សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

15/05/2018 - 15:21

ពង្រីក​ទី​ផ្សារ​ដូង​ខ្ទិះ​

បង​ស្រី​ថាច់​ធី​គឹម​ង៉ុក នៅ​ភូមិ​ចុង​ផ្នោ ឃុំ​ហ្វា​តឹង ស្រុក​កូវ​កែ ត្រូវ​បាន​ប្រ​គល់​ភារៈ​ជំ​នួយ​សហ​ករណ៍​ដូង​ខ្ទិះ​ហ្វា​តឹង តាម​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​០៤​/២០១៧/QĐ-UBND ចុះ​ថ្ងៃ​ទី​០៥​/៤/​២០១៧ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ ស្ដី​ពី​ការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សេច​ក្ដី​កំ​ណត់​គោល​ន​យោ​បាយ ​ឧបត្ថម្ភ​មួយ​ចំ​នួន​លើក​ទឹក​ចិត្ត​អភិ​វឌ្ឍ​សហ​ករណ៍ សហ​ព័ន្ធ​សហ​ករណ៍​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ ដំ​ណាក់​កាល​២០១៧​-២០២០​។

បង​ស្រី​ថាច់​ធី​គឹម​ង៉ុក (ខាង​ស្ដាំ​) ពិ​និត្យ​ដូង​ខ្ទិះ​នៅ​ចំ​ការ​ដូង​របស់​ស​មា​ជិក​សហ​ករណ៍​។

បង​ស្រី​ង៉ុក បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ផ្នែក​គ្រប់​គ្រង​ពា​ណិជ្ជ​កម្ម​នៃ​មហា​វិ​ទ្យា​ល័យ​សេដ្ឋ​កិច្ច​ក្រុង​ហូ​ជី​មិញ​ កាល​ឆ្នាំ​២០០៤​។ បង​ស្រី​ធ្វើ​ការ​ឲ្យ​អា​ជីវ​កម្ម​នៅ​ក្រុង​ហូ​ជី​មិញ​ជាង​១០​ឆ្នាំ​កន្លង ដោយ​ប្រាក់​ខែ​ប្រ​មាណ​១០​លាន​ដុង​/ខែ​។ ពេល​យើង​​ខ្ញុំ​សួរ​៖ “មក​ចូល​រួម​ក្នុង​សហ​ករណ៍​ជា​មួយ​ប្រាក់​ខែ​បន្តិច​បន្តួច​ (ជាង​២,៧​លាន​ដុង​/​ខែ​)  បង​ស្រី​ឃើញ​ខាត​អត្ថ​ប្រ​យោជន៍​ទេ​?​”។ បង​ស្រី​ថាច់​ធី​គឹម​ង៉ុក​ ឆ្លើយ​ថា​៖ “ខ្ញុំ​ចង់​យក​ចំ​ណេះ​ដឹង​បទ​ពិ​សោធន៍​ ដើម្បី​ជំរុញ​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​ឧទ្ទិស​នាម​ផលិ​ផល ពិ​សេស​គឺ​ដូង​ខ្ទិះ​របស់​ស្រុក​កំ​ណើត​កូវ​កែ​ឲ្យ​កាន់​តែ​មាន​ឈ្មោះ​បោះ​សម្លេង​ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជូន​អ្នក​ចំ​ការ​ក៏​ដូច​ជា​សមា​ជិក​​ក្នុង​សហ​ករណ៍​ដូង​ខ្ទិះ​ហ្វា​តឹង​”។

