នយោបាយ - សង្គម នយោបាយ - សង្គម

12/04/2018 - 09:37

វ៉​ថាញ់​ថុង​ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​

ជនរួមជាតិខ្មែរកឹងធើពង្រីកស្មារតី សាមគ្គី រួមចំណែកកសាងទីក្រុងសម្បូរសប្បាយ

ឆ្នាំ​កន្លង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង បាន​ចង្អុល​ការ​ដល់​បណ្តា​មន្ទីរ​ ផ្នែក​ អង្គ​ការ​ម​ហា​ជន​សហ​ការ​ជា​មួយ​នឹភូមិ​ភាគ​នា​នា​អនុ​វត្ត​នូវ​បទ​បញ្ជា សេច​ក្តី​សម្រេច​អនុ​ក្រឹត្យ​របស់​រដ្ឋា​ភិ​បាល​ និង​នា​យក​រដ្ឋ​មន្រ្តី ស្តី​ពី​ការ​លើក​កម្ពស់​សុពល​ភាព ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ​ខាង​ការ​ងារ​ជន​ជាតិ​។ ពិ​សេស​គឺ​គោល​ន​យោ​បាយ​ដោយ​ឡែក​ជំ​នួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ គណៈ​កម្មា​ធិកា​រ​ប្រ​ជា​ជន​ទី​ក្រុង​បាន​ចង្អុល​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​លើ​ភូមិ​សាស្រ្ត​នៃ​ភូមិ​ទាំង​ពីរ ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច-សង្គម​លំ​បាក​ពិ​សេស​។ បច្ចុ​ប្បន្ន ទី​ក្រុង​បាន​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជូន​ភូមិ​លំ​បាក​ពិ​សេស​ទាំង​ពីរ​នេះ ដោយ​ថ​វិ​កា​២​ពាន់​លាន​ដុង​។ អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​២០៨៥​/QĐ​-TTg ចុះ​ថ្ងៃ​ទី​៣១ ខែ​តុ​លា​ ឆ្នាំ​២០១៦ របស់​នា​យក​រដ្ឋ​មន្រ្តី​ផ្តល់​សច្ចា​ប័ន​លើ​គោល​ន​យោ​បាយ​ពិ​សេស​ដោយ​ឡែក​ ជំ​នួយ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគតិច​និង​តំបន់​ភ្នំ ដំ​ណាក់​កាល​២០១៧-២០​២០​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​ប្រ​កាស​ឲ្យ​ប្រើ​ផែន​ការ​លេខ​៩៨​/KH-UBNDស្តី​ពី​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ពិ​សេស​ដោយឡែក ជំ​នួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម នៅ​កន្លែង​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ដំ​ណាក់​កាល​២០១៧​-២០២០​។ ផ្សព្វ​ផ្សាយ​អនុ​វត្ត គម្រោង​អនុ​វត្ត​សេច​ក្តីស​ម្រេច​ចិត្ត​លេខ​២០៨៥​/QĐ-TTg ​របស់​នា​យក​រដ្ឋ​មន្ត្រី។

