ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

12/04/2018 - 09:37

ចូល​​ឆ្នាំ​​ថ្មី​​សុខ​​ដុម​​រ​ម​​នា

គោល​ន​យោ​បាយ​គិត​គូរ​ដីស​ង់​ផ្ទះ ដី​ផលិត​កម្ម​និង​ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច អភិ​វឌ្ឍ​សេដ្ឋ​​កិច្ច​ក​សិ​កម្ម​កំពុ​ង​ពង្រីក​បាន​នូ​វ​ប្រ​សិទ្ធ​ភាព​នៅ​ស្រុក​ផុង​ហ៊ីប ខេត្ត​ហូវ​យ៉ាង​។

បង​ស្រី​ភឿង​ កំ​ពុង​ថែ​ទាំ​ដំ​ណាំ​ឪ​ឡឹក​។

តាម​ប្រ​សាសន៍​របស់​បង​ត្រឿង​ក្វាង​​វិញ ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ ស្រុក​ផុង​ហ៊ីប ឲ្យ​ដឹង​៖ ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ផុង​ហ៊ីប រស់​នៅ​លាយ​ឡំ​ជា​មួយ​នឹង​ជន​ជាតិ​កិញ​ស្ទើរ​តែ​គ្រប់​ភូមិ​ទាំង​អស់​។ ព្រោះ​ហេតុ​នោះ ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ ដំ​ណាំ ​ពូជ​សត្វចិញ្ចឹម ត្រូវ​បានមា​មីង​​ចែករំ លែករួមគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាព។ បងស្រីង្វៀនធីភឿង នៅ​ភូមិ​តឹង​ក្វើយកិញ ឃុំ​តឹង​ប៊ិញ ដាំ​ឪ​ឡឹក​បាន​ជាង​១​ខែ​។ បង​ស្រី ឲ្យ​ដឹង​៖ “ខ្ញុំ​ដាំ​ឪ​ឡឹក​លក់​រដូវ​ចូល​ឆ្នាំ​។ រ​ដូវ​មុន​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ដាំ​ម្ទេស រក​បាន​ប្រាក់​ចំ​ណូល​គ្រាន់​បើ​។ ខ្ញុំ​ចេះ​របៀប​ដាំ​ឪ​ឡឹក​ អា​ស្រ័យ​បាន​មា​មីង​ក្នុង​ភូមិ​ជួយ​ណែ​នាំ ម្យ៉ាង​វិញ​ទៀត ដោយ​ឃើញ​ដំ​ណាំ​ឪ​ឡឹក​ផ្តល់​ចំ​ណូល​ខ្ពស់​ជាង​ធ្វើ​ស្រែ​”។ បង​ស្រី​ថាច់​គីម​កឿង នៅ​ភូមិ​ជា​មួយ​កាល​ពី​ចូល​ឆ្នាំ​តេត​ឆ្នាំ​២០១៨​កន្លង​ហើយ គ្រួ​សារ​បង​ស្រី​ប្រ​មូល​ផល​ឪ​ឡឹក​ចំ​នួន​៨​កុង បង​ស្រី​ ឲ្យ​ដឹង​៖ “ដំ​ណាំ​ឪ​ឡឹក​៨​កុង​នេះ​របស់​គ្រួសារ​ខ្ញុំ និង​គ្រួ​សារ​ខា​ងប្តី​។ ប៉ុន្មាន​ឆ្នាំ​មុន អា​ស្រ័យ​ផ្ទះ មាន​គ្នា​ច្រើន​ចំ​ណែក​ដី​ផលិត​កម្ម​តិច​តួច ម៉្លោះ​ហើយ​គ្រួ​សារ​ខ្ញុំ​បាន​ឃុំ​ចលនា​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ ​ពូជ​សត្វ​ចិញ្ចឹម​។ ផ្តើម​ពី​នោះ គ្រួ​សារ​ខ្ញុំ​ចាប់​ផ្តើម​ដាំ​ដំ​ណាំ​ឪ​ឡឹក​ក្នុង​មួយ​ឆ្នាំ​បាន​៣​រដូវ រក​ប្រាក់​ចំ​ណូល​គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​”។ រស់​នៅ​ភូមិ​ផង​​របង​​​ជា​​មួយ ឆ្លៀត​ពេល​ទំ​នេរ​បង​ស្រី​កឿង​ តែង​មក​ជួយ​ណែ​នាំ​បង​ស្រី​ភឿង​ពី​រ​បៀប​ ថែ​ទាំ​ដំ​ណាំ​ឪ​ឡឹក​។ បង​ស្រី​ទាំង​ពីរ ឲ្យ​ដឹង​៖ “មាន​ទៅ​មាន​មក​” ពី​ព្រោះ​បង​ស្រី​ភឿង​ កំ​ពុង​ចែក​រំ​លែក​បទ​ពិ​សោធន៍​ដាំ​ផ្សិត​អំ​បោះ​ដល់​បង​ស្រី​កឿង​។ បង​ស្រី​ភឿង​ឲ្យ​ដឹង​៖ “ដោយ​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់ អា​ស្រ័យ​សមា​គម​កសិ​ករ​ឃុំ​រៀប​ចំ​ឡើង​ ទើប​ខ្ញុំ​ចេះ​​របៀប​ធ្វើ​និង​ថែ​ទាំ​ផ្សិត​។ ប្រាក់​ចំ​ណូល​ពី ការ​បណ្តុះ​ផ្សិត​គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​និង​ចិញ្ចឹម​កូន​២​នាក់​រៀន​សូត្រ​។ ចំ​ណែក​​ប្រាក់​បាន​មក​ពី​ការ​លក់​ឪ​ឡឹក​ខ្ញុំ​សន្សែ​សន្សំ​ទុក​”។ តាម​ប្រ​សាសន៍​របស់​បង​ម៉ាយ​ជី​ត្វយ​ ប្រ​ធាន​ស​មា​គម​កសិ​ករ​ឃុំ​តឹង​ប៊ិញ សមា​គម ផ្សព្វ​ផ្សាយ​ពង្រីក​ទម្រង់​រូប​ភាព​សេដ្ឋ​កិច្ច ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ដើម្បី​មា​មីង​ក​សិ​ករ​នៅ​ភូមិ​នា​នា​អនុ​វត្ត​តាម​។ ក្រៅ​ពី​នោះ គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន ដែល​អនុ​វត្ត​ទម្រង់​​រូប​ភាព​សេដ្ឋ​កិច្ច​កសិ​កម្ម​ នៅ​ទាំង​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង​ឲ្យ​ខ្ចី​ទុន​វិ​និ​យោគ​តាម​គម្រោង​១.០០០​ របស់​ខេត្ត​។ ពេល​បាន​ជ្រើស​ចូល​រួម​អនុ​វត្ត​គម្រោង គ្រួ​សារ​ទាំង​នេះ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​កម្ចី​ពី​គម្រោង​ដើម្បី​វិ​និ​យោគ​ទិញ​ពូជ​ដំ​ណាំ ។​ ក្រោយ​ពី​រយៈ​កាល​៣​ឆ្នាំ នឹង​សង​ដើម​ទុន​ឡើង​វិញ​ដោយ​ឥត​គិត​ប្រាក់​ការ​។

 ​

  ជនរួមជាតិខ្មែរនៅតឹងប៊ិញ សម្អាតផ្លូវដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។

