ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

12/04/2018 - 10:04

បញ្ញវតីខ្មែរ​គំ​រូ

ក្នុង​ចំ​ណោម​បុគ្គល​គំ​រូរ​បស់​ខេត្ត​វិញ​ឡុង ដែល​មាន​កិត្តិ​យស​ចូល​រួម “ពិ​ធី​ស្ងើច​សរ​សើរ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព ឥស្ស​រជន​ បញ្ញ​វន្ត​ និង​អា​ជីវ​ករ​គំ​រូ ជា​ជន​ជាតិ​ភាគ​តិច​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ​២០១៧​” មាន​ស្រី្ត​តែ​ម្នាក់​គត់​។ នោះ​គឺ​អ្នក​គ្រូ សុើង​ធី​ង៉ុក​ហីវ នា​យិ​កា​សា លា​បឋម​សិក្សា​ធ្វឹង​អាង​C ក្រុង​ប៊ិញ​មិញ​។

   អ្នក​គ្រូ​ហីវ​ជួប​ដោះ​ដូរ​ជា​មួយ​នឹង​កម្មា​ភិ​បាលកា​រិ​យា​ល័យ​ជន​ជាតិ​ក្រុង​ប៊ិញ​មិញ​

ស្ដី​ពី​ការ​សិក្សា​រៀន​សូត្រ​របស់​សិស្ស​ជន​រួម​ជាតិ​ខ្មែរ​។​​​

  អ្នកគ្រូហីវនិងប្តីពិគ្រោះអំពីស្នាដៃរបស់កូនប្រុសពៅ។

ក្រោយ​ពី​ត្រ​ឡប់​មក​ពី​ពិ​ធី​ស្ងើច​សរ​សើរ អ្នក​គ្រូ​ហីវ​តែង​ម​មា​ញឹក​ ជា​មួយ​នឹង​កិច្ច​ការ​របស់​សា​លា។​ អា​ស្រ័យ​អ្នក​គ្រូ​រវល់​ពេក​ ម្ល៉ោះ​ហើយ​យើង​ខ្ញុំ​បាន​ណាត់​ជួប​គាត់​ឯ​ផ្ទះ នៅ​ពេល​បាយថ្ងៃ​ត្រង់​។ មិន​ទាន់​បាន​ផ្លាស់​សម្លៀក​បំ​ពាក់​ និង​ហូប​បាយ​ជា​មួយ​នឹង​ប្តី​និង​កូន​ប្រុស​រួច​ស្រេច​ផង​។ អ្នក​គ្រូ​រៀប​រាប់​ឲ្យ​ដឹង​៖ “បើ​គ្មាន​ប្តី​ជួយ​រំ​លែក ការ​ងារ​ផ្ទះ ខ្ញុំ​ក៏​មិន​អាច​សម្រេច​កិច្ច​ការ​របស់​សា​លា និង​សម្រេច​បាន​ស្នា​ដៃ​ដូច​សព្វ​ថ្ងៃ​នេះ​ដែរ​។ ជាង​៣០​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​រប​រគ្រូ​បង្រៀន អ្នក​គ្រូ​ហីវ​បាន​ទទួល​ប័ណ្ណ​សរ​សើរ​ លិ​ខិត​សរ​សើរ​ជា​ច្រើន​របស់​ផ្នែក​អប់​រំ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​។ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​ប័ណ្ណ​សរ​សើរ​របស់​នា​យក​​រដ្ឋ​​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ដែល​អ្ន​ក​គ្រូ​មាន​កិត្តិ​យស​បាន​ទទួល​កាល​ពី​ចុង​ឆ្នាំ​២០១០​ហើយ ពិ​សេស​ជាង​ទៀត​ គឺ​គ្រឿង​ឥស្ស​រិ​យ​យស ពល​កម្ម​ចំ​ណាត់​ថ្នាក់​លេខ​៣​របស់​ប្រ​ធាន​រដ្ឋ នៅ​ឆ្នាំ​២០១៣​។ ក្តី​រីក​រាយ​កាន់​តែ​កើន​ឡើង​ចំ​ពោះ​អ្នក​គ្រូ​ហីវ​  ពេល​បាន​ទទួល​កិត្តិ​នាម​ជា​គ្រូ​បង្រៀន​ឆ្នើម​នៅ​ឆ្នាំ២​០១៤។ អ្នក​គ្រូ​ហីវ​ ព្រ ល​យ​​ពាក្យ​កំ​ប្លែង​៖ “ស្នា​ដៃ​ដែល​ខ្ញុំ​ខំ​ថ្នាក់​ថ្នម​ ប៉ុន្តែ​គ្មាន​សញ្ញា​ប័ត្រ នោះ​គឺ​កូន​ស្រី​ច្បង​បាន​រៀន​បញ្ចប់​ម​ហា​វិទ្យា​ល័យ និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ចំ​ណែក​កូន​ប្រុស​ពៅ សព្វ​ថ្ងៃ​កំ​ពុង​រៀន​ថ្នាក់​ទី​១១​រៀន​​ពូ​កែនិ​ង​ស្លូត​បូត​ណាស់​។ បាន​ដូច្នេះ គឺ​ដោយ​សារ​ការ​លះ​បង់​របស់​បង​ង្វៀន​វុាំង​តុង ជា​ប្តី​របស់​ខ្ញុំ ដែល​ជាង​១០​ឆ្នាំ​មុន​គាត់​សូម​ឈប់​ការ​ងារ​រដ្ឋ​មក​ធ្វើ​សេ​​ដ្ឋកិ​ច្ច ដើម្បី​ខ្ញុំ​នឹង​នរ​ចិត្ត​បំ​ពេញ​ការ​ងារ​។ អា​ស្រ័យ​សេដ្ឋ​កិច្ច គ្រួ​សារ​បាន​លំ​នឹង​កូន​ៗ​បាន​ប្តី​គាត់​ឌុប​ទៅ​​មក​រៀន​សូត្រ​ ម្ល៉ោះ​ហើយ​ខ្ញុំ​ចំ​ណាយ​ពេល​វេ​លា​ស្ទើរ​តែ​ទាំង​អស់​សម្រាប់​សិស្ស​”។​

