ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

15/05/2018 - 15:21

ថ្នាក់​រៀន​មេត្តា​ធម៌​របស់​អ្នក​គ្រូ​មឿន​

អ្នក​គ្រូ​ត្រឹង​ធី​មឿន​ ជន​ជាតិ​ខ្មែរ​នៅ​អនុ​សង្កាត់​ទី​៣ សង្កាត់​ទី​៥ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​ បាន​ចំ​ណាយ​កម្លាំង​​ចិត្ត​មេត្តា ដើម្បី​​​បើក​ថ្នាក់​មេត្តា​ធម៌​នៅ​ផ្ទះ​របស់​គាត់​។

អ្នក​គ្រូ​មឿង​កំ​ពុង​បង្រៀន​។

ជិត​៧ឆ្នាំ​ក​ន្លង​ ថ្នាក់​រៀន​មេត្តា​ធម៌​របស់​អ្នក​គ្រូ​មឿន​ ក្លាយ​ជា​អា​សយដ្ឋាន​ជិត​ស្និទ្ធ​ ជា​ផ្ទះ​រួម​សម្រាប់​សិស្សា​នុ​សិស្ស​ក្រី​ក្រ​នៅ​សង្កាត់​ទី​៥។ ថ្នាក់​រៀន​របស់​អ្នក​គ្រូ​មឿន​​ឋិត​​នៅ​​ច្រក​ចូល​តូច​មួយ​ក្នុង​ផ្លូវ​តូង​ឌឹក​ថាំង​។ បន្ទប់​រៀន​មាន​បរិ​វេណ​ត្រឹម​តែ​១៥​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ តែ​មាន​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ដល់​ទៅ​ជាង​៣០​រូប អា​យុ​ចាប់​ពី​៤​ឆ្នាំ​ដល់​១២​
ឆ្នាំ​។​ ពេល​ជួប​យើង​ខ្ញុំ អ្នក​មីង​យឿង​ធី​ត្វៀក​ ជូន​ចៅ​មក​រៀន​នៅ​ថ្នាក់​រៀន​មេត្តា​ធម៌​ឲ្យ​ដឹង​៖ “អា​ស្រ័យ​ថ្នាក់​រៀន​របស់​អ្នក​គ្រូ​មឿន​ ទើប​ចៅ​របស់​ខ្ញុំ​ចេះ​អាន​និង​ចេះ​សរ​សេរ​”។

អ្នក​គ្រូ​ត្រឹង​ធី​មឿន​ អា​យុ​ជាង​៦០​ឆ្នាំ​ វ័យ​ចូល​និ​វត្តន៍​ សុខ​ភាព​មិន​ដូច​មុន​ទេ ប៉ុន្តែ​ដោយ​សេច​ក្ដី​ស្រ​ឡាញ់​របស់​គាត់​ចំ​ពោះ​ប្អូន​ៗ​ សិស្សា​​នុសិស្ស​ក្រី​ក្រ​នៅ​តែ​ដក់​ជាប់​ក្នុង​ចិត្ត​ជា​និច្ច​​។ អ្នក​គ្រូ​មឿន ឲ្យ​ដឹង​៖ “ពេល​ព្រឹក ខ្ញុំ​ចុះ​កិច្ច​សន្យា​បង្រៀន​នៅ​សា​លា​មត្តេ​យ្យ​ម៉ាយ​អាញ់​ សង្កាត់​ទី​៦ ក្រុង​សុក​ត្រាំង​។ ពេល​រសៀល​​ខ្ញុំ​ទុក​ពេល​សម្រាប់​បង្រៀន​ប្អូន​ៗ​នៅ​ផ្ទះ​។ ប្អូន​ៗ​ភាគ​ច្រើន​នៅ​អនុ​សង្កាត់​ទី៣ សង្កាត់​ទី​៥ មាន​ជីវ​ភាព​លំ​បាក​ អត្ត​ខាត់​។ អា​ណា​ព្យា​បាល​របស់​ប្អូន​ៗ តែង​ទៅ​ធ្វើ​ការ​រាល់​ថ្ងៃ​ដោយ​របរ​រត់​ម៉ូ​តូ​ឌុប​​លក់​ឆ្នោត​។ មាន​គ្រួ​សារ​មួយ​ចំ​នួន​ចំ​ណាក​ស្រុក​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ខេ​ត្តក្រៅ​ ហើយ​ផ្ញើ​កូន​ជា​មួយ​យា​យ​តា​ ម៉្លោះ​ហើយ​គ្មាន​លក្ខណ​សម្បត្តិ​ទៅ​រៀន​ដូច​ក្មេង​ៗ​​ដ​​ទៃ​ទៀត​។ ប្អូន​ក្វាច់​ធី​កឹម​ទូ អា​យុ១​២​ឆ្នាំ អា​ស្រ័យ​ដោយ​ជីវ​ភាព​គ្រួ​សារ​ជួប​លំ​បាក​ ម្តាយ​ឪ​ពុក​ទៅ​ធ្វើ​ការ​ឈ្នួល​នៅ​ប៊ិញ​យឿង​ ទើប​គ្មាន​លក្ខណ​សម្បត្តិ​ទៅ​រៀន​ដូច​មិត្ត​ភ័ក្តិ​ស្រ​ករ​គ្នា​។​ ដោយ​ការ​ចលនា​របស់​អ្ន​ក​គ្រូ​មឿន ប្អូន​បាន​មក​ចូល​រៀន​ជា​មួយ​នឹង​ថ្នាក់​មេត្តា​ធម៌​។ ក្រោយ​ពី​ផ្សារ​ភ្ជាប់​រយៈ​កាល​៣​ឆ្នាំ ប្អូន​អាច​អាន​សរ​សេរ​ស្ទាត់​ជំ​នាញ​។ អ្នក​គ្រូ​ត្រឹង​ធី​មឿន​ ឲ្យ​ដឹង​បន្ថែម​៖ “ខ្ញុំ​នៅ​ចាំ​បាន​កាល​ទើប​បើក​ថ្នាក់​បង្រៀន​មេ​ត្តា​ធម៌​ឆ្នាំ​ដំ​បូង​ បាន​ប្អូន​ៗ​មក​រៀន​ត្រឹម​តែ​ពី​រ​បី​​នាក់​ប៉ុណ្ណោះ គ្មាន​ថ​វិ​កា ប្អូន​ៗ​អង្គុយ​រៀន​លើ​ធារ​ផ្ទះ​។ បច្ចុ​ប្បន្ន មាន​ប្អូន​ៗ​ជាង​៣០​នាក់​ចូល​រៀន​ជា​ប្រ​ចាំ​”។

តាម​ប្រ​សាសន៍​លោក​ឌិញ​ថាញ់​កុង លេ​ខា​​សា​ខា​បក្ស​អនុ​សង្កាត់​ទី​៣ សង្កាត់​ទី​៥​ មិន​ត្រឹម​តែ​បង្រៀន​អក្សរ​ជូន​ប្អូន​ៗ​ទេ អ្នក​គ្រូ​មឿន​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ដល់​ប្អូន​ឲ្យ​ធ្វើ​ជា​មនុស្ស​ល្អ​ឆ្លង​តាម​រយៈ​រឿង​ព្រេង​គំ​រូ​កតញ្ញូ​។ ហេតុ​នេះ ភូមិ​ភាគ​តែង​បង្ក​លក្ខណៈ​​ ដើម្បី​ថ្នាក់​រៀន​ប្រ​ព្រឹត្ត​ទៅ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​៕

                   ត្រឿង​ផល​-ទី​ទុយ

ចែករំលែកអត្ថបទ