សុខភាព សុខភាព

15/05/2018 - 15:21

អនុវត្តសម្រេចរួចរាល់លក្ខឋានសុខាភិបាល

ឃុំ​ថើយ​ស្វឹង មាន​អត្រា​ប្រ​ជាជន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​សម្រេច​ជាង​៩០​%​។ នេះ​គឺ​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​​ឃុំ​នា​នា ដែល​មាន​អត្រា​ប្រ​ជា​ជន​ចូល​រួម​ធា​នា​ រ៉ាប់​រង​សុ​ខា​ភិ​បាល​ខ្ពស់​​បំ​ផុត​របស់​ស្រុក​កើ​-ដ ក្រុង​កឹង​ធើ។​

 ប្រ​ជា​ជន​មក​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​​នៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ថើយ​ស្វឹង​។​

លោក​ត្រឿង​ង៉ុក​យុ៉ង ប្រ​ធាន​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​ថើយ​ស្វឹង បញ្ជាក់​៖ “អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ វិ​និ​យោគ​ទុន​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់ ដំ​ណាក់​សុខា​ភិ​បា​ល​​ឃុំ​ថើយ​ស្វឹង បច្ចុប្បន្ន ត្រូវ​បាន​បំ​​ពាក់​ម៉ា​ស៊ីន​ បរិក្ខារ​ពេទ្យ​គ្រប់​សព្វ​។ ពិ​សេស​គឺ ប្រ​ភព​ធន​ធាន​មនុស្ស​ត្រូវ​បាន​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ​ មាន​មុខ​ជំ​នាញ​ល្អ​ឆ្លើយ​តប​ទៅ​នឹង​​តម្រូវ​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ជន​”។ អត្រា​នៃ​ការ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​របស់​ដំ​ណាក់​សុ​ខា​ភិ​​បាល​ឃុំ បច្ចុ​ប្បន្ន សម្រេច​ជិត​៩០​%  រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ហួស​ចំ​ណុះ​នៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​។ អត្រា​នៃ​ការ​បញ្ជូន​អ្នក​ជំ​ងឺ​ឡើង​ជួរ​ពេទ្យ​ថ្នាក់​លើ​ក្រោម​១០​%​ ប្រ​ការ​នេះ ស​ឲ្យ​ឃើញ​ថា សមត្ថ​ភាព​និងការ​ទំនុ​ក​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ គុណ​ភាព​ពិ​និ​ត្យ ព្យា​បាល​ជំ​ងឺ​របស់​បុគ្គ​លិក​ពេទ្យ​នៅ​ទី​នេះ​។ បង​ដាវ​ឡុក នៅ​ភូមិ​ថើយ​ត្រឿង​១ ឲ្យ​ដឹង​៖ “គ្រួ​សារ​ខ្ញុំ​ឋិត​ក្នុង​ក្រ​ប​ខ័ណ្ឌ​គ្រួ​សារ​​ក្រី​ក្រ  ម៉្លោះ​ហើយ​បាន​រដ្ឋ​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល អា​ស្រ័យ​មាន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ គ្រួ​សារ​ខ្ញុំ​នឹង​នរ​ចិត្ត​ពល​កម្ម​ផ​លិត​ ដើម្បី​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។  ជា​រៀង​រាល់​ខែ បុគ្គ​លិក​ ពេទ្យ​សហ​កា​រី​សុ​ខា​ភិ​បាល​មក​​ដល់​ផ្ទះ​ដើម្បី​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ពី​របៀប​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​ដើម្បី​ការ​ពារ​ខ្លួន​ឯង​និង​សមា​ជិក​ក្នុង​គ្រួ​សារ​ព្រម​ទាំង​រំ​លឹក​អា​ណា​ព្យា​បាល​នាំ​កូន​ចៅ​ទៅ​ចាក់​ថ្នាំ​បង្កា​រ​​ត្រូវ​តាម​កំ​ណត់​ទៀត​ផង​”។​

ទន្ទឹម​​នឹង​ការ​ងារ​ជំ​នាញ​ កង​ជួរ​បុគ្គ​លិក​ពេទ្យ​ នៅ​ទាំង​អនុ​វត្ត​ល្អ​ការ​ងារ​ចលនា​សប្បុ​រស​ជន​ រៀប​ចំ​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ ផ្តល់​ថ្នាំ​​ដោយ​ឥត​គិត​ថ្លៃ​និង​ជូន​អំ​ណោយ​ដល់​មា​មីង​ក្រី​ក្រ​។ នៅ​ឆ្នាំ​២០១៧ និង​ត្រៃ​មាស​ទី​១​ ឆ្នាំ​២០១៨ ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​រៀប​ចំ​ការ​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​និង​ជូន​អំ​ណោយ​ចំ​នួន​៥០០​ចំ​ណែក​ដល់​គ្រួ​សារ​ដែល​មាន​ស្ថាន​ភាព​លំ​បាក ភាគ​ច្រើន​គឺ​​សារ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ថើយ​ត្រឿង​១ ថើយ​ត្រឿង​២។  តាម​ប្រ​សាសន៍​របស់​លោក​ ហ្វិញ​កាវ​​មិញ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថើយ​ស្វឹង ឲ្យ​ដឹង​៖ ឃុំ​បាន​ដំ​ណើរ​ការ​ផ្តល់​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​ដល់​ជន​រួម​ជាតិ​ខ្មែរ​​ក្នុង​ឃុំ​១០០​%។ ចំ​ពោះ​គ្រួ​សារ​ដែល​ មាន​ស្ថាន​ភាព​លំ​បាក​ ឃុំ​ក៏​បាន​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​ទិញ​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​។ ភូមិ​ភាគ​កំ​ណត់​ច្បាស់​ ក្នុង​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី លក្ខ​ឋាន​សុខា​​ភិបា​ល​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ មាន​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​លក្ខ​ឋាន​ផ្សេង​ៗ ព្រោះ​ហេតុ​នោះ សុ​ខា​ភិ​បាល​គឺ​ជា​លក្ខ​ឋាន​ត្រូវ​បាន​​ឡើង​ផែន​ការ​អនុ​វត្ត​ឲ្យ​ឆាប់​បាន​​សម្រេច​។ មក​ទល់​នឹង​ពេល​នេះ លក្ខ​ឋាន​សុ​ខា​ភិ​បាល​​ត្រូវ​បាន​ឃុំ អនុ​វត្ត​សម្រេច​មុន​ពេល ពិ​សេស គឺ​លក្ខ​ឋាន​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល​សម្រេច​អត្រា​ខ្ពស់​បង្គួរ​ បើ​បៀប​ធៀប​ជា​មួយ​នឹង​ភូមិ​ភាគ​នៅ​ជិត​ខាង​”។

                          ថាញ់​ភូ​-មុ​នី

ចែករំលែកអត្ថបទ