វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

15/05/2018 - 15:21

ខ្ញី​កាន់​តែ​ចាស់​កាន់​តែ​ហឹរ​

វគ្គ​ប្រ​កួត​ផ្ដាច់​ព្រ័ត្រ​ទោល​បុ​រស Grand Slam លើក​ដំ​បូង​ក្នុង​ឆ្នាំ -Australian Open គឺ​គ្មាន​ភាព​ភ្ញាក់​ផ្អើ​ល​អ្វី​ច្រើន​ទេ អា​ស្រ័យ​ “ជើងចាស់” -Roger Federer បាន​យក​ឈ្នះ​លើ Marin Cilic និង​រា​ជិ​នី​​​ថ្មី ទើប​បង្ហាញ​មុខ​ក្រោយ​ពី​វគ្គ​ផ្ដាច់​ព្រ័ត្រ​នា​រី​។

រូបInternet

Federer គឺ​សម​នឹង​កិត្តិ​នាម​ “ក​ប៉ាល់​ល្បឿន​លឿន​”   ពី​ព្រោះ​ប្រ​កួត​មិន​ដែល​ចាញ់​មួយ​សិត​ណា​សោះ​ ចាប់​ពី​ដើម​វគ្គ​រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​អូស្រ្តា​លី​បើក​ទូ​លាយ​តែ​​ម្ត​ង​។ វគ្គ​ប្រ​កួត​នី​មួយ​ៗ​តែង​ប្រ​ព្រឹត្ត​ឡើង​​យ៉ាង​រ​ហ័ស​តាម​របៀប​ដែល​ Federer ប្តេជ្ញា​ចិត្ត​។ អ្នក​គាំ​ទ្រ​សង្ឃឹម​ថា កី​ឡា​ករ​កូ​រ៉េ​ខាង​ត្បូង​ Heyon Chung នឹង​ធ្វើ​ឲ្យ​កី​ឡា​ករ​ជើង​ចាស់​ Federer ជួប​ការ​លំ​បាក​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ ពី​ព្រោះ Heyon Chung បាន​យក​ឈ្នះ​កី​ឡា​ករ​ជើង​ខ្លាំង​ជា​ច្រើន​ ដើម្បី​បាន​តទ​ល់​នឹង​កី​ឡាក​រ Federer ។ ក៏​ប៉ុន្តែ​  Heyon Chung រង​ការចុះ​ចាញ់​យ៉ាង​រហ័ស​នៅ​សិត​ទី​១ និង​ប្រ​កាស​ដក​ខ្លួន​នៅ​សិត​ទី​២ ដោយ​សារ​រង​រ​បួស​។ រី​ឯ​គូ​ប្រ​ជែង​របស់ Federer ជាបន្ត គឺ Marin Cilic ក៏ប្រ​កួត​ពូ​កែ​ណាស់​ដែរ​ និង​បង្ហាញ​ពី​ជំ​នាញ​ខាង​វាយ​កូន​បាល់​មាន​ទម្ងន់​ដូច​ផ្គរ​ រន្ទះ​។ ប្រ​ការ​នេះ បាន​ស​ឲ្យ​ឃើញ​ឆ្លង​តាម​រយៈ​តួ​លេខ​ ខណៈ​ពេល​ Cilic ទ​ទួ​ល​បាន​ជាង​១០០​ពិន្ទុ ផ្តើម​វាយ​កូន​បាល់​ ចាប់​​ពី​វគ្គ​ដំ​បូង​រហូត​ដល់​ផ្ដាច់​ព្រ័ត្រ​។ ព្រោះ​ហេតុ​នោះ អ្នក​គាំ​ទ្រ​សង្ឃឹម​ទៅ​លើ​ Cilic អាច​នឹង​ដណ្ដើម​តំ​ណែង​ជើង​ឯក​របស់ Federer ។ ជា​ពិ​សេស ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ Federer មាន​អា​យុ​៣៦​ឆ្នាំ ចាស់​ជាង​ ដល់​ទៅ​៧​ឆ្នាំឯ​ណោះ​។

