អប់រំ អប់រំ

23/04/2018 - 20:33

បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ

ប៉ុន្មាន​ឆ្នាំក​ន្លង ខេត្ត​សុក​ត្រាំង​បាន​ផ្សព្វ​ផ្សាយ​បង្រៀន​អក្សរ​សាស្រ្ត​ជន​ជាតិ​ភាគ​តិច តាម​អនុ​ក្រឹត្យ​លេខ​ ៨២​/២០១០/NĐ-CP របស់​រដ្ឋា​ភិ​បាល​ ស្ដី​ពី​សេច​ក្ដី​កំ​ណត់​ការ​បង្រៀន​ និង​រៀន​ភា​សា​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ភាគ​តិច​ នៅ​តាម​មូល​ដ្ឋាន​អ​ប់​រំ​ចំ​ណេះ​ទូ​ទៅ​និង​មជ្ឈ​មណ្ឌល​អប់​រំ​ប្រ​ចាំ​។

  ម៉ោង​រៀន​អក្សរ​ខ្មែរ​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ម៉ី​ស្វៀង​ស្រុក​ម៉ី​ស្វៀង​ ខេត្ត​សុក​ត្រាំង​។

បច្ចុ​ប្បន្ន ខេត្ត​សុក​ត្រាំង​មាន​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​៣៥៨​រូប​ ដោយ​រាប់​បញ្ចូល​ទាំង​គ្រូ​បង្រៀន​រ៉ាប់​រង​មុខ​ងារ​បន្ថែម​ផង ក្នុង​ចំ​ណោម​នោះ មាន​គ្រូ​បង្រៀន​ជាង​៨០​% សម្រេច​បទ​ដ្ឋាន​តាម​សេចក្ដី​កំ​ណត់​។ ខេត្ត​តែង​យក​ចិត្ត​ទុក​ដាក់ បង្ក​លក្ខណៈ​ងាយ​ស្រួល​ និង​មាន​គោល​ន​យោ​បាយ​អា​ទិ​ភាព​សម្រាប់​គ្រូ​បង្រៀន​ខ្មែរ​លំ​នឹង​ចិត្ត​បំ​ពេញ​ការ​ងារ​ មាន​ដូច​៖ បំ​ពេញ​បន្ថែម​ក្រ​ប​ខ័ណ្ឌ​ជូន​សា​លា​ដែល​បើក​បង្រៀន​អក្សរ​សាស្រ្ត​ជន​ជាតិ​; ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សហ​ការ​ជា​មួយ​នឹង​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ បើក​វគ្គ​បង្រៀន​កម្រិត​ម​ហា​វិ​ទ្យា​ល័យ​គរុ​កោ​សល្យ​អក្សរ​សាស្រ្ត​ខ្មែរ​ណាម​បូ តាម​រយៈ​ធ្វើ​ការ​បណ្តើរ​រៀន​បណ្តើរ អា​ស្រ័យ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល ឧបត្ថម្ភ​បង់​កម្រៃ​សិក្សា​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​រៀន​ម​ហា​វិ​ទ្យា​ល័យ​ សំ​ខា​ន់​គឺ​អា​ទិភាព​ចំ​ពោះ​គ្រូ​បង្រៀន​ដែល​កំ​ពុង​បង្ហាត់​នៅ​តាម​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត (មក​ទល់​សព្វ​ថ្ងៃ មាន​គ្រូ​បង្រៀន​១៥០​រូប​បាន​ប្រ​ឡង​យក​ម​ហា​បរិញ្ញា​បត្រ​)។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​នៅ​ទាំង​ផ្គត់​ផ្គង់​ទឹក​ប្រាក់​បន្ថែម​សម្រាប់​ទិញ​សៀវ​ភៅ​ពុម្ព​អក្សរ​ខ្មែរ សៀវ​ភៅ​សរ​សេរ ប៊ិច​ ជូន​ដល់​សិក្ខា​កាម​កម្រិត​ស្នើ​គឺ​សៀវ​ភៅ​ពុម្ព​អក្សរ​ខ្មែរ​១​ចប់​ សៀវ​ភៅ​សរ​សេរ​៤​ក្បាល និង​ប៊ិច​៤​ដើម​ជូន​រាល់​សិក្ខា​កាម​ក្នុង​ឆ្នាំ​សិក្សា​ ស​រុប​ចំ​នួន​ទឹក​ប្រាក់​ជាង​២​ពាន់​លាន​ដុង​រៀង​រាល់​ឆ្នាំ​។