​  ពិ​ធី​បញ្ចុះ​បឋម​សិលា​ កសាង​វិជា្ជ​ស្ថាន​ ព្រះ​ពុទ្ធ​សា​សនា​ខ្មែរ​នៅ​ក្រុង​កឹង​ធើ ​។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ ទី​ក្រុង​ក៏​បាន​ចង្អុល​ការ​អនុ​វត្ត​ឲ្យ​បាន​ល្អ​នូវ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ស្តី​ពី​ការ​ជំ​នួយ​ថ​វិ​កា ទិញ​​ដី​​សង់​​ផ្ទះ​​ជូ​ន​ជ​ន​​ជាតិ​​ភាគ​​តិ​ច​។ ក្រុង​បាន​ជំ​នួយ​ប្រ​ជា​ជន​ក្រី​ក្រ​១៩១​គ្រួ​សារ​នៅ​ឃុំ​ថើយ​ស្វឹង​ ដោយ​មាន​ចំ​នួន​មនុស្ស​៤៣៩​នាក់​ តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​១០២/២០០៩/​QĐ-TTg របស់​នា​យក​រដ្ឋ​មន្ត្រី។​ អា​ស្រ័យ​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​​ទាំង​នេះ ម្ល៉ោះ​ហើយ​ក្រុង​កាត់​បន្ថយ​បាន​យ៉ាង​ ច្រើន​នូវ​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​ជាតិ​ភាគ​តិច​។ កាល​ពី​ដើម​ឆ្នាំ​២០១៧ ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​ តិច​មាន​១.១៤៦​គ្រួ​សារ ស្រូប​អត្រា​១២,៨០​%ប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទាំង​អស់​ តែ​ដល់​ចុង​ឆ្នាំ​២០១៧ កាត់​បន្ថយ​បាន​៣៦១​គ្រួ​សារ ញុាំង​ឲ្យ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​ជាតិ​ភាគ​តិច​ថយ​ចុះ​នៅ​ត្រឹម​៨,១៥​% ប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ទាំង​អស់ គឺ​កាត់​បន្ថយ​បាន​៤,៦៥​%បើ​ប្រៀប​នឹង​កាល​ពី​ដើម​ឆ្នាំ​។ ទន្ទឹម​នឹង​នោះ ក្រុង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​ទាំង​ឡាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ដូច៖ សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​នា​ឱ​កាស​បុណ្យ​ទាន​ជា​ដើម​។ ផ្តល់​ជូន​កា​សែត ទស្ស​នា​វដ្តី ព្រឹត្តិ​ការណ៍​ព័ត៌​មាន​ភា​សា​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​។ រៀប​ចំ​ទៅ​ដោះ​ដូរ រៀន​សូត្រ​បទ​ពិ​សោធន៍ ស្វែង​យល់​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​បដិ​វត្តន៍ នៅ​ស្រុក​កូង​ដៅ ខេត្ត​បារៀ​-វ៉ុង​តាវ និង​ខេត្ត​ក្វាង​ណាម ខេត្ត​ថឿ​ធៀង​ហ្វេ​បាន​២​លើក​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​ក៏​បាន​លើក​ជូន​ក្រុម​ប្រឹក្សា​ ប្រ​ជា​ជន​ក្រុង​ប្រ​កាស​ឲ្យ​ប្រើ​សេច​ក្តី​សម្រេច​លេខ​០៨​/២០១៧/​NQ-HĐND ចុះ​ថ្ងៃ​ទី​៦ ខែ​តុ​លា ឆ្នាំ​២០១៧ ស្តី​ពី​ការ​កំ​ណត់​កម្រិត​ជំ​នួយ​បង់​ប្រាក់​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល ជូន​អ្ន​ក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ក្នុង​ឆ្នាំ​២០១៨​។ ឆ្នាំ​សិក្សា​២០១៧-​២០១៨ ក្រុង​​បា​​នឧបត្ថ​ម្ភ​ប្រាក់ សា​លា​ជា​បន្ត​ដល់​សិស្ស និ​ស្សិត​ជា​ជន​ជាតិ​ភាគ​តិច​។ អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​អភិ​រក្ស និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​ជាតិ​ភាគ​តិច​គណៈ​កម្មា​ធិ​កា​រ​ប្រ​ជា​ជន​ក្រុង​ផ្សព្វ​ផ្សាយ​ អនុ​វត្ត​គម្រោង​វិ​ទ្យា​សាស្រ្ត”​ បង្រៀន​របរ​និង​អក្សរ​ខ្មែរ​ជូន​ជន​ជាតិ​ខ្មែរ​នៅ​ស្រុក​កើ​-ដ”។ ក្រុង​នៅ​ទាំង​យក​ចិត្ត​ទុកដា​ក់​វិ​និ​យោគ​ទុន​អភិ​វឌ្ឍន៍​វប្ប​ធម៌ បង្កល​ក្ខណៈ ជំ​នួយ​ស្តារ​ឡើង​វិញ និង​រក្សា​បណ្តាទ​ម្រង់​វប្បធម៌ ដោះ​ស្រាយ​បាន​ទាន់​ពេល​បណ្តា​តម្រូវ​ការ​សម​ហេតុ​សម​ផល​ខាង​សា​ស​នា ជំ​នឿរបស់​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​ដែល​សម​ស្រប​នឹង​សេចក្តី​កំ​ណត់​របស់​ច្បាប់​។ ណែ​នាំ​សមា​គម​សា​មគ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​និង​បណ្តា​អង្គ​ការ​ស​មា​គម​របស់​ជន​ជាតិ​ចិន ស​កម្ម​ភាព​ត្រូវ​តាម​លក្ខន្តិកៈ​របស់​ស​មា​គម​ចលនា​ជន​រួម​ជាតិ​ ខ្មែរ ចិន រក្សា​និង​ពង្រីក​ប្រ​វេណី អត្ត​សញ្ញាណ​ វប្ប​ធម៌​ជន​ជាតិ​។