ឆ្នាំ​១៩៨៧ ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​មធ្យម​សិក្សា​គ​រុ​កោ​សល្យ​វិញ​ឡុង អ្នក​គ្រូ​ហីវ​ ត្រូវ​បាន​ចាត់​មក​បង្រៀន​នៅ​សា​លា​បឋម​សិក្សា​ទី​ប្រ​ជុំ​ជន​កៃវ៉ោ​ង​A​។ សា​លា​នៅ​ជិត​ផ្ទះ ហើយ​នៅ​ជាប់​ផ្លូវ​ជាតិ​ទៀត ម្ល៉ោះ​ហើយ​ការ​ធ្វើ​ដំ​ណើរ​ទៅ​បង្រៀន​របស់​អ្នក​គ្រូ​មាន​ភាព​ងាយ​ស្រួល​ច្រើន​។ ដំ​ណាក់​កាល​នោះ ផ្លូវ​ចូល​កាន់​ភូមិ​នា​នា​របស់​ឃុំ​ដុង​ប៊ិញ ​បែក​ភក់​ជ្រាំ ធ្វើ​ដំ​ណើរ​ទៅ​មក​លំ​បាក​លំ​បិន ព្រោះ​ហេតុ​នោះ សិស្ស​បោះ​បង់​ការ​រៀន​សូត្រ​ ច្រើន​។​ ដង​ផ្លូវ​ដូច្នេះ បាន​ជា​គ្រូ​បង្រៀន​ក៏​មិន​សូវ​ពេញ​ចិត្ត​នឹង​ទទួល​ការ​ងារ​នៅ​ទី​នេះ ព្រោះ​ហេតុ​នោះ​សា​លា​ចេះ​តែ​ខ្វះ​គ្រូ​បង្រៀន​​រ​ហូត​។ ក្រោយ​ពី​បាន​លេច​ឮ​ដំ​ណឹង​នោះ អ្នក​គ្រូ​ហីវ​ សញ្ជឹងគិ​ត​៖ “ភូមិ​សាស្រ្ត​ដុង​ប៊ិញ មាន​សិស្ស​ជន​រួម​ជាតិ​ខ្មែរ​ច្រើន​កុះ​ករ ប្អូន​ៗ​ខ្លះ​និ​យាយ​ភា​សា​វៀត​មិន​ស្ទាត់​ផង​ ម្ល៉ោះ​ហើយ​ធុញ​ក្នុង​ការ​រៀន​សូត្រ​។ ម្យ៉ាង​ទៀត​ គ្រូ​បង្រៀន​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ជា​ជន​ជាតិ​កិញ ទាំង​មិន​សូវ​យល់​ពី​ចិត្ត​សាស្ត្រ​ដើម្បី​បញ្ចុះ​បញ្ចូល​ប្អូន​ៗ​ចូល​រៀន​។ រំ​ពឹង​គិត​ចុះ​គិត​ឡើង មាន​តែ​ខ្ញុំ​ទេ​ទើប​សម​ស្រប​ជាង​គេ ដើម្បី​ទៅ​បង្រៀន​នៅ​ឃុំ​ដុង​ប៊ិញ​”។ គិត​ពិ​ចារ​ណាយ៉ា​ង​យូរ ទី​បំ​ផុត​អ្នក​គ្រូ​ហីវ​សម្រេច​ចិត្ត​សូម​ប្តូរ​ពី​សា​លា​មណ្ឌល​​មក​បង្រៀន​នៅ​ឃុំ​ដុង​ប៊ិញ​។ ក៏​ប៉ុន្តែ​ ផ្តើម​ពី​ការ​ប្រ​មើល​ភាព​លំ​បាក​ រ​ហូត​ដល់​ការ​ឆ្លង​កាត់​ភាព​ជាក់​ស្តែង​គឺ​វា​មិន​ដូច​គ្នា​ទេ​។ ថ្ងៃ​ណា​មាន​ភ្លៀង​ធ្លាក់​ ដង​ផ្លូវ​ចូល​កាន់​ភូមិ​អង្គុ​លី​ត្បូង​ និង​អង្គុ​លី​ជើង​ បែក​ភក់​ជ្រាំ​ផង​រអិ​លផង​ធ្វើ​ឲ្យ​អ្នក​គ្រូ​ដួល​ត្រ​ឡប់​ត្រ​ឡិន​។ ពេល​មេ​ឃ​ក្ដៅ​អាច​ជិះ​កង់​តាម​ផ្លូវ​លំ ប៉ុន្តែ​ពេល​ភ្លៀង​គឺ​ស៊យ​ធំ​ហើយ​ ពី​ព្រោះ​ដី​ជាប់​នឹង​កង់​បណ្ដើរ​មិន​រួច​ផង​។ មនុស្ស​និង​កង់​ជាប់​គ្នា​ស្អិ​​ត​ ដួល​ត្រ​ឡប់​ត្រ​ឡិន​។ បង្រៀន​ពេល​ព្រឹក ប៉ុន្តែ​មាន​ថ្ងៃ​ខ្លះ អ្នក​គ្រូ​មក​ដល់​ផ្ទះ ម៉ោង​ជាង​៧​យប់​។ ឃើញ​អ្នក​គ្រូ​លំ​បាក​ពេក ម្ដាយ​ឪ​ពុក​សូម​ឲ្យ​អ្នក​គ្រូ​ប្តូ​រទៅ​បង្រៀន​នៅ​សា​លា​ផ្សេង​។ ​ដំ​ណាក់​កាល​នោះ សា​លា​ណា​ក៏​ខ្វះ​គ្រូ​បង្រៀន​ ម្ល៉ោះ​ហើយ​សូម​ទៅ​បង្រៀន​នៅ​សា​លា​ផ្សេង​ គឺ​មិន​លំ​បាក​ទេ។ ដូច្នេះ​អ្នក​គ្រូ​ហីវ​ដេក​មិន​ស្កប់​ស្កល់​ ដោយ​សារ​ហត់​ផង​ ម្យ៉ាង​វិញ​ទៀត​តែង​គិត​ដល់​ថ្ងៃ​ស្អែក​មក​ជួប​គណៈ​នាយក​សា​លា​ដើម្បី​សូម​ប្តូ​រ​ទៅ​សា​លា​ផ្សេង​។ ប៉ុន្តែ​លុះ​ព្រឹក​ឡើង ពេល​ឈាន​ជើង​ចូល​ថ្នាក់​បង្រៀន​សម្លឹង​ឃើញ​ប្អូន​ៗ​សង្វាត​រៀន​ អ្នក​គ្រូ​ក៏​​មិន​ដាច់​ចិត្ត​។

