វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

08/05/2018 - 09:45

ជក់​ចិត្ត​នឹង​សិល្បៈ​ប្រ​ពៃ​ណី​

ថាច់​ធី​នី​តា នៅ​ភូមិ​សង់​ច្រ​វា​ថ្មី​ ឃុំ​ត្រា​កូង​ ខេត្ត​វិញ​ឡុង ជា​និស្សិត​ចំ​ណាន​ផ្នែក​ឧប​ករណ៍​​ភ្លេង​ប្រ​ពៃ​ណី​របស់​ម​ហា​វិ​ទ្យា​ល័យ​ភា​សា​-​វប្បធម៌​​-​វិ​ចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ នៃ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​។

នី​តា​ កំ​ពុង​សម្តែង​រ​បាំ​។

ថាច់​ធី​នី​តា ចែក​រំ​លែក​៖” ខណៈ​ពេល​ចូល​រៀន​​ម​ហា​វិ​ទ្យា​ល័យ​ខ្ញុំ​មិន​ទាន់​យល់​ដឹង​អំ​ពី​ភ្លេង​អ្វី​ទាំង​អស់​ ប៉ុន្តែ​អា​ស្រ័យ​ការ​ជក់​ចិត្ត​នឹង​ភ្លេង​ប្រ​ពៃ​ណី​តាំង​ពី​នៅ​តូច​ទើប​នាង​ខ្ញុំ​ព្យា​យាម​ហ្វឹក​ហាត់ សិក្សា​ស្រាវ​ជ្រាវ​ ម្យ៉ាង​ទៀត​អា​ស្រ័យ​លោក​គ្រូ​ អ្នក​គ្រូ​បាន​ហ្វឹក​ហាត់​និង​មិត្ត​ភក្តិ​ជួយ​ជ្រំ​ជ្រែង​ ទើប​នាង​ខ្ញុំ​មាន​ការ​ចម្រើន​ឡើង​ញាំុ​ង​ឲ្យ​ការ​ជក់​ចិត្ត​ដិត​អា​រម្មណ៍​ជា​មួយ​នឹង​ភ្លេង​ប្រ​ពៃ​ណី​ក៏​កាន់​តែ​កើន​ឡើង​​ផង​ដែ​រ​”។​ មិន​តែ​ប៉ុណ្ណោះ​ ដោយ​សារ​ដឹង​ថា​ខ្លួន​មាន​ទេព​កោ​សល្យ​ខាង​រ​បាំ ម្ល៉ោះ​ហើយ នី​តា ក៏​ចូល​រួម​នឹង​ក្លឹប​សម្តែង​សិល្បៈ​របស់​ម​ហា​វិ​ទ្យា​ល័យ​ភា​សា​-វប្ប​ធម៌​-​វិ​ចិត្រ​​សិល្បៈ​ខ្មែរ​ណាម​បូ​។ ចាប់​តាំង​ពី​នោះ​ម​ក​ នី​តា​ មាន​ឱ​កាស​រៀន​សូត្រ​ និង​ហាត់​សម​ក្បាច់​រ​បាំ​ប្រ​ពៃ​ណី​ខ្មែរ​ មាន​ដូច​៖ រាំ​វង់​រាំ​ក្បាច់​​សា​រ៉ា​វ៉ាន់​ រ​បាំ​អប្ស​រា​។ល។ ជា​មួយ​នឹង​ការ​ជក់​ចិត្ត​នឹង​សិល្បៈ​ផ្សំ​ជា​មួយ​នឹង​ការ​ព្យា​យាម​ហ្វឹក​ហាត់​ ម្ល៉ោះ​ហើយ​នៅ​ពេល​ចូល​រួម​ពិ​ធី​ប្រ​ឡង​ប្អូន​ក៏​ទទួល​បាន​រង្វាន់​ខ្ពស់​ជា​និច្ច​។ ពិ​សេស​ ក្នុង​ខែ​តុ​លា​ ឆ្នាំ​២០១៧ នី​តា​ បាន​ចូល​រួម​ប្រ​ឡង​រ​បាំ​មាន​ចំ​ណង​ជើង​”រ​បាំ​ចម្ប៉ា​ថោង​” អា​ស្រ័យ​សម្ព័ន្ធ​យុវ​ជន​ខេត្ត​វិញឡុង​រៀប​ចំ​ក៏​ទ​ទួល​បាន​រង្វាន់​ A​។

