សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

08/05/2018 - 09:45

ម​នោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​នៅ​តំ​បន់​កោះ​ស​មុទ្រ​

ឆ្លង​តាម​រយៈ​ស​កម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ ដូច​៖ ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ ជូន​អំ​ណោយ ឧបត្ថម្ភ​គ្រួ​សារ​អ្នក​នេ​សាទ​ក្រី​ក្រ ផ្សព្វ​ផ្សាយ​ច្បាប់​ក្នុង​ស​កម្ម​ភាព​នេ​សាទ​ជល​ផល​នៅ​ស​មុទ្រ​ ជូន​ទូរ​ឱ​សថ​ ជួយ​សង្គ្រោះ​អ្នក​នេ​សាទ​ពេល​ជួប​គ្រោះ​ថ្នាក់​។ល។ ស​កម្ម​ភាព​ទាំង​នេះ​ ញុា​ំង​ឲ្យ​កង​កម្លាំង​នគរ​បាល​ស​មុទ្រ​ក្លាយ​ជា​មិត្ត​ដ៏​ស្និទ្ធ​ស្នាល​របស់​ប្រ​ជា​ជន​ ផ្តើម​ពី​នោះ ញុា​ំ​ង​ឲ្យ​ម​នោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជននៅ​តំ​បន់​កោះ​ ស​មុទ្រ កាន់​តែ​មាន​ភាព​ស្អិត​ល្មួត​។

យុទ្ធ​ជន​នគរ​បាល​ស​មុទ្រ​ដឹក​ជញ្ជូន​អំ​ណោយ​ទៅ​កាន់​កោះ​លី​សុើង​។​

អនុ​វត្ត​សេច​ក្តី​សម្រេច​របស់​គណៈ​កម្មា​ធិ​ការ​យោធា​មជ្ឈិម​ ស្តី​ពី​“​ការ​បង្កើន​និង​ផ្លាស់​ថ្មី​ការ​ងារ​ប្រ​ជា​ចលនា​យោ​ធា​ក្នុង​ស្ថាន​ភាព​ថ្មី​” បញ្ជាកា​រដ្ឋាន​នគរ​បាល​ស​មុទ្រ​​បាន​ផ្សព្វ​ផ្សាយ​ទម្រង់​ “នគរ​បាល​ស​មុទ្រ​រួម​ដំ​ណើរ​ជា​មួយ​នឹង​អ្នក​នេ​សាទ​”។ ចាប់​ពី​ឆ្នាំ​២០១៧ ទម្រង់​នេះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​ឃុំ ស្រុក​នា​នា​តំ​បន់​កោះ​ ស​មុទ្រ​ ដោយ​មាន​ស​កម្ម​ភាព​ជាក់​ស្តែង​ និង​មាន​អត្ថ​ន័យ​​សំ​ខាន់​ៗ​ជា​ច្រើន​ ដូច៖ ចាត់​ចែង​ពិ​ធី​ប្រ​ឡង​ជូន​សិស្ស​ស្វែង​យល់​អំ​ពី​កោះ ស​មុទ្រ​ ជូន​អំ​ណោយ​ដល់​សិស្ស​ក្រី​ក្រ​រៀន​ពូ​កែ​ សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​គ្រួ​សារ​ឋិត​ក្នុង​ក្រ​ប​ខណ្ឌ​គោល​ន​យោ​បាយ​ គ្រួ​សារ​អ្នក​នេ​សាទ​​ក្រី​ក្រ ទទួល​ទំ​នុក​បម្រុង​វី​រ​មា​តា​វៀត​ណាម​រាប់​សិប​នាក់​លុះ​អវ​សាន​ជី​វិត​ ជូន​ទង់​ជាតិ​អាវ​ពោង​ ទូរ​ឱ​សថ​និង​កញ្ចប់​ថ្នាំ​ពេទ្យ​យោ​ធា សៀវ​ភៅ​ណែ​នាំ​របៀប​សង្គ្រោះ​បឋម​ឲ្យ​អ្នក​នេ​សាទ​នៅ​លើ​ស​មុទ្រ​ ពិ​និត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​នេ​សាទ​...។

