អប់រំ អប់រំ

12/03/2018 - 16:18

យក​ចិត្ត​ទុក​ដាក់​បង្រៀន​វិជ្ជា​ជីវៈ​ បង្កើត​ការ​ងារ​ធ្វើ​ជូន​ជន​រួម​ជាតិ​ខ្មែរ

ចាប់​ពី​ខែ​មី​នា ឆ្នាំ​២០១៨ មន្ទីរ​ការ​ងារ-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ក្រុង​​កឹ​ង​ធើ សហ​ការ​ជា​មួយ​គណៈ​ជន​ជាតិ​ក្រុង ផ្សព្វ​ផ្សាយ​គម្រោង​ ”បង្រៀន​វិជ្ជា​ជីវៈ​និង​អក្សរ​ខ្មែរ​ជូន​ជន​រួម​ជាតិ​ខ្មែរ​”។ គម្រោង​ត្រូវ​បាន​អនុ​វត្ត​នៅ​ខ័ណ្ឌ​អូរ​ម៉ូង ស្រុក​កើ-​ដ​និង​ថើយ​ឡាយ តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។ ចំ​នួន​ទឹក​ប្រាក់​សម្រាប់​គម្រោង​គឺ​ជាង​២០០​ពាន់​លាន​ដុង ក្នុង​​នោះ ថ​វិ​កា​ភូមិ​ភាគ​ជិត​១០០​ពាន់​លាន​ដុង ក្រៅ​ពី​នោះ កៀរ​គរ​ពី​ប្រ​ភព​ផ្សេង​ៗ​ ​។
 

មូល​ដ្ឋាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ទាំង​ឡាយ បាន​ឆ្លើយ​តប​តម្រូវ​ការ​​វិជ្ជា​ជីវៈ​ជូន​ពល​ករ​ជន​បទ​។

លោក​ចូវ​ហោង​ថាយ​ អនុ​ប្រ​ធាន​មន្ទីរ​ការ​ងារ-​  យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ក្រុង​កឹង​ធើ ឲ្យ​ដឹ​ង​៖ ទិស​ដៅ​របស់​គម្រោង​ក្នុង​ឆ្នាំ​២០១៨ ក្រុង​នឹង​បើក​វគ្គ​បង្រៀន​វិជ្ជា​ជីវៈ​កម្រិត​បឋម​ចំ​នួន​៦០​ថ្នាក់ ដោយ​មាន​មុខ​របរ​ចំ​នួន​៥០​ប្រ​ភេទ សម្រាប់​បណ្តុះ​បណ្តាល​ជូន​ពល​ករ​ខ្មែរ​ក្នុង​អា​យុ​ពល​កម្ម​ដែល​មិន​ទាន់​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ និង​មាន​តម្រូវ​ការ​រៀន​វិជ្ជា​ជីវៈ​ប្រ​ហែល​៧០០​នាក់​; ព្រម​ជាមួយ​នោះ​​ពិ​គ្រោះ​យោ​បល់ ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជូន​សិក្ខា​កាម​ ក្រោយ​ពី​បណ្តុះ​បណ្តាល​រួច​។ សិក្ខា​កាម​ត្រូវ​បាន​រៀន​ប្រ​មូល​ ផ្ដុំ​នៅ​អនុ​ម​ហា​វិ​ទ្យា​ល័យ​វិជ្ជា​ជីវៈ​និង​មូល​ដ្ឋាន​បង្រៀន​វិជ្ជា​ជីវៈ​នា​នា ជា​មួយ​នឹ​ង​កម្រិត​ឧបត្ថម្ភ​៣​លាន​ដុង​/នាក់​/វគ្គ​សិក្សា​សិក្ខា​កាម​ម្នាក់​ៗ​ បាន​ឧបត្ថម្ភ​កម្រៃ​សិក្សា​ត្រឹម​ម្តង​ប៉ុណ្ណោះ។​ ចំ​ពោះ​ករណី​សិក្ខា​កាម​ធ្លាប់​បាន​ឧបត្ថម្ភ​កម្រៃ​សិក្សា​ម្តង​រួច​ហើយ  តែ​​ដោយ​សារ​បាត់​បង់​ការ​ងារ​ធ្វើ​ ភូមិ​ភាគ​អាច​ពិ​និត្យ​រួច​បន្ត​ការ​ឧបត្ថម្ភ​ដើម្បី​ផ្លាស់​ប្តូរ​ការ​ងារ ប៉ុន្តែ​ច្រើន​បំ​ផុត​មិន​លើ​ស​ពី​២​ដង​។

