វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

12/03/2018 - 16:18

រម​ណីយ​ដ្ឋាន​វត្ត​យី​ដា

វត្ត​យី​ដា នៅ​ភូមិ​៦ ឃុំ​ឡុក​តឹង ស្រុក​បាវ​ឡឹម ខេត្ត​ឡឹម​ដុង កំ​ពុង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ក​​រ​មក​ធ្វើ​សមា​ធិ​និង​ស្វែង​យល់​ពី​ព្រៃ​ភ្នំ​ធម្ម​ជាតិ​។

ត្រៀម​រៀប​ចំ​ប្រ​ទីប​សម្រាប់​ថ្ងៃ​សម្ពោធ​សមិ​ទ្ធ​ផល​របស់វត្ត​។

ប្រ​សិន​​បើ​ផ្ដើម​ចេញ​ដំ​ណើរ​ពី​ក្រុង​កឹង​ធើ រយៈ​ពេល​ប្រ​ហែល​៨​ម៉ោង​ក្រោយ​នឹង​ទៅ​ដល់​វត្ត​យី​ដា​ពុំ​ខាន​។ វត្ត​យី​ដាឋិត​លើ​កំ​ពូល​ភ្នំ​មួយ ដោយ​មាន​ផ្ទៃ​ដី​ប្រ​មាណ​១៣​ហិក​តា។​ ក្នុង​មណ្ឌល​វត្ត​មាន​សំ​ណង់​ស្ថា​បត្យ​កម្ម​ទើប​សង់​ថ្មី​ៗ មាន​កុដិ​រត​ដំ​ដូល​ទេរ​ៗ​នៅ​តាម​ជម្រាល​ភ្នំ​។ ជា​ស្នា​ព្រះ​ហស្ថ​របស់​ព្រះ​ចៅ​អធិ​ការ ធិត​ដុង​ចូវ លំ​ដាប់​តាំង​ពី​ទើប​ផ្ដួច​ផ្ដើម​កសាង​រហូត​ដល់​សម្រេច​គឺ​រយៈ​ពេល​១០​ឆ្នាំ ដើម្បី​ក្លាយ​ជា​វត្ត​មួយ​ដែល​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​ប្រ​ណីត​​និង​ស្ងប់​ស្ងាត់​។ ប្រ​សិន​ចង់​មើល​ព្រះ​អា​ទិត្យ​រះ​លើ​ខ្នង​ភ្នំ​គឺ​មិន​បាច់​ទៅ​ណា​ឆ្ងាយ​ឡើយ ពី​ព្រោះ​ទិដ្ឋ​ភាព​ព្រះ​អា​ទិត្យ​រះ​នៅ​មណ្ឌល​វត្ត​យី​ដា​ល្អ​ពេក​កូវ​។ សម្លឹង​ឃើញ​ដំ​ណាំ​តែ​ដុះ​សន្លឹម​តាម​ជើង​ភ្នំ អម​ដោយ​ដើម​កាហ្វេ​ចេញ​ផ្កា​សាយ​ពិ​ដោរ និងស្នូរ​កណ្តឹង​ខ្យល់​បន្លឺ​តាម​ជំ​នោរ​ខ្យល់​។ល។​

