សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

29/05/2018 - 10:41

ក្រសួង​នគរ​បាល​ បូក​ស​រុប​៥​ឆ្នាំ​អនុ​វត្ត​បទ​បញ្ជា​លេខ​០៥

កន្ល​ង​ហើយ នៅ​ហា​ណូយ​ នា​យក​រដ្ឋ​មន្រ្តី ង្វៀន​ស្វឹន​ភុក បាន​ចូល​រួម​អង្គ​សន្និ​បាត​បូក​ សរុប​៥​ឆ្នាំ​អនុ​វត្ត​បទ​បញ្ជា​លេខ​០៥​ របស់​ក្រ​សួង​នគរ​បាល​ ឆ្នាំ​២០១៣ និង​បន្ត​ជំ​រុញ​ការ​ចលនា​នគរ​បាល​ប្រ​ជា​ជន​ រៀន​សូត្រ​ អនុ​វត្ត​តាម​ដំ​បូន្មាន​៦​ប្រ​ការ​របស់​អ៊ំ​ហូ​ដំ​ណាក់​កាល​ ២០១៣​-២០១៨​។

  នា​យក​រដ្ឋ​មន្រ្តី ង្វៀន​ស្វឹន​ភុក   ជូន​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ទូទាំ​ង​ប្រ​ទេស​ដល់

​បុគ្គល​ដែល​សម្រេច​ស្នា​ដៃ​ឆ្នើម​។

ស្រប​​ក្នុង​ឱ​កាស​នេះ ក្រ​សួង​នគរ​បាល ក៏​បាន​បូក​ស​រុប​បណ្ដោះ​អា​សន្ន​២ ឆ្នាំ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​សីល​ធម៌ ឥ​រិ​យា​បថ​ហូ​ជី​មិញ និង​ស្ងើច​សរ​សើរ​ជូន​រង្វាន់​ដល់​គំ​រូ​បុគ្គល​ឆ្នើម​របស់​កម្លាំង​​នគរ​បាល​ប្រ​ជា​ជន​។

រ​បាយ​ការណ៍​ក្នុង​អង្គ​សន្និ​បាត​ ឧត្តមសេ​នីយ៍​ឯក​បម្រុង​ ង្វៀន​វ៉ាន់​ថាញ់​ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល ឲ្យ​ដឹង​ ក្រោយ​ពី​៥​ឆ្នាំ អនុ​វត្ត​បទ​បញ្ជា​ចល​នា "នគរ​បាល​ប្រ​ជា​ជន​រៀន​សូត្រ​ អនុ​វត្ត​តាម​ដំ​បូន្មាន​៦​ប្រ​ការ​​របស់​អ៊ំ​ហូ " បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​រៀន​សូត្រ​  ធ្វើ​តាម​ស​តិ​អា​រម្មណ៍ សីល​ធម៌  ឥ​រិ​យា​បថ​ហូ​ជី​មិញ​។ រាល់​ការ​បំ​ផុស​ និង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ផ្សេង​ៗ​ទៀត​ក្នុង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូ​លំ​ទូ​លាយ​ រួម​ចំ​ណែក​ក្នុង​ការ​លើក​ទឹក​ចិត្ត​ គាំ​ទ្រ ជំ​រុញ​កម្មា​ភិ​បាល​យុទ្ធ​ជន​ អនុ​វត្ត​សម្រេច​ភារ​កិច្ច​ធា​នា​សន្តិ​សុខ​​សណ្ដាប់​ធ្នាប់​។ ទូ​ទាំង​ផ្នែក​ បង្កើន​ការ​ចាត់​តាំង​ត្រួត​ពិ​និត្យ​​ឃ្លាំ​មើល​; ជំ​រុញ​ការ​ងារ​​ផ្សព្វ​ផ្សាយ​ លើក​សរ​សើរ​​ពង្រីក​នូវ​គំ​រូ​បុគ្គ​ល​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ​ អនុ​វត្ត​តាម​ដំ​បូន្មាន​៦​ប្រ​ការ​របស់​អ៊ំ​ហូ និង​ការ​រៀន​សូត្រ​ធ្វើ​តាម​ស​តិ​អា​រម្មណ៍​ សីល​ធម៌  ឥ​រិ​យា​បថ​ហូ​ជីមិ​ញ​។ ដើម្បី​បន្ត​ការ​អនុ​វ​ត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ចលនា​នគរ​បាល​ប្រ​ជា​ជន​រៀន​សូត្រ​ អនុ​វត្ត​តាម​ដំ​បូន្មា​ន​៦ ប្រ​ការ​របស់​អ៊ំ​ហូ​ដំ​ណាក់​កាល​២០១៨-​២០២៣ ក្រ​សួង​នគ​រ​បាល​បាន​ប្រ​កាស​ឲ្យ​ប្រើ​បទ​បញ្ជា​សំ​ណូម​ពរ​អនុ​វត្ត​ហ្មត់​ចត់​ គោល​ន​យោ​បាយ​កាត់​បន្ថយ​ក្រប​ខណ្ឌ ប្ដេជ្ញា​ដោះ​ស្រាយ​ជម្រុះ​ចេញ​ពី​កង​កម្លាំង​ចំ​ពោះ​កម្មា​ភិ​បាល​ដែល​មាន​សីល​ធម៌​ធ្លាក់​ចុះ មាន​ភាព​ប្រែ​ប្រួល​ដោយ​ខ្លួន​ឯង​ផ្លាស់​ប្តូរ​ដោយ​ខ្លួន​ឯង  និង​ប្រ​ព្រឹត្ត​បំ​ពាន​ដំ​បូន្មាន​៦​ប្រ​ការ​របស់​អ៊ំ​ហូ​។ បន្ត​ការ​អនុ​វត្ត​ស្រង់​មតិ​យោ​បល់​របស់​ស្ថា​ប័ន​ អង្គ​ការ​និ​ង​ប្រ​ជា​ជន​ចំ​ពោះ​កម្លាំង​នគ​រ​បាល សំ​ដៅ​ម្ចាស់​ការ​បង្ការ​​ប្រ​ទះ​ឃើញ​ទាន់​ពេល តម្រែ​តម្រង់​និង​ដោះ​ស្រាយ​ហ្មត់​ចត់​​ចំ​ពោះ​ការ​ធ្វើ​អា​ការៈ​ក្និច​ក្នក់​  ទម្លាប់​កា​រិ​យា​ធិប​តេយ្យ ​អំ​ពើ​ពុក​រ​លួយ​​គ្មាន​ស្មារ​តី​ទ​ទួល​ខុស​ត្រូវ​សោះ​រង្គើយ​នឹង​ប្រ​ជា​ជន​។

