នយោបាយ - សង្គម នយោបាយ - សង្គម

08/05/2018 - 09:45

បង្កើន​កិច្ច​សហ​ការ​ពង្រឹង​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ

ក​ន្លង​ហើយ នៅ​ទី​ស្នាក់​ការ​រដ្ឋា​ភិ​បាល ស​មា​ជិក​កា​រិ​យា​ល័យ​ន​យោ​បាយ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល ង្វៀន​ស្វឹន​ភុក និង​ស​មា​ជិក​មជ្ឈិម​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ត្រឹង​ថាញ់​ម៉ឹង ធ្វើ​ជា​អធិប​តី​នៃ​អង្គ​សន្និ​បាត​ប្រ​ចាំ​ឆ្នាំ វាយ​តម្លៃ​លទ្ធ​ផល នៃ​កិច្ច​សហ​ការ​អនុ​វត្ត​ការ​ងារ​ឆ្នាំ​២០១៧ និង​ភារ​កិច្ច​សំ​ខាន់​ៗ​នៃ​ការ​ងារ​ឆ្នាំ​២០១៨ រ​វាង​រដ្ឋា​ភិ​បាល​ និង​គណៈ​អធិប​តី​នៃ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​​ណាម​។

នា​យក​រដ្ឋមន្ត្រី​ ង្វៀន​ស្វឹន​ភុក​ និង​អ្នក​តំ​ណាង​ចូលរួម​អង្គ​សន្និ​បាត​។

អ្នក​តំ​ណាងទាំងឡាយ​ដោះ​ដូរក្នុងក្រប​ខណ្ឌ​នៃ​អង្គ​សន្និ​បាត​។

ឆ្នាំ​២០​១៧ កិច្ច​សហ​ការ​រវាង​រដ្ឋា​ភិ​បាល​និង​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម បាន​ពង្រឹង​ពង្រីក​ជា​បន្ត​។ ភា​គី​ទាំង​ពីរ​បាន​សហ​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​​ទ្ធ​ភាព​ផ្នែក​ការ​ងារ​តាម​លក្ខន្តិ​កៈ​ដែល​បាន​ចុះ​ហត្ថ​លេ​ខា ពិ​សេស​គឺ​ការ​ឃោស​នា​ ចល​នា​ជន​រួម​ជាតិ សា​ស​នា និង​ចាត់​តាំង​ទិ​វា​ម​ហា​សាម​គ្គី​ជន​ជាតិ​។  កិច្ច​សហ​ការ​ចល​នា​កសាង​ជន​បទ​ថ្មី​ ព្រួត​ដៃ​ឧបត្ថម្ភ​អ្នក​​ក្រ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​; ការ​ចល​នា​ជំ​នួយ​សង្គ្រោះ​ប្រ​ជា​ជន​តំ​បន់​រង​គ្រោះ​ដោយ​ធម្ម​ជាតិ​ ជម្នះ​ផល​វិ​បាក​ សាង​សង់​និង​ជួស​ជុល​ផ្ទះ ស្ដារ​ឡើង​វិញ​ផលិត​កម្ម​ លំ​នឹង​ជីវ​ភាព​; ការ​តប​ស្នង​សង​គុណ​បាន​ចាត់​តាំង​ទាន់​ពេល ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ការ​អំ​ពាវ​នាវ​ត្រូវ​បាន​ទូ​ទាំង​សង្គម​ចូល​រួម​។ ស​កម្ម​ភាព​ត្រួត​ពិ​និត្យ​និង​ធ្វើ​វិ​វេច​នា​សង្គម​ បាន​ផ្សព្វ​ផ្សាយ​តាម​បែប​ផែន​យ៉ាង​ហ្មត់​ចត់​គុណ​ភាព និង​មាន​ប្រ​សិទ្ធ​ភាព​ជាង​ដោយ​មាន​កិច្ច​សហ​ការ​ស្អិត​ល្មួត​រវាង​ភា​គី​ទាំង​សង​ខាង​។ ភា​គី​ទាំង​ពីរ​បាន​ចុះ​ហត្ថ​លេ​ខា លើ​សេច​ក្តី​សម្រេច​អន្តរ​ក្រ​សួង​ រដ្ឋា​ភិ​បាល​បាន​ប្រ​កាស​ឲ្យ​ប្រើ​គោល​ន​យោ​បាយ​រួម​ចំ​ណែក​ធ្វើ​ឲ្យ​សុក្រឹត​នូវ​យន្ត​ការ ធា​នា​លក្ខ​ណសម្បត្តិ​ លើក​កម្ពស់​ស​មត្ថ​ភាព​នៃ​ស​កម្ម​ភាព​​របស់​រណ​សិរ្ស​ក្នុង​ការ​អនុ​វត្ត​ចលនា​“​ទូ​ទាំង​ប្រ​ជា​ជ​ន​សា​មគ្គី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ស៊ី​​វិ​ល័យ​”  ជា​ដើម​។

ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​ក្នុង​ឆ្នាំ​​២០១៨ រដ្ឋា​ភិ​បាល​និង​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ផ្តុំ​កម្លាំង​សហ​ការ​អនុ​វត្ត​ភារ​កិច្ច​សំ​ខាន់​ៗ​ចំ​នួន​៤​។ ឆ្លង​តាម​​រយៈ​នោះ ភា​គី​ទាំង​ពីរ​បន្ត​កិច្ច​សហ​ការ​ពង្រឹក​​ពង្រីក​ បើក​ទូ​លាយ​និង​បង្កើន​ផែន​ម​ហា​​សាម​គ្គីទូ​ទាំង​ជន​ជាតិ​ និង​ការ​ឯក​ភាព​សង្គម;​សហ​ការ​ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ រួម​ចំ​ណែក​បន្ត​លំ​នឹង​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​និង​ធា​នា​សុ​ខុ​មាល​​ភាព​សង្គម​; សហ​ការ​ពង្រីក​ប្រ​ជា​ធិប​តេយ្យ​​ត្រួត​ពិ​និត្យ​និង​ធ្វើ​វិ​វេច​នា​សង្គម​ ចូល​រួម​កសាង​​បក្ស រដ្ឋ​ស្អាត​ស្អំ​ រឹង​មាំ​ ជំ​រុញ​ការ​បង្ការ​ប្រ​ឆាំង​អំ​ពើ​ពុក​រ​លួយ​ខ្ជះ​ខ្ជាយ​ ដោះ​ស្រាយ​បណ្តឹង​​ត​វ៉ា​និង​ការ​ថ្កោល​ទោស​របស់​ពល​រដ្ឋ;​សហ​ការ​ក្នុង​ការ​កសាង​គោល​ន​យោ​បាយ​ច្បាប់​។​

ថ្លែង​យោ​បល់​ក្នុង​អង្គ​សន្និ​បាត​ អ្នក​តំ​ណាង​ទាំង​ឡាយ​អំ​ណះ​អំ​ណាង​៖ កិច្ច​សហ​ការ​រវាង​​រដ្ឋា​ភិ​បាល​និង​រណ​សិរ្ស​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធ្វើ​ឲ្យ​ជាក់​ស្ដែង​ ប្រ​សិទ្ធ​ភាព​ដើម្បី​​រួម​ចំ​ណែក​កសាង​រដ្ឋា​ភិ​បាល​មួយ​ប្រ​កប​ដោយ​សច្ចៈ​ទៀង​ត្រង់​ ស្ថាប​នា​ច្នៃ​ប្រ​តិដ្ឋ​ជា​រដ្ឋា​ភិ​បាល​មួយ​របស់​ប្រ​ជា​ជន​ អា​ស្រ័យ​ប្រ​ជា​ជន​ និង​ដើម្បី​ប្រ​ជា​ជន​។ អ្នក​តំ​ណាង​ទាំង​ឡាយ​ដាក់​សំ​ណើ​ក្នុង​ពេល​ខាង​មុខ​កិច្ច​សហ​ការ​រវាង​ភា​គី​ទាំង​ពីរ​គ ប្បី​ធ្វើ​ឲ្យ​បាន​យូរ​អង្វែង​​ជា​ប្រ​ចាំ ប្រ​មូល​ផ្តុំ​ទៅ​លើ​បញ្ហា​ជាក់​ស្តែង​​បន្ទាន់ ពិ​សេស​គឺ​វិ​ស័យ​អប់​រំ​សុ​ខា​ភិ​បាល​ ការ​ពារ​បរិ​ស្ថាន​ ដើម្បី​ផ្ដល់​ការ​ឯក​ភាព​សង្គម​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្សមាតុ​ភូមិ​វៀត​ណាម ត្រឹង​ថាញ់​ម៉ឹង​ ឲ្យ​ដឹង​ថា ដើម្បី​កិច្ច​សហ​ការ​រវាង​ភា​គីទាំង​ពីរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ រដ្ឋា​ភិ​បាល​ និង​គណៈ​អធិប​តី​នៃ​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិវៀត​ណាម​ បន្ត​បង្កើន​កិច្ច​សហ​ការ​ម្ចាស់​ការ​ទំ​នាក់​ទំ​នង​ ក្ដោប​ក្ដាប់​ ស្ដាប់​នូវ​ម​តិ​យោ​បល់​គោល​បំ​ណង​របស់​ប្រ​ជា​ជន​ ធា​នា​ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​មតិ​យោ​បល់​ សំ​ណើរ​បស់​ប្រ​ជា​ជន​ ពង្រីក​សមត្ថ​ភាព​ច្នៃ​ប្រ​តិដ្ឋ​ ទាក់​ទាញ​ប្រ​ភពក​ម្លាំង​ ដើម្បី​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​។ រដ្ឋា​ភិ​បាល​ផ្ដល់​ លក្ខណៈ​សម្បត្តិ​ជា​បន្ត​ ដើម្បី​រណ​សិរ្ស​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​ភូមិ​សាស្រ្ត​មណ្ឌល​តាំង​ទីលំ​នៅ​នី​មួយ​ៗ​; បន្ត​ការ​ធ្វើ​ឲ្យ​សុ​ក្រឹត​នូវ​យន្ត​ការ​គោល​ន​យោ​បាយ​ ដើម្បី​ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​។

