វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

13/04/2018 - 09:23

ក្រុង​កឹង​ធើ ខ្នះ​ខ្នែងគិត​គូរ​ជូន​ជន​រួម​ជាតិ​ខ្មែរ

ប៉ុន្មាន​ថ្ងៃនេះ នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ធ្វើ​ដំ​ណើរ​ទៅ​ដល់​កន្លែង​ណា​ក៏​ឃើញបរិយាកាស​រីក​រាយ សប្បាយ​ស្រស់​ស្រាល​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​តាម​ប្រពៃណីរបស់​ជន​រួមជាតិខ្មែរ លាយ​ឡំដោយភាពសប្បា​យ​រីករាយ​ដោយ​សារ​ជីវ​ភាព​មាន​ការ​វិ​វឌ្ឍ​យ៉ាង​ស​កម្ម​...។

តាំង​ពិ​​​ព័រណ៍​សមិទ្ធ​ផល​អភិ​វឌ្ឍសេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ។

ឈុត​សម្តែង​រ​បាំ​របស់​ក្រុម​សិល្បៈ​ម​ហា​ជន​ក្រុង​កឹង​ធើ នៅ​ទិ​វា​សមោ​សរ​វប្ប​ធម៌

កី​ឡា ទេស​ចរណ៍​ខ្មែរ​ណាម​បូ។​

​ ជនរួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​ទទួល​​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។

ក្នុង​ប​រិ​យា​កាស​សប្បាយ​រីក​រាយ ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​២០១៨ ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ សម​មិត្ត​ថ្នាក់​ដឹក​​​នាំ គណៈ​កម្មា​ធិការបក្ស​ក្រុង ក្រុម​ប្រឹក្សា​ប្រជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង បាន​អញ្ជើញ​ទៅតាម​វត្ត ស្ថា​ប័ន​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ឆ្នាំ​ថ្មី​ដល់​ព្រះ​សង្ឃ​ គណៈ​កម្ម​ការ​វត្ត អ្នក​មាន​ប្រ​ជាប្រិយ​ភាព កម្មា​ភិ​បាល យុទ្ធ​ជន​និង​ជន​រួម​ជាតិ​ខ្មែរ។ ក្នុង​ប​រិ​យាកាស​អប​អរ​សា​ទ​រ​យ៉ាង​កក់​ក្តៅ សម​មិត្ត ត្រឹង​ក្វឹក​ត្រុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុងកឹង​ធើ បាន​ផ្តល់​ព័ត៌​មាន​ដល់​ព្រះ​សង្ឃ​និង មា​មីង​ជន​រួម​ជាតិ​ខ្មែរ​អំ​ពី​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស​និង​រដ្ឋ​ក្នុង​ការ​យក​ចិត្ត​ ទុក​ដាក់​គិត​គូរ បង្ក​លក្ខណ​សម្បត្តិ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​អភិ​វឌ្ឍលើ​គ្រប់​វិ​ស័យ​។ ក្នុងនោះ ពិ​សេស​គឺ​បទ​បញ្ជា​លេខ​១៩-CT/TW របស់​គណៈ​លេ​ខា​បក្ស ស្តី​ពី​ការ​បង្កើន​ការ​​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​។ សម​មិត្ត​ត្រឹង​ក្វឹក​ត្រុង សង្ឃឹម​ថា ជា​មួយ​នឹង​​សមិទ្ធ​ផល​ដែលសម្រេច​បាន​ក្នុង​រយៈ​ពេល​កន្លង ការ​ផ្សព្វ​ផ្សាយ​បទ​បញ្ជា​នេះ​ជួ​យ​ជំ​រុញ​ជីវ​ភាព​សម្ភារៈ និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ កាន់​តែ​មាន​ភាព​ប្រ​សើរ​ឡើង​។ ឆ្លង​តាម​រយៈ​នោះ ផែន​ម​ហា​សាម​គ្គី ទូ​ទាំង​ជន​ជាតិ​កាន់​តែ​មាន​ភាព​ស្អិត​ល្មួត​ ពង្រឹង​ក្តី​ជំ​នឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ចំ​ពោះ បក្ស រដ្ឋនិងរបប​សង្គម​និ​យម ស​កម្ម​រួម​ចំ​ណែក​ចំ​ពោះ​បុព្វ​ហេតុ​កសាង និង​ការ​ពារ​មាតុ​ប្រ​ទេស​។ “ចំ​ពោះ​ដំ​ណោះ​ស្រាយ​ភារ​កិច្ច​ ដាក់​ចេញ​ជាក់​ស្តែង​នៃ​បទ​បញ្ជា​នេះ មជ្ឈិម​បង្ក​លក្ខណ​សម្បត្តិ​ជូនជន​រួម​ជាតិ​ខ្មែរ​ណាម​​បូ​និ​យាយ​រួម និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ​និ​យាយ​ដោយ​ឡែក អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​។ អនុ​វត្ត​ល្អ​បទ​បញ្ជា​នេះ ជន​រួម​ជាតិ​ខ្មែរ​កាន់តែ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​វាង​វៃ​របស់​បក្ស​យើង និង​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម រួម​ចំ​ណែក​អនុ​វត្ត​ជោគ​ជ័យ​សេច​ក្តី​សម្រេច​ XII របស់​បក្ស​ដាក់​ចេញ​”។ សម​មិត្ត​ត្រឹង​ក្វឹក​ត្រុង លេ​ខា​គណៈកម្មា​ធិ​ការ​បក្ស​ក្រុង​បញ្ជាក់​ដូច្នេះ​។

