អប់រំ អប់រំ

26/03/2018 - 16:54

ជូន​ប័ណ្ណ​សរ​សើរ​ដល់​សិស្ស​រើស​បាន​របស់​ទ្រព្យ

ប្រ​គល់​ឲ្យ​ទៅ​ម្ចាស់​វិញ​ក្រ​សួង​អប់រំ​និង​បណ្តុះ​បណ្តាល ទើប​ចុះ​ហត្ថ​លេ​ខា​លើ​សេច​ក្តី​សម្រេច​ចិត្ត​ជូនប័ណ្ណ​សរ​សើរ​ដល់​ប្អូន​ឌោ​វុាំង​បាំង សិស្ស​ថ្នាក់​១០​A៨​នៃ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ត្រឹង​វុាំងបៃ ពី​ព្រោះ​ប្អូន​មាន​ទង្វើ​ល្អ គឺ​រើស​បាន​របស់​ទ្រព្យ​ប្រ​គល់​ឲ្យ​ទៅ​ម្ចាស់​វិញ​។

ប្អូន​ឌោ​វុា​ំង​បាំង​ (អង្គុយ​កណ្តាល)​ជា​មួយ​នឹង​មិត្តភក្តិ​ដែល​រើស​បាន​របស់​ទ្រព្យ ប្រ​គល់​ឲ្យ​ទៅ​ម្ចាស់​វិញ​។​

ថ្ងៃ​ទី​១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ (ត្រូវ​នឹង​ថ្ងៃ​ទី​៤​ចូល​ឆ្នាំ​វៀត​ណាម​) ប្អូន​ឌោ​វុាំង​​បាំង​ សិស្សថ្នាក់​ទី១០A៨នៃ​សា​​លា​មធ្យម​​សិក្សា​ចំ​ណេះ​ទូ​ទៅ​ត្រឹង​​វុាំង​បៃ ខេត្ត​សុក​ត្រាំង​ និង​មិត្ត​ពីរ​នាក់​ ឈ្មោះ​ត្រឹង​ថាញ់​មុើយ (អា​យុ១​៦ឆ្នាំ​) និង​ឡេ​ញ៉ី​ខាង (អា​យុ​១៤​ឆ្នាំ​) ស្នាក់​នៅ​ភូមិ​ថាញ់​ដៀង​ ទី​ប្រ​ជុំ​ជន​ភូ​ឡុក​ ស្រុក​ថាញ់​ទ្រី ខេត្ត​សុក​ត្រាំង​ ទៅ​លេង​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម​។ ពេល​ទៅ​ដល់​កន្លែង​រង​ចាំ​រថ​យន្ត​ ក្រុង​ជិត​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ត្រឹង​វុាំង​បៃ បាន​ប្រ​ទះ​ឃើញ​កា​បូប​មួយ​នៅ​ក្បែរ​ផ្លូវ​។ បន្ទាប់​ពី​ពិ​និត្យ​មើល​ក៏​ឃើញ​មាន​ប្រាក់​និង​លិ​ខិ​​ត​ស្នាម​មួយ​ចំ​នួន ម៉្លោះ​ហើយ​ប្អូន​ៗ​សម្រេច​ចិត្ត​យក​ទៅ​ប្រ​គល់​ជូន​នគរ​បាល​ស្រុក​​ថាញ់​ទ្រី ដើម្បី​ពឹង​ស្វែង​រក​ម្ចាស់​។ នគរ​បាល​ពិ​និត្យ​ក្នុង​កា​បូប​មាន​ប្រាក់​ជាង​៤០,៦​លាន​ដុង​និង​លិខិត​ស្នា​ម​មួយ​ចំ​នួន​ឈ្មោះ​យឿង​ង៉ុក​យ៉ីម​(ស្នាក់​នៅ​ទី​ប្រ​ជុំ​ជន​តឹង​ហ៊ីប​ ស្រុក​តឹង​ហ៊ីប ខេត្ត​កៀង​យ៉ាង​)។ ភ្លាម​នោះ នគរ​បាល​ស្រុក​ថាញ់​ទ្រី ទំ​នាក់​ទំ​នង​នឹង​បង​យ៉ីម រួច​សងរបស់​ទ្រព្យ​ដូច​ពោល​ខាងលើទៅ បង​ស្រី​វិញ​ទង្វើ​ល្អ​របស់​ប្អូន​ៗ​ធ្វើ​ឲ្យ​ប្រ​ជា​ជន​និងមិត្ត​ភក្តិ​កោត​សរ​សើរ ព្រម​ទាំង​សម្តែង​នូវ​លក្ខណៈស្មោះ​ត្រង់​ចរិត​ស្លូត​បូត​របស់​សិស្ស​នា​បច្ចុប្បន្ន​។

​ដើម្បី​ស្ងើច​សរ​សើរ​ប្អូន​ៗ​បាន​ទាន់​ពេល ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល ទើប​ចុះ​ហត្ថ​លេ​ខា​លើ​សេចក្តី​សម្រេច​ចិត្ត​ជូន​ប័ណ្ណ​សរ​សើរ​ដល់​ប្អូនឌោ​វុាំង​បាំង​។ ចំ​ពោះប្អូន​ត្រឹង​ថាញ់​មុើយ​ (អា​យុ​១៦​ឆ្នាំ​) និង​ឡេ​ញ៉ី​ខាង​ (អា​យុ​១៤​ឆ្នាំ) ទោះ​បី​ឋិត​ក្នុង​វ័យ​សិក្សា​ ប៉ុន្តែ​ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ​ជួប​លំ​បាក បង្ខំ​ចិត្ត​បោះ​បង់​ការ​សិក្សា​ពាក់​កណ្តាល​ការ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​សំ​ណូមពរ​មន្ទីរ​អប់​រំ​ និងបណ្តុះ​បណ្តាល​ខេត្ត​សុកត្រាំ​ង​ ស្វែង​យល់​ពី​ស្ថាន​ភាព​ជាក់​ស្តែង​​របស់​ប្អូន​ៗ ដើម្បី​មាន​ដំ​ណោះ​ស្រាយ​និង​បង្ក​លក្ខណៈ​ឲ្យ​ប្អូន​ៗ​បាន​ចូល​រៀន​បន្ត​ឬ​ក៏​រៀន​វិជ្ជា​ជីវៈ ធា​នា​ឲ្យ​ប្អូន​ៗ នឹង​ក្លាយ​ជា​ពល​រដ្ឋ​ល្អ ​មាន​ប្រ​យោជន៍​ដល់​សង្គម​នៅ​​អ​នា​គត​។

ក្រៅ​ពី​នោះ ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ក៏​សំ​ណូម​ពរ​ដល់​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​សុក​ត្រាំង រៀប​ចំ​ផ្សព្វ​ផ្សាយ ពង្រីក​ទូ​លំ​ទូ​លាយ​គំ​រូ​របស់​សិស្ស​ឌោ​វុា​ំ​ង​បាំង​នៅ​តាម​សា​លា​ ដើម្បី​អប់​រំ​សីល​ធម៌ ផ្នត់​រស់​នៅ​ដល់​សិស្ស​សា​លាក្នុ​ង​ទូ​ទាំង​ខេត្ត​៕​

យោងៈ​មជ្ឈ​មណ្ឌល​សារ​គម​នា​គមន៍​នៃ​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​-មុ​នី

 

ចែករំលែកអត្ថបទ