ឆ្នាំ​សិក្សា​ចេះ​តែ​កន្ល​ង​ទៅ  អ្នក​គ្រូ​ហីវ គិត​តែ​ពី​បង្ហាត់​បង្រៀន​រួច​បាន​តែង​តាំង​ជា​នា​យិ​កា​សា​លា​បឋម​សិក្សា​ដុង​ប៊ិញ​A បាន​១៥​ឆ្នាំ​។ លុះ​ដ​ល់​ឆ្នាំ២​០១២​ អ្នក​គ្រូ​ហីវ បាន​ទទួល​សេច​ក្តីស​ម្រេច​ចិត្ត​បញ្ជូន​មក​ធ្វើ​ជា​នា​យិ​កា​នៅ​សា​លា​បឋម​សិក្សា​ធ្វឹង​អាង​C ​។ នេះ​​ជា​ដំ​ណាក់​កាល​សា​លា​បឋម​សិក្សា​ធ្វឹង​អាង​C ដំ​ណើរ​ការ​កសាង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ ម្ល៉ោះ​ហើយ​ត្រូវ​ការ​អ្នក​មាន​បទ​ពិ​សោធន៍​គ្រប់​គ្រង​។ អា​ស្រ័យ​ហេតុ​​នោះ អ្នក​គ្រូ​សុើង​ធី​ង៉ុក​ហីវ គឺ​ជា​មនុស្ស​ម្នាក់​ទទួល​បាន​ការ​ទំ​នុក​ចិត្ត​អាច​រ៉ាប់​រង​ភារ​កិច្ច​នេះ​។ អ្នក​គ្រូ​ហីវ ឲ្យ​ដឹង​៖ “ដំ​ណាក់​កាល​ខ្ញុំ​ចាក​ចេញ​ពី​សា​លា​បឋម​សិក្សា​ដុង​ប៊ិញ​A អ្វី​ៗ​គ្រប់​យ៉ាង​បាន​លំ​នឹង​ទាំង​ស្រុង ផ្លូវ​គមនា​គមន៍​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល ស្មារ​តី​យល់​ដឹង​អំ​ពី​ការ​សិក្សា​រៀន​​សូត្រ​របស់​សិស្ស​ក៏​ល្អ​ប្រ​សើរ​ជាង ម្ល៉ោះ​ហើយ​ក៏​ស្ងប់​ចិត្ត​“។ ដោយ​ទឹក​ចិត្ត​ស្រ​ឡាញ់​របរ​គ្រូ​បង្រៀន​ ទោះ​បី​នៅ​សា​លា​ណា​ក៏​ដោយ អ្នក​គ្រូ​ហីវ តែងធ្វើ​អស់​ពី​សមត្ថ​ភាព​របស់​ខ្លួន​។ សា​លា​បឋម​សិក្សា​ធ្វឹង​អាង​C បាន​ខេត្ត​វិញ​ឡុង​ ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជាតិ​កាល​ពី​ខែ​មករា ឆ្នាំ​២០១​៨​។ ថ្លែង​យោ​បល់​នៅ​ក្នុង​ឱ​កាស​នេះ លោក​ស្រី ត្រឿង​ថាញ់​ញឹង អនុ​ប្រ​ធាន​មន្ទីរ​អ​ប់​រំ​និង​បណ្ដុះ​បណ្តាល​ខេត្ត​វិញ​ឡុង​ បាន​ឲ្យ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​របស់​ក្រុម​ប្រឹក្សា​គ​រុ​កោ​សល្យ​របស់​សា​លា ​និង​ចំ​ពោះ​អ្នក​គ្រូ​ហីវ ក្នុង​ដំ​ណើរ​ការ​កសាង​សា​លា​បឋម​សិក្សា​ធ្វឹង​អាង​C​សម្រេច​បទ​ដ្ឋាន​ជាតិ​។​