ក្នុង​អង្គ​សន្និ​បាត លោក​នា​យករដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹន​ភុក បាន​ជូន​កិត្តិ​នាម​ "យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ទូ​ទាំង​ប្រ​ទេស​​" ដល់​កម្មា​ភិ​បាល​ យុទ្ធ​ជន​នគរ​បាល​ចំ​នួន​១២​រូប  ឧត្តម​សេនីយ៍​ឯក​បម្រុង​ តូឡឹម​ជូន​ទង់​ ប្រ​ឡង​ប្រ​ណាំង​របស់​ក្រ​សួង​នគរ​បាល​ដល់​សមូ​ហ​ភាព​ចំ​នួន​១៥ ដែល​សម្រេច​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា នគរ​បាល​ប្រ​ជា​ជន​រៀន​សូត្រ​អនុ​វត្ត​តាម​ដំ​បូន្មាន​៦​ប្រ​ការ​​របស់​អ៊ំ​ហូ ដំ​ណាក់​កាល​២០១៣-​២០១៨​។

មាន​ប្រ​សាសន៍​ក្នុង​អង្គ​សន្និ​បាត លោក​នា​យក​រដ្ឋ​មន្រ្តី​ ង្វៀន​ស្វឹន​ភុក​ សង្កត់​ធ្ងន់​ការ​អនុ​វត្ត​ដំ​បូន្មាន​៦ប្រ​ការ​របស់​អ៊ំ​ហូ  គឺ​ជា​ការ​កសាង​ក្រម​សីល​ធម៌​នគរ​បាល​ប្រ​ជា​ជន​មាន​គោល​ជំ​ហរ​ច្បាស់​លាស់​ មនុ​ស្សធម៌ និង​ជា​នគរ​បាល​ប្រ​ជា​ជន​ស្អាត​ស្អំ​ រឹង​មាំ​ដើម្បី​ប្រ​ជា​ជន​ស្ម័គ្រ​បម្រើ​។ លោក​នា​យក​ រដ្ឋ​មន្រ្តី​វាយ​តម្លៃ​ ក្នុង​ទូ​ទាំង​កម្លាំង​នគរ​បាល ទោះ​បី​នៅ​ទី​ណា វិ​ស័យ​ណា តែង​មាន​គំ​រូ​មនុស្ស​ល្អ ការ​ងារ​ល្អ  គំ​រូបុ​គ្គល​ឆ្នើម​។  ទោះ​បី​ក្នុង​ស​ម័យ​សន្តិ​ភាព​ ប្រ​ទេស​ជាតិ​​ផ្លាស់​ថ្មី​ អភិ​វឌ្ឍន៍​និង​សមា​ហរ​ណកម្ម​ក៏​ដោយ​យុទ្ធ​ជន​នគរ​បាល​ទទួល​នូវ​ការ​ពលី​កម្ម​យ៉ាង​ច្រើន ដើម្បី​រក្សា​ខ្ជាប់​សន្តិ​ភាព​ន​យោ​បាយ​ សណ្ដាប់​ធ្នាប់​ សុ​វត្ថិ​ភាព​សង្គម  ការ​ពារ​ជីវ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន​។  រយៈ​ពេល​៥​ឆ្នាំ​កន្លង​មាន​សមមិត្ត​៤៧​រូប អង់​អាច​ក្លា​ហាន​ពលី​ជី​វិត​  និង​រង​របួស​ជិត​១.៤០០​រូប​ក្នុង​ពេល​បំ​ពេញ​ភារ​កិច្ច  និង​ស​មូ​ហ​ភាព​ បុគ្គល​ជាង​៦០០​ពាន់​រូប​មាន​កិត្តិ​យស​បាន​បក្ស​ រដ្ឋ ប្រ​ទាន​រង្វាន់ ដោយ​មាន​​រង្វាន់​ដ៏​វិ​សេស​វិ​សាល​ជា​ច្រើន​។

