វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

15/05/2018 - 15:21

ក្រុង​កឹង​ធើ ទាក់​ទាញ​អា​រម្មណ៍​ជា​មួយ​ស​កម្ម​ភាព​សិល្បៈ​តាម​ដង​វិ​ថី

ការ​ប្រ​គំ​តន្រ្តី​ សរ​សេរ​អក្ខ​រា​វិ​ចិត្រ​។ល។ នៅ​សួន​ច្បារ​បេន​និញ​កេវ សម្រាប់​បម្រើ​ជូន​ភ្ញៀវ​ទេស​ចរ គឺ​ស​កម្ម​ភាព​ថ្មី​មួយ​ អា​ស្រ័យ​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍ​ទេស​ចរណ៍​ក្រុង​កឹង​ធើរៀប​ចំ​ឡើង​។ បរិ​យា​កាស​សម្តែង​សិល្បៈ​តាម​ដង​វិ​ថី គឺ​កា​រ​រួម​បញ្ចូល​រវាង​សិល្ប​ករ​និង​ទស្ស​និក​ជន​ ជា​ចំ​ណុច​សំ​ខាន់​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសច​រ​។

ស្មេរ​អក្សរ​ សរ​សេរ​អក្ខ​រា​វិ​ចិត្រ​ជូន​ភ្ញៀវ​ទេស​ចរ​។​

រយៈ​ពេល​ជាង​១​ខែ​កន្លង​ រា​ត្រី​ថ្ងៃ​អា​ទិត្យ​រៀង​រាល់​សប្តាហ៍ នៅ​មណ្ឌល​ក្បែរ​ស្ពាន​ថ្មើរ​ជើង​ គេ​ឃើញ​មាន​ភ្ញៀវ​ទេស​ចរ​ឈរ​ជិត​ជុំ​ល្វែង​សរ​សេរ​អក្ខ​រា​វិ​ចិត្រ​ ដើម្បី​សុំ​នូវ​អក្សរ​ដែល​មាន​អត្ថ​ន័យ​ជា​មង្គល​និង​ស្តាប់​នូវ​ចង្វាក់​ភ្លេង​ដ៏​លន្លង់​លន្លោច​។ កម្ម​វិ​ធី​តន្រ្តី​អា​ស្រ័យ​ស​មា​ជិក​របស់​ក្លឹប​ជក់​​ចិត្ត​នឹង​ហ្គី​តា​សម្តែង​។ ជា​មួយ​នឹង​ឧប​ករណ៍ភ្លេង​​​ហ្គីតា ស្គរ cajon  វី​យ៉ូ​ឡុង​ ខ្លុយ​។ល។ ត្រូវ​​បា​ន​​តន្រ្តី​​ករ​​ទាំង​​ឡា​​យ​ប្រ​គំ​ឡើង​យ៉ាង​ថ្នឹក​ហាក់​ដូច​ជា​ចាំ​ស្ទាត់​ក្នុង​ចិត្ត​អី​ចឹង​។ ដោយ​សារ​ការ​ជក់​ចិត្ត​ផ្ដិត​អា​រម្មណ៍​នឹង​សិល្បៈ មាន​ទស្ស​និក​ជន​ជា​ច្រើន​បាន​ច្រៀង​ជា​មួយ​នឹង​សិល្ប​ករ​។ ទោះ​បី​ការ​សម្តែង​នេះ គ្មាន​ឆាក​គ្មាន​ភ្លើង​ពណ៌​ក៏​ពិត​មែន ប៉ុន្តែ​កម្លាំង​ទាក់​ទាញ​នៃ​កម្ម​វិ​ធី​សិល្បៈ​គឺ​ខ្លាំង​ក្លា​ណាស់​។ លោក​ង្វៀន តូ​ហ្វាង​វ៉ាន់​ ភ្ញៀវ​ទេស​ចរ​មក​ពី​ក្រុង​ហាយ​ផុង​ ឲ្យ​​​ដឹ​ង៖ “តន្រ្តី​ករ​ទាំង​ឡាយ​ប្រ​គំ​ភ្លេង​យ៉ាង​ពី​រោះ​រណ្តំ​!” ចំ​ណែក​លោក​ខា​ង្វៀន​ ជា​សិល្ប​ករ​ម្នាក់​មក​ពី​ក្រុង​ហូ​ជី​មិញ​ ចែក​រំ​លែក​៖ ថ្វី​បើ​កម្ម​វិ​ធី​នេះ​មាន​ទ្រង់​ទ្រាយ​មិន​ធំ​ដូច​កម្ម​​វិ​ធី​សិល្បៈ​នៅ​សង្កាត់​ថ្មើរ​ជើង​ង្វៀន​ហ្វែ​ ក្រុង​ហូ​ជី​មិញ​ក៏​ដោយ ប៉ុន្តែ​ការ​សម្តែង​មាន​ភាព​ស៊ី​ចង្វាក់​ដូច្នេះ​គឺ​ចាំ​បាច់​ខ្លាំង​ណាស់​។ លោក​ខាង្វៀ​ន ឲ្យ​ដឹង​៖ “សិល្ប​ករ​មាន​កន្លែង​សម្តែង​តាម​ចំ​ណង់​ចិត្ត រីឯ​ភ្ញៀវ​ទេស​ចរ​វិញក៏​​បាន​បម្រើ​ផង​ដែរ​”។