សម​មិត្ត​វ៉ថាញ់​ថុង​ ជូន​អំ​ណោយ​ដល់​ជន​ជាតិ​ភាគ​តិច​នា​ឱ​កាស​ដើម​ឆ្នាំ​។

អនុ​វត្ត​គោល​ន​យោ​បាយ​គិត​គូរ​ជូន​ជនជា​តិ​ភាគ​តិច​ក្នុង​ឱកាសបុ​ណ្យ​ទាន ក្រុង​បាន​ជូ​ន​អំ​ណោយ​២.០០០​ចំ​ណែក​ដល់​វត្ត​អា​រាម គ្រួ​សារ​គោល​ន​យោ​បាយ កម្មា​ភិ​បាល​ចូល​និវត្តន៍ គ្រួ​សារ​ក្រី​ក្រ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច ចាត់​តាំង​ពិ​ធី​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​វៀត​ណាម ដោយ​ចំ​ណាយ​ថវិ​កា​១,១៦៩​ពាន់​លាន​ដុង​។ ជា​ពិ​សេស​នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ បណ្តា​ស្ថាប័​ន​គ្រប់​ផ្នែក គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង បាន​ចាត់​តាំង​ស​កម្ម​ភាព​ជា​ច្រើន គិត​គូរ​ដល់​ជន​រួម​ជាតិ​ខ្មែរ ដូច​៖ អនុញត្តិ​ឲ្យកម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​ សិស្ស​និស្សិត​ យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ជា​ជន​ជាតិ​ខ្មែរ​បាន​ឈប់​សម្រាក​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី។​ ភូមិ​ភាគ​នីមួ​យៗ​រៀប​ចំ​ពិ​ធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។ រៀប​ចំ​ក្រុម​ប្រតិ​ភូ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ ជូន​អំ​ណោយ​។ រៀប​ចំ​ពិ​ធី​ទំ​នាក់​ទំនង​វប្ប​ធម៌ សិល្បៈ។​ រៀប​ចំ​ប្រ​កួត​ ប្រ​ឡង​កី​ឡា​អប់​រំ​កាយ​។ រៀប​ចំ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ និង​ជូន​ឱស​ថដោយ​ឥត​គិត​ថ្លៃ ព្រម​ទាំង​ស​កម្ម​ភាព​ជា​ច្រើន​ទៀត​ ដោយ​ថវិ​កា​ជាង​១,៥​ពាន់​លាន​ដុង​។