អាច​និ​យាយ​បាន​ថា អំ​ឡុង​ពេល​ជាង​៧០​ ឆ្នាំ​កន្លង ដំ​បូន្មាន​របស់​អ៊ំ​ហូ នៅ​តែ​មាន​តម្លៃ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សតិ​អា​រម្មណ៍  ជា​ត្រី​​វិស័យ​ក្នុង​រាល់​ស​កម្ម​ភាព វប្ប​ធម៌​សន្ទ​នា​របស់​កម្លាំង​នគរ​បាល​ប្រ​ជា​ជន​ លោក​នា​យក​រដ្ឋ​មន្រ្តី​ សំ​ណូម​ពរ​ទូ​ទាំង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន គប្បី​កំ​ណត់​ច្បាស់​ នេះ​គឺ​ជា​តម្រូវ​ការ​ភារ​កិច្ច​ន​យោ​បាយ​ដ៏​សំ​ខាន់​សម្រាប់​អង្គ​ការ​ អង្គ​ភាព​នី​មួយ​ៗ និង​កម្មា​ភិ​បាល​ យុទ្ធ​ជន​នគរ​បាល​ម្នាក់​ៗ ផ្ដើម​ពី​នោះ គប្បី​ផ្ដុំ​កម្លាំង​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ផ្សព្វ​ផ្សាយ​  អប់​រំ​  ន​យោ​បាយ​សតិ​អា​រម្មណ៍ លត់​ដំ​ច​រិ​យា​សម្បត្តិ ផ្នត់​រស់​នៅ​រឹត​បន្តឹង​គោល​ការណ៍​សីល​ធម៌​  វិ​ន័យ​និង​ការ​អនុ​វត្ត​តាម​បទ​បញ្ជាន​គរ​បាល​។

លោក​នា​យក​រដ្ឋ​មន្រ្តី លើក​ឡើង​ច្បាស់ “ត្រូវ​ប្ដេជ្ញា​ប្រ​ឆាំង​ជម្រុះ​ចោល​នូវ​ស​តិ​អា​រម្មណ៍​កណ្ដាល​និ​យម  ខ្លាច​លំ​បាក ខ្លាច​ណឿយ​ហត់ ការ​ភ្ញាក់​រលឹក​គោ​រព​វិ​ន័យ​អនុ​វត្ត​តាម​ច្បាប់​ សីល​ធម៌​ ផ្នត់​រស់​នៅ ប្ដូរ​ផ្លាស់​អត្ត​ច​រិត​; អនុ​វត្ត​ល្អ​វប្ប​ធម៌​សន្ទ​នា នគរ​បាល​ប្រ​ជា​ជន​ ដោយ​ឥ​រិ​យា​បថ​ "គោ​រព​ប្រ​ជា​ជន ជិត​ដិត​ប្រ​ជា​ជន យល់​ប្រ​ជា​ជន រៀន​ប្រ​ជា​ជន​និង​មាន​ភារ​កិច្ច​ចំ​ពោះ​ប្រ​ជា​ជន​" ប្ដេជ្ញា​លុប​បំ​បាត់​អា​កប្ប​កិ​រិ​យា ឫក​ពា​ក្អែង​ក្អាង​ក្រ​អឺត​ក្រ​ទម​ ពុក​រ​លួយ​ ខ្ជះ​ខ្ជាយ​ បង្ក​ការ​រំ​ខាន​ដល់​ប្រ​ជា​ជន​" ។