រៀង​រាល់​ឆ្នាំ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​តែង​រៀប​ចំ​បើក​ថ្នាក់​បំ​ប៉ន​មុខ​វិជ្ជា​ជំ​នាញ​ជា ទូ​ទៅ​ដល់​គ្រូ​បង្រៀន​អក្សរ​សាស្រ្ត​ជន​ជាតិ​នា​ឱ​កាស​វិ​ស្សម​កាល​។ ចាត់​ឲ្យ​គ្រូ​បង្រៀន​ស្នូល​ណែ​នាំ​និង​ផ្សព្វ​ផ្សាយ​បធានបទ​ក្នុង​ការ​បង្រៀន​អក្សរ​ខ្មែរ តាម​រយៈ​ការ​ស្នើ​សុំ​របស់​ភូមិ​ភាគ​នានា​ក្នុង​ខេត្ត ដើម្បី​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​មាន​ឱកាស​រៀន​សូត្រ​មុខ​វិជ្ជា​ជំ​នាញ​ ចែក​រំ​លែក​បទ​ពិ​សោធន៍​ក្នុង​ការ​បង្ហាត់​បង្រៀន​។ វគ្គ​ប្រ​ឡង​គ្រូ​បង្រៀន​អក្សរ​ខ្មែ​រ​ពូ​កែ​នៅ​គ្រប់​កម្រិត​សិក្សា ត្រូវ​បាន​រៀប​ចំ​ជា​ប្រ​ចាំ​សំ​ដៅ​ជ្រើស​រក​គ្រូ​បង្រៀន​មាន​មុខ​វិជ្ជា​ជំ​នាញ​ច្បាស់​លាស់​ពូ​កែ  ក​សាង​កង​ជួរ​គ្រូ​បង្រៀន​ស្នូល​ផ្នែក​ភា​សា​ខ្មែរ​របស់ខេត្ត​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ មន្ទីរ​អប់​រំ​និង​បណ្តុះប​ណ្តាល​រក្សា​បាន​ល្អ​នូវ​វគ្គ​ប្រឡង​​​ភា​សា​ខ្មែរ​ សំ​ដៅ​ជំ​រុញ​ទឹក​ចិត្ត​ការ​រៀន​អក្សរ​ខ្មែរ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ឲ្យ​កាន់​តែ​រីក​ចម្រើន និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ មាន​ដូច​៖ រៀប​ចំ​ប្រ​ឡង​សរ​សេរ​អក្សរ​ផ្ទង់​ភា​សា​ខ្មែរ​ថ្នាក់​ខេត្ត​ប្រ​ឡង​សិស្ស​រៀន​ពូ​កែ​អក្សរ​ខ្មែរ​នៅ​ថ្នាក់​ទី​៩​និង​ថ្នាក់​ទី​១២​។ ឆ្នាំ​សិក្សា​កន្លង មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​បាន​ចាត់​តាំង​ប្រ​ឡង​អក្សរ​ខ្មែរ​ថ្នាក់​ខេត្ត នៅ​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​មានសិ​ស្ស​ចូល​រួម ប្រ​ឡង​២​៣​រូប និង​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន​មាន​សិស្ស​ចូល​រួម​ប្រ​ឡង​៤២​រូប​។ ការ​រៀប​ចំ​ប្រ​ឡង​សរ​សេរ​អក្សរ​ផ្ទង់​ភា​សាខ្មែរ​នៅ​កម្រិត​បឋម​សិក្សា​ថ្នាក់​ខេត្ត មាន​សិស្ស​ចុះ​ឈ្មោះ​ប្រ​ឡង​៩៦​រូប។ ឆ្លង​តាម​រយៈ​វគ្គ​ប្រ​ឡង​ខាង​លើ បាន​រួម​ចំ​ណែក​ញុា​ំ​ង​ឲ្យ​ចលនា​រៀន​អក្សរ​ខ្មែរ​នៅ​តាម​សា​លា​ចំ​ណេះ​ទូ​ទៅ​លើ​ភូមិ​សាស្រ្ត​ទូ​ទាំង​ខេត្ត​រីក​សាយ​ភាយ​៕

ត្រឹង​ខាញ់​ - ប៊ុយ​ធី​កេវ​ថើ(​moet.gov.vn)-ថាច់​សេ​រី 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹង​ខាញ់​