ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

15/05/2018 - 15:21

ពង្រីក​តួ​នា​ទី​របស់​ប្រ​ជា​ជន

រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​ភូមិ​ចុង​ព្រៃ ឃុំ​ភឿក​ហឹង ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ តែង​លើក​កម្ពស់​ស្មារ​តី​សាម​គ្គី ខិត​ខំ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​កី្ត​សម្រេច​ដែល​សា​ខា​បក្ស​បាន​ដាក់​ចេញ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​ប្រ​ជា​ជន​។

កសិ​ករ​ភូមិ​ចុង​ព្រៃក​សាង​ជន​បទ​ថ្មី​។

ភូមិ​ចុង​ព្រៃ មាន​ផ្ទៃ​ដី​ធម្ម​ជាតិ​៣​៥៧​ហិ​ក​តា ក្នុង​នោះ ផ្ទៃដី​​​ក​សិ​កម្ម​៣២០​ហិក​តា​។ ទូ​ទាំង​ភូមិ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​៤០៦​គ្រួ​សារ ស្រូប​អត្រា​៧៥​%​នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​​ភូមិ​។ អនុ​វត្ត​សេចក្តី​សម្រេច​សា​ខា​បក្ស​ អំ​ពី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ក្រុម​ការ​ងារ​រណ​សិរ្ស​​ភូមិ​បាន​ធ្វើ​ឲ្យ​ជាក់​ស្តែង​នូវ​ខ្លឹម​សារ​សម​ស្រប ជា​​​មួយ​នឹង​ស្ថាន​ភាព​ជាក់​សែ្តង ឃោស​នា​ចលនា​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម​អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​; បំ​ផុស​ចលនា​ប្រ​ជា​ជន​ចុះ​ឈ្មោះ​កសាង​គ្រួ​សារ​វប្ប​ធម៌​ លើក​កម្ពស់​គុណ​ភាព​​ចំ​​​ពោះ​គ្រួ​សារ​ដែល​បាន​ទទួល​ស្គាល់​គ្រួ​សារ​វប្ប​ធម៌​;  ផ្សព្វ​ផ្សាយ​និង​ណែ​នាំ​ប្រ​ជា​ជន​ អនុ​​វ​ត្តប​ទ​ដ្ឋាន​ចំ​នួន​៨ និង​លក្ខ​ឋាន​គ្រួ​សារ​វប្ប​ធម៌​ជន​បទ​ថ្មី​ចំ​នួន​១៦​។ ទន្ទឹម​នឹង​នោះ ចលនា​គ្រួ​សារ​ប្រ​ជា​ជន​សង់​បន្ទប់​ទឹក​បង្គន់ ស្រប​អ​នា​ម័យ​​សង់​ទ្រុង​ចិញ្ចឹម​សត្វ​ឆ្ងាយ​ពី​ផ្ទះ និង​រក្សា​អ​នា​ម័យ​បរិ​ស្ថាន​។ ឆ្លង​តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​ចុង​ឆ្នាំ​២០១៧ ភូមិ​ចុង​ព្រៃ​មាន​គ្រួ​សារ​ប្រ​ជា​ជន​ចំ​នួន​២២៨ សម្រេច៨​បទ​ដ្ឋាន​គ្រួ​សារ​វប្ប​ធម៌​ ជន​បទ​ថ្មី​ចំ​នួន​៨៣​​​គ្រួ​សារ​ សម្រេច​៧​បទ​ដ្ឋាន​ចំ​នួន​៧២​គ្រួ​សារ សម្រេច​៦​បទ​ដ្ឋាន​ និង​គ្រួ​សារ​ចំ​នួន​១៨ សម្រេច​៥​បទ​ដ្ឋាន​។

ក្នុង​ឆ្នាំ អង្គ​ការ​ម​ហា​ជន​នា​នា​នៅ​ភូមិ​បាន​ចលនា​ប្រ​ជា​ជន​កាប់​ឆ្ការ​ព្រៃ​ស៊ុម​ទ្រុម​ជុំ​វិញ​ផ្ទះ សង​ខាង​ផ្លូវ​ជាតិ​លេខ​៥៤​ និង​ផ្លូវ​ចូល​កាន់​មណ្ឌល​តាំង​ទី​លំ​នៅ​; ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ដាំ​រុក្ខ​ជាតិ​ធ្វើ​ជា​របង​នៅ​មុខ​ផ្ទះ​។ បង​សេី​ុង​តុ​លា នៅ​ភូមិ​ចុង​ព្រៃ ឲ្យ​ដឹង​៖ “គ្រួ​សា​រ​ខ្ញុំ​បាន​ក្រុម​ការ​ងារ​រណ​សិរ្ស​ភូមិ​និង​ប្រជា​ជន​ជ្រើស​ទទួល​ស្គាល់​ជា​គ្រួ​សារ​វប្ប​ធម៌​ជន​បទ​ថ្មី​។ គ្រួ​សារ​ខ្ញុំ​ក៏​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍ គោល​មា​គ៌ា​របស់​បក្ស​ គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​សេច​ក្តី​កំ​ណត់​របស់​ភូមិ​ភាគ​ចំ​ពោះ​មា​មីង​ក្នុង​ភូមិ​ រួម​ចំ​ណែក​ក្នុង​ការ​រក្សា​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​ សុ​វត្ថិ​ភាព​សង្គម​នៅ​ភូមិ​ភាគ​”។

តាម​ប្រ​សាសន៍​លោក​ថាច់​ផា លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ចុង​ព្រៃ​៖ សា​ខា​បក្ស​ភូមិ​នឹង​បន្ត​ការ​ផ្សព្វ​ផ្សាយ​ខាង​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម អនុ​វត្ត​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​; ទ​ទួល​យក​គម្រោង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​​បង្កើន​ប្រាក់​ចំ​ណូល​ កែ​លម្អ​ជីវ​ភាព​  បំ​បាត់​ភាព​អត់​ឃ្លាន​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​។ ពិ​សេស សា​ខា​បក្ស​នឹង​ចលនា​ជា​បន្ត​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ពង្រីក​​តួ​នា​ទី​ក្នុង​ការ​កសាង​ជន​បទ​ថ្មី អនុ​វត្ត​បាន​ល្អ​នូវ​ផ្នត់​រស់​នៅ​អា​រ្យ​ធម៌​។ បន្ត​ជំ​រុញ​ការ​ចលនា​សង្វាត​រៀន​សូត្រ​ក្នុង​គ្រួ​សារ​ វង្ស​ត្រ​កូល និង​សហ​គមន៍​”៕

                 សេីុង​ម៉ា​ល័យ​-វិ​មាន

 

ចែករំលែកអត្ថបទ