សុខភាព សុខភាព

26/03/2018 - 16:54

បង្ការ​ជំ​ងឺតាំង​ពី​មូល​ដ្ឋាន

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង ការ​អនុ​វត្ត​នូវ​គោល​​ន​យោ​បាយ​សុ​ខា​ភិ​បាល និង​ថែ​ទាំ​សុខ​ភាព កម្លាំង​កាយ​ជូន​ប្រ​ជា​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច លើ​ភូមិសាស្រ្ត​ខេត្ត មាន​ការ​វិ​វឌ្ឍ​គួរ​ឲ្យ​មោទ​នៈ​។

      ប្រ​ជា​ជន​មក​ពិ​និត្យ​ជំ​ងឺ​ នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​​ឃុំ​តឹង​ម៉ី​។

បច្ចុ​ប្បន្ន​ ទូ​ទាំង​ខេត្ត​មានដំ​ណាក់​សុខា​ភិបាល​ទាំង​អស់​ចំ​នួន​១១ នៅ​តាម​ឃុំ​នា​នា​ដែល​មាន​ជន​រួមជាតិ​ខ្មែរ​រស់​នៅកុះករ សុទ្ធ​សឹង​សម្រេច​បទ​ដ្ឋាន​ជាតិ​។ ទន្ទឹម​នឹង​នោះ ធា​នា​ចំ​នួន​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត និង​បំ​ពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​ បម្រើ​ការ​ពិ​និត្យ​និងព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​បាន​ល្អ។ អា​ស្រ័យ​ហេតុ​នោះ រាល់​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ ត្រូវ​បាន​អនុ​វត្ត​ល្អ​និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ លោក​កាវ​ថាញ់​យ៉ាង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡង​ម៉ី ស្រុក​តាម​ប៊ិញ ឲ្យ​ដឹង​៖ “គ្រួ​សារជន​ជាតិភាគ​តិច​ក្រី​ក្រ​ទាំង​អស់ ដែល​រស់​នៅ​លើ​ភូមិ​សាស្រ្ត តែង​បាន​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​។ ដំ​ណាក់​សុ​ខា​ភិ​បាល​ តែង​មាន​កង​ជួរ​កម្មា​ភិ​បាល​ពេទ្យ​ប្រ​ចាំ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ពិ​និត្យ​និង​ព្យា​បាល​ជំ​ងឺ​ជូន​មា​មីង​។ ពី​មុន ប្រ​ជា​ជន​មិន​សូវ​ប្រើ​ប្រាស់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ ពី​ព្រោះ​មិន​ទាន់​យល់​ច្បាស់​ពី​ផលប្រ​យោជន៍​របស់​វា​។ ចាប់​ពី​មាន​កង​ជួរ​សហ​ការី​សុ​ខា​ភិ​បាល​ចុះ​ទៅ​ដល់​ផ្ទះ បក​ស្រាយ​ពី​វិ​ធី​ប្រើ​ប្រាស់​និង​ផល​ប្រ​យោជន៍​របស់​អ្នក​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ពេលទៅ​ពិ​និត្យ​ និង​ព្យា​បាល​ជំ​ងឺ​ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​តែង​មក​ដំ​ណាក់​សុ​ខា​ភិ​បាល​ពិ​និត្យ​ជំ​ងឺ​”។ ក្រៅ​ពី​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ កាល​បើ​មូល​ដ្ឋាន​សម្ភារៈ​មាន​ភាព​សម​រម្យ​ ទំ​នើប ឧប​ករណ៍​ពេទ្យគ្រប់​គ្រាន់​គឺជា​កត្តា​ញុាំ​ង​ឲ្យ​អ្ន​ក​ជំ​ងឺ​មាន​ទំ​នុក​ចិត្ត​ពេល​មកពិ​និត្យជំ​ងឺ​បឋម​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​។ លោក​សុើង​នី ឲ្យ​ដឹង​៖ “ពី​មុន ពេល​ឈឺ​ថ្កាត់​ម្ដងៗ ខ្ញុំ​តែ​ង​ទៅ​ឱស​ថដ្ឋាន​ទិញ​ថ្នាំ​ផឹក​ បើ​មិនបា​ន​ធូរ​ស្រាល ទើប​ឡើង​ទៅ​តាម​ប៊ិញឬ​ត្រា​អូង ពិ​និត្យ​ជំ​ងឺ​។ ឥ​ឡូវ​ដំណាក់​សុខា​ភិ​បាល​មាន​វេជ្ជ​បណ្ឌិត​ពូ​កែ ម្ល៉ោះ​ហើយ​ខ្ញុំ​នឹង​នរចិត្ត​មក​ពិនិត្យ​ជំ​ងឺ​នៅ​ទី​នេះ មិន​ចាំ​បាច់​ធ្វើ​ដំ​ណើរ​ឆ្ងាយ​និង​បង់​ខាត​ដូច​មុន ពី​ព្រោះដំ​ណាក់​សុខា​ភិ​បាល​ផ្គត់​ផ្គង់​ថ្នាំផឹក​ដោយ​ឥត​គិត​ថ្លៃ​”​។