នៅ​ល្វែង​សរ​សេរ​អក្ខ​រា​វិ​ចិត្រ​ ថ្វី​បើ​មាន​”ស្មេរ​អក្សរ​”វ័យ​ក្មេង មក​ពី​ក្លឹប​អក្ខ​រា​វិ​ចិត្រកឹង​ធើ ​​ប្រ​មាណ​៥​-៧​នាក់  ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នាតែ​ង​ម​មា​ញឹក​ជា​មួយ​ការ​សរ​សេរ​អក្សរ​ជូន​ភ្ញៀវ​ស្ទើរ​តែ​គ្មាន​ពេល​សម្រាក​។  មាន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បាន​សុំ​ឲ្យ​សរ​សេរ​​អក្សរ​ដែល​មាន​អត្ថ​ន័យ​បួង​សួង​នូវ​លាភ​និង​សំ​ណាង​ អ្នក​ខ្លះ​ទៀត​ក៏​សុំ​អក្សរ​តែ​២​ពាក្យ​គឺ​” កឹង​ធើ​”ប៉ុណ្ណោះ​ ដើម្បី​កត់​សម្គាល់​នូវ​ដំ​ណើរ​ទេស​ចរ​មួយ​ប្រ​កប​ដោយ​ភាព​រីក​រាយ​។ បង​ង្វៀន​ហ៊ឺវ​ធើ​ ស​មា​ជិក​ក្លឹប​អក្ខរា​វិ​ចិត្រ ចែក​រំ​លែក​ថា ភ្ញៀវ​ទេស​ចរ​បរ​ទេស​តែង​មាន​ចំ​ណាប់​អា​រម្មណ៍​ជា​មួយ​នឹង​លក្ខណៈ​អក្ខ​រា​វិ​ចិត្រ​ខ្លាំង​ណាស់​។ ម្យា៉​ង​ទៀត​មាន​ស​មា​ជិក​ក្នុង​ក្លឹប​មួយ​ចំ​នួន​អាច​សន្ទ​នា​ជា​ភា​សា​បរ​ទេស​ ហើយ​យល់​ច្បាស់​អំ​ពី​ក្តី​បំ​ណង​របស់​ភ្ញៀវ​បាន​ជា​ខណៈ​ពេល​ទទួល​យក​អក្សរ​ភ្ញៀវ​ទេស​ចរ​ក៏​សម្តែង​នូវ​ការ​រីក​រាយ​យ៉ាង​ខ្លាំង​។

 បន្ទាប់​កម្ម​វិ​ធី​សិល្បៈ​ប្រ​ពៃ​ណី​នៅ​បេន​និញ​កេវ នា​រា​ត្រី​ថ្ងៃ​សៅ​រ៍​រៀង​រាល់​សប្តាហ៍ ក្រុង​កឹង​ធើ​ថែម​ទាំង​មាន​កម្ម​វិ​ធី​សិល្បៈ​តាម​ដង​វិ​ថី​សម្រាប់​បម្រើ​ភ្ញៀវ​ទេស​ចរ​។ ការ​ខិត​ខំ​ទាំង​នោះ មិន​ត្រឹម​តែ​ជា​ទិស​ដៅ​ញាំុ​ង​ឲ្យ​មាន​ភាព​លេច​ធ្លោ​ផ្នែក​ទេស​ចរណ៍​នៅ​កឹង​ធើ​ប៉ុណ្ណោះ​ទេ  នៅ​ទាំង​បង្ក​ឲ្យ​មាន​ការ​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ភ្ញៀវ​ ខណៈ​ពេល​មក​ទស្ស​នា​នៅ​បេន​និញ​កេវ​ថែម​ទៀត​។ ទន្ទឹម​នឹង​នោះ កម្ម​វិ​ធី​ទាំង​នេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំ​ពី​ជីវ​ភាព​វប្ប​ធម៌​សិល្បៈ​យ៉ាង​រស់​រ​វើក​និង​សម្បូរ​បែប​នៅ​ក្រុង​កឹង​ធើ​ទៀត​ផង​។

ប្រ​ការ​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ស​កម្ម​ភាព​នេះ​ត្រូវ​បាន​ក្លឹប​ជក់​ចិត្ត​នឹង​ហ្គី​តា ក្លឹប​អក្ខ​រា​វិ​ចិត្រ​កឹង​ធើ ធ្វើ​សង្គ​មូប​នីយ​កម្ម​ ចំ​ណាយ​​ថ​វិ​ការៀ​ប​ចំ​សម្តែង​ដោយ​ខ្លួន​ឯង​។ យោង​តាម​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍ​ទេស​ចរណ៍​កឹង​ធើ កម្ម​​​​វិ​ធី​សម្តែង​សិល្បៈ​តាម​ដង​វិ​ថី​នឹង​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ពិ​សោធន៍​រ​ហូត​ដល់​ដាច់​ខែមិ​ថុ​នា​ ឆ្នាំ​២០១៨​។ ក្រោយ​មក​នឹង​ដក​បទ​ពិ​សោធន៍ កែ​សម្រួល​ឲ្យ​សម​ស្រប​ជា​មួយ​នឹង​ភាព​ជាក់​ស្តែង រួច​បើកស​កម្ម​ភាព​ជាផ្លូ​វ​ការ​ចាប់​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៨ អម​ដោយ​ទម្រង់​សិល្បៈ​យ៉ាង​សម្បូរ​បែប​ផ្សេង​ៗ​ទៀត​៕

                 ដាំង​ហ្វិញ​ – សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ខាង្វៀ​ន