ក្រៅពី​សោ​ភណ​ភាព​ក្នុងមណ្ឌល​វត្ត នៅ​ខាង​ក្រោយ​វត្ត​ថែម​ទាំង​មាន​ដង​ជ្រោះ​មួយឈ្មោះ​តាម​ហើប ពេ​ល​រា​ត្រី​ឮ​សូរ​ស័ព្ទ​ទឹកជ្រោះ​ហូរ​ធ្លាក់​យ៉ាង​រណ្តំ​។ ថ្វី​បើ​ដូច្នោះ​ក្តី ប៉ុន្តែ​ត្រូវ​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ចម្ការ​តែ ចម្ការ​កា​ហ្វេសា​យ​ក្លិន​ឈ្ងុយ​ឈ្ងប់​អស់​រយៈ​ពេល​ជាង​​៣០​នាទី​ទើប​ចុះ​ទៅ​ដល់​ដង​ជ្រោះ​ទី​១​។ លាយ​ឡំ​ជា​មួយ​នឹង​ដើម​ទុ​រេន​ ដើម​ទឹក​ដោះ និង​ដើម​ឈើ​ធំ​ៗ​ដែល​មាន​ល​តា​ជាតិ​ដុះ​ព័ទ្ធ​ព័ន្ធ​។ ចូល​ដល់​រដូវ​ទុ​រេន​ទុំ​ទី​នេះ​គឺ​ជា​កន្លែង​ទាក់​ទាញ​អា​រម្មណ៍​សម្រាប់​ភ្ញៀវ​ទេស​ចរ​បង្អង់​ដំ​ណើរ ភ្លក់​រស​ជាតិ​ផ្លែ​​ទុ​រេន ដាំ​នៅ​តំ​បន់​ដី​ក្រ​ហម​បា​យ៉ាន​។ ដង​ជ្រោះ​តាម​ហើប​កើត​ជា​រូប​រាង​ឡើង​តាម​រយៈ​ប្រ​ភព​ទឹក​ធំ​៣​ឋិត​នៅ​លើ​កម្ពស់​ប្រ​ហែល​ជា​៧០​ម៉ែត្រ​ហូរ​ធ្លាក់​ចុះ​មក​។ ដង​ជ្រោះ​ទី​១​មាន​ល្បាក់​ទឹក​ទាប ពុំ​សូវ​មាន​ភាព​អស្ចារ្យ​ក៏​ពិត​មែន ប៉ុន្តែ​ចូល​ដល់​រដូវ​វស្សា តែង​មាន​ទឹក​ហូរស​ក្បុស​។ បន្ត​ដំ​ណើរ​ឆ្ពោះ​ទៅ​ខាង​ក្រោម ឆ្លង​កាត់​ស្រ​ទាប់​ដី​ស្មៅ​និង​ស្លែ ក្នុង​រយៈ​ពេល​៣០​នា​ទី​បន្ថែម​ ទើប​ចុះ​ទៅ​ដល់​ដង​ជ្រោះ​ទី​២ ដោយ​មាន​ល្បាក់​ទឹក​ខ្ពស់​គួរ​ជា​ទី​គយ​គន់​។ ថ្ងៃ​ដែល​មាន​អា​កាស​ធាតុ​ល្អ ពួក​អ្នក​ថត​រូប​ច្បាស់​ជា​មាន​និស្ស័យ​ប្រ​ទះ​ឃើញ​ឥន្ទ​ធ​នូ​អណ្តែត​លើ​ផ្ទៃ​ទឹក​ជ្រោះ​ពុំ​ខាន​។ ប្រ​ការ​គួរ​ចាប់​អា​រម្មណ៍​គឺ​ភ្ញៀវ​ទេស​ចរ​មិន​អាច​ពិ​និត្យ​ឃើញ​ឥន្ទ​ធនូ​នៅ​ខាង​លើ​ឡើយ​ត្រឹម​តែ​អាច​ពិ​និត្យ​ឃើញ​ឥន្ទ​ធនូ​តាម​រយៈ​រូប​ថត​នៅ​លើ​ផ្ទៃ​ទឹក​ជ្រោះ​ប៉ុណ្ណោះ​។ល។ នៅ​ខាង​ក្រោម​ជើង​ជ្រោះ ដោយ​មាន​បុប្ផា​ចម្រុះ​ពណ៌​ដុះ​ត្រៀប​ត្រា បង្ក​ចំ​ណាប់​អា​រម្មណ៍​ដល់​ភ្ញៀវ​ទេស​ចរ​។ ខណៈ​ពេល​វិល​ត្រ​ឡប់​មក​កាន់​វត្ត ភ្ញៀវ​ទេស​ចរ​អាច​អង្គុយ​មើល​យុវ​ជន​ក្នុង​ភូមិ​ទាត់​បាល់​នៅ​លើ​វាល​ស្មៅ​ដ៏​ស្រស់​ស្អាត​។ ក្រ​ឡេក​ទៅ​ឆ្ងាយ​ឃើញ​ហ្វូង​សត្វ​បក្សា​បក្សី​ហិច​ហើរ​បន្ត​​​គ្នា​វិល​មក​កាន់​ទ្រ​នំ​។ រា​ត្រី​មក​ដល់​​ភ្ញៀវ​ទេស​ចរ​ណា​ចូល​ចិត្ត​ភាព​​ស្ងប់​ស្ងាត់​ គួរ​ស្វែង​រក​សម្រាក​នៅ​បន្ទប់​ភ្ញៀវ​របស់​វត្ត​យី​ដា​ នៅ​ទី​នោះ​មាន​ប៉ាន់​តែ​ប្រ​ដាប់​ឆុង​កា​ហ្វេ កំ​សៀវ​ដាំ​ទឹក​អគ្គិស​នី​​។ល។ នៅ​ពេល​បាន​ពិ​សា​តែ​គន់​មើល​ព្រះ​ច័ន្ទ​ច្បាស់ ​ជា​​យើង​គេ​មាន​អា​រម្មណ៍​ធូរ​ស្រាល​ពុំ​ខាន​!​៕

                       ហា​ថាញ់​ - សេ​រី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុង​កឹង​ធើ