សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

15/05/2018 - 15:21

ស​កម្ម​ផ្សព្វ​ផ្សាយ​ច្បាប់​ដល់​នេ​សា​ទ​ករ

ដំ​ណាក់​ត្រួត​ពិ​និត្យ​ការ​ពារ​ព្រំ​ដែន​លិញ​ហ្វិញ​ ក្រោម​ឱ​វាទ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​កំ​ពង់​ផែ​រ៉ាច់​យ៉ា​-កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀង​យ៉ាង បោះ​ទ័ព​លើ​ភូមិ​សាស្រ្ត​ ឃុំ​លិញ​ហ្វិញ ស្រុក​ហង​ឌឹក មាន​ភារ​កិច្ច​ការ​ពារ​គ្រប់​គ្រង​​ឆ្នេរ​ស​មុទ្រ​ និង​​ចំ​នួន​ទូក​​ក​ប៉ាល់​ ឆ្លង​កាត់​ដំ​ណាក់​ត្រួត​ពិ​និត្យ​​យ៉ាង​ច្រើន​។

  កម្មា​ភិ​បាល​ យុទ្ធ​ជន​ដំ​ណាក់​ត្រួត​ពិ​និត្យ​ការ​ពារ​ព្រំ​ដែន​លិញ​ហ្វិញ​ផ្សព្វ​ផ្សាយ​ដល់​នេ​សាទ​ករ​ មិន​ធ្វើ​នេ​សាទ​បំ​ពាន​អធិប​តេយ្យ​តំ​បន់​ស​មុទ្រ​ប្រ​ទេស​ដ​ទៃ​។

ភារ​កិច្ច​សំ​ខាន់​របស់​អង្គ​ភាព​ គឺ​យាម​ល្បាត ត្រួត​ពិ​និត្យ​មធ្យោ​បាយ​ផ្លូវ​ទឹក​គ្រប់​ប្រ​ភេទ​ដែល​ចេញ​ចូល​តំ​បន់​ច្រក​ស​មុទ្រ​លិញ​ហ្វិញ​។ ការ​ងារ​ប្រ​ចាំ​ថ្ងៃ​របស់​បង​ៗ មាន​ភាព​ម​មា​ញឹក​ខ្លាំង​ណាស់​ ពី​ព្រោះ​ចំ​នួន​ទូក​ ក​ប៉ាល់​របស់​មា​មីង​ចេញ ចូល​ច្រក​សមុទ្រ​ច្រើន​កុះ​ករ​ និង​មិន​ទៀង​ទាត់​ម៉ោង​ទេ​។ ទន្ទឹម​នឹង​នោះ អង្គ​ភាព​នៅ​ទាំង​ស​ហ​ការ​ជា​មួយ​នឹង​កង​កម្លាំង​នា​នា ពិ​សេស​គឺ​ក្រុម​ហ៊ុន​ឧស្ម័ន​អគ្គិស​នី​អា​ហ្សូត​កា​ម៉ាវ ផ្សព្វ​ផ្សាយ​​ពី​អធិប​តេយ្យ​ និង​ចំ​ណុច​សំ​ខាន់​នៃ​បំ​ពង់​នាំ​ឧស្ម័ន PM3 កា​ម៉ាវ នៅ​បាត​ស​មុទ្រ​។ អា​ស្រ័យ​ស​កម្ម​ផ្សព្វ​ផ្សាយ​ ម្ល៉ោះ​ហើយ​ច្រើន​ឆ្នាំ​កន្លង​ គ្មាន​នៅ​ស្ថាន​ភាព​ក​ប៉ាល់​បោះ​យុថ្កា​នៅ​ក្បែ​រ​តំ​បន់​មាន​បំ​ពង់​នាំ​ឧស្ម័ន​ដូច​មុ​ន​។ មា​មីង​យល់​បន្ថែម​សេច​ក្តី​កំ​ណត់​ខាង​សុ​វត្ថិ​ភាព​របៀង​ផ្លូវ​បំ​ពង់​ឧស្ម័នPM3។