ទម្រង់​ “នគរ​បាល​ស​មុទ្រ​រួម​ដំ​ណើរ​ជា​មួយ​នឹង​អ្នក​នេ​សាទ​” បង្ក​ឲ្យ​មាន​ឥទ្ធិ​ពល​យ៉ាង​ស​កម្ម​ រួម​ចំ​ណែក​បង្កើន​ចំ​ណង​សាម​គ្គី​ភាព​ រ​វាង​កង​ទ័ព​និង​ប្រ​ជា​ជន​ជួយ​អ្នក​នេ​សាទ​នឹង​នរ​ចិត្ត​ច្បាម​ស​មុទ្រ​ ពង្រីក​សេដ្ឋ​កិច្ច​និង​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​សន្តិ​សុខ​ សុ​វត្ថិ​ភាព​តំ​បន់​ព្រំ​ដែន​កោះ ស​មុទ្រ​។ លោក​ផាង​មៀង អា​យុ​៩៥​ឆ្នាំ ជា​អ្នក​មាន​ស​គុណ​នឹង​បដិវត្តន៍​  បច្ចុប្បន្ន​រស់​នៅ​ឃុំ​អាង​វិញ​ ស្រុក​លី​សុើង​ ខេត្ត​ក្វាង​ង៉ៃ​ ចែក​រំ​លែក​៖ “គ្រួ​សារ​​ខ្ញុំ បាន​កម្មា​ភិ​បាល​នគរ​បាល​ស​មុទ្រ​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ជា​រឿយ​ៗ ខ្ញុំ​រំ​ភើប​ចិត្ត​ណាស់​។ ស​កម្ម​ភាព​ទាំ​ង​នេះ រួម​ចំ​ណែក​អប់​រំ​យុវ​វ័យ​អំ​ពី​សីល​ធម៌​ “ផឹក​ទឹក​នឹក​ប្រ​ភព​”។ ចំ​ណែក​នេ​សាទ​ករ ង្វៀន​ស្វឹង​ថាញ់ នៅ​ភូមិ​ដុង​ ឃុំ​អាង​ហាយ​ ស្រុក​លី​សុើង ឲ្យ​ដឹង​៖ “ប៉ុន្មាន​ខែ​មុន​នេះ ខ្ញុំ​ដឹក​ជញ្ជូន​​ទំ​និញ​តាម​ស​មុទ្រ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ធ្វើ​ឲ្យ​ធ្លាក់​ប៉ះ​ជើង​រង​របួស​ជា​ទម្ងន់​។ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​លំ​បាក​​ព្យា​បាល​ជំ​ងឺ​បង់​ខាត​ច្រើន​ម៉្លោះហើយ​ខ្ញុំ​បា​រម្ភ​ខ្លាំង​ណាស់​  សំ​ណាង​ពេល​នោះ​បាន​វេជ្ជ​បណ្ឌិត​របស់​ក្រុម​ការ​ងារ​ នៃ​បញ្ជា​កា​រដ្ឋាន​តំ​បន់​២​នគរ​បាល​សមុទ្រ​ មក​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ឲ្យ​ប្រ​ជា​ជន​ក្នុង​ឃុំ ម៉្លោះ​ហើយ​ខ្ញុំ​បាន​គ្រូ​ពេទ្យ​ពិ​និត្យ​ជំ​ងឺ​និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​"។

មិន​ត្រឹម​តែ​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​​ប៉ុណ្ណោះ​​ទេ នគរ​បាលស​មុទ្រ​ ជា​និច្ច​កាល​រៀប​ចំ​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​អំ​ពី​កោះ​ស​មុទ្រ ជូន​ទង់​ជាតិ​ទូរ​ថ្នាំ​និង​អាវ​ពោង​។ បង​ង្វៀន​ស្វឹង​ថាញ់​ ឲ្យ​ដឹង​បន្ថែម​៖ “ស​កម្ម​ភាព​ទាំង​នេះ ជួយ​ឲ្យ​យើង​ខ្ញុំ​នឹង​នរ​ចិត្ត​ចេញ​ទៅ​ស​មុទ្រ​នេ​សាទ​។ ពេល​យើង​ខ្ញុំ​ជួប​គ្រោះ​ថ្នាក់​លើ​ស​មុទ្រ​តែង​បាន​នគរ​បាល​ស​មុទ្រ​ធ្វើ​ស​កម្ម​ភាព​សង្រ្គោះ​ទាន់​ពេល​។ នគរ​បាល​ស​មុទ្រ​គឺ​ជា​មិត្ត​ដ៏​ស្និទ្ធ​ស្នាលរបស់​អ្នក​នេ​សាទ​យើងខ្ញុំ​"។ អនុ​សេនីយ៍​ត្រី ឡេ​ធី​ថង​ (បញ្ជា​កា​រដ្ឋាន​តំ​បន់​២​នគរ​បាលស​មុទ្រ​) ឲ្យ​ដឹង​៖ នេះ​ជា​លើក​ទី​២​ដែល​គាត់​រួម​ដំ​ណើរ​ជា​មួយ​នឹង​ក្រុម​គ្រូពេទ្យ វេជ្ជ​បណ្ឌិត មក​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​ស្រុក​លី​សុើង​។ ចំ​ពោះ​ករណី​ស្រាល​ក្រុម​នឹង​ផ្តល់​ថ្នាំ​ព្យា​បាល​ដោយ​ឥត​គិត​ថ្លៃ​និង​ណែ​នាំ​របៀប​ប្រើ​ប្រាស់​ថ្នាំ​។ ចំ​ពោះ​ករណី​ធ្ងន់​ យើង​ខ្ញុំ​ណែ​នាំ​ទៅ​ជួប​វេជ្ជ​បណ្ឌិត​ជំ​នាញ ដើម្បី​ព្យា​បាល​ជំ​ងឺ​ ក្រៅ​ពី​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ ក្រុម​គ្រូ​ពេទ្យ​វេជ្ជ​បណ្ឌិត​នៅ​ទាំង​ផ្តល់​ចំ​ណេះ​ដឹង​ និង​របៀប​ថែ​ទាំ​សុខ​ភាព​ ដើម្បី​នេ​សាទ​ករ​ចេះ​របៀប​សង្គ្រោះ​បឋម​ពេល​កំ​ពុង​នេ​សាទ​នៅ​ស​មុទ្រ​។