បង​ស្រី​ង៉ុក ជា​កម្មា​ភិ​បាល​មួយ​រូប​ក្នុង​ចំ​ណោម​កម្មា​ភិ​បាល​ដែល​មាន​ចំ​ណេះ​ដឹង​កម្រិត​អនុ​មហា​វិ​ទ្យា​ល័យ ម​ហា​វិ​ទ្យាល័​ចំ​នួន​៦៩​នាក់ បាន​បញ្ជូន​មក​ធ្វើ​ការ​នៅ​មូល​ដ្ឋាន​ក្រោយ​ពី​អនុ​វត្ត​សេចក្ដី​សម្រេច​ចិត្ត​លេខ​​០៤របស់​ខេត្ត​។ រយៈ​ពេល​ជាង​៥​ខែ​មក​បំ​ពេញ​ការ​ងារ​ក្នុង​សហ​ករណ៍​ដូង​ខ្ទិះ​ហ្វា​តឹង​ បង​ស្រី​បាន​ធ្វើ​ការ​ទាក់​ទង​ស្វែង​រក​និង​ផ្សារ​ភ្ជាប់​ នឹង​អ្នកប្រ​មូល​ទិញអា​ជីវ​កម្ម​និង​អតិ​ថិ​ជន ធ្លាប់​មក​ស្វែង​រក​ទី​ផ្សារផលិត​ផល​ដូង​ខ្ទិះ​។ តាម​ប្រ​សាសន៍​បង​ស្រី អា​ស្រ័យ​ដោយ​មូល​ហេតុ​សត្យា​នុ​ម័ត បាន​ជា​មុន​នេះ​បញ្ហា​ផ​លិត​​ផល​នាំ​ចេញ​ទី​ផ្សារ​មិន​ទាន់​ឆ្លើយ​តប​តាម​​តម្រូវ​ការ​ពី​គុណ​ភាព​ ទ្រង​ទ្រាយ​មិន​ទាន់​ឯក​ភាព​។ល។ ទន្ទឹម​នឹង​នោះ ពេល​កសាង​និង​បញ្ជាក់​ឡើង​វិញ​ស្លាក​យី​ហោ​ផ​លិត​ផល មិន​ទាន់​ឆ្លង​កាត់​ការ​សម្គាល់​ផលិត​ផល​ (បិទ​តែម លេខ​កូដ​ផលិត​ផល​។ល។) និង​ការ​ ប្រ​មូល​ឡើង​វិញ​នូវ​ផលិត​ផល​ដែល​ខូច មិន​ត្រូវ​តាម​កិច្ច​សន្យា​ដែល​បាន​នាំ​ចេញ​ទី​ផ្សារ​។ សមា​ជិក​សហ​ករណ៍​មួយ​ចំ​នួន​​ផលិត​កម្ម រត់​តាម​តម្រូវ​ការ​ទី​ផ្សារ​ ខ្វះ​ភាព​លំ​នឹង​ គុណ​ភាព​អន់​ លក់​ឲ្យ​តែ​បាន​ផលិត​ផល មិន​ស្រប​តាម​បទ​ដ្ឋាន ក្នុង​ដំ​ណាក់​កាល​មាន​តម្រូវ​ការ​ផលិត​ផល​ខ្ពស់​ដល់​អ្នក​ប្រើ​ប្រាស់​ជា​ដើម​។

តាម​ប្រ​សាសសន៍​លោក​ឡេ​ក្វឹក​ទ្វឹង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វាតឹ​ង សហ​ករណ៍​ដូង​ខ្ទិះ​ហ្វា​តឹង បច្ចុ​ប្បន្ន​មាន​ចំ​ការ​ដូង​ខ្ទិះជិ​ត​២០​ហិក​តា (៤.៥០០​ដើម​) ផ្ទៃ​ដី​ដាំដូ​ង​ខ្ទិះរ​បស់​ឃុំ​ហ្វា​តឹង​ស្រូប​អត្រា​១២,៥​% នៃ​ផ្ទៃ​ដី​ដាំដូ​ង​រួម​ (១៦០​ហិក​តា ប្រ​ហាក់​ប្រ​ហែល​២៨.៨០០​ដើម​)។ តាំង​ពី​ឆ្នាំ​២០១០ សហ​ករណ៍​ដូង​ខ្ទិះ​ហ្វា​តឹង ផ្សព្វ​ផ្សាយ​អនុ​វត្ត​ទម្រង់​ផលិត​កម្ម​តាម​បទ​ដ្ឋាន​​ អា​ស្រ័យ​សមា​គម​ធ្វើ​ចំ​ការ​មជ្ឈិម​ឧបត្ថម្ភ​។ ខែ​មក​រា​ឆ្នាំ​២០១៣ ស្លាក​យី​ហោ​ដូង​ខ្ទិះ ហ្វា​តឹង ក៏​បាន​នា​យក​ដ្ឋាន​កម្ម​សិទ្ធិ​បញ្ញា​​ទទួល​ស្គាល់​។ ពេល​មក​បំ​រើ​ការ​ងារ​នៅ​ភូមិ​ភាគ បង​ស្រី​ថាច់​ធី​គឹម​ង៉ុក បាន​បង្ក​នូវ​ក្ដី​ជំ​នឿ​ទុក​ចិត្ត​របស់​សហ​ករណ៍ ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ឃុំ​ហ្វា​តឹង​។ សហ​ករណ៍​ជឿ​ជាក់​ថា​ បង​ស្រី​ថាច់​ ធី​គឹម​ង៉ុក រួម​នឹង​កម្មា​ភិ​បាល​២​រូប​ទៀត​មាន​កម្រិត​វិជ្ជា​ម​ហា​វិ​ទ្យា​ល័យ​ បាន​បញ្ជូន​មក​បំ​ពេញ​ការ​ងារ​ក្នុង​សហ​ករណ៍​នឹង​ពង្រីក​បាន​ទី​ផ្សារ​ឲ្យ​ដូង​ខ្ទិះ​ហ្វា​តឹង​ជា​ពុំ​ខាន​៕

​                       សឺន​ម៉ា​ល័យ​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​ង៉ុក