សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

10/04/2018 - 14:06

ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​បង្កើន​គុណ​ភាព​ជន​បទ​ថ្មី

តាម​ប្រ​សាសន៍​លោក​លី​ថាញ់​ត្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​សេីុង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ជន​រួម​ជាតិ​ខ្មែរ​បាន​ចូល​រួម​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ក្នុង​ការ​បង្កើន​គុណ​ភាព​ឃុំ​វប្ប​ធម៌ ជន​បទ​ថ្មី​តឹង​សេីុង​។

បង​គឹម​ថាញ់​ហុង  កំ​ពុង​ធ្វើ​ទ្រើង​ត្រ​សក់​ឲ្យ​រដូវ​កាល​ថ្មី​។

ឆ្លង​តាម​រយៈ​ការ​ពិ​និត្យ​​វាយ​តម្លៃ​ឡើង​វិញ បទ​ដ្ឋាន​”ភូមិ​វប្ប​ធម៌​ ជន​បទ​ថ្មី​” តាម​សេច​ក្ដីសម្រេច​លេខ​៦៨៧​/២០១៧/​QĐ-UBND ចុះ​ថ្ងៃ​២៨​/៤​/២០១៧ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​នៅ​ចុង​ឆ្នាំ​២០១៧ ឃុំ​តឹង​សេីុង​ មាន​លក្ខ​ឋាន​៦/១៩​ត្រូវ​បាន​ធ្លាក់​ថម​ថយ​ចុះ។​ ចំ​ពោះ​ស្ថាន​ភាព​ខាង​លើ គណៈ​ចង្អុល​ការ​ឃុំ​បាន​ផ្ដុំ​កម្លាំង​ជាជំ​ហាន​ៗ​ក្នុង​ការ​បង្កើន​គុណ​ភាព​លក្ខ​ឋាន​ដែល​ធ្លាក់​ថម​ថយ​ចុះ​នោះ ហើយ​បាន​ចលនា​កម្មា​ភិ​បាល​បក្ខ​ជន​និង​ប្រ​ជាជ​ន  រួម​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន​ក្នុង​ការ​ចូល​រួម​ផ្ដុំ​កម្លាំង​ក​សាង​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី​។ ជា​ពិ​សេស ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ ឃុំ​ផ្ដោត​កម្លាំង​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ និង​លើក​ស្ទួយ​ជីវ​ភាព​​សេដ្ឋ​កិច្ច​ប្រ​ជា​ជន​។

ក្នុង​ឆ្នាំ​២០១៧ តាម​រយៈ​ការ​វិ​និ​យោគ​ទុន​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បី​បម្រើ​ផលិត​កម្មលើ​ភូមិ​សាស្រ្ត​ឃុំ  បាន​កសាង​ប្រព័ន្ធ​បូម​ទឹក​ មួយ​កន្លែង​សម្រាប់​បម្រើ​ឲ្យ​ការ​បង្វែរ​ដាំ​ដំណាំ​លើ​វាល​ស្រែ នៅ​ភូមិ​ដូ​ង​ជ្រំ​A  ជា​មួយ​ផ្ទៃ​ដី​ជាង​៧០​ហិក​តា។​  ឃុំ​កសាង​បាន​ទម្រង់​រូប​ភាព​ក្រុម​សហ​ការ​ផលិត​ដាំ​បន្លែ​សុ​វត្ថិ​ភាព​តង​តឹម  ជា​មួយ​ផ្ទៃ​ដី​១៥​ហិក​តា ដោយ​មាន​គ្រួ​សារ​ប្រ​ជា​ជន​នៅ​ភូមិ​ដូង​ជ្រំ និង​ដូងជ្រំ​A ចូលរួម​៤៦​គ្រួ​សារ​។ តាម​ប្រ​សាសន៍​បង​គឹម​​ថាញ់​ហុង ប្រ​ធាន​ក្រុម​សហ​ការ​ផលិត​ដាំ​បន្លែ​​សុ​​វ​ត្ថិ​ភាព​តង​តឹម សមា​ជិក​ក្នុង​ក្រុម​សហ​ការ​ផ​លិត ដាំ​បាន​ពី​៤-៥​លើក​/ឆ្នាំ ភាគ​ច្រើន​គឺ​ដាំ​ត្រ​សក់ ត្រ​ឡាច​ ពោត​និង​ម្ទេស​​ជា​ដើម ពួ​ក​គាត់​អាច​រក​បាន​ប្រាក់​ចំ​ណូល​ក្នុង​ការ​ដាំ​ដំ​ណាំ​ពី​៨-១០​លាន​ដុង​/​លើក​។ គ្រួ​សារ​ដាំ​ដំ​ណាំ​ភាគ​ច្រើន​តែង​អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ ដូច​ប្រើ​ប្រាស់​ផ្ទាំ​ង​កៅ​ស៊ូ​ក​សិ​កម្ម ផ​លិត​កម្ម​តាម​ទិស​ដៅ​សុ​វត្ថិ​ភាព​។

