​បន្ទុក​ជា​មួយ​គ្រួ​សារ​។ លោក​ស្រី ង្វៀន​ធី​ស្វឹង​ធូ តំ​ណាង​ក្រុម​សប្បុ​រសជន​មិញ​ហៀង បាន​ឱ្យ​ដឹ​​ង​: “ស​កម្ម​ភាព​ជូន​អំ​ណោយ​ដល់​អ្នក​ក្រ គឺ​ជា​ការ​ងារ​ជា​ប្រ​ចាំរបស់​ក្រុម​។ ប្រ​ការ​នេះ​បាន​បង្ហាញ់​នូវ​ប្រ​វេ​ណី​របស់​​ជ​ន​​ជាតិ សំ​ដៅ​ទៅ​លេី​ការ​ចែក​រំ​លែក​ លើក​ទឹក​ចិត្ត​គ្រួ​សារ​ណា​ដែល​មាន​ស្ថាន​ភាព​លំ​បាក វាស​នា​អ​ភ័ព្វ​​។ល។ ជួយ​មា​មីង​ក្រី​ក្រ​មាន​ភាព​កក់​ក្តៅ​។ មុ​ន​នោះ ក្រុម​បាន​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​រាប់​រយ​ចំ​ណែក​​ជូន​គ្រួ​សារ​ក្រ គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​លំ​បាក កុ​មារ​កំ​ព្រា​នៅ​ខេត្ត​ក្រុង​នា​នា​ដូច​ជាៈ​ ឡឹម​ដុង កឹង​ធើ វិញ​ឡុង កៀង​យ៉ាង​។ល។” ទទួល​អំ​ណោយ​ដោយ​ក្តី​រីក​រាយ​។ លោក​ស្រី​ត្រិញ​ធី​សា​លឿក​ នៅ​ភូមិ​ដាយ​សោ ឃុំ​ថាញ់​ក្វើយ​ បាន​ឱ្យ​ដឹ​ង​៖ “ខ្ញុំ​រីក​រាយ​ណាស់​​ដែល​បាន​ទទួល​អំ​ណោយ​របស់​អ្នក​សប្បុ​រស​ទាំង​អស់​។ អំ​ណោយ​នេះ​អាច​ជួយ​ឲ្យ​គ្រួ​សារ​ខ្ញុំ​ដោះ​ទ័ល​បាន​ក្នុង​ប៉ុន្មាន​ថ្ងៃផង​ដែរ​”។ លោក K’Kim ប្រធានភូមិ៦ ភូមិ​ដាំង​ដឹង​ ឃុំ​ឡុក​តឹង ស្រុកបាវ​ឡឹម ខេត្ត​ឡឹម​ដុង ចែក​រំ​លែក​៖ “ក្រៅ​ពី​អំ​ណោយ​ដែល​ត្រូវ​ការ​ចាំ​បា​​​ច់ក្នុ​ង​ជីវ​ភាព បណ្តា​អំ​ណោយ​របស់​ក្រុម​សប្បុ​រស​ធម៌​មិញ​ហៀង នៅ​មាន​ទាំងអាវ​រងារ ភួយ ជួយ​ឲ្យ​ជន​ចា​តិ​ភាគ​តិច​នៅ​ភូមិ​ឆ្លងផុត​នូវ​រដូវរ​ងារ​នេះ។​ អំ​ណោយ​ទាំងនេះ បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សប្បុ​រស​ជន ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​នៅជួប​លំ​បាក​ច្រើននៅ​​ភូមិ​ភាគ​”។ រីក​រាយ​ជាមួយ​នឹង​អាវ​រងារ​ថ្មី បង​ស្រី K’Mết នៅភូមិដាំងដឹង បានឲ្យដឹង: “មានអាវរងារហើយ ខ្ញុំមិនខ្លាចទៅចម្ការបេះ​ស្លឹក​តែ​នៅ​ពេល​ព្រឹកទៀត​ឡើយ​។ ខ្ញុំ​អរ​គុណ​ក្រុម​សប្បុ​រស​ធម៌ មិញ​ហៀង ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​តម្រូវ​ការ​ចាំ​បាច់​របស់​ប្រ​ជា​ជន​នៅ​ទី​នេះនៅ​ពេល​រដូវ​ត្រ​ជាក់​មក​ដល់​។ ក្តី​រីក​រាយរបស់​មីង​សា​លឿក បង​ស្រី K’Mết ក៏ជាក្តី​រីក​​រាយ​រប​ស់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​ល្វង​ម៉ី ស្រុក​តាម​ប៊ិញ ខេត្ត​វិញ​ឡុង ស្រុក​យ៉ាង​ថាញ់ ខេត្ត​កៀង​យ៉ាង ពេល​ដែល​ក្រុម​សប្បុ​រស​ធម៌​មិញ​ហៀង ចុះ​ទៅ​ជូន​អំ​ណោយដែល​ប្រ​​កប​ទៅ​ដោយអត្ថ​ន័យ​ដ៏​ជ្រាវ​ជ្រៅ​នេះ​​។

លោក ឡេហុង​ក្វាង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ក្វើយ ស្រុក​ម៉ី​ស្វៀង បាន​អោយ​ដឹង​: “​ចំ​ពោះ​ភូមិ​ភាគ ការ​យក​ចិត្ត​ទុក​ដាក់​របស់​សប្បុ​រស​ជន​ចំ​ពោះ​គ្រួសារ​ក្រី​ក្រ​លើ​​ភូ​មិ​សាស្រ្ត មាន​អត្ថ​ន័យ​ធំ​ធេង​ខ្លាំង​ណាស់​។ អំ​ណោយ​ទាំង​នេះ​នឹង​ជំ​រុញទឹក​ចិត្ត​ ស្មារ​តី ជួយ​គ្រួ​សារ​​ក្រី​ក្រ​ជឿ​ជាក់​ឈាន​ឡើង​ក្នុង​ជី​វិ​ភាព​ដោយ​មាន​ការ​ស្រុះ​ស្រួល​ គិត​គូរ​របស់​រដ្ឋ​អំ​ណាច និ​ង​សង្គម បង្ហាញ​ពី​ស្មារ​តី​ “ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ស្លឹក​ជា​ពា​ស្លឹក​ដាច់​” គឺ​ជា​ប្រ​ពៃ​ណី​មួយ​ដ៏​មាន​តម្លៃ​របស់​ជន​ជាតិ​” ។

ត្រឿង​ផល​-វា៉​ន់តឹ​ន​​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក ឡេហុង​ក្វាង