ទន្ទឹម​នឹង​នោះ​ មន្ទីរ​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ និង​សង្គម​កិច្ច សហ​ការ​ជា​មួយ​នឹង​ខ័ណ្ឌ​ស្រុក​នា​នា បើក​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​តាម​តម្រូវ​ការ​ពល​កម្ម​របស់​អា​ជីវ​កម្ម​និង វិនិ​យោ​គិន​នា​នា​ក្នុង​ភូមិ​ភាគ​។ អា​ជីវ​កម្ម​ចូល រួម​បណ្តុះ​បណ្តាល​មុខ​របរ​ប្រ​កប​ដោយ​ការ​ស្ម័គ្រ​ចិត្ត និង​ចុះកិ​ច្ច​សន្យា​ទទួល​យក​សិក្ខា​​កាម​ជន​ជាតិ​ខ្មែរ​ចូល​ធ្វើ​ការ​ក្រោយ​ពី​បញ្ចប់​វគ្គ ក្នុង​រយៈ​ពេល​មិន​ហួស​ពី​១​ឆ្នាំ​។ គិត​មក​ទល់​ខែ​កុម្ភៈ ឆ្នាំ​២០១៨ មន្ទីរ​ការ​ងារ​ចលនា បាន​អា​ជីវ​កម្ម​ធំ​មួយ​ចំ​នួន​ មាន​ដូច​៖ ក្រុម​ហ៊ុន​ស្បែក​ជើង​Taekwang រោង​ចក្រ​Vinatex កឹង​ធើ។​ល។ ចូល​រួម​ចង​សម្ព័ន្ធ​បណ្តុះ​បណ្តាល​និង​ទទួល​យក​ពល​ករ​ខ្មែរ​ចូល​ធ្វើ​ការ​។ 

មន្ទីរ​ការ​ងារ​ - យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ក្រុង​កឹង​ធើ ក៏​បាន​សហ​ការ​ជា​មួយ​នឹង​ស​មា គម​សហ​ព័ន្ធ​នា​រី​ក្រុង​និង​អង្គ​ភាព​គ្រប់​គ្រង​នា​នា ដំ​ណើរ​ការ​បើក​ទូ​លាយ ពង្រីក​​នូវ​ទម្រង់​រូប​ភាព​ដែល​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​ឆ្នាំ​កន្លង មាន​ដូច​ទម្រង់​រូប ភាព​”ក្រុម​នា​រី​ជន​ជាតិ​ត្បាញ​កំ​ប្លោក​” សហ​ករណ៍​សិប្បៈ​កែ​ច្នៃ​គីម​ហឹង​ នៅ​ស្រុក​កើ​-ដ ទម្រង់​រូប​ភាព​ “ក្រុម​នា​រី​ជន​ជាតិ​ត្បាញ​កន្ទេល​” នៅ​ស្រុក​ថើយ​ឡាយ ទម្រង់​រូប​ភាព​”ក្រុ​ម​នា​រី​ជន​ជាតិ​ត្បាញ់​សំ​ណាញ​នេ​សាទ​ត្រី​” នៅ​ខ័ណ្ឌ​អូរ​ម៉ូង ។ល។ មនី្ទរ​ការ​ងារ​ក៏​បង្ក​លក្ខណៈ​សម្រាប់​ទម្រង់​រូប​ភាព​ទាំង​នេះ​មាន​ការ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​មូល​ដ្ឋាន​អា​ជីវ​កម្ម​នា​នា ​ចុះ​កិច្ច​សន្យា​ព្រម​ព្រៀង​ដាក់​ពាក្យ​ទិញ​ទំ​និញ​ក្នុង​រយៈ​ពេល យូរ​និង​ឧបត្ថម្ភ​វត្ថុ​ធាតុ​ដើម​ដើម្បី​ធា​​នា ”ច្រក​នាំ​ចេញ​” របស់​ផលិត​ផល​។ 

ប្រ​សិន​បើ​ពល​ករ​ជន​ជាតិ​ខ្មែរ​មាន​បំ​ណង​បង្កើត​អា​​ជីព​ក្នុង​វិ​ស័យ​ក​សិ​កម្ម ត្រូវ​បាន​ក្រុង ឧបត្ថម្ភ​បុល​ទុន ​និង​ផ្គត់​ផ្គង់​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​ដែល​មាន​គុណ​ភាព​ខ្ពស់; ព្រម​ជា​មួយ​នោះ​ ណែ​នាំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​សត្វ ដាំ​ដុះ​ជឿន​លឿន អនុ​វត្ត​ទម្រង់​រូប​ភាព​ផលិត​ប្រ​កប​ដោយ​វិ​ទ្យា​សាស្រ្ត សំ​ដៅ​កាត់​បន្ថយ​ហា​និ​ភ័យ​និង​ចំ​ណាយ​ក្នុង​ផលិត​កម្ម​ លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​បង្ក​បង្កើន​ផល​។ 

