នយោបាយ - សង្គម នយោបាយ - សង្គម

15/05/2018 - 15:21

អង្គ​សន្និ​បាត​លើក​ទី​៧ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​នី​តិ​កាល​១២

ព្រឹក​ថ្ងៃ​ទី​៧ ខែ​ឧស​ភា នៅ​ទី​ស្នាក់​ការ​មជ្ឈិម​​បក្ស អង្គ​សន្និ​បាត​លើក​ទី​៧ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​​បក្ស​នី​តិ​កាល​១២​ បាន​បើក​អង្គ​សន្និ​បាត​យ៉ាង​ឱ​ឡា​រិក​។ លោក​អគ្គ​លេ​ខា​ ង្វៀន​ភូ​ត្រុង​ ធ្វើ​ជា​អធិ​ប​តី​នៃ​​អង្គ​សន្និ​បាត​ ។

  ទិដ្ឋ​ភាព​ទាំង​មូល​នៃ​អង្គ​សន្និ​បាត​។

អង្គ​សន្និ​បាត​លើក​នេះ មជ្ឈិម​នឹង​ពិ​ភាក្សា​ផ្តល់ មតិ​លើ​ខ្លឹម​សារ​មាន​ដូច​​៖ កសាង​កង​ជួរ​កម្មា​ភិ​បាល​​គ្រប់​លំ​ដាប់​ថ្នាក់​ ជា​​ពិ​សេស​គឺ​ថ្នាក់​យុទ្ធ​សាស្ត្រ​មាន​គ្រប់​លក្ខណ​សម្បត្តិ​សមត្ថ​ភាព​និង​មាន​កិត្យា​នុ​ភាព​។ កំ​ណែ​ទម្រង់ គោល​ន​យោ​បាយ ប្រាក់​បៀ​វត្សរ៍​សម្រាប់​កម្មា​ភិ​បាល​ អ្នក​រដ្ឋ​ការ​ បុគ្គ​លិក​ កម្លាំង​ប្រ​ដាប់​អា​វុធ និង​ពល​ករ​ធ្វើ​ការ​នៅ​អា​ជីវ​កម្ម​នា​នា​។ កំ​ណែ​ទម្រង់​គោល​ន​យោ​បាយ​ធា​នា​រ៉ាប់​រង​សង្គម​ និង​បញ្ហា​សំ​ខាន់​ៗ​មួយ​ចំ​នួន​ឯ​ទៀត​។

ថ្លែង​ការណ៍​បើក​អង្គ​សន្និ​បាត​ លោក​អគ្គ​លេ​ខា​ ង្វៀន​ភូ​ត្រុង​ បាន​មាន​ប្រ​សាសន៍​ថា​៖ កន្លង​ហើយ​ កា​រិ​យា​ល័យ​ន​យោ​បាយ​ គណៈ​លេ​ខា​បាន​ចង្អុល​ការ​នៃ​គណៈ​ជំ​នាញ​ការ​បក្ស​នៃ​រដ្ឋា​ភិ​បាល​ គណៈ​​ក​ម្ម​ការ​បក្ស​នា​នា និង​បណ្តា​ស្ថា​ប័ន​ពាក់​ព័ន្ធ​ គប្បី​​រួស​រាន់​ ហ្មត់​ចត់​រៀប​ចំ​គ្រោង​ការ​ធ្វើ​រ​បាយ​ការណ៍ និង​ដាក់​សេច​ក្តី​រាយ​ការណ៍​ស្តី​ពី​បញ្ហា​ដែល​បាន​រៀប​រាប់​ខាង​លើ ផ្ញើ​ឡើង​មជ្ឈិម​ត្រូវ​តាម​បទ​បញ្ជា​ការ​ងារ​ ដើម្បី​ឱ្យ​សម​មិត្ត​ទាំង​ឡាយ​បាន​សិក្សា​ស្រាវ​ជ្រាវ​ជា​មុន​។ លោក​អគ្គ​លេ​ខា​ បាន​ផ្តល់​យោ​បល់​មួយ​ចំ​នួន​មាន​លក្ខណៈ​ណែ​នាំ​មតិ លើក​ឡើង​នូវ​បញ្ហា​ដើម្បី​​មជ្ឈិម​ពិ​និត្យ​អង្កេត​ និង​សម្រេច​ចិត្ត​។

លោក​អគ្គ​លេ​ខា​បាន​សង្កត់​ធ្ងន់​ថា​៖ សន្និ​បាត​មជ្ឈិម​​បក្ស​លើក​នេះ ប្រ​ព្រឹត្ត​ឡើង​ត្រូវ​នឹង​ពាក់​កណ្តាល​ អា​ណត្តិ​នៃ​នី​តិ​កាល​១២ ក្នុង​ប​រិ​កាណ៍​ក្រោយ​ពី​ពីរ​ឆ្នាំ​កន្លះ ដែល​បក្ស​និង​ប្រ​ជា​ជន​ទាំង​មូល​បាន​ខិត​ខំ​ ប្រឹង​ប្រែង ប្រ​ទេស​ជាតិ​មាន​ការ​វិ​វឌ្ឍ​ជា​វិជ្ជ​មាន​ កំ​ពុង​ប្រ​ឈម​មុខ​នឹង​ឱ​កាស​ថ្មី​ ល្អ​ប្រ​សើរ​ស​ម្រាប់​បុព្វ​ហេតុ​ផ្លាស់​ថ្មី​។ លោក​អគ្គ​លេ​ខា​បាន​ស្នើ​មជ្ឈិម​ និង​សម​មិត្ត​ទាំង​ឡាយ​ដែល​ចូល​រួម​ក្នុង​អង្គ​សន្និ​បាត​គប្បី​​បញ្ចេញ​ឲ្យ​អស់​ពី​លទ្ធ​ភាព​នូវ​ស្មារ​តី ការ​ទទួល​ខុស​ត្រូវ​ ផ្តោត​លើ​ការ​ស្រាវ​ជ្រាវ​ ពិ​ភាក្សា​ឲ្យ​បាន​ហ្មត់​ចត់​ផ្តល់​យោ​បល់​ដើម្បី​សម្រេច​នូវ​របាយ​ការណ៍​ គម្រោង​និង​ពិ​និត្យ​អង្កេត​អង្គ​សន្និ​បាត​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ចុង​បញ្ចប់​នៃ​សម័យ​ប្រ​ជុំ​នេះ​។ តាម​កម្ម​វិ​ធី​នេះ សន្និ​បាត​នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​១២ ខែ​ឧ​ស​ភា ឆ្នាំ​២០​១៨​នេះ​៕​                                       

                     យោង៖ Dangcongsan.vn -វ៉ាន់តឹន

ចែករំលែកអត្ថបទ