បង​​ស្រី​ភឿង​ រៀប​រាប់​ឲ្យ​ដឹង​ ប្តី​គាត់​ឈ្មោះ​​ហ៊ុង ជា​ជន​ជាតិ​ខ្មែរ​។ គ្រួ​សារ​គាត់​រៀប​ការ ចេញ​នៅ​ដោយ​ឡែក បាន​ឪ​ពុក​ម្តាយ​ចែក​ដី​ចម្ការ​ឲ្យ​ចំ​នួន​១,៧៥​កុង​។ ដោយ​សារ​ចម្ការ​ចាស់ ម៉្លោះ​ហើយ​ដាំ​ដំ​ណាំ​ពុំ​សូវ​បាន​ផល​។ ដូច្នេះ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ស្រុក​ឆ្ងាយ​។ ពេល​បាន​រដ្ឋ ឧបត្ថម្ភ​ផ្ទះ​តាម​កម្ម​​វិ​ធី​១៣៤  ប្តី​ប្រ​ពន្ធ​ខ្ញុំ សម្រេច​ចិត្ត​វិល​មក​ផ្ទះ​ធ្វើ​សេដ្ឋ​កិច្ច​កសិ​កម្ម​។ រដ្ឋ​ឲ្យ​បុល​ទុន​ផលិត​កម្ម​ បង​ស្រី​វិ​និ​យោគ​ ទុន​ទិញ​ជ្រូក​និង​មាន់​ ទា​ចិញ្ចឹម​។ លាមក​ ជ្រូក​ មាន់ បង​ស្រីផ្អាប់​ទុក​សម្រាប់​បាច​កែ ប្រែ​ដី​ដាំ​ចម្កា​រ​។ ដាំ​ចម្ការ​លក់​អស់​ពី​ដំ​ណាំ​មួយ​ទៅ​ដំ​ណាំ​មួយ​។ ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ បង​ស្រី​ចែវ​ទូក​យក​ក​សិ​ផល​ទៅ​លក់​នៅ​ផ្សារ​បៃ​ង៉ាង លក់​បាន​ថ្លៃ​ជាង​។ ដល់​កំ​ណត់​សង​ទុន​រដ្ឋ បង​ហ៊ុង​ពន្យា​ពេល និង​បុល​បន្ថែម​។ ដោយ​ឃើញ​បង​មាន​ចរិត​ឧស្សាហ៍​ពល​កម្ម​ផ​លិត រក​ស៊ី​ប្រ​កប​ដោយ​ប្រសិ​ទ្ធ​ភាព ភូមិ​ភាគ​ពិ​និត្យ​ជ្រើស​គ្រួសា​របង​ដើម្បី​អនុ​វត្ត​ទម្រង់​រូប​ភាព​សាក​ល្បង​។ ថ្មី​ៗ​នេះ ទម្រង់​រូប​ភាព​បណ្តុះ​ផ្សិត​អំ​បោះ របស់​គ្រួ​សារ​បង​នៅ​តែ​បណ្តុះ​បន្ត​។ ប្រាក់​ចំ​ណូល​បាន​មក​បង​ហ៊ុង​សន្សែ​សន្សំ​បន្តិច​ម្តង​ៗ ទិ​ញ​​បាន​ដី​ស្រែ​បន្ថែម​៤​កុង​ ទូក​កា​ណូត​ម៉ា​ស៊ីន​ប្រើ​សាំង​មួយ​គ្រឿង​តម្លៃ​ជាង​១៥​លាន​ដុង សម្រាប់​ដឹក​ទំ​និញ​ទៅ​លក់​ឯ​ផ្សារ​។ បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​រួច​ស្រេច បង​នឹង​លើក​ចម្ការ​ពី​ព្រោះ​ដាំ​ចម្ការ​រក​បាន​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​។ បង​ស្រី​ភឿង ឲ្យ​ដឹង​៖ “បើ​សិន​ជា​គ្មាន​រដ្ឋ​ឧបត្ថម្ភ​ទុន​សង់​ផ្ទះ ទុន​ផលិត​កម្ម ប្តី​ប្រ​ពន្ធ​ខ្ញុំ​គ្មាន​លទ្ធ​ភាព​មក​ផ្ទះ​ធ្វើ​កសិ​កម្ម​ និង​សម្រេច​បាន​សមិទ្ធ​ផល​ ដូច​សព្វ​ថ្ងៃ​ឡើយ​”។

