សុខភាព សុខភាព

29/05/2018 - 10:41

គំ​រូ​សង្វាត​រៀន​សូត្រ

បង​គឹម​ថៃ (អា​យុ​៣៧​ឆ្នាំ) ជន​ជាតិ​ខ្មែរ ជាប់​ពិន្ទុ​ខ្ពស់​បំ​ផុត​ក្នុង​ស​ម័យ​ប្រ​ឡង​ជម្រើស​អ្នក​រដ្ឋ​​ការ​ឆ្នាំ​២០១៨ អា​ស្រ័យ​មន្ទីរ​ម​ហា​ផ្ទៃ​ខេត្ត​សុក​ត្រាំង​រៀប​ចំ​ឡើង​។

បង​គឹម​ថៃ​។

ចុង​ឆ្នាំ​២០១៧ បង​គឹម​ថៃ ចុះ​ឈ្មោះ​ប្រ​ឡង​ជម្រើស​អ្នក​រដ្ឋ​ការ អា​ស្រ័យ​មន្ទីរ​ម​ហា​ផ្ទៃ​ខេត្ត​​សុក​ត្រាំង​រៀប​ចំ​ឡើង​។ លទ្ធ​ផល បងស​ម្រេច​បាន​ពិន្ទុ​រួម​២៣៣​ពិន្ទុ​។ បង​គឹម​ថៃ ត្រូវ​បាន​ជម្រើស​ចូល​ក្នុង​នា​ទី​ជា​បុគ្គ​លិក​រដ្ឋ​បាល ​ទូ​ទៅ​ចំ​ណុះ​កា​រិ​យា​ល័យ​ក្រុម​ប្រឹក្សា​ប្រ​​ជា​ជន​ និង​គណៈ​កម្មាធិ​ការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ។​

ប្រ​ការ​ដែល​គួរ​ឲ្យ​ប្រ​សើរ​ចំ​ពោះ​បង​ថៃ គឺ​ការ​ខិត​ខំ​ឈាន​ឡើង​មិន​ខ្លាច​ហត់​នឿយ​ដើម្បី​សម្រេច​ជោគ​ជ័យ​នូវ​ក្ដី​ប្រាថ្នា​របស់​ខ្លួន​។ បង​ថៃ កើត​និង​ធំ​ដឹង​ក្ដី​ឡើង​ក្នុង​គ្រួ​សារ កសិ​ករ​ក្រី​ក្រ​ មាន​បង​ប្អូន​ច្រើន​នៅ​ភូមិ​ខ្វាន់​តាង ទី​ប្រ​ជុំ​ជន​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​។ ទោះ​បី​ស្ថាន​ភាព​លំ​បាក​ ប៉ុន្តែ​បង​ថៃ​ តែង​ប្ដេជ្ញា​ចិត្ត​មិន​បោះ​បង់​ការ​រៀន​​សូត្រ​។ ក្រោយ​ពី​ប្រ​ឡង​បញ្ចប់​​កម្រិត​វិ​ទ្យា​ល័យ​ បង​ប្រ​ឡង​ជាប់​ចូល​សា​លា​អនុ​ម​ហា​វិ​ទ្យា​ល័យ​ គរុ​កោ​សល្យ​សុក​ត្រាំង​។ រៀន​ដល់​ឆ្នាំ​ទី​ពីរ​ ដោយ​សា​ម្ដាយ​ឪ​ពុក​ចាស់​ជរា​និង​បង​ប្អូន​មាន​គ្រួ​សារ​ចេញ​នៅ​ដោយ​ឡែក ទើប​បង​ឈប់​រៀន​ ដើម្បី​ជួយ​ម្ដាយ​ឪ​ពុក​ធ្វើ​ស្រែ​​។