ដើម្បី​ជំ​រុញស​​កម្ម​ភាព​ផ្សព្វ​ផ្សាយ​ អប់​រំ​ច្បាប់​ដល់​មា​មីង​នេ​សាទ​ករ​លើ​ភូមិ​សាស្រ្ត ស​មូ​ហ​ភាព​កម្មា​ភិ​បាល​ យុទ្ធ​ជន​ដំ​ណាក់​ការ​ពារ​ព្រំ​ដែន​លិញ​ហ្វិញ​ ធ្វើ​បាន​ល្អ​នូវ​ខ្លឹម​សារ​ដែល​ជាប់​ទាក់​ទង​ដល់​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​។ ជាក់​ស្តែង​គឺ​ដំ​ណាក់​ចាត់​តាំង​បាន​រាប់​សិប​លើក​ប្រ​ជុំ​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​ភូមិ​; រាប់​រយ​ពេល​សន្ទ​នា​ទំ​នាក់​ទំ​នង​ផ្ទាល់​ជា​មួយ​នឹង​ម្ចាស់​ក​ប៉ាល់​ អ្នក​កាន់​ចង្កូត​​នេ​សាទ​ករ​។ល។ ខ្លឹម​សារ​ប្រ​មូល​ផ្តុំ​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​នេ​សាទ​ដ្ឋាន​ កំ​ពង់​ផែ និង​សេចក្តី​កំ​ណត់​ខាង​ធ្វើ​នេសាទ​របស់​ផ្នែក​ជល​ផល​។ ធ្វើ​ការ​ឃោស​នា ចលនា​ម្ចាស់​ក​ប៉ាល់​ អ្នក​បើក​ចង្កូត​ក​បា៉ល​ មិន​ទាញ​យក​ផល​ស​មុទ្រ​នៅ​តំ​បន់​ស​មុទ្រ​ប្រ​ទេស​ដ​ទៃ​។ បង្ហាញ​ពី​ផល​អា​ក្រក់​នៃ​ការ​បំ​ពាន​អធិប​តេយ្យ​ ដើម្បី​នេ​សាទ​ករ​យល់​និង​ប្តេជ្ញា​តស៊ូ ក៏​ដូច​ជា​មិន​ចូល​រួម​ឬ​លាក់​លៀម​ការ​បំ​ពាន​ អធិ​ប​តេយ្យ​របស់​ម្ចាស់​ក​ប៉ាល់​។ល។ លោក វ៉​ង៉ុក​ធូ ម្ចាស់​ក​ប៉ាល់​នេ​សាទ​​នៅ​ឃុំ​លិញ​​ហ្វិញ ឲ្យ​ដឹង​៖ ឆ្លង​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​​រប​ស់​កម្មា​ភិ​បាល​ដំ​ណាក់​ត្រួត​ពិ​និត្យ​ការ​ពារ​ព្រំ​ដែន​ គាត់​បាន​យល់​ច្បាស់​ពី​អធិប​តេយ្យ​ សិទ្ធិ​​អធិប​តេយ្យ​ និង​បែប​ណា​ដែល​ហៅ​ថា ធ្វើ​នេ​សាទ​ផល​ស​មុទ្រ​ខុស​សេច​ក្តី​កំ​ណត់​។

អនុ​សេនីយ៍​ត្រី ហូដុង​ហូ ប្រធាន​ដំ​ណាក់​ត្រួត​ពិ​និត្យ​ការ​ពារ​ព្រំ​ដែន​លិញ​ហ្វិញ ឲ្យ​ដឹង​៖ រយៈ​ពេល​កន្លង ទោះ​បី​មធ្យោ​បាយ​​ណាចេញ​ចូល​ដំ​ណាក់​ នេ​សាទ​ករ​តែង​បាន​កម្មា​ភិ​បាល​ដំ​ណាក់​ណែ​នាំ​នូវ​មា​ត្រា​នៃ​ច្បាប់​តាម​សេច​ក្តី​កំ​ណត់​។ ក្នុង​នោះ ដំ​ណាក់​ប្រ​មូល​ផ្តុំ​សំ​ខាន់​ទៅ​លើ​កិច្ច​សន្យា​ មិន​ធ្វើ​នេ​សាទ​បំ​ពាន​អធិប​តេយ្យ​តំ​បន់​ ស​មុទ្រ​ប្រ​ទេស​ដ​ទៃ​។ ចែក​ចាយ​ខិត​ប័ណ្ណ​មាន​ខ្លឹម​សារ​ឯក​សារ​ច្បាប់ ដក​ស្រង់​នូវ​អនុ​ក្រឹត្យ ដែល​ជាប់​ទាក់​ទង​ដល់​ការ​ទាញ​​យក​ផល​ ធ្វើ​នេ​សាទ​ឆ្ងាយ​ពី​ច្រាំង​ស​មុទ្រ​។ សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​អធិប​តេយ្យ​តំ​បន់​ស​មុទ្រ​និង​សេច​ក្តី​កំ​ណត់​ខាង​សុ​វត្ថិ​ភាព​នា​វា​ចរ​៕

                                ឡេ​ស៊ាង​-វិ​មាន

ចែករំលែកអត្ថបទ