តាម​ទិន្ន​ន័យ​ស្ថិតិ​របស់​គណៈ​ជន​ជាតិ​ខេត្តវិញ​ឡុង​ ខេត្ត​បាន​ឧបត្ថម្ភ​និង​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រងសុខា​ភិ​បាល​ជាង​២២​ពាន់​ប័ណ្ណ​ដល់​ជន​ជាតិ​ភាគ​តិច​រស់​នៅ​តាម​ភូមិ​ ឃុំ​លំបាក​ពិ​សេស​។ ក្រៅ​ពី​ការ​ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល  ខេត្ត​វិញ​ឡុង ថែម​ទាំង​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន គប្បី​ហូប​ឆ្អិន ផឹក​ឆ្អិន ប្រើ​ប្រាស់​ទឹក​ស្រប​អនា​​ម័យ​។ល។ ដើម្បី​បង្ការ​រោគ​រាល​ដាល​។ លោក​ថាច់​ថេ​ហៀង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ត្រា​អូ​​ង ឲ្យដឹ​ង​៖ “កា​រិ​យា​ល័យ​ជន​ជាតិ តែង​សហ​ការ​ជា​មួយ​នឹង​ឃុំ​នា​នា​ចុះ​ទៅ​ភូមិ​ភាគ​ដោយផ្ទាល់ ដើម្បី​ចល​នា​ជន​ជាតិ​ភាគ​តិច​អនុ​វត្ត​បាន​ល្អ​នូវ​កម្ម​វិ​ធី​ទិស​ដៅ​ជាតិខាង​សុ​ខា​ភិ​បាល​។ ទន្ទឹម​នឹង​នោះ ពិគ្រោះ​ជា​មួយ​នឹង​មា​មីង​អំ​ពី​ការ​សម្អាត​បរិ​ស្ថាន​ជុំ​វិញ​ផ្ទះ កម្ចាត់​ដង្កូវ    ទឹ​ក បង្ការ​ជំ​ងឺ​គ្រុន​ឈាម​ជា​ដើម​”។ អាស្រ័​យ​មាន​ការ​សហ​ការ​គ្នា​ជា​ប្រ​ចាំ ម្ល៉ោះ​ហើយការ​បង្ការ​រោគ​រាល​ដាលពី​មូល​ដ្ឋាន​អនុ​វត្ត​បាន​ល្អជា​និច្ច​។ បង​ស្រី​ថាច់​ធី​ហុង នៅ​ភូមិ​វាល ឃុំ​តឹង​ម៉ី ស្រុក​ត្រា​អូង ឲ្យ​ដឹង​៖ “ច្រើន​ឆ្នាំ​ហើយ ក្នុង​ភូមិ​ខ្ញុំ​គ្មាន​ករណី​កើត​ជំ​ងឺ​គ្រុន​ឈាម​ឡើយ​។ ខ្ញុំ​ទៅ​ផ្ទះ​ជិត​ខាង​លេង ឃើញ​គេ​រៀប​ចំ​ផ្ទះ​សម្បែង​ ស្អាត​បាត​ ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​ធ្វើ​តាម​។ អា​ស្រ័យ​ហេតុ​នោះ កូន​ចៅ​ក្នុង​គ្រួ​សារ​គ្មាន​អ្នក​ណា​កើត​ជំ​ងឺ​ពង​ដៃ​ ជើង​ មាត់ ឬ​គ្រុន​ឈាម​​ឡើយ​”៕ 

             ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