កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

08/05/2018 - 09:45

អត្ត​ព​លិកវាយ​សី​វ័យក្មេង​ពីរ​រូប​ កាវ​កឿង​និង​ធ្វី​លិញ​

ផាម​កាវកឿង​ និង​ង្វៀន​ធ្វី​លិញ   ជា​អត្ត​ព​លិក​វាយ​សី​វ័យ​ក្មេង​គឺ​ជា​ក្ដី​សង្ឃឹម​សម្រាប់​វិ​ស័យ​កី​ឡា​វាយ​សី​​របស់​ប្រ​ទេស​។

       ធ្វី​លិញ​ ។

កាវ​កឿង​ ។​

កាវ​កឿង​ បាន​ហាត់​វាយ​សី​តាំង​ពី​អា​យុ​៦​ឆ្នាំ​មេ្ល៉​ះ។ អា​យុ​១១​ឆ្នាំ កាវ​កឿង​ ដណ្ដើម​បាន​ពាន​រង្វាន់​ជើងឯក​កម្រិត​អា​យុ​របស់​ខ្លួន។ អា​យុ​១៥​ឆ្នាំ កាវ​កឿង​បាន​ក្លាយ​ជា​អត្ត​ព​លិក​វាយ​សី​វ័យ​ក្មេង​បំផុ​ត​ក្នុង​ប្រ​វត្តិ​សាស្រ្ត​ ឈរ​ចំ​ណាត់​ថ្នាក់​ទី​៨ វិញ្ញ​សា​ទោល​បុ​រស​ពាន​រង្វាន់​ជាតិ​។ គ្រួ​សារ​បាន​កំ​ណត់​ទិស​ដៅ​ឲ្យ​កឿង​ ដើម្បី​ក្លាយ​ជា​អត្ត​ព​លិក​វាយ​សី​អា​ជីព​។ អា​យុ​១៦​ឆ្នាំ កឿង​ក៏​បាន​គ្រួ​សារ​បញ្ជូន​ទៅ​ហ្វឹក​ហាត់​នៅ​ប្រ​ទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​ជា​ប្រ​ទេស​មួយ​ពូ​កែ​ខាង​​វិ​ស័យ​កី​ឡា​វាយ​សី​បំ​ផុត​លើ​ពិ​ភព​លោក​។   កឿង​បាន​រៀន​ពី​យុទ្ធ​វិ​ធី​​ទ្រឹស្ដី​នៃ​ការ​វាយ​សី និង​បាន​ហាត់​វាយ​សី​ជា​មួយ​នឹង​អត្ត​ព​លិក​វាយ​សី​ជើង​ខ្លាំង​។ ម្ល៉ោះ​ហើយ​​ក្នុង​ការ​ប្រ​កួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​កី​ឡា​វាយ​សី​ទូ​ទាំង​ប្រ​ទេស​ ឆ្នាំ​២០១៦ កឿង​បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​​នៅ​ពេល​គេ​ប្រ​កួត​ឈ្នះ​រាម​ច្បង​តៀង​មិញ និង​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​។ ទោះ​បី​ដូច្នោះ​ក៏​​ដោយ​ ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​នេះ​នៅ​​ឆ្នាំ​​បន្ទាប់​កឿង​បាន​បរា​ជ័យ​ ហេីយ​ពាន​រង្វាន់​ជើង​ឯក ក៏​ធ្លាក់​ទៅ​លើ​ដៃ​រាម​ច្បង​តៀង​មិញ​វិញ​។  ការ​ប្រ​កួត​ជួប​គ្នា​ម្ដង​ទៀត​ នៅ​ពេល​ថ្មី​ៗ​នេះ​រ​វាង​អត្ត​ពលិក​ទាំង​ពីរ​រូប​នេះ​បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ស្វិត​ស្វាញ​ ហើយ​ក៏​មិន​មែន​ជា​ការ​ប្រ​កួត​ដែល​ប្រ​ព្រឹត្ត​ឡើង​នៅ​ក្នុង​ប្រ​ទេស​ដែរ​។ នោះ​គឺ​ជា​ការ​ប្រ​កួត​ដណ្ដើម​ពាន​រង្វាន់​​ជើង​ឯក​វាយ​សី Iran International Challenge  ២០​១៨​ នៅ​ប្រ​ទេស​អ៊ី​រ៉ង់​ កឿង​បាន​ផ្ដួល​ដៃ​គូតៀង​មិញ​និង​ដណ្ដើម​បាន​ពាន​រង្វាន់​ជើង​ឯក​។ ​ថ្មី​ៗ​នេះ កឿង​បាន​ឈ្នះ​អត្ត​ព​លិក​វាយ​សី​ដែល​ឈរ​ចំ​ណាត់​ថ្នាក់​លេខ​៥ ក្នុង​ការ​ប្រ​កួត​ពាន​​រង្វាន់​វាយ​សី​ PRINCESS SIRIVANNAVARI Thailand Masters ២០១៨។ ទោះ​បី​ខាង​ក្រោយ​មក កឿង​បាន​ចាញ់​ក្នុង​វគ្គ​ជម្រុះ​នៅ​ជុំ​ទី​២​ក៏​ដោយ ប៉ុន្តែ​ការ​ចាប់​ផ្ដើម​នៅ​ពេល​ដើម​ឆ្នាំ​២០១៨ អាច​បញ្ជាក់​បាន​ថា​អ្នក​គាំ​ទ្រ​តែង​ដាក់​ក្ដី​សង្ឃឹម​ទៅ​លើ​អត្ត​ពលិក​កើត​ឆ្នាំ​១៩៩៦ រូប​នេះ​។