នា​យក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹន​ភុក វាយតម្លៃ​​កិច្ច​សហ​ការ​រវាង​ភា​គី​ទាំង​ពីរ​ពី​មួយ​ថ្ងៃ​ទៅ មួយ​ថ្ងៃ​កាន់​តែ​ជាក់​ស្តែង​ មាន​ប្រ​សិទ្ធ​ភាព មាន​ស​កម្ម​ភាព​សំ​ខាន់​ៗ​ជា​ច្រើន​ ខ្លឹម​សារ​ទូ​លំ​ទូ​លាយ​ក្នុង​ការ​ផ្តល់​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​ប្រ​មូល​ម​តិ​យោ​បល់​ ផ្ទៀង​ស្តាប់​ម​តិ​យោ​បល់​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ប្រ​ជា​ជន​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ដើម្បី​កសាង​រដ្ឋា​ភិ​បាល​ផ្ទៀង​ស្តាប់​មតិ​យោ​បល់​ដើម្បី​ប្រ​ជា​ជន​; ស​ហ​ការ​ជំ​រុញ​ចល​នា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ រួម​ចំ​ណែក​ដោះ​ស្រាយ​នូវ​បញ្ហា​ធំ​ៗ​របស់​ប្រ​ទេស​ជាតិ​; សហ​ការ​ពង្រីក​ប្រ​ជា​ធិប​តេយ្យ ​ត្រួត​ពិ​និត្យ​ និង​ធ្វើ​វិ​វេច​នា​សង្គម​ ចូល​រួម​កសាង​បក្ស​ រដ្ឋ​ស្អាត​ស្អំ​ រឹង​មាំ​ ជំ​​រុញ​ការ​បង្ការ​ប្រ​ឆាំង​អំ​ពើ​​ពុក​រលួយ អ​ស​​កម្ម​; ស​ហ​ការ​ក្នុ​ង​ការ​កសាង​គោល​ន​យោ​បាយ​​ច្បាប់ ពិ​សេស​គឺ​ខ្លឹម​សារ​ទាក់​ទង​ដល់​សិទ្ធិ​ កា​ត​ព្វ​កិច្ច​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ជា​ដើម​។

នា​យករដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹន​ភុក​ សំ​ណូម​ពរ​​ក្នុង​ពេល​ខាង​មុខ កិច្ច​ស​ហ​ការ​រវាង​ភា​គី​ទាំង​ពី​រ​ គប្បី​ប្រ​មូល​ផ្តុំ​ពង្រឹង​ពង្រីក​ បើក​ទូ​លាយ​​និង​បង្កើន​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​​ជន​ជាតិ​ និង​ការ​ឯក​ភាព​សង្គម​ ឃោ​ស​នា​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​នូវ​គោល​ការណ៍​របស់​បក្ស​ គោល​ន​យោ​បាយ​​ច្បាប់​របស់​រដ្ឋ​ ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ ឆ្នាំ​២០​១៨​; ផ្ដល់​លក្ខណ​សម្បត្តិ​ ដើម្បី​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​គ្រប់​លំ​ដាប់​​ថ្នាក់ ចាត់​តាំង​បាន​ដោយ​ជោគ​ជ័យ​នូវ​ម​ហា​សន្និ​បាត​រណ​សិរ្ស​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​​២០​១៩​-២០​២៤​។ល។ ជា​ពិ​សេស​ ភា​គី​ទាំង​ពី​រ​បន្ត​ការ​ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង​​ស្នេ​ហា​ជាតិ​ រួម​ចំ​ណែក​បន្ត​ជំ​រុញ​លំ​នឹង​ម៉ា​ក្រូ​សេដ្ឋ​កិច្ច​ ជំ​រុញកំណើន​សេដ្ឋ​កិច្ច​ ធា​នា​​សុ​ខុ​មាល​ភាព​សង្គម​ឆ្ពោះ​ទៅ​ដល់​៧០​ឆ្នាំ​ ទិ​វា​ថ្ងៃ​អ៊ំ​ហូ​អំ​ពាវ​នាវ​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​; បន្ត​សហ​ការ​ពង្រីក​ប្រ​ជា​ធិប​តេយ្យ​    ត្រួត​ពិ​និត្យ​ និង​ធ្វើ​វិ​វេច​នា​សង្គម;​ចូល​រួម​សហ​ការ​កសាង​​គោល​នយោ​បាយ​​ច្បាប់ ដើម្បី​គោល​ន​យោ​បាយ​ពិត​ជា​ស្ថាប​នា​និង​បម្រើ​ប្រ​ជា​ជន​៕​

            ធូ​ហា​(dangcongsan.vn)-វិ​មាន

ចែករំលែកអត្ថបទ