អប់រំ អប់រំ

29/05/2018 - 10:41

ខិត​ខំ​បង្រៀន​និង​រៀន​ល្អ

លោក​គ្រូ​អ្នក​គ្រូ​និង​សិស្ស​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ខេត្ត​សុក​ត្រាំង​ ប្តេជ្ញា​ចិត្ត​ខិត​ខំ​បង្រៀន​និង​រៀន​ល្អ​ដើម្បី​ញុាំង​កេរ្តិ៍​ឈ្មោះ​កុល​បុត្រ​ឆ្នើម​តំ​បន់​ ដី​ណាម​បូ​-ហ្វិញ​កឿង​កាន់​តែ​ល្បី​រ​​ន្ទឺ​។

 សិស្ស​សា​លា​កំ​ពុង​ស្តាប់​គ្រូ​ពន្យល់​មេ​រៀន​។

សា​លា​បង្កើត​តាំង​ពី​ឆ្នាំ​១៩៩២ ដំ​​បូង​​ដា​ក់​ឈ្មោះ​ថា​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​សុក​ត្រាំង​។ លុះ​ដល់​ឆ្នាំ​២០០៥ ផ្លាស់​ឈ្មោះ​ជា​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ជា​ឈ្មោះ​របស់​កុល​បុត្រ​ឆ្នើម​នៃ​តំ​បន់​​ដី​ណាម​បូ​។ លោក​ហ្វិញ​កឿង​ជា​ជន​ជាតិ​ខ្មែរ​។ លោក​ជា​អ​តី​ត​ស​មា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នី​តិ​កាល​​VII អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​រដ្ឋ​ស​ភា​អនុ​ប្រ​ធាន​រដ្ឋ​ស​ភា​ នី​តិ​កាល​VII​ នី​តិ​កាល​ VII​I​។

សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ មាន​សិស្ស​ជាជ​ន​ជាតិ​ខ្មែរ​ចូល​រៀន​ជាង​៩៥​%។ បច្ចុប្បន្ន សា​លា​មាន​សិស្ស​ស​រុប​៦១១​រូប មាន​១៨​ថ្នាក់​។ ជា​សា​លាស​ម្រេច​បទ​ដ្ឋាន​ជាតិ ម៉្លោះ​ហើយ​កម្មា​ភិ​បាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ បុគ្គ​លិក​​របស់​សា​លា​ចំ​នួន​៦៥​រូប សុទ្ធ​តែ​មាន​កម្រិត​វិជ្ជា​សម្រេច​បទ​ដ្ឋាន​និង​សម្រេច​លើស​បទ​ដ្ឋាន​។ ឆ្នាំ​សិក្សា​២០១៦​-២០១៧ អត្រា​សិស្ស​ថ្នាក់​ទី​១២​របស់​សា​លា​ប្រ​ឡង​ជាប់​១០០​%​។ អ្នក​គ្រូ​ត្រឹង​ធី​មិញ​ធឺ នា​យិ​ការ​ង​នៃ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​ ឲ្យ​ដឹង​៖ “កង​ជួរ​គ្រូ​បង្រៀន តែង​ខ្នះ​ខ្នែង​ផ្លាស់​ថ្មី​វិ​ធី​សាស្រ្ត​ បង្រៀន​ម៉្លោះ​ហើយ​គុណ​ភាព​អប់​រំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​ប្រ​សើរ​។ សា​លា​តែង​គិត​គូរ​កសា​ង​ ជួស​ជុល​មូល​ដ្ឋាន​ សម្ភារៈ​ បំ​ពាក់​បរិក្ខារ​ទំ​នើប​ៗ ដើម្បី​បម្រើ​ស​កម្ម​ភាព​បង្រៀន​និង​រៀន​ ក៏​ដូច​ជា​ការ​​រស់​នៅ​របស់​ប្អូន​ៗ​ផង​ដែ​រ​”។

សិស្ស​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង បាន​ទ​ទួល​របប​ទំ​នុក​បម្រុង​ប្រ​ចាំ​ខែ​។ យុវ​តី​សិស្ស​ ឡឹម​ធី​ថាញ់​តឹម សិស្ស​ថ្នាក់​ទី​១២​A​៥ មាន​ស្រុក​កំ​ណើត​នៅ​ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង​៖ “ប្អូន​បាន​ទទួល​របប​អនុ​គ្រោះ​របស់​​រដ្ឋ ដូច​៖ ប្រាក់​ទំ​នុក​បម្រុង​ កន្លែង​ស្នាក់​នៅ​​ការ​ហូប​ចុក​។ល។ ម្ល៉ោះ​ហើយ​ប្អូន​គិត​តែ​ខំ​ប្រឹង​រៀន​សូត្រ​ប៉ុណ្ណោះ”​។ ចំ​ណែក​យុវ​​តី​សិស្ស​លឺវ​ធី​ម៉ី​កុក​ សិស្ស​ថ្នាក់​ទី​១២A​៥ មាន​ស្រុក​កំ​ណើត​ នៅ​ឃុំ​វៀន​អាន​ ស្រុក​ត្រឹង​ដេ ឲ្យ​ដឹង​៖ “លក្ខណៈ​រៀន​សូត្រ​នៅ​ទី​នេះល្អ​ណាស់​ តាំង​ពី​ម៉ោង​សិក្សា​ក្នុង​ថ្នាក់​ រ​ហូត​ដល់​ការ​រស់​នៅ​ក្នុង​អន្តេ​វា​សិក​ដ្ឋាន​។ បើ​សិន​ជា​មាន​មេ​រៀន​ណា​មួយ​មិន​ទាន់​យល់​ ប្អូន​ទៅ​សួរ​មិត្ក​ភក្តិ​បើ​ដោះ​ស្រាយ​មិន​បាន​យើង​ខ្ញុំ​រក​គ្រូ​បង្រៀន​ជួយ​ពន្យល់​ឡើង​វិញ​។ លក្ខណៈ​រៀន​សូត្រ​នៅ​ទី​នេះ​ល្អ ម៉្លោះ​ហើយ​ប្អូន​ខំ​ប្រឹង​រៀន​ដើម្បី​សម្រេច​បាន​ពិន្ទុ​ខ្ពស់​ ក្នុង​កាល​ប្រ​ឡង​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ​”។

អ្នក​គ្រូ​ត្រឹង​ធី​មិញ​ធឺ ឲ្យ​ដឹង​បន្ថែម​៖ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​ហ្វិញ​កឿង រយៈ​ពេល​កន្លង​ សម្រេច​បាន​ស្នា​ដៃ​ដូច្នេះ គឺ​អា​ស្រ័យ​ការ​យក​ចិត្ត​ ទុក​ដាក់​ចង្អុល​ការ​លើក​ទឹក​ចិត្ត​ទាន់​ពេល​រប​ស់​ថ្នាក់​ដឹក​នាំ​មន្ទីរ​អប់រំ​ និង​បណ្តុះ​ប​ណ្តាល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ និង​គណៈ​ផ្នែក​នា​នា​នៅ​ភូមិ​ភាគ ស​មា​គម​អា​ណា​ព្យា​បាល​សិស្ស​..​.៕

                               ត្រឿង​ផល​-មុ​នី

ចែករំលែកអត្ថបទ