“ជាង​៣០​ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​របរ អ្នក​គ្រូ​មានក្តី​សប្បាយ​ច្រើន ឯ​ការ​ខ្វល់​ខ្វាយ​ក៏​មិន​តិច​ដែរ​។ ប៉ុន្តែ​ប្រ​ការ​ដែល​អ្នក​គ្រូ​ត្រេក​អរ​បំ​ផុត គឺ​ស្មារ​តី​រៀន​សូត្រ​របស់​សិស្ស​ជន​រួម​ជាតិ​ ខ្មែរ​មាន​ការ​ជឿន​លឿន​យ៉ាង​ប្រ​ត្យក្ស​នៅ​សា​លា​ដុង​ប៊ិញ​A ក៏​ដូច​ជា​នៅ​ធ្វឹង​អាង​C​។ សា​លា​ធ្វឹង​អាង​C បច្ចុប្បន្ន មាន​សិស្ស​ខ្មែរ​៣៩​នាក់ ហើយ​គ្មាន​ប្អូន​ណា​មាន​បំ​ណង​ឈប់​រៀន​ពាក់​កណ្ដាល​ការ​ឡើយ​” – អ្នក​គ្រូហី​វ​ឲ្យ​ដឹង​ដូច្នេះ​។ ពិ​សេស​ទៀត​នោះ សិស្ស​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​ដែល​អ្នក​គ្រូ​ធ្លាប់​បង្រៀន​តាំង​ពី​មុន​មក​ សុទ្ធ​តែរៀន​សូត្រ​បាន​ជោគ​ជ័យ និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។ ក្នុង​ចំ​ណោម​នោះ មាន​អ្នក​ខ្លះ​ប្រ​កប​រប​រ​គ្រូ​បង្រៀន​។ អ្នក​គ្រូ​ថាច់​ធី​ឡង​អែម គ្រូ​បង្រៀន​សា​លា​បឋម​សិក្សា​ធ្វឹង​អាង​ C  ឲ្យ​ដឹង​៖ “អ្នក​គ្រូហី​វ គឺ​ជា​គំ​រូសម្រាប់​សិស្ស​និង​ គ្រូ​បង្រៀន​គ្រប់​ជំ​នាន់​យក​តម្រាប់​តាម​”៕​

                              

                            ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ្នក​គ្រូ​ហីវ