កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

10/04/2018 - 14:06

ពស់​ថ្លាន់​ធំ​ចម្លែក​លូន​ចូល​ផ្ទះ​ប្រ​ជា​ជន

ប្រ​ជា​ជន​នៅ​ខ័​ណ្ឌ Khlong Luang ភាគ​ខាង​ជើង​ក្រុង​​បាំង​កក ប្រ​ទេស​ថៃ​បា​ន​​​ប្រ​ទះ​ឃើញ​ពស់​ថ្លាន់​មួយ​ក្បាល​យ៉ាង​ធំ មាន​ដង​ខ្លួន​វែង​ដល់​ទៅ​៧​ម៉ែត្រ ទម្ងន់​១០០ គី​ឡូ​ក្រាម​ ជ្រក​នៅ​ចម្ការ​នៃ​ឃ្លាំង​ប្រេង​សាំង​មួយ  ម៉្លោះ​ហើយ​ប្រ​ជា​ជន​ហៅ​លោក​Amnat Saengsawang ជំ​នាញ​ចាប់​ពស់​មក​ចាប់​។ តាម​ប្រ​សាសន៍​លោក Amnat ក្នុង​រយៈ កាល​៣០​ឆ្នាំ​ប្រ​កប​របរ​ចាប់​ពស់​​នេះ​ជា​ពស់​ថ្លាន់​ធំ​បំ​ផុត​ដែល​​គាត់​​បាន​​ជួប​។ លោក Am​​nat មិន​អាច​ណា​ភ្លេច​បាន​នូវ​អនុស្សាវ​រីយ៍​ចាប់​ពស់​ថ្លាន់​ធំ​ចម្លែក​នេះ ព្រោះ​វា​ធ្វើ​ឲ្យ លោក​បាក់​ម្រាម​ដៃ​មួយ ខណៈ​ពេល​វា​ខាំ​ទៅ​លើ​ដៃ​ដែល​លោកពា​ក់​ស្រោម​នោះ​។ លោក Amnat ឲ្យដឹង៖ ពស់​ថ្លាន់​នេះ​នឹង​ត្រូវ​បាន​លែង​ទៅ​កាន់​បរិ​ស្ថាន​ធម្ម​ជាតិ​នៅ​តំ​បន់​​ខាវ​យ៉ៃ៕

ពស់​ថ្លាន់​ធំ​ចម្លែក​ មាន​ដង​ខ្លួន​វែង​ដល់​ទៅ​៧​ម៉ែត្រ ទម្ងន់​១០០​គី​ឡូ​ក្រាម​។

យោងៈ Phuket Gazette-មុនី

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក Am​​nat