ចែក​រំ​លែក​ភាព​សប្បាយ​រីក​រាយ​រួម​នឹង​ជន​រួម​ជាតិ​ខ្មែរ ឆ្លង​តាម​រយៈ​អត្ថ​បទ​ដែល​ចុះ​ផ្សាយ​លើ​ទស្ស​នា​វដ្តី​ចូល​ឆ្នាំ​ថ្មី​២០១៨ របស់​កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ សម​មិត្ត​វ៉​ថាញ់​ថុង​ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ ឲ្យ​ដឹង​៖ ឆ្នាំ​កន្លង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង បាន​ចង្អុល​ការ​ដល់​មន្ទីរ គណៈ​ផ្នែក​និង​អង្គ​ការ​ម​ហា​ជន​នា​នា​សហ​ការ​និង​ភូមិ​ភាគ​នា​នា​អនុ​វត្ត​បទ​បញ្ជា សេច​ក្តី​សម្រេច​អនុ​ក្រឹត្យ​របស់​រដ្ឋា​ភិ​បាល​និង​នា​យក​រដ្ឋ​មន្រ្តី​ នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ​ខាង​ការ​ងារ​ជន​ជាតិ​។ ជាក់​ស្តែង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង នឹង​ចង្អុល​ការ​វិ​និ​យោគ​ទុន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដល់​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​២ ដោយថ​វិ​កា​ស​រុប​២ពាន់​លាន​ដុង​។  គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង បាន​ដាក់​ចេញ​ជា​ធរ​មាន នូវ​ផែន​ការ​និង​គម្រោង​ជា​ច្រើន​អនុ​វត្ត​គោល​ន​យោ​បាយ​ពិ​សេស ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម នៅ​តំ​បន់​ដែលមាន​ជន​រួម​ជាតិ​ខ្មែរ​ រស់​នៅ​កុះ​ករ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ។​ មិន​ត្រឹម​តែ​ឧបត្ថម្ភ​ថ​វិ​កា​ទិញ​ដី​សង់​ផ្ទះ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ប៉ុណ្ណោះ​ទេ ក្រុង​កឹង​ធើ​នៅ​ទាំង​ជួយ​គ្រួ​សារ​ក្រី​ក្រ​រាប់​រយ​គ្រួសា​រ​បង្កើន​ប្រាក់​ចំ​ណូល​ទៀត​ផង​។ អា​ស្រ័យ​ហេតុ​នោះ អត្រា​គ្រួសារ​ក្រី​ក្រ ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវបាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​។ ដើមឆ្នាំ​២០១៧ គ្រួ​សារ​ជន​រួមជាតិ​ភាគ​តិច​ក្រី​ក្រ មាន១.១៤៦​គ្រួសា​រ​ស្រូប​អត្រា​១២​,​៨​០​% បើ​ប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ជនរួម​ជាតិ​ភាគ​តិច ទូ​ទាំង​ក្រុង ចុង​ឆ្នាំ​២​​០១៧ កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រ​បាន​៣៦១​គ្រួ​សារ  អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​៨,១៥​% បើ​ប្រៀប​នឹង​ចំ​នួន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ទូ​ទាំង​ក្រុង  កាត់​បន្ថយ​បាន​៤,៦៥​% បើ​ប្រៀប​នឹង​កាល​ពី​ដើម​ឆ្នាំ​។