តាម​ប្រ​សាសន៍​បង​ហ្វិញ​វុាំ​ង​វ៉ូវ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ផុង​ហ៊ីប កម្ម​វិ​ធី​ឧបត្ថម្ភ​ពិ​សេស​របស់​រដ្ឋ បាន​ជួយ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ចាក​ផុត​ ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​។ បង​លី​ថាញ់ នៅ​ភូមិ​តឹង​ក្វើយ​កិញ បាន​ឲ្យ​ដឹង​៖ បន្ទាប់​ពី​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​រដ្ឋ​យក​ទៅ​លោះ​ដី​បញ្ចាំ​ឡើង​វិញ ផ្តើម​ពី​នោះ គ្រួ​សារ​បង​អភិ​វឌ្ឍ​ផលិត​កម្ម​ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចី​រ​ភាព​។ ផ្ទះ​ស្លឹក​របស់​បង​ពី​មុន ឥ​ឡូវ​ត្រូវ​បាន​សង់​ជំ​នួស​ដោយ​ឥដ្ឋ មាន​ភាព​សម​រម្យ ដោយ​មាន​របង​ព័ទ្ធ​ជុំ​វិញ​។ បង​ទិញ​របស់​របរ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សារ មាន​ដូច​៖ ម៉ូ​តូ ទូរ​ទស្សន៍ អេ​ក្រង់​ត្រង់​ ទូ​ទឹក​កក​​។ល។ អ្នក​មីង​ធី​កុម​ ម្តាយ​បង​ថាញ់ ឲ្យ​ដឹង​៖ “បើ​គ្មាន​រដ្ឋ​ឧបត្ថម្ភ​ទុន​រក​ស៊ី​ទេ ម៉ែ​កូន​ខ្ញុំ​គ្មាន​បាន​ផ្ទះ​នៅ​សម​រម្យ​ដូច​សព្វ​ថ្ងៃ​ឡើយ​។ មិន​តែ​ប៉ុណ្ណោះ រដ្ឋ​នៅទាំង​ត​ភ្ជាប់​អគ្គិ​សនី​ ទឹក​ស្អាត​ដល់​ផ្ទះ ដាក់​នា​ឡិ​កា​ឲ្យ​យើង​ប្រើ​ប្រាស់​ទៀត​ផង​”។ ​ចំ​ណែក​លោក​លី​ឌាង​ នៅ​ភូមិ​៤​ ឃុំ​ហ្វា​អាង​ សំ​ណេះ​សំ​ណាល​៖ “ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ ចែក​វេន​គ្នា​ជូត​ផ្ទះ​នឹង​រាល់​ថ្ងៃ។​ និ​យាយ​ពិត​ បើ​គ្មាន​រដ្ឋ​ឧបត្ថម្ភ​ទុន​​លោះ​ដី​ឡើង​វិញ គ្រួ​សារ​ខ្ញុំ​គ្មាន​ប្រាក់​សេស​សល់​សង់​បាន​ផ្ទះ សម​រម្យ​ដូច​សព្វ​ថ្ងៃ​ឡើយ​។ ឆ្នាំ​នេះ ទ​ទួល​ឆ្នាំ​ថ្មី​នៅ​ក្នុង​គេ​ហដ្ឋាន​ថ្មី កូន​ចៅ​មក​ជួប​ជុំ​គ្នា​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​”។

បង​គី​ហ៊ីវ​ថាញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង​មាន​ប្រ​សាសន៍​៖ ពេល​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ពិ​សេស​របស់​រដ្ឋ​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ​ក្នុង​ការ​រស់​នៅ​ប្រជា​ជ​ន​យក​ចិត្ត​ទុកដា​ក់​ធ្វើ​ការ​រក​ទទួល​ទាន ប្រើ​ប្រាស់​ប្រ​ភព​ទុន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ផ្តើម​ពី​នោះ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួសា​រ​ក្រី​ក្រ​របស់​ខេត្ត ញុាំ​ង​ឲ្យ​បរិ​យា​កាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៨ ពោរ​ពេញ​ដោយ​ភាព​សុខ​ដុម​រ​ម​នា​៕   

                           ហា​ថាញ់​-មុ​នី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​គី​ហ៊ីវ​ថាញ់