ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

05/06/2018 - 08:31

ភាព​ផ្លាស់​ថ្មី​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

វិញ​ឡុង​ជា​ខេត្ត​មួយ​ក្នុ​ង​ចំ​ណោម​ខេត្ត​ទាំង​ឡាយ​ដែល​អនុ​វត្តនូវកម្ម​វិ​ធី​ គម្រោង​ពិ​សេសដោយ​ឡែក​របស់​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិ​ច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ក្នុង​នោះ ផ្លូវ​គមនា​គមន៍​ក្នុង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មានភាព​ល្អ​ប្រសើរ​។

ដង​ផ្លូវ​ចុះ​ទៅ​កាន់​ភូមិ​អាន​ញើន​ ឃុំ​ត្រុង​ថាញ់​។

លោក​ត្រឹងកុង​ខាញ់ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ស្រុកវុង​លីម​ ឲ្យ​ដឹង​៖ ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក​ ភាគ​ច្រើន​គឺ​ប្រ​មូល​ផ្ដុំ​នៅ​ឃុំ​ទ្រុង​ថាញ់ ក្បែរ​វត្ត​សង្ឃ​មង្គល​។ ហេតុ​នោះ ខណៈ​ពេល​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី គម្រោង​ពិ​សេស​ដោយ​ឡែក​របស់​រដ្ឋ នៅ​តាម​ដង​ផ្លូវ​ដែល​មាន​ជនរួម​ជាតិ​​ខ្មែរ​​រ​ស់​​​នៅ​​កុះ​​ករ សុទ្ធ​សឹង​បាន​វិ​និ​យោគ​ទុន​ទាន់​ពេល​។ បញ្ជាក់​បន្ថែម​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ បង​ត្រឹង​ហ្វាង​ថាញ់​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ត្រុង​ថាញ់ ឲ្យ​ដឹង​៖ “ក្នុង​ដំ​ណើរ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​លើ​ភូមិ​សាស្រ្ត​ឃុំ​នៅ​តាម​ដង​ផ្លូវ​ចុះ​ទៅ​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ មាន​ដូច​៖ ទ្រុង​ត្រាច់ អាន​ញើន​ ស្វឹន​មិញ ស្វឹន​មិញ​២​។ល។ ដំ​បូង​ឡើយ​សុទ្ធ​តែ​បាន​ចាក់​បេ​តុង​ទាំង​អស់​។ មិន​តែ​ប៉ុណ្ណោះ ស្រុក​នៅ​ទាំង​អា​ទិ​ភាព​គួប​ផ្សំ​នឹង​កម្ម​វិ​ធី​នា​នា​ ដើម្បី​កសាង​ផ្លូវ​កៅ​ស៊ូ​នៅ​តាម​ដង​ផ្លូវ​មួយ​ចំ​នួន​បង្ក​លក្ខណៈ​សម្រាប់​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ងាយ​ស្រួល​ជូន​ជន​រួម​ជាតិ​​ខ្មែរ​រស់​នៅ​លើ​ភូមិ​សាស្រ្ត​”។ អ្នក​ស្រី​ង្វៀន​ធី​ខា​ អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​អ​ប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​វុង​លីម​ បាន​បញ្ជាក់​បន្ថែម​៖ ដោយ​សារ​ដង​ផ្លូវ​ធ្វើ​ដំ​ណើរ​បាន​ងាយ​ស្រួល​ សិស្ស​ជន​ជាតិ​ខ្មែរ​មិន​សូវបោះ​បង់​ការ​សិក្សា​បើ​ប្រៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន។