បញ្ជាក់​ពី​កត្តា​ធ្វើ​ឲ្យ​មាន​ការ​វិឌ្ឍ​យ៉ាង​ស​កម្ម​ក្នុង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ សម​មិត្ត ត្រឹង​ក្វឹក​ត្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ក្រុង បាន​អះ​អាង​៖ គឺ​អា​ស្រ័យ​“ជន​រួម​ជាតិ ខ្មែរ​នៅ​ក្រុង​កឹង​ធើ ជ្រួត​ជ្រាប​និងអនុ​វត្ត​បាន​ល្អ​តាម​ដំ​បូន្មាន​រប​ស់​លោក​ប្រ​ធាន​ហូ​ជី​មិញ​ សាម​គ្គី សាម​គ្គី ម​ហា​សាម​គ្គី។ ជោគ​ជ័យ ជោគ​ជ័យ ម​ហា​ជោគ​ជ័យ​។ ដោយ​ស្មាតី​​សាម​គ្គី រស់​នៅ​ផ្សារ​ភ្ជាប់​នឹង​ជន​ជាតិ​កិញ​-ចិន និង​ជន​ជាតិ​ផ្សេង​ៗ​ទៀត​ក្នុង​សហ​គមន៍​​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្រុង​កឹង​ធើ តែង​ជឿ​ជាក់​​លើ​ការ​ដឹក​នាំ​របស់​បក្ស អនុ​វត្ត​ល្អ​គោល​ន​យោ​បាយ ច្បាប់​របស់​រដ្ឋ ខ្នះ​ខ្នែង​ពល​កម្ម ផ​លិត​ស​កម្ម​ចូល​រួម​រាល់​ស​កម្ម​ភាព​របស់​រណ​សិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​ម​ហា​ជន​នា​​នា”​។ នៅ​ពេល​ខាង​មុខ បក្ខ​ភាគ​រដ្ឋ​អំ​ណាច​និងប្រ​ជា​ជន ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ បន្ត​ការ​ពង្រីក​ប្រ​វេ​ណី​សាម​គ្គី ឆន្ទៈ​ខ្លួន​ទី​ពឹង​ខ្លួន ជម្នះ​លំ​បាក​សាក​ល្បង ខិត​ខំ​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​ភារ​កិច្ច​សេដ្ឋ​កិច្ច-សង្គម តាម​សេចក្តី​សម្រេច​ម​ហា​សន្និ​បាត​លើក​ទី XIII  របស់​បក្ខ​ភាគ​ក្រុង​។

ព្រះ​ឧបជ្ឈាយ៍​ដាវ​ញ៉ឺ ប្រ​ធាន​គណៈ​អភិ​បាល​ព្រះ​ពុទ្ធ​សាសនា​វៀត​ណាម ក្រុង​កឹង​ធើ អនុ​ប្រ​ធាន​វិ​ទ្យា​ស្ថាន​ពុទ្ធ​សាស​នា​ទក្ខិណនិ​​កាយ​​ខ្មែរ ព្រះ​ចៅ​អធិ​ការ​វត្ត​ពោធិ​សំ​រោង មាន​ថេរ​ដី​កា៖​ ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​ក​ម្មា​ធិ​ការ​បក្ស​​ក្រុង ក្រុម​ប្រឹក្សា​ប្រ​ជា ជន​ គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ក្រុង​កឹង​ធើ រយៈ​ពេល​កន្លង បាន​ធ្វើ​ឲ្យ​មាន​ការ​វិ​វឌ្ឍ​យ៉ាង​ស​កម្ម​ទាំង​ជីវ​ភាព សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ ខ្មែរ​នៅ​ក្រុង​កឹង​ធើ នឹង​បន្ត​ការ​ពង្រីក​ស្មារតីសាមគ្គី​ស្រុះ​ស្រួល​គ្នា សាម​គ្គី​សាស​នា ខ្នះ​ខ្នែង​ចូល​រួមកសាង​ផែនសាម​គ្គី​ជ​នជាតិ ដើម្បី​រួម​ចំ​ណែក​អភិ​វឌ្ឍ​មាតុ​ប្រទេស​និ​យា​យ​រួម​ និង​ក្រុង​កឹង​ធើ ពីមួ​យ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អារ្យ​ធម៌ សម្បូរ​សប្បាយ​!​”៕​

                                         តឹង​ភុក​-មុ​នី 

 

ចែករំលែកអត្ថបទ