ថ្វី​ត្បិត​តែ​រៀប​ការ​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​ជីវ​ភាព​នៅ​តែ​ជួប​លំ​បាក​ ឆ្នាំ​២០០៤ បង​ដើរ​លក់​ឆ្នោត​ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​។ ទោះ​បី​ទុក្ខ​លំ​បាក​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​បង​មិន​លះ​បង់​បំ​ណង​ប្រាថ្នា​ក្នុង​ការ​សិក្សា​រៀន​សូត្រ ក្លាយ​ជា​អ្នក​រដ្ឋ​ការ​ឡើយ​។ ឆ្នាំ​២០១១ បង​ដាក់​ពាក្យ​ចូល​រៀន​បន្ត​ផ្នែក​ម​ហា​វិ​ទ្យា​ល័យ​ច្បាប់​ (ប្រ​ព័ន្ធ​បណ្ដុះ​បណ្ដាល​​ពី​ចម្ងាយ​) អា​ស្រ័យ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ ចង​សម្ព័ន្ធ​ជា​មួយ​នឹង​អនុ​ម​ហា​វិ​ទ្យា​ល័យ​គ​រុ​កោ​សល សុក​ត្រាំង បើក​នៅ​សុក​ត្រាំង​។ បង​បាន​បញ្ចប់​វគ្គ​សិក្សា​ម​ហា​វិ​ទ្យា​ល័យ​ឆ្នាំ​២០១៥​ ។

មិន​ត្រឹម​តែ​ព្យា​យាម​លក់​ឆ្នោត​ដើម្បី​រក​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ បង​ថៃ​នៅ​ទាំង​ចូល​រួម​ក្នុង​ក្រុម​ប្រ​ជា​ការ​ពារ​ទី​ប្រ​ជុំ​ជន​ឡុង​ភូ​។ បច្ចុ​ប្បន្ន ជា​អ​នុ​ប្រ​ធាន​ក្រុម​ប្រ​ជា​ការ​​ពា​រ​ទី​ប្រ​ជុំ​ជន​ឡុង​ភូ និង​បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​នា​យក​នគរ​បាល​ខេត្ត​សុក​ត្រាំង​៣​ឆ្នាំ​បន្ត​បន្ទាប់​ពី​ស្នា​ដៃ​ក្នុង​ការ​ងារ​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ ដើម​ឆ្នាំ​២០១៨ ក្រុមប្រឹ​ក្សា​ជម្រើស​អ្នក​រដ្ឋ​ការ​ខេត្ត​សុក​ត្រាំង ​ប្រ​កាស​ពិន្ទុ​ជា​សា​ធារ​ណៈក្នុង​ស​ម័យ​ប្រ​ឡង​ជម្រើស​អ្នក​​រដ្ឋ​​ការ​​ឆ្នាំ​​២០១៧ បង​គឹម​ថៃ ទ​ទួល​បាន​លទ្ធ​ផល​រួម​២១៣​ពិន្ទុ និង​បូក​ពិន្ទុ​អា​ទិ​ភាព​ជា​ជន​ជាតិ​ខ្មែរ​បន្ថែម​២០​ពិន្ទុ​ទៀត​ ម៉្លោះ​ហើយ​ស​រុប​ពិន្ទុ​​ទាំង​អស់ គឺ​២៣៣​ពិន្ទុ​។​ លោក​សឺន​ហ្វៀន​ លេ​ខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ខ្វាន់​តាង ឲ្យ​ដឹង​៖ “គ្រួ​សារ​ថៃ​ ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ​។ ប៉ុន្តែ​ថៃ ស៊ូ​ទ្រាំ​លំ​បាក​ប្រិត​សំ​ចៃ​ប្រាក់​សង់​បាន​ផ្ទះ​មួយ​ខ្នង​រឹង​មាំ ​ទន្ទឹម​នឹង​នោះ សិក្សា​សម្រេច​ដោយ​ជោគ​ជ័យ​ ម៉្លោះ​ហើយ​គាត់​ស័ក្តិ​សម​ជា​គំ​រូ​ដល់សិស្ស​ទាំង​ឡាយ​នៅ​ភូមិ​នេះ​”៕​

                ត្រឿង​ផល​-ទី​ទុយ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​គឹម​ថៃ