ស្ដី​ពី​ការ​បង្ហាត់​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ជូន​ជន​រួម​ជាតិ​ខ្មែរ លោក​លឿង​វុាំង​ទ្រឺ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ អក្សរ​សាស្រ្ត​ប្រៀប​បាន​ដួង​ព្រ​លឹង​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ថ្វី​បើ​ដូច្នោះ​ក្តី ប៉ុន្តែ​​ស​ព្វ​ថ្ងៃ​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​មួយ​ចំ​នួន​នៅ​មាន​កម្រិត​ អា​ស្រ័យ​តិច​មាន​សា​លា​បើក​បង្រៀន​ឧភយ​ភា​សា​; ម៉ោង​រៀន​អក្សរ​ខ្មែ​រ​នៅ​ថ្នាក់​ឧភយ​ភា​សា​មិន​សូវ​បាន​ច្រើន ស​មត្ថ​ភាព​គ្រូ​បង្រៀន​មិន​ស្មើ​គ្នា​។ល។​

ក្រុមទម្រង់រូបភាពដោះស្រាយការងារធ្វើនៅនឹងភូមិភាគបាននាំមកប្រសិទ្ធភាពជាក់ស្តែង។​ប្រ​ភព​៖ Baodansinh.vn

អា​ស្រ័យ​ហេតុ​នោះ គោល​ការណ៍​របស់​ក្រុង​កឹង​ធើ​ ក្នុង​​រយៈ​ពេល​ខាង​មុខ គឺ​អភិ​វឌ្ឍ​និង​ពង្រីក​ទូ​លាយ​ការ​បង្រៀន ​និង​រៀន​អក្សរ​ខ្មែរ​ក្នុង​សហ​គមន៍​ដោយ​មាន​លក្ខណៈ​សង្គ មូប​នីយ​កម្ម​ ទន្ទឹម​នឹងការបង្រៀន​និង​រៀន អក្សរ​ខ្មែរ​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​។ ការ​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​សហ​គមន៍ ក៏​មាន​ការ​ចូល​រួម​អំ​ពី​សំ​ណាក់​ព្រះ​សង្ឃ អា​ចារ្យ គណៈ​កម្ម​ការ​របស់​វត្ត​ខ្មែរ​នា​នា​។  ទន្ទឹម​នឹង​នោះ គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ​នឹ​ង​សហ​ការ​ជា​មួយ​មន្ទីរអ​ប់​រំ​ និង​បណ្តុះ​បណ្តាល​ក្រុង ចល​នា​​ការ​​ឧបត្ថម្ភ​​​អំ​​​ពី​​សំ​​ណាក់​​អង្គ​​ការ​ទម្រង់​​រូប​​ភាព​​សង្គ​មូប​​​នី​​យ​​កម្ម​​ទាំង​​ក្នុង​​ និង​​ក្រៅ​​​ប្រ​​ទេស សំ​ដៅ​រក្សា​និង​ពង្រីក​ទូ​លាយ​មូល​ដ្ឋាន​ បង្រៀន​អក្សរ​ខ្មែរ​ក្នុង​សហ​គមន៍​។ តាម​ការ​គ្រោង​ទុ​ក​ការ​បង្រៀន​អក្សរ​ខ្មែរ​សំ​ខាន់​នៅ​វត្ត​ខ្មែរ​ឬ​នៅ​ផ្ទះ​ប្រ​ជា​ជន​ ថ​វិ​កា​សម្រាប់​ស​កម្ម​ភាព​នេះ អា​ស្រ័យ​សមា​គម​ជំ​រុញ ការ​​សិក្សា​ក្រុង​ផ្គត់​ផ្គង់​រួម​ជា​មួយ​នឹង​ការ​រួម​វិភា​គ​ទាន​របស់​សប្បុ​រស​ជន​នា​នា​។ ក្រៅ ពី​នោះ​ គណៈ​ជន​ជាតិ​រួម​ជា​មួយ​នឹង​សមា​គម​ជំ​រុញ​ការ​សិក្សា​ក្រុង បាន​អំ​ពាវ​នាវ ឧបត្ថម្ភ​នៅ​មូល​ដ្ឋាន​សម្ភារៈ សិក្ខូ​បករណ៍​​និ​ង​អា​ហា​រូបករណ៍​។ល។ អំ​ពី​សហ​គមន៍ ដើម្បី​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ជន​រួម​ជាតិ​ខ្មែរ​៕

ទី​ភ្នាក់​ងារ​សា​រព័​ត៌​មាន​វៀត​ណាម​។ - ថាច់​សេ​រី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ចូវ​ហោង​ថាយ