ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

05/06/2018 - 08:31

បង្កើន​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​

គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ​ជា​ច្រើន​ទាក់​ទង​ដល់​ជន​រួម​ជាតិ ក្នុង​នោះ មាន​សេចក្តី​សម្រេច​ចិត្ត​លេខ​១៨​/២០១១​/QĐ-​TTg​ ចុះ​ថ្ងៃ​១៨/​៣/​២០១១ របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ស្តី​ពី​ គោល​ន​យោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។

អ្នកមានប្រជាប្រិយភាពចូលរួមពិធីជួបជុំ។

ដើម្បី​ពង្រីក​តួ​នា​ទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ និង​អនុ​វត្ត​ល្អ​នូវ​ការ​ក្ដោប​ក្ដាប់​ស្ថាន​ភាព​សន្តិ​សុខ​ន​យោ​បាយ សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច គណៈ​ជន​ជាតិ​ខេត្ត​បាន​ដឹក​នាំ​ ព្រម​ទាំង​សហ​ការ​ជា​មួយ​នឹង​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត នគរ​បាល​ខេត្ត​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេហា​​ជាតិ​ខេត្ត ចាត់​តាំង​អនុ​វត្ត​គោល​ន​យោ​បាយ​ដោយ​គ្រប់​​គ្រាន់​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ មាន​ដូច​៖ ផ្តល់​ព័ត៌​មាន ឧបត្ថម្ភ​សម្ភារៈ​ផ្ដល់​កម្លាំង​​ចិត្ត មាន​របប​​ស្ងើច​​ស​រ​​សើរ​​និង​​ជូន​​រង្វាន់​​ទៅ​​ទស្ស​នា​​សិក្សា​​បទ​​ពិ​​សោធន៍​​។ គណៈ​​ជន​ជាតិ​ខេត្ត ក៏​បាន​កសាង​ផែន​ការ​អនុ​វត្ត​គម្រោង​”បង្កើន​តួ​នា​ទី​របស់​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​​ក្នុង​ជន​ជាតិ​ភាគ​តិច”​ លើ​ភូមិ​សាស្រ្ត​ខេត្ត​។

តាម​ប្រ​សាសន៍​លោក​កៀង​បាន​ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ត្រា​វិញ៖ គណៈ​ជន​ជាតិ​បាន​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​ និង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ខេត្ត​ណែ​នាំ​ភូមិ​ភាគ​នា​នា​ អនុ​វត្ត​គោល​ន​យោ​បាយ​បាន​ទាន់​ពេល​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។ អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក៏​បាន​ស​កម្ម​រៀន​សូត្រ​ បញ្ជ្រាប​ស្រាវ​ជ្រាវ​ ស្វែង​យល់​នូវ​ខ្លឹម​សារ​ព័ត៌​មាន​អំ​ពី​គោល​ការណ៍​ គោល​មា​គ៌ា​របស់​បក្ស​គោល​ន​យោ​បាយ​​ច្បាប់​របស់​រដ្ឋ ដើម្បី​ចលនា​ជន​រួម​ជាតិ​គោ​រព​ម្ចាស់​ការ​សក​ម្ម​សហ​ការ​ជា​មួយ​នឹង​អ្នក​សម្រុះ​សម្រួល​នៅ​មូល​ដ្ឋាន​ និង​ចាត់​តាំង​សម្រុះ​សម្រួល​ករណី​ទំ​នាស់​ បណ្ដឹង​​ត​វ៉ា សា​មី​ខ្លួន​និង​គ្រួ​សារ​ជា​និច្ច​កាល​ធ្វើ​ជា​​គំ​រូ​គោ​រព​ច្បាប់​ ។

អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ខេត្ត បាន​ចូល​រួម​ការ​ឃោស​នា ចលនា​អំ​ពី​កសាង​ជន​បទ​ថ្មី​បាន​២៥០​លើក ដោយ​មាន​អ្នក​ចូល​រួម​៦.៩៥៣​លើក​នាក់​ ក​សាង​ទម្រង់​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព​ចំ​នួន​១១​ដល់​គ្រួ​សារ​ចំ​នួន​៤៨ រួម​វិ​ភាគ​ទាន​និង​ចលនា​ទឹក​ប្រាក់​បាន​ជាង​១១៦​លាន​ដុង បរិច្ចាគ​ដី​ចំ​នួន​១៧.៣២០​ម​២ ចំ​ណាយ​កម្លាំង​ពល​កម្ម​ចំ​នួន​២១២​ថ្ងៃ ដើម្បី​ក​សាង​ទំ​នប់​ ផ្លូវ​បេ​តុង​ជន​បទ​; ចលនា​ជូន​​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៨ ខ្ចី​ដី​ដាំ​ដំ​ណាំ​៩.២០០​ម២ ចលនា​ឧបត្ថម្ភ​សិស្ស​ និស្សិត​ក្រី​ក្រ​បាន​ជាង​​៦២​លាន​ដុង​។ ទន្ទឹមនឹង​នោះ ចូល​រួម​សម្រុះ​សម្រួល​បាន​២៩៩​លើក សម្រេច​បាន​២២០​លើក អប់​រំ​មុខ​សញ្ញា​បំ​ពាន​ច្បាប់​៣០៥​នាក់​​ឲ្យ​ចុះ​សម្រុង​ក្នុង​សហ​គមន៍​វិញ​។ ចលនា​ប្រ​ជា​ជន​ផ្តល់​ដំ​ណឹង​មាន​តម្លៃ​បាន​ជាង​១៨៧​លើក​ បម្រើត​ម្រូវ​ការ​ការ​ពារ​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ ចូល​រួម​តាម​ចាប់​ខ្លួន​មុខ​សញ្ញា​លួច​របស់​របរ​បាន​២៥​នាក់​ ច្រាន​ចោល​នូវ​ដំ​ណឹង​អកុ​ស​ល​ ដែល​មួល​បង្កាច់​ថ្នាក់​ដឹក​​នាំ​បក្ស​ រដ្ឋ​៕​

​​                        សុើងម៉ាល័យ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោក​កៀង​បាន