សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

12/04/2018 - 10:04

ដើម្បី​ភូមិ​ស្រុក​សុខ​សាន្ត​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ជា​កម្មា​ភិ​បាល​វ័យ​ក្មេង​កំ​ពុង​បំ​ពេញ​ការ​ងារ​នគរ​បាល​ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​ បង​បាន​ថ្នាក់​លើ​ប្រ​គល់​ការ​ងារ​ធ្វើ​​ជា​​ប្រ​​ធាន​នគរ​បាល​ឃុំ​ចូវ​ដៀង​។ រយៈ​កាល​ដំ​បូង​ ង៉ោ​ហន្ត​ តែង​ព្រួយ​បា​រម្ភ និង​ជួប​លំ​បាក​ច្រើន ប៉ុន្តែ​ដោយ​ស្មារ​តីប្ដេជ្ញា​ចិត្ត​ចំ​ពោះ ការ​ងារ បង​តែង​សម្រេច​ភារ​កិច្ច​ឆ្នើម​ដែល​បាន​ប្រ​គល់​ឲ្យ​។

  ង៉ោ​ហន្ត ប្រ​ធាន​គ​បាល​ឃុំ​ចូវ​ដៀង​ (រូប​ទី​១ ខាង​ឆ្វេង​)ទំ​នាក់​ទំ​នង​ក្នុង​ការ​ផ្សព្វ​ផ្សាយ

