សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

15/05/2018 - 15:21

ភាព​វិ​វឌ្ឍ​ក្នុង​ជន​រួមជាតិ​ខ្មែរ​

អា​ស្រ័យ​ដោយ​មាន​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ពិ​សេស​របស់​បក្ស និង​រដ្ឋ សម្រាប់​ជន​ជាតិ​ភាគ​តិច ឃើញ​ថា​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ខាញ់​ប៊ិញ​ដុង ស្រុក​ត្រឹង​វុាំងថើយ ខេត្ត​ការ​ម៉ាវ មាន​ភាព​វិ​វឌ្ឍ​យ៉ាង​ស​កម្ម​។

 

អ្នក​មីង​ឡឹម​ធី​លី នៅ​ភូមិ​៨ ឃុំ​ខាញ់​ប៊ិញ​ដុង ខ្នះ​ខ្នែង​ពល​កម្ម​ផ​លិត​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​។​

ខាញ់​ប៊ិញ​ដុង បច្ចប្បន្ន​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរចំ​នួន៣​១៥ ក្នុង​នោះ គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ក្រី​ក្រ​ប្រ​មាណ​៨០​គ្រួ​សារ​។ ក្នុង​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ធន់​លំ​បាក​ និង​ការ​ជំ​នួយ​របស់​បក្ស​និង​រដ្ឋ​ឃើញ​ថា​ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​ខាញ់​ប៊ិញ​ដុង ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃកាន់​តែ​ប្រ​សើរ​ឡើង​។ មាន​គោល​ន​យោ​បាយ​ជា​ច្រើន​ ឧបត្ថម្ភ​មា​មីង​ជន​ជាតិ​ភាគ​តិច​ដូច​ជា​៖ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ទឹក​ស្អាត​ប្រើ​ប្រាស់​​សម្រាប់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ ឧបត្ថម្ភ​ផ្ទាល់​ដោយ​ប្រាក់​​ជំ​នួយ​ឲ្យ​បុល​ទុន​ដោយ​ប្រាក់​ការ​ទាប​ គោល​​ន​យោ​បាយ​អភិ​រក្ស​ភា​សា​អក្សរ​សាស្រ្ត​របស់​ជន​ជាតិ​ភាគ​តិច​។ល។ បាន​ឆ្លើយ​តប​នឹង​តម្រូវការ​ចាំ​បាច់​ខាង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ក្រី​ក្រ​មួយ​ចំ​​នួន​នៅ​ជន​បទ​​។ ឆ្នាំ​២០១៦ គ្រួ​សារ​អ្នក​មីង​ឡឹម​ធី​លី នៅ​ភូមិ​៨ ឃុំ​ខាញ់​ប៊ិញ​ដុង បាន​បុល​៣០​លាន​ដុង​ពី​ធ​នា​គារ​គោល​ន​យោ បាយ​-សង្គម​។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ ប្តេជ្ញា​ចិត្ត​ឈាន​ឡើង​ គ្រួ​សា​​របាន​ប្រើ​ប្រាស់​ដើម​ទុននោះ​ជួល​ដី​ផ​លិត​។ ក្រោយ​ពី​ពីរ​ឆ្នាំ​ហត់​នឿយជា​មួយ​ស្រែ​ចំ​ការ​ ជីវ​ភាព​គ្រួ​សារ​របស់​មីង​កាន់​តែ​ប្រ​សើរ​ឡើង​ ម៉្លោះ​ហើយ​ឆ្នាំ​២០១៨ គ្រួ​សារ​មីង​លី​ក៏​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

លោក​កាវ​វុាំ​ង​ដាក អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ខាញ់​ប៊ិញ​ដុង ឲ្យ​ដឹង​: “នៅ​ពេល​ប្រ​ជា​ជន​យល់​ពីគោល​ន​យោ​បាយ​ អា​ទិ​ភាព​របស់​រដ្ឋ​ សម្រាប់​ជនរួម​ជាតិ​ភាគ​តិច ហើយ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​បុល​មាន​ប្រ​សិទ្ធ​ភាព​ ជីវ​ភាព​របស់​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តឺ​ប្រ​សើរ​ឡើង​។ ហេតុ​នោះ ទន្ទឹម​នឹង​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​បណ្តា​​កម្ម​វិ​ធី​និង​គម្រោង​របស់​រដ្ឋ ឃុំ​ក៏​សហ​ការ​ជា​មួយអង្គ​ភាព​នា​នា និង​វត្ត​ពុទ្ធ​សាស​នា ​ទក្ខិណ​និ​កាយ​ខ្មែរ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ “លោក​ឡឹម​ហ៊ី នៅ​ភូមិ​៨ ឃុំ​ខាញ់​ប៊ិញ​ដុង​ ជាកសិ​ករ​ម្នាក់ឋិត​ក្នុង​ក្រប​​ខ័ណ្ឌ​គ្រួ​សារ​ក្រីក្រ​  បច្ចុប្បន្ន​ជីវ​ភាព​មាន​ការ​កែ​លម្អ​ លោក​ហ៊ី​ឲ្យ​ដឹងៈ​ “អា​ស្រ័យ​មាន​ការ​ជំ​នួយ​ពី​រដ្ឋ​ទើ​ប​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​ខិត​ជិត​ជា​មួយ​នឹង​ប្រ​ភព​ទុន​បុល​។ ផ្តើម​ពី​នោះ ថែម​ទាំង​មាន​លក្ខណៈ​បង្ក​បង្កើន​ផល​ចិញ្ចឹម​កូន​រៀន​សូត្រ​ សង្ឃឹម​ថា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​បក្ស​និង​រដ្ឋ​នឹង​មាន​គោល​ន​យោ​បាយ​ជំ​នួយ​បន្ថែម​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ ជួយ​ឲ្យ​មា​មីង​ខ្មែរ​មាន​លក្ខណៈ​បង្ក​បង្កើន​ផល​ លើក​ស្ទួយ​ជីវ​ភាព​សេដ្ឋ​កិច្ច និង​លើក​កម្ពស់​ប្រ​​ជា​បញ្ញា​“៕​             

            ​​ យោង​ការ​សែត​កា​ម៉ាវ​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​កាវ​វុាំ​ង​ដាក