នៅ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ មាន​ដូច​ ឡន​ម៉ី (ស្រុក​តាម​ប៊ិញ​) ត្រា​កូន (ស្រុក​ត្រា​អូន) ឃុំ​ដុង​ប៊ិញ សង្កាត់​ដុង​ទ្វឹន​ (ក្រុង​ប៊ិញ​មិញ​)។ល។ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​រីក​ចម្រើន​សព្វ​អន្លើ​។ បង​ថាច់​ថាញ់​កុង កម្មា​ភិ​បាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិឃុំ​តឹង​ម៉ី ស្រុក​ត្រាអូ​ន ឲ្យ​ដឹង៖ “ពី​មុន ខណៈ​ពេល​ទៅ​បំ​ពេញ​ការ​ងារ​ក្នុង​មួយ​ពេល​ខ្ញុំ​អាច​ចុះ​ទៅ​ធ្វើ​ការ​បាន​ត្រឹម​តែ​មួយ​ភូមិ​ប៉ុណ្ណោះ​។ ជួន​ថ្ងៃ​ខ្លះ​ចុះ​ទៅ​ដល់​ភូមិ​ក៏​ជួប​នឹង​ភ្លៀង​ធ្លាក់​​បាត់​ពេល​ពេញ​មួយ​ថ្ងៃ​​​ក៏​សឹង​មាន​ ដ្បិត​អី​ផ្លូវ​ភក់​ជ្រាំ​ពិ​បាក​ធ្វើ​ដំ​ណើរ​។ ប្រ​សិន​បើ​ចង់​ធ្វើ​ដំ​ណើរ​ឆ្លង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ គឺ​មាន​តែ​វិ​ល​ត្រ​ឡប់​មក​ឃុំ​ទើប​មាន​ផ្លូវ​បន្ត​ដំ​ណើរ​ទៅ​កាន់​ភូមិ​ផ្សេង​ទៀត​បាន​ ហេតុ​នោះ ខាត​ពេល​យ៉ាង​ច្រើន​”។ សព្វ​ថ្ងៃ​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​​រស់​នៅ​កុះ​ករ ដូ​ច​ជា៖​ ភូមិ​ត្រ​កៀត​ ភូមិ​វាល​ភូមិ​តា​មោង​ ភូមិ​តា​ធាយ​ ភូមិ​ម៉ី​អាន​ ឃុំ​តឹង​ម៉ី សុទ្ធ​សឹង​មាន​ផ្លូវ​បេ​តុង​។ មាន​កំ​ណាត់​ផ្លូវ​ខ្លះ
បាន​ចាក់​កៅ​ស៊ូ រថ​យន្ត​បើក​បរ​ទៅ​មក​ងាយ​ស្រួល​។ ជា​ពិ​សេស​ដង​ផ្លូវ​ភូមិ​ត​ភ្ជាប់​និង​ភូមិ​ បាន​បង្ក​លក្ខណៈ​ជូន​មា​មីង​ធ្វើ​ដំ​ណើរ​និង​ជួញ​ដូរ​បាន​ងាយ​ស្រួល​។ បង​ស្រី​ថាច់​ធី​ភឿង​ នៅ​ភូមិ​តា​ធាយ ឃុំ​តឹន​ម៉ី  និ​យាយ​ទាំង​ក្ដី​រីក​រាយ​៖ “សព្វ​ថ្ងៃ​នេះ ប្រ​សិន​បើ​ចង់​ធ្វើ​ដំ​ណើរ​ទៅ​ផ្ទះ​ឪ​ពុក​ម្តាយ​ខ្ញុំ គ្រាន់​តែ​បញ្ឆេះ​ម៉ូ​តូ​ជិះ​ប្រ​ហែល​៥​នា​ទី​គឺ​ដល់​ភ្លាម​ម្ល៉ោះ​ហើយ​ការ​មើល​ថែ​ទាំ​គាត់​ក៏​ងាយ​ស្រួល​ដែរ​”។

លោក​ថាច់​យឿង​ ប្រ​ធាន​គណៈ​ជន​ជាតិ​​ខេត្ត​​វិញ​ឡុង ឲ្យ​ដឹង​បន្ថែម​៖ “ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​ បាន​បង្ក​ភាព​លូត​លាស់​ជូន​តំ​បន់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ឈាន​ឡើង​។ ផ្លូវ​ថ្នល់​ក​សាង​បាន​សម្រេច​រួច​រាល់ ជីវ​ភាព​ប្រ​ជា​ជនពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ធូរ​ធារ​។ មុខ​មាត់​ជន​បទ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន ជ្រះ​ស្អាត​និង​មាន​ភាព​សម​រម្យ​ជាង​មុន​”៕​

                         ​ហា​ថាញ់​ - សេ​រី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ត្រឹងកុង​ខាញ់