ថាច់​ធី​នី​តា​ ឲ្យ​ដឹង៖ “នាង​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​និ​ពន្ធ​រ​បាំ​ ពី​ព្រោះ​ចង់​បង្ហាត់​រ​បាំ​ប្រ​ជា​ប្រិយ​ខ្មែរ​ជូន​អ្នក​ជំ​នាន់​ក្រោយ​។ ឆ្លង​តាម​រយៈ​​នោះ រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​សិល្បៈ​រ​បាំ​ប្រ​ជា​ប្រិយ​របស់​ជន​ជាតិ​ផង​ខ្លួន​”។ ដើម្បី​សម្រេច​នូវ​ក្ដី​ប្រាថ្នា​នេះ​ នី​តា​បាន​ព្យា​យាម​រៀន​សូត្រ​ ហ្វឹក​ហាត់​ ខ្នះ​ខ្នែង​ចូល​រួម​ក្នុង​ក្លឹប​សិល្បៈ​និង​ស​កម្ម​ភាព​សិល្បៈ​ឯ​ទៀត​តម្រូវ​ទៅ​តាម​កម្ម​វិ​ធី​សិក្សា​និង​សា​លា​រៀប​ចំ​ឡើង​។ សព្វ​ថ្ងៃ​ថាច់​ធី​នី​តា ជា​សហ​កា​រី​របស់​មជ្ឈ​មណ្ឌ​ល​វប្ប​ធម៌​ខេត្ត​វិញ​ឡុង​។

លោក​គ្រូ​សេី​ុងកាវ​ថាំង​ អនុ​ប្រ​ធាន​ផ្នែក​វិញ្ញា​សា​សិល្បៈ​នៃ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​ហើយ​ក៏​ជា​គ្រូ​បង្រៀន​រ៉ាប់​រង​ប្រ​ចាំ​ថ្នាក់​ប្រ​គំ​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ ឲ្យ​តម្លៃ៖​ “ថាច់​ធី​នី​តា​ មាន​ការ​ជក់​ចិត្ត​នឹង​សិល្បៈ​ប្អូន​តែង​ខិត​ខំ​រៀន​សូត្រ​ខាង​ឧប​ករណ៍​ភ្លេង​និង​ក្បាច់​រ​បាំ​ថ្មី​ៗ​។ ថ្វី​បើ​ស្ថាន​ភាព​គ្រួ​សារ​នៅ​ជួប​ការ​លំ​បាក​ ប៉ុន្តែ​ប្អូ​ន​ពុះ​ពារ​រៀន​សូត្រ​បាន​ល្អ​ជា​និច្ច​។ សព្វ​ថ្ងៃ ក្រៅ​ពី​ចេះ​លេង​ភ្លេង​ ប្អូន​ថែម​ទាំង​មាន​ទេព​កោ​សល្យ​ខាង​សិល្ប​របាំ​ទៀត​ផង​។ នី​តា​ មាន​ចរិត​ស្លូត​បូត​ ជិត​ដិត​ជា​មួយ​អ្នក​រាល់​គ្នា​ ហើយ​តែង​បាន​លោក​គ្រូ​អ្នក​គ្រូ​និង​មិត្ត​ភក្តិ​ក្នុង​ថ្នាក់​អា​ណិត​ស្រ​ឡាញ់​និង​ជួយ​ទំ​នុក​បម្រុង​។ ពិ​សេស ប្អូន​តែ​ង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ស​កម្ម​ភាព​សិល្បៈ​អា​ស្រ័យ​វគ្គ​សិក្សា​ឬ​សា​លា​រៀប​ចំ​ឡើ​ង ជា​ពិ​សេស​គឺ​ការ​សម្តែង​ឧប​ករណ៍​ភ្លេង​និង​រ​បាំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​​ខ្មែរ​”៕​

                 សេីុង​ម៉ា​ល័យ​ -​ សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់​ធី​នី​តា