15/05/2018 - 15:21

ឆ្លង​កាត់​លំ​បាក​ចិញ្ចឹម​កូន​រៀន​សូត្រ

ទោះ​បី​ជីវ​ភាព​នៅ​ជួប​លំ​បាក​ច្រើន ប៉ុន្តែ​លោក​ថាច់​ឡីសំ​​អាង និង​អ្នក​មីង​គឹម​ធី​សឿ នៅ​ភូមិ​ទឹក​ហូរ ឃុំ​ង៉ុក​បៀង​ ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ តែង​គិ​ត​គូរ​ឲ្យ​កូន​ៗ​ទាំ​ង​៤​នាក់​រៀន​ចប់​ចុង​ចប់​ដើម​និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។

ប្ដី​ប្រ​ពន្ធ​លោក​ថាច់​ឡី​សំ​អាង កំ​ពុង​រៀប​ចំ​ផ្ទុក​ចំ​បើង​។

ព​ីរ​នាក់​ប្ដី​ប្រ​ពន្ធ​គាត់​យល់​ថា​​៖ បើ​ចង់​ឲ្យ​កូន​ៗ​របស់​យើង​ផ្លាស់​ប្ដូរ​ជីវ​ភាព មាន​ការ​ងារ​ធ្វើ​លំ​នឹង​ ព្រម​ទាំង​រួម​ចំ​ណែក​ជូន​​សង្គម ចាំ​បាច់​ត្រូវ​ឲ្យ​កូន​ៗ​សិក្សា​រៀន​សូត្រ​។ ជា​មួយ​នឹង​ការ​គិត​ដូច្នោះ ក្រៅ​ពី​ស៊ូ​ទ្រាំ​ពល​កម្ម បង្កើត​ប្រ​ភព​ប្រាក់​ចំ​ណូល​ ប្តី​ប្រ​ពន្ធ​លោក​ថាច់​ឡី​សំ​​អាង ក៏​បាន​បុល​ទុន​ធនា​គារ​បន្ថែម​ដើម្បី​គិត​គូរ​ឲ្យ​កូន​ៗ​សិក្សា​រៀន​សូត្រ​ លោក​ថាច់​ឡី​សំ​អាង ឲ្យ​ដឹង​៖ “កាល​ដើម​ឡើយ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​កើត​ក្នុង​គ្រួ​សារ​ មាន​កូន​ច្រើន​ជីវ​ភាព​លំ​បាក​ ម៉្លោះ​ហើយ​រៀន​គ្រាន់​តែ​ចេះ​អក្សរ​ប៉ុណ្ណោះ ដោយ​ឃើញ​កូន​ៗ​ចូល​ចិត្ត​រៀន​និង​យល់​ពី​ការ​លំ​បាក​ ពេល “មិន​ចេះ​អក្សរ​” ម៉្លោះ​ហើយ​ប្ដី​ប្រ​ពន្ធ​ខ្ញុំ ប្ដេជ្ញា​ចិត្ត​ចិញ្ចឹម​កូន​ៗ​ឲ្យ​រៀន​សូត្រ​”។ ដើម្បី​បាន​ថវិ​កា​គិត​គូរ​ឲ្យ​កូន​ៗទាំ​ង​៤​នាក់​រៀន​សូត្រ​ ប្ដី​ប្រ​ពន្ធ​គាត់​ប្រឹង​ប្រែង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ ជា​រៀង​រាល់​ថ្ងៃ​តែង​ប្រ​កប​ការ​ងារ​នៅ​វាល​ស្រែ​យ៉ាង​សស្រាក់​សស្រាំ​លើ​ដី​ស្រែ​ដែល​ម្ដាយ​ឪ​ពុក​ទាំង​សង​ខាង​ចែក​ឲ្យ​អស់​ពីរ​ដូវ​ធ្វើ​ស្រែ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ។​ គាត់​ប្រើ​ប្រាស់​អស់​ផ្ទៃ​ដី​ដែល​នៅ​ទំ​នេរ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​ គាត់​ឲ្យ​ដឹង​៖ “ ធ្វើ​ដូច្នេះ​ទើប​មាន​ប្រាក់​សម្រាប់​ផ្គត់​ផ្គង់​ក្នុង​គ្រួ​សារ​និង​គិត​គូរ​ឲ្យ​កូន​ៗ​រៀន​សូត្រ​”។​

យល់​ច្បាស់​ចំ​ពោះ​ការ​នឿយ​ហត់​របស់​ម្ដាយ​ឪ​ពុក កូន​ៗ​របស់​គាត់​តែង​ខិត​ខំ​ឧស្សាហ៍​រៀន​សូត្រ​ ហើយ​ទទួល​បាន​លទ្ធ​ផល​គួរ​ជា​ទី​មោទ​ន​ភាព​។ កូន​ស្រី​ច្បង​​ឈ្មោះ ថាច់​ធី​សុ​ម៉ា​លី បច្ចុ​ប្បន្ន ជា​គ្រូ​បង្រៀន​​សា​លា​បឋម​សិក្សា​ដូង​ស្វឹង​B កូន​ប្រុស​​ថាច់​គន្ធី ក៏​ជា​គ្រូ​បង្រៀន​ផង​ដែរ បច្ចុប្បន្ន​កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ស្រុក​កូវ​កែ​ កូន​ប្រុស​ថាច់​ខាញ់​ឌី និង​កូន​ស្រី​ពៅ​ថាច់​ធី​ង៉ុក​ម៉ាយ ជា​វេជ្ជ​បណ្ឌិត​ធ្វើ​ការ​នៅ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ស្រុក​ថ្កូវ និង​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ខេត្ត​ត្រា​វិញ​។ ក្ដី​រី​ក​រាយ​គឺ​កូន​ៗ​របស់​លោក​ថាច់​ឡីសំ​អាង​ និង​អ្នក​មីង​គឹម​ធី​សឿ តែង​យល់​ថា​៖ ទន្ទឹម​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​​ផ្ទាល់​ខ្លួន ការ​លើក​ទឹក​ចិ​ត្ត ចែក​រំ​លែក​ពី​ម្ដាយ​ឪ​ពុក​រយៈ​កាល​កន្លង​ កូន​ទាំង​៤​នាក់​​របស់​លោក​សំ​អាង​និ​យាយ​ដោយ​ឡែក​និង​សិស្ស​និស្សិត​ជន​ជាតិ​ខ្មែរ​និ​យាយ​រួម​នៅ​ទាំង​ទទួល​បាន​ការ​ចាប់​អា​រម្មណ៍ គិត​គូរ​របស់​គណៈ ផ្នែក​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ ដូច​គោល​ន​យោ​បាយ​ជ្រើស​តាំង​សិស្ស​គោល​ន​យោ​បាយ​ឲ្យ​និស្សិត​​បុល​ទុន​ជា​ដើម​។ ប្រ​ការ​នេះ វេជ្ជ​បណ្ឌិត​ ថាច់​ខាញ់​ឌី ឲ្យ​ដឹង​៖ “ដើម្បី​កុំ​ឲ្យ​ខក​បំ​​ណង​ម្ដាយ​ឪ​ពុក និង​រដ្ឋ​​ ដែល​គិត​គូរ​ឲ្យ​បង​ប្អូន​យើង​ខ្ញុំ​ទាំង​៤​នាក់​សិក្សា​រៀន​សូត្រ​ ខ្ញុំ​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ឲ្យ​បាន​ល្អ​និង​សម្រេច​ភារ​កិច្ច​ជា​កូន​កតញ្ញូ​”៕

                                        ដា​វ៉ី​-ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​ឡីសំ​អាង