ពង្រីក​នូវ​សមិទ្ធិ​ផល​ដែល​សម្រេច​បាន ក្នុង​រយៈ​ពេល​ខាង​មុខ គណៈ​កម្មា​ធិ​ការ​​បក្ស​ក្រុង គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ក្រុង ផ្សព្វ​ផ្សាយ​ក្នុង​ប្រ​ព័ន្ធ​ន​យោ​បាយ និង​ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច ជ្រួត​ជ្រាប​បណ្ត​គោល​ការណ៍  គោល​ន​យោ​បាយ​របស់​បក្ស និង​ច្បាប់​របស់​រដ្ឋ​ពិ   សេ​ស​​​គឺបណ្តាប​ញ្ញត្តិ​ច្បាប់ និង​គោល​ន​យោ​បាយ​ថ្មី​ៗ ដែល​មាន​ការ​ទាក់​ទង​ដល់​ជន​ជាតិ​ភាគ​តិច​។ បណ្តា​សមិទ្ធិ​ផល​ដែល​សម្រេច​បាន​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​- សង្គម​ក្នុង​រយៈ​កាល​កន្លង​។ យោង​លើ​មូល​ដ្ឋាន​នោះ លើក​កម្ពស់​ការ​ភ្ញាក់​រលឹក​ក្នុង​ជន​រួម​ជាតិ​ពី​ទស្សន​ទាន​ របស់​បក្ស​ និង​រដ្ឋ​យើង​​អំពី​បញ្ហា​ជន​ជាតិ​គឺ ” បណ្តា​ជន​ជាតិ​វៀត​ណាម​សម​ភាព សាម​គ្គី​ភាព គោ​រព និង​ជួយ​គ្នា​ទៅ​វិញ​ទៅម​ក ដើម្បី​អភិ​វឌ្ឍន៍​ទាំង​អស់​គ្នា” លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ និង​ជន​រួម​ជាតិ​ភាគ​តិច​ក្នុង​ការ​ងារ​ជន​ជាតិ និង​ការ​អនុ​វត្ត​ការ​ងារ​ជន​ជាតិ​។

ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹ​ង​ធើ​ត្រៀម​ទទួល​បុណ្យ​ចូល​ឆ្នាំថ្មី​។

ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ ធ្លាប់​មាន​ស្មារតី​សាម​គ្គី និង​រស់​នៅ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ជន​ជាតិ​កិញ​ ជន​ជាតិ​ចិន និង​ជន​ជាតិ​ដ​ទៃ​ទៀត ដែល​រួម​រស់​នៅ​ក្នុង​សហ​គមន៍​ព្រម​ទាំង​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស អនុ​វត្ត​ល្អនូ​វ​គោល​ន​យោ​បាយ​ច្បាប់ របស់​រដ្ឋ ស​កម្ម​ពលកម្ម​ផលិត ចូល​រួម​ក្នុង​ស​កម្ម​ភាព​របស់​រណសិរ្ស​មាតុ​ភូមិ និង​អង្គ​ការ​ម​ហា​ជន​នា​នា​។ នាឱ​កាស​បុណ្យ​ចូល​​ឆ្នាំ​ថ្មី​២០១៨ ជំ​នួ​ស​មុខ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង ខ្ញុំ​បាទ​សូម​ផ្ញើនូ​វ​វា​ចា​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ប្រ​គេន​ជូន​ចំ​ពោះ​ព្រះ​សង្ឃ ជន​រួម​ជាតិ កម្មា​ភិ​បាល យុទ្ធ​ជន​បញ្ញ​វន្ត និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​ថ្មី​មាន​សុខ​ភាព​បរិបូ​រណ៍ ជោគ​ជ័យ សិ​រី​សួ​ស្តី សុ​ភមង្គ​ល ព្រម​ទាំង​ជឿជាក់​ថា ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ ជន​រួម​ជាតិ​ជា​ជន​ជាតិ​ភាគ​តិច​និ​យាយ​រួម និង​ជន​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​និ​យាយ​ដោយ​ឡែក​ នឹង​បន្ត​ការ​ពង្រីក​នូវ​សាម​គ្គី​ភាព ច្នៃ​ប្រតិ​ដ្ឋ ឃ្មាត​ខ្មី​ពល​កម្ម​ផ​លិត រួម​ចំណែក​ក្នុង​ការ​អភិ​វឌ្ឍ​រួម​របស់ទី​ក្រុង៕   

                              បក​ប្រែ៖​ សុ​ផន​

ចែករំលែកអត្ថបទ