វរ​សេនីយ៍​ឯក​វ៉​វុាំង​កិញ ស្នង​ការរង​ន​យោ​បាយ​នៃ​បញ្ជា​កា​រដ្ឋាន​តំ​បន់​២​នគរ​បាល​  ស​មុទ្រ​ ឲ្យ​ដឹង៖ ពេល​អនុ​វត្ត​ទម្រង់​ “នគរ​​បាល​ស​មុទ្រ​រួម​ដំ​ណើរ​ជា​មួយ​នឹង​អ្នក​នេ​សាទ​” បញ្ជា​កា​រដ្ឋាន​តំ​បន់​២​នគរ​បាល​ស​មុទ្រ​ កំ​ណត់​ច្បាស់​នេះ​ជា​ភារ​កិច្ច​មួយ​ដ៏​សំ​ខាន់​។ ក្រោយ​ពីរ​យៈ​កាល​មួយ​ឆ្នាំ​អនុ​វត្ត​លទ្ធ​ផលស​ឲ្យ​ឃើញ​ថា​ប្រ​ជា​ជន​ ពិ​សេស​គឺ​អ្នក​នេ​សាទ​ មាន​ការ​រំ​ភើប​ចិត្ត​ជា​ខ្លាំង​ ដោយ​មាន​អា​ជីវ​កម្ម​និង​សប្បុ​រស​ជន​ជា​ច្រើន​ចូល​រួម​គាំ​ទ្រ​យ៉ាង​ស​កម្ម​។ល។ ​ញុាំ​ង​ឲ្យ​កម្ម​វិ​ធី​រឹត​តែមាន​ទ្រង់​ទ្រាយ​ធំ​និង​មាន​អត្ថ​ន័យ​យ៉ាងជ្រា​ល​​ជ្រៅ​។

ស​កម្ម​ភាព​នេ​សាទនៅ​តំ​បន់​ស​មុទ្រ​ជួប​ការ​លំ​បាក​ច្រើន  អា​ស្រ័យ​ហេតុ​នោះ​ប្រ​ជា​ជន​តំ​បន់​ដី​គោក​ផ្តល់​ម​នោ​សញ្ចេត​នា​ដល់​ប្រ​ជា​ជន​តំ​បន់​កោះ ស​មុទ្រ នេ​សាទ​ករ​ ពិត​ជា​មាន​សារៈ​សំ​ខាន់​ណាស់​។ “រួម​ដំ​ណើរ​​ជា​មួយ​នឹង​អ្នក​នេ​សាទ​ គឺ​មាន​តែ​ការ​ចេញ​ដំ​ណើរ​ហើយ​គ្មាន​ការ​បញ្ចប់​ឡើយ​។ នេះ​ជា​ភារ​កិច្ច​  និ​ង​ជា​ព្រេង​វាស​នា​ដ៏​ត្រ​ចះ​ត្រ​ចង់​របស់​យើង​ខ្ញុំ​”។ ថ្នាក់​ដឹក​នាំ​បញ្ជា​​កា​រដ្ឋាន​តំ​បន់​២​នគរ​បាល​ស​មុទ្រ​ បាន​​បញ្ជាក់​ដូច្នេះ​៕

យោងៈ​ទំ​ព័រ​ព័ត៌​មាន​អេ​ឡិច​ត្រូ​និក​រដ្ឋា​ភិ​បាល​​ -មុនី

 

ចែករំលែកអត្ថបទ