ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

12/03/2018 - 16:18

ការវិវឌ្ឍន៍នៅតំបន់ជនបទ

ក្នុងឆ្នាំ២០១៧ ខេត្តវិញឡុង បានអនុវត្តសម្រេចរួចរាល់នូវកម្មវិធី គម្រោងជាច្រើននៅ តំ​បន់​មានជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​។ ក្នុង​នោះ មាន​សំ​ណង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ជា​ច្រើន​ បាន​បង្ក​លក្ខណៈ​ងាយស្រួល ដើម្បី​អភិ​វឌ្ឍ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។

ដង​ផ្លូវ​បេ​តុង​នៅ​ភូមិ​តា​ម៉ង

អ​នុ​វត្ត​សេចក្តី​សម្រេច​លេខ​២៤៤៧/QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​ការ​បំ​ពេញ​បន្ថែម​ថ​វិ​កា​មជ្ឈិម​អនុ​វត្ត​នូវ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ ខេត្ត​បាន​អនុ​វត្ត គម្រោងក្រាល​បេ​តុង​ដ​ង​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​តា​ម៉ង​ទៅ​ភូមិ​ម៉ី​អាង ឃុំ​តឹង​ម៉ី ស្រុក​ត្រា​អូង មាន​ទ​ទឹង​២​ម៉ែត្រ​  បណ្ដោយ​ប្រ​វែង​៨០០​ម៉ែត្រ ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​អភិ​វឌ្ឍ​ការផ​លិត​។ បង​ស្រី​ថាច់​ធី​ហ៊ុង នៅ​ភូមិ​តា​ម៉ង ឲ្យ​ដឹង​៖ “ចាប់​ពី​ថ្ងៃ​មាន​ផ្លូវ​នេះ គ្រួ​សារ​ខ្ញុំ​ធ្វើ​ការ​រក​ស៊ី​ងាយ​ស្រួល​ជា​ង​មុន​ច្រើន​ណាស់​។ ខ្ញុំ​ទិញ​ម៉ូ​តូ​១​គ្រឿង ម្ល៉ោះ​ហើយ​ពេល​ទៅ​ទិញ​​ជី ថ្នាំ​ដង្កូវ សម្រាប់​ដាក់​ដំ​ណាំ​ដាំ​ដុះ​ក៏​ងាយ​ស្រួល​ដែរ​។ ចំ​ណែក​ពេល​មាន​បន្លែ​បង្ការ​ ត្រី ចេក គឺ​គ្រាន់​តែ​ជិះ​ម៉ូ​តូ​យក​ទៅ​ផ្សារ​លក់​ក៏រក​បាន​ប្រាក់​ចំ​ណូល​ដែរ​”។ ខេត្ត​វិញ​ឡុង​ ក៏​បាន​ផ្សព្វ​ផ្សាយ​ផ្គួប​បញ្ចូល​នូវ​គម្រោង​ជា​ច្រើន​ ដើម្បី​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ មាន​ដូច​៖ អនុ​វត្ត​តាម​សេច​ក្តី​សម្រេច​លេខ​១៧២២​/QĐ​-TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​​រដ្ឋា​ភិ​បាល ស្តី​ពី​ការ​ផ្ដល់​សច្ចា​ប័ន​លើ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​​ចីរ​ភាព ដំ​ណាក់​កាល​២០១៦​-២០២០​។ ក្នុង​នោះ បាន​ក្រាល​បេ​តុង​ផ្លូវ​ចម្ការ​ឃុំ​ត្រា​កូង​ ស្រុក​ត្រា​អូង​។ ក​សាង​ទំ​នប់​ទឹក​ថ្មី​នៅ​វត្ត​អង្គុ​លី​ខាង​ជើង ឃុំ​ដុង​ប៊ិញ ក្រុង​ប៊ិញ​មិញ​។ ជីក​ស្ដារ​ប្រ​ឡាយ​ឡូញ៉ា​ធី នៅ​ភូមិ​អន្ទឹប​ឃុំ​តឹង​​ម៉ី ស្រុក​ត្រា​អូង​។ លោក​ស្រី​ង្វៀន​ធី​ថា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដុង​ប៊ិញ ឲ្យ​ដឹង​៖ “ពេល​ទំ​នប់​ទឹក​កសាង​សម្រេច​រួច​រាល់ នឹង​មាន​ប្រ​ភព​ទឹក​គ្រប់​គ្រាន់​សម្រាប់​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​អង្គុ​លី​ខាង​ត្បូង​និង​អង្គុ​លី​ខាង​ជើង​ម្ចាស់​ការ​ក្នុង​ការ​ផលិត​កម្ម ពិ​សេស​គឺ​នៅ​តាម​ចម្ការ​ដាំ​ក្រូច​ពោធិ៍​សាត់​ ដែល​គ្រួ​សារ​មួយ​ចំ​នួន​កំ​ពុង​តែ​ដាំ​ពិ​សោធ​ន៍​”។