ប៉ុន្តែ​នៅ​ពេល​មាន​មុខ​ប្រ​ពន្ធ​អង្គុយ​លើ​វេ​ទិ​កា​ Federer បាន​ប្រ​កួត​យ៉ាង​ពូ​កែ ​ពិ​សេស​គឺ​ការ​វាយ​ឆ្វេង​ដៃ​ម្ខាង​ បាន​ក្លាយ​ជា​រហស្ស​នាម​​ក​ប៉ាល់​ល្បឿន​លឿ​ន​។ ផ្ដើម​​ពី​ការ​វាយ​កូន​បាល់​ខាង​ឆ្វេង​ដៃ​បណ្ដោយ​​តាម​​ខ្សែ ដោយ​កម្រិត​បាល់​លោត​ទាប​ៗ ធ្វើ​ឲ្យ​កី​ឡា​ករ​មាន​ជំ​ហរ​ខ្ពស់​ដូច​ Cilic ជួប​ការ​លំ​បាក​។ ខណៈ​ពេល​វិ​ធី​វាយ​បាល់​ខាង​ឆ្វេង​ដៃ​ចំ​គោល​ដៅ​ Federer បានបញ្ជា​កូន​បាល់​​ជ្រៅ​និង​ឆៀង​ប្រ​លាន​​ញាំុ​ង​​ឲ្យ​​Cilic ចុះ​កម្លាំង​។ លទ្ធ​ផល​៣-២ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រ​កួត​ អ្នក​វាយ​កូន​បាល់​លំ​ដាប់​ថ្នាក់​លេខ​២ ការ​ពារ​បាន​ជោគ​ជ័យ​ជើង​ឯក​និង​បន្ត​បង្កើត​ជា​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​ ពេល​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​​ Grand Slam​​ ដល់​​​ទៅ​២០​លើក​ឯ​ណោះ​។

 នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ផ្នែក​នា​រី​ប្រ​ព្រឹត្ត​ឡើង​មុន​នោះ មាន​កី​ឡា​កា​រិ​នី​២​រូប មាន​ឈ្មោះ​ចូល​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ គឺ​កី​ឡា​កា​រិ​នី​ឈរ​លំ​ដាប់​ថ្នាក់​លេខ​១​និង​លេខ​២​។ នោះ​គឺ ​Simona Halep អ្នក​ដែល​ទទួល​តំ​ណែង​លំ​ដាប់​ថ្នាក់​លេខ​១​ពិ​ភព​លោក ជា​ជន​ជាតិ​ រ៉ូ​ម៉ា​នី​ និង​កី​ឡា​កា​រិ​នី Caroline Wozniacki ជាជន​ជាតិ​​ដា​ណឺ​ម៉ាក់​។ ទោះ​បី​អ្នក​ណា​ឈ្នះ​វគ្គ​ផ្តាច់​ព្រ័​ត្រ​នេះ​ ក៏​ស័ក្តិ​សម​ទាំង​អស់​។ កី​ឡា​ការិ​​នី​វាយ​កូន​បាល់​ទាំង​ពី​រ​រូប​នេះ មាន​ចំ​ណុច​រួម​តែ​មួយ​ គឺ​ធ្លាប់​បាន​ប្រ​កួត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ Grand Slam បាន​២​លើក​ដូច​គ្នា ប៉ុន្តែ​ប​រា​ជ័យ​; មាន​នាម​ថា “រា​ជិ​នី​គ្មាន​ម​កុដ​” ពី​ព្រោះ​ជា​លំដា​ប់​ថ្នាក់​លេខ​១​ពិ​ភព​លោក ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ពាន Grand Slam​ ណា​​ឡើយ​។  Caroline Wozniacki បាន​បាត់​តំណែង​លេខ​១​អស់​រយៈ​ពេល​ដ៏​យូរ ដោយសារ​រង​រ​បួស​ហើយ​កំ​ពុង​តែ​ខិត​ខំ​ដើម្បី​វិល​មក​វិញ​។ ចំ​ណែក​ Simona Halep ហាក់​ដូច​ជា​មិន​ទាន់​មាន​កី​ឡា​កា​រិ​នី​រូប​ណា​មាន​ការ​លះ​បង់​ច្រើន​ទៅ​លើ​កី​ឡា​ដូច​ជា​រូប​នាង​ទេ ព្រោះ​នាង​បាន​វះ​កាត់​ទ្រូង​ឲ្យ​តូច​ ដើម្បី​រត់​រ​ហ័ស និង​ប្រ​កួត​មាន​លទ្ធ​ផល​ល្អ​ជាង​។ ការ​ប្រ​កួត​វគ្គ​ចុង​ក្រោយ​ រង្វាន់​ជើង​ឯក Australian Open បាន​មក​លេី Caroline Wozniacki ក្លាយ​ជា​រា​ជិ​នី​ម្នាក់​មាន​ម​កុដ​សម្រាប់​ខ្លួន​៕

     ហា​ថាញ់​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
Simona Halep