​ដល់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​។

ឆ្នាំ​២០១៧ ង៉ោ​ហន្ត​ បាន​នគរ​បាល​ស្រុក​កូវ​កែ​ដាក់​សំ​ណើ​ជូន​នា​យកនគរ​បាល​ខេត្ត​ ចេញ​សេច​ក្ដី​សម្រេច​តែង​តាំង​ធ្វើ​ជា​ប្រ​ធាន​នគរ​បាល​ឃុំ​ចូវ​ដៀង​។ ក្រោយ​ពី​ទទួល​ការ​ងារ​ថ្មី បង​មាន​ការ​ព្រួយ​បារ​ម្ភខ្លាំង ពី​ព្រោះ​វ័យ​នៅ​ក្មេង តាំង​ពី​មុន​មក​ទល់​បច្ចុប្បន្ន​ឆ្លង​កាត់​ការ​ងារ​ជា​ច្រើន​។ ចូវ​ដៀង​គឺ​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​ស្រូប​អត្រា​ខ្ពស់​ និង​ជា​ឃុំ​ចំ​ណុច​សំ​ខាន់​គួរ​ចាប់​អា​រម្មណ៍​ សន្តិ​សុខ​សណ្ដាប់​ធ្នាប់​មាន​ភាព​ស្មុគ​ស្មាញ​ ហេតុ​នេះ​ការ​សម្រេច​ភារ​កិច្ច​របស់​ប្រ​ធាន​នគ​រ​បាល​ឃុំ​គឺ​ជា​ការ​លំ​បាក​ខ្លាំង​ណាស់​។ ប៉ុន្តែ ដោយ​ស្មារ​តី​អស់​ពី​ចិត្ត​បម្រើ​ប្រ​ជា​ជន ប្ដេជ្ញា​ចិត្ត​នឹង​ការ​ងារ​បង​ឆ្លង​កាត់​រាល់​ការ​លំ​បាក​និង​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​។ ដើម្បី​ទទួល​រ៉ាប់​រង​និង​សម្រេច​ភារ​កិច្ច​ល្អ បង​ង៉ោ​ហន្ត ​តែង​ស្រាវ​ជ្រាវ​នូវ​ឯក​សារ​និង​ចំ​ណាយ​កម្លាំង​សិក្សា​រៀន​សូត្រ​ពី​សម​មិត្ត មិត្ត​រួម​អា​ជីព ពិ​សេស​គឺ​ទម្រង់​ការ​ដោះ​ស្រាយ​ជូន​ប្រ​ជា​ជន​។ លក្ខ​ឋាន​មុន​ដំ​បូង​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​របស់​បង​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​បម្រើ​ប្រ​ជា​ជន​ឲ្យ​បាន​ល្អ​។ រាល់​សំ​ណុំ​​បែប​បទ​រដ្ឋ​បាល​មាន​ការ​ទាក់​ទង​ដល់​ប្រ​ជា​ជន​ បង​តែង​ចង្អុល​ការ​ដោះ​ស្រាយ​ត្រូវ​តាម​របៀប​​បែប​​បទ​ និង​ទាន់​ពេល​កំ​ណត់ ហេតុ​នោះ បង​តែង​បាន​ប្រ​ជា​ជន​ជំ​នឿ​   ទុ​ក​​ចិត្ត​។ ក្នុង​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់ ឆ្នាំ​កន្លង​ហើយ ក្នុង​តួ​នា​ទី​ជា​ប្រ​ធាន​នគរ​បាល​ឃុំ បង​តែង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀង​និង​ចង្អុល​ការ​គណៈ ផ្នែក​ អង្គ​ការ​នា​នា​រួម​ជា​មួយ​កង​កម្លាំង​​នគរ​បាល អនុ​វត្ត​ល្អ​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​លើ​ភូមិ​សាស្រ្ត ក្នុង​ចំ​ណោម​ការ​ងារ​សំ​ខាន់​ៗ​បង​តែង​កំ​ណត់​ថា នេះ​ជា​ការ​ងារ​ផ្សព្វ​ផ្សាយ បំ​ផុស​ចល​នា​ម​ហា​ជន​ “ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខប្រ​​​ទេស​ជាតិ​”។ ឆ្នាំ​កន្លង បង​បាន​ម្ចាស់​ការ​ក្នុង​ការ​រួម​ជា​មួយ​គណៈ​ ផ្នែក​ អង្គ​ការ​នា​នា រៀប​ចំ​ផ្សព្វ​ផ្សាយ អប់​រំ​អំ​ពី​ច្បាប់​និង​ផ្សព្វ​ផ្សាយ​ចលនា​ម​ហា​ជន​រក្សា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​បាន​៦៥​លើក មាន​អ្នក​ចូល​រួម​ជិត​៣១១០​លើក​នាក់​។ ឆ្លង​តាម​​រយៈ​នោះ ស្មា​រ​តី​ភ្ញាក់​រឭក​អនុ​វត្ត​ច្បាប់​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​   ស​ក​ម្ម​​ចូល​រួម​ចលនា​ម​ហា​ជន​នៅ​ភូមិ​ភាគ​។ បច្ចុ​ប្បន្ន លេច​ធ្លោបំ​ផុត​គឺ​នៅ​លើ​ភូមិ​សាស្រ្ត​មាន​​ទម្រង់​រូប​ភាព​ក្លឹប​ស្វ័យ​គ្រប់​គ្រង​ រួម​មាន​៖ ក្លឹប​ “រក​ឃើញ​រាយ​ការណ៍​ ព័ទ្ធ​ចាប់​ឧក្រិដ្ឋ​​ជន​” ចំ​នួន​៣ ទម្រង់​រូប​ភាព​ខ្លោង​ទ្វារ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​ជន​រួម​មាន​១៦​ខ្លោង​ទ្វារ​; ក្លឹប​នា​រី​គ្រប់​គ្រង​ចំ​នួន​៨​ក្លឹប អប់​រំ​សាច់​ញាតិ ក្នុង​គ្រួ​សារ​មិន​ប្រ​ព្រឹត្តិ​បាប​គ្រោះស​ង្គម ក្លឹប​ផ្សព្វ​ផ្សាយ​បញ្ចុះ​បញ្ចូល​អប់​រំ​មុខ​សញ្ញា​ចំ​នួន​៦​ក្លឹប​ និង​ក្លឹប​ស្វ័យ​គ្រប់​គ្រង​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ចំ​នួន​៤​ក្លឹប បង​តែង​យក​ចិត្ត​ទុក​ដាក់​ជា​និច្ច​ក្នុង​ការ​ពង្រឹង ប្ដូរ​យោ​បល់​ហើយ​ផ្ដល់​នូវ​សេច​ក្ដី​កំ​ណត់​ថ្មី​ៗ ​របស់​ច្បាប់​អំ​ពី​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​បាន​​ទាន់​ពេល និង​ស្ថាន​ការណ៍ ឧ​បាយ​កល​របស់​ឧក្រិដ្ឋ​ជន​ដើម្បី​គណៈ​អភិ​បាល​ក្លឹប​ផ្សព្វ​ផ្សាយ​ ចលនា​ក្នុង​ប្រ​ជា​ជន ផ្ដើម​ពី​នោះ ក្លឹប​នានា​ធ្វើ​សកម្ម​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​ក្នុង​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ ភូមិ​ភាគ​។ ធ្លង​តាម​ការ​អនុ​វត្ត​ចលនា​ប្រ​ជា​ជន​ផ្ដល់​ដំ​ណឹង​ដល់​កង​កម្លាំង​នគរ​បាល​ឃុំ ចំ​នួន​៤៨​លើក ជួយ​កង​កម្លាំង​នគរ​បាល កម្ទេច​ចោល​កន្លែង​ប្រ​មូល​ផ្ដុំ​បាប​គ្រោះ​សង្គ​ម ៣​កន្លែង​ ដោះ​ស្រាយ​បាន​ទាន់​ពេល​រាប់​សិប​ករណី​អំ​ពី​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​។