 ក្រៅ​ពី​ការ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ គម្រោង​ជំ​នួយ​អភិ​វឌ្ឍ​ផលិត​កម្ម  ពិ​ពិ​ធ​កម្ម​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​នៅ​ឃុំ​តឹង​ម៉ី ស្រុក​ត្រា​អូង សម្រាប់​យុវ​ជន​ជន​ជាតិ​ភាគ​តិច​ក៏​បាន​ផ្សព្វ​ផ្សាយ​។ លោក​ថាច់​ថេ​ហៀង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ត្រា​អូ​ង ឲ្យ​ដឹង​៖ “ពិ​និត្យ​រួម គម្រោង​បាន​ផ្សព្វ​ផ្សាយ​ត្រូវ​តាម​ដំ​ណើរ​ការ​។ អង្គ​ភាព​នា​នា​ដែល​ជាប់​ពាក់​ព័ន្ធ ក៏​បាន​រៀប​ចំ​ហ្វឹក​ហ្វឺន​ពី​របៀប​ការ​ថែ​ទាំ​សត្វ​ចិញ្ចឹម របៀប​ធ្វើ​ទ្រុង និង​ស្វែង​រក​ច្រក​ចេញ​សម្រាប់​ផលិត​ផល​។ល។ យើង​ខ្ញុំ​កំ​ពុង​រង់​ចាំ​ពេល​វេ​លា ដើម្បី​វាយ​តម្លៃ​ឡើងវិញ​នូវ​ប្រ​សិទ្ធ​ភាព​របស់​គម្រោង​។ ក្នុង​ចំ​ណោម​គម្រោង​ដែល​បាន​ផ្សព្វ​ផ្សាយ មាន​គម្រោង​លើក​កម្ពស់​សមត្ថ​ភាព​សហ​គមន៍​ជូ​ន​កម្មា​ភិ​បាល​មូល​ដ្ឋាន​ត្រូវ​បាន​ឲ្យ​តម្លៃ​ខ្ពស់​។ កម្មា​ភិ​បាល​ស្ទើរ​តែ​ទាំង​អស់​ពេល​បញ្ចប់​វគ្គ​សិក្សា សុទ្ធ​តែ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ល្អ​នៅ​ភូមិ​ភាគ​”។

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​អភិវឌ្ឍ ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​ដែរ​។ មាន​គ្រួ​សារ​ជា​ច្រើនបាន​ទិញ​ម៉ូ​តូ​សម្រាប់​ធ្វើ​ដំ​ណើរ​ទៅ​មក សិស្សា​នុសិស្ស​ជិះក​ង់​ទៅ​រៀន​។ល។ ជន​បទ​តំ​បន់​ជន​ជាតិ​ភាគ​តិច​មាន​ការ​វិវឌ្ឍន៍​៕

         ហា​ថាញ់​-វិ​មាន

 

ចែករំលែកអត្ថបទ