ទន្ទឹម​ជា​មួយ​នោះ ប្រ​ទះឃើញ​ទាន់​ពេល ជ្រើស​រើស​យក​ទម្រង់​ស​មូ​ហ​ភាព​ គំ​រូ​បុគ្គល​ឆ្នើម​ ដើម្បី​ស្ងើច​សរ​សើរ​ ពង្រីក​ទូ​លំ​​ទូ​លាយ​  បង្ក​ឲ្យ​មាន​ការ​រីក​សាយ​ភាយ​ក្នុង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន​ និង​ទូ​ទាំង​សង្គម​។ លោក​នា​យក​រដ្ឋ​មន្រ្តី​ រំ​លឹក​ថ្នាក់​ដឹក​នាំ​ក្រ​សួង​នគរ​បាល គប្បី​ផ្សព្វ​ផ្សាយ​អនុ​វត្ត​​ឲ្យ​ហ្មត់​ចត់ មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្ដីសម្រេច​លេខ​២២​​របស់​កា​រិ​យា​ល័យ​ន​យោ​បាយ ស្ដី​ពី​ការ​បន្ត​ផ្លាស់​ថ្មី រៀប​ចំ​ចាត់​តាំង​ក្បាល​ម៉ា​ស៊ីន​ក្រ​សួង​នគរ​បាល​សម​ស្រប​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​។

"កម្មា​ភិ​បាល យុទ្ធ​ជន​ម្នាក់​ៗ គប្បី​មាន​ការ​ភ្ញាក់​រ​លឹក​លត់​ដំ​ខ្លួន  មិន​ពាក់​ព័ន្ធ​នឹង​ភាព​អវិ​ជ្ជ​មាន​  រក្សា​ចរិ​យា​សម្បត្តិ​ជា​នគរ​បាល​ប្រ​ជា​ជន​" លោក​នា​យក​រដ្ឋ​មន្រ្តី​ បាន​សំ​ណូម​ពរ​ដូច្នេះ​។ ផ្ដុំ​កម្លាំង​ធ្វើ​ឲ្យ​សុក្រឹត​នូវ​យន្ត​ការ​ឃ្លាំ​មើល ត្រួត​ពិ​និត្យ  ពិ​និត្យ​​មើល ធា​នា​ច្បាស់​ការ​តម្លា​ភាព និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​; វិ​និច្ឆ័យ​យ៉ាង​ម៉ឹង​ម៉ាត់ រាល់​ទង្វើ​អវិជ្ជ​មាន​បំ​បិទ​បំ​បាំង​ សម​គំ​និត​​ជា​មួយ​ឧក្រិដ្ឋ​ជន ប្រ​ព្រឹត្ត​បំ​ពាន​ច្បាប់​និង​ល្មើស​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ផ្នែក​។ ផ្ដុំ​កម្លាំង​ក​សាង​កម្លាំង​នគរ​បាល​ប្រ​ជា​ជន រៀប​រយ​ចំ​ណាន​និង​ទាន់​ស​ម័យ​បន្តិច​ម្ដង​ៗ ស្មោះ​ត្រង់​ដាច់​អា​ហង្ការ​ចំ​ពោះ​បក្ស រដ្ឋ និង​ប្រ​ជា​ជ​ន អនុ​វត្ត​សម្រេច​យ៉ាង​ឆ្នើម​រាល់​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឲ្យ​។ បង្កើន​ការ​វិ​និ​យោគ​ទុន ធ្វើ​ឲ្យ​ទាន់​ស​ម័យ​ក្នុង​ការ​បំ​ពាក់​គ្រឿង​ សម្ភារៈ​ មធ្យោ​បាយ​បច្ចេក​ទេស​។ល​។ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​៕

 យោង​តាម​ : TTXVN- ពេជ្រសឿន

ចែករំលែកអត្ថបទ