ក្រៅ​ពី​ពាន​រង្វាន់​ជើង​ឯក​អន្តរ​ជាតិ​ចំ​នួន​២ ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​វាយ​សី  Nepal International Series ២០​១៦ និង​ពាន​រង្វាន់​វាយ​សី Italian International ២០១៧ “អត្ត​ព​លិក​ស្រស់​ស្អាត​” ធ្វី​លិញ​ ក៏​ឈ្នះ​មេ​ដាយ​មាស​ជា​ច្រើន​ក្នុង​ប្រ​ទេស​ចាប់​ពី​ការ​ប្រ​កួត​ពាន​រង្វាន់​ជើង​ឯក​វាយ​សី​វ័យ​ក្មេង​ជើង​ឯក​វាយ​សី​ឆ្នើម​បំ​ផុត​ទូ​ទាំង​ប្រ​ទេស​។ ធ្វី​លិញ​ កើត​ឆ្នាំ​១៩៩៧ នៅ​ភូ​-ថ​  ក្នុង​គ្រួ​សារ​ដែល​ស្រ​ឡាញ់​ចូល​ចិត្ត​វិ​ស័យ​កី​ឡា​។ តាំង​ពី​នៅ​កុ​មារ​ ជី​តារ​បស់​លិញ​បាន​សង្កេត​ឃើញ​លិញ​ មាន​ទេព​កោ​សល្យ​ខាង​កី​ឡា​ហើយ​បាន​កំ​ណត់​ទិស​ដៅ​ឲ្យ​លិញ​ហាត់​រៀន​វិញ្ញា​សា​កី​ឡា​វាយ​សី​។ ឆ្នាំ​លិញ​អា​យុ១០​​ឆ្នាំ បន្ទាប់​ពី​ទទួល​បាន​ពាន​រង្វាន់​ថ្នាក់​សា​លា​​ថ្នាក់​ឃុំ និង​ស្រុក​ លិញ​ក៏បាន​ជម្រើស​ចូល​ក្រុម​ទេព​កោ​​សល្យ​នៅ​ហា​ណូយ​។ ដោយ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​វិញ្ញា​សា​កី​ឡា​វាយ​សី​គឺ​ជា​កម្លាំង​ចល​ករ​ជំ​រុញ​ឲ្យ​លិញ​ឆ្លង​កាត់​នូវ​ភាព​លំ​បាក​ក្នុង​ការ​ហ្វឹក​ហាត់​ពី​យុទ្ធ​វិ​ធី​ក្នុង​ការ​វាយ​សី​ ក៏​ដូច​ជា​កម្លាំង​កាយ​។ ពេល​វេ​លា​សម្រាប់​លិញ ភាគ​ច្រើន​ចំ​ណាយ​ទៅ​លើ​ការ​ហ្វឹក​ហាត់​  ម្ល៉ោះ​ហើយ​​លិញ​ឈរ​ទី​២​ក្នុងតា​រាង​រៀប​ចំ​ណាត់​ថ្នាក់​អត្ត​ពលិក​វៀត​ណាម​និង​ឈរ​​ទី​៦៦​លើ​ពិ​ភព​លោកគឺ​ស័កិ្ត​សម​ទៅនឹង​ការខំ​ប្រឹង​ប្រែង​។

ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន​ដូច​​ពោល​​ខាង​លើ សង្ឃឹម​ថា​កាវ​កឿង​និង​ធ្វី​លិញ នឹង​បង្កើត​បាន​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​ថ្មី​​សម្រាប់​កី​ឡា​វាយ​សី​របស់​ប្រ​ទេស​យើង​៕

               ហា​ថាញ់​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កាវ​កឿង