អនុ​វត្ត​គម្រោង​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ស្ដី​ពី​ “បង្កើន​ការ​គ្រប់​គ្រង​ អប់​រំ​ បញ្ចុះ​បញ្ចូល​បង្ការ​ចំ​ពោះ​យុវ​វ័យ​ប្រ​ព្រឹត្តិ​ល្មើស​ច្បាប់​នៅ​មូល​ដ្ឋាន ដំ​ណាក់​កាល​២០១៦​-២០២០​ “ ឆ្លង​កាត់​ការ​ត្រួត​ពិ​និត្យ​ នៅ​លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​មុខ​សញ្ញា​១៩​នាក់​ឋិត​ក្នុង​ការ​គ្រប់​គ្រង​​អប់​រំ បង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​ចង្អុល​ការ​ឃុំ ប្រ​គល់​មុខ​សញ្ញា​ទាំង​នោះ​ជូន​ដល់​អង្គ​ការ​គ្រប់​គ្រង​នា​នា។​ ក្នុង​រយៈ​ពេល​គ្រ​ប់​គ្រង​មុខ​សញ្ញា បង​តែង​តាម​ដាន​ត្រួត​ពិ​និត្យ​ ដាស់​តឿន​ ដើម្បី​ជំ​នួយ​កម្លាំង​ក្នុង​ការ​អប់​រំ​មុខ​សញ្ញា​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ឆាប់​មាន​ការ​ជឿន​លឿ។​ ឆ្លង​តាម​រយៈ​ការ​ងារ​នេះ មក​ទល់​បច្ចុប្បន្ន មាន​យុវ​វ័យ​ជឿន​លឿន​៥នា​ក់ បាន​ដក​ចេញ​ពី​ការ​គ្រប់​គ្រង​​អប់​រំ​។ រាល់​វិ​ធាន​ការ​ជំ​នួយ​អ្នក​វិល​មក​រួម​រស់​ក្នុង​សហ​គមន៍​ក្រោយ​ពី​អនុ​វត្ត​រួចស្រេច​ទោស​ពន្ធ​នា​គារ​ វិល​មក​ភូមិ​ភាគ​តែង​បាន​បង​យក​ចិត្ត​ទុក​ដាក់​។ ប៉ុន្មាន​ឆ្នាំក​ន្លង ង៉ោ​ហន្ត​តែងស្ទាប​ស្ទង់​នូវ​បំ​ណង​ប្រាថ្នា និង​ដាក់​សំ​ណើ​ដល់​ក្លឹប​ឧបត្ថម្ភ​ទុន​ចំ​ពោះ​អ្នក​អនុ​វត្ត​រួច​ស្រេច ទោស​ពន្ធ​នា​គារ​ ចំ​នួន​ទឹក​ប្រាក់​១០​លាន​ដុង ជួយ​អ្នក​ទាំង​នោះ​មាន​លក្ខណ​សម្បត្តិ​ក្នុង​ការ​រក​ទទួល​ទាន​ឈាន​ឡើង​ក្នុង​ជីវ​ភាព មិន​ប្រ​ព្រឹត្តិ​ល្មើស​សា​ឡើង​វិញ​។ ដោយ​កំ​ណត់​ថា ក្រុម​ស្វ័យ​គ្រប់​គ្រង​មាន​តួ​នា​ទី​សំ​ខាន់​ក្នុង​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ  ប៉ុន្មាន​ឆ្នាំ​កន្លង បង​តែ​ងធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ​ចង្អុល​ការ​ដល់​គណៈ​កម្ម​ការ​ប្រ​ជា​ជន​​តាម​ភូមិ​ពង្រឹង​ក្រុម​ស្វ័យ​គ្រប់​គ្រង​ដែល​គ្មាន​ប្រ​សិទ្ធ​ភាព  ឆ្លង​តាម​រយៈ​នោះ ក្រុម​ស​កម្ម​ភាព​មាន​សណ្ដាប់​ធ្នាប់​ជា​សន្សឹម​ៗ ហើយ​ស​កម្ម​រួម​ចំ​ណែក​ក្នុង​ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។