ឃុំ​​តឹង​សេីុង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជិត​៧​០​%  សព្វ​ថ្ងៃ​ក្នុង​ចំ​ណោម​ភូមិ​ទាំង​៩ មាន​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​៣ នោះ​គឺ​ភូមិ​ដៃ​ត្រក ភូមិ​ដុង​ដៀន​ និង​ភូមិ​សា​ឡូង​។ ជីវ​ភាព​ប្រ​ជា​ជន​ក្នុង​ឃុំសំ​ខាន់​គឺ​ផ្អែក​លើ​របរ​ក​សិកម្ម​។ ឆ្នាំ​២០១៧ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ឃុំ​សម្រេច​២៥​លាន​ដុង​/ម្នាក់​​/ឆ្នាំ អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​១០,៥៧​%​។ ឆ្នាំ​២០១៨ គណៈ​ចង្អុល​ការ​ឃុំ បាន​បន្ត​ការ​ខិត​ខំ​ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ដែល​បាន​សម្រេច​ចំ​នួន​១៣​/១៩​។ ដោយ​ឡែក លក្ខ​ឋាន​ដែល​ថម​ថយ​ចុះ​៦/១៩ ត្រូវ​បាន​ប្រ​គល់​ឲ្យ​សម​មិត្ត​ក្នុង​គណៈ​អចិ​ន្ត្រៃយ៍ គណៈ​ប្រតិ​បត្តិ​ការ​និង​កម្មា​ភិ​បាល​បក្ខ​ជន ផ្នែក​អង្គ​ការ​ម​ហា​ជន ចូល​រួម​កសាង​ផែន​ការ​ផ្សារ​ភ្ជាប់​នឹង​តួ​នា​ទី​ការ​ងារ​ ដើម្បី​អនុ​វត្ត​លក្ខ​ឋាន​កសាង​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី​។

លោក​លី​ថាញ់​ត្រុង ឲ្យ​ដឹង​បន្ថែម​៖ “គណៈ​ចង្អុល​ការ​កសាង​ឃុំ​ជន​បទ​ថ្មី បាន​កសាង​ផែន​ការ​សម​ស្រប ឧបត្ថម្ភ​គ្រួ​សារ​ប្រ​ជា​ជន​ដើម្បី​លុប​បំ​បាត់​ភាព​ក្រី​ក្រ​។ ប្ដេជ្ញា​ក្នុង​ឆ្នាំ​២០១៨ និង​កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​ទូ​ទាំង​ឃុំ​៣%​។ ទន្ទឹម​នឹង​នោះ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នៅ​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​ជូន​ពល​ករ១៥០​នាក់  បង្កើន​ពល​ករ​ឆ្លង​កាត់​វគ្គ​បណ្ដុះ​បណ្ដាល​​សម្រេច​៦៥​,០៧​%”៕       

                   មា៉​ល័យ​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​ថាញ់​ត្រុង