ជា​មួយ​លទ្ធ​ផល​ទទួល​បាន​ក្នុង​ឆ្នាំ​២០១៧  បង​ង៉ោ​ហន្ត​ បាន​នា​យក​នគរ​បាល​ខេត្ត​ និង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ជូន​ប័ណ្ណ​សរ​សើរ​ ក្នុង​ការ​បូក​ស​រុប​ចលនា​ប្រ​ឡង​ប្រ​ណាំង​”ដើម្បី​សន្តិ​សុខ​ប្រ​ទេស​ជាតិ​” ឆ្នាំ​២០១៧​។ លោក​ស្រី​ដោ​ធី​ត្វៀក​ហាញ់​ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ចូវ​ដៀង  ឲ្យ​ដឹង​៖ “សម​មិត្ត​ង៉ោ​ហន្ត​ តែង​អនុ​វត្ត​ល្អ​ផែន​ការ​ដាក់​ចេញ​របស់​នគរ​បាល​ស្រុក    និង​សម្រេច​ភារ​កិ​ច្ចដែល​បាន​ប្រ​គល់​ជូន​។ មិន​ត្រឹម​តែ​សម្រេច​ភារ​កិច្ច​របស់​ប្រ​ធាន​នគ​រ​បាល​ឃុំ​ប៉ុណ្ណោះ​ទេ សម​មិត្ត​ហន្ត នៅ​ទាំង​ចូល​រួម​ក្នុង​ការ​ចលនា​ម​ហា​ជន អា​ស្រ័យ​ដោយ​គណៈ​កម្មា​ធិ​ការ​បក្ស  គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​និង​គណៈ​ ផ្នែក​ អង្គ​ការ​នា​នា​បំ​ផុស​ចលនា​។ ឆ្នាំ​២០១៧ សម​មិត្ត បាន​ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​នគរ​បាល ខេត្ត​ជ្រើស​រើស​ប្រ​ទាន​ជូន​រង្វាន់​កិត្តិ​នាម​គំ​រូ​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​”៕

                         សឺន​ម៉ា​ល័យ-​ទីទុ​យ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ង៉ោ​ហន្ត​