សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

05/06/2018 - 08:31

ផ្សព្វ​ផ្សាយ​សុ​វត្ថិ​ភាព​ចរា​ចរ​នៅ​មូល​ដ្ឋាន

ស្ថាន​ភាព​ប្រ​ព្រឹត្ត​បំ​ពាន​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរ និង​គ្រោះ​ថ្នាក់​ចរា​ចរ នៅ​តំ​បន់​ជ​ន​បទ តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​​របស់​ខេត្ត​បាក​លីវ នៅ​មាន​ភាព​ស្មុគ​ស្មាញ​។ អា​ស្រ័យ​ហេតុ​​នោះ ការ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​​អប់​រំ​ច្បាប់​ឆ្ពោះ​ទៅ​មូល​ដ្ឋាន​ គឺ​ជា​កិច្ច​ការ​ចាំ​បាច់​។ ក្នុង​នោះ ចំ​ពោះ​អ្នក​បំ​ពេញ​ការ​ផ្សព្វ​ផ្សាយ​សុ​វត្ថិ​ភាព​ចរា​ចរ​នៅ​មូល​ដ្ឋាន គឺ​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​។ល។

ដង​ផ្លូវ​ជន​ប​ទ​អា​ស្រ័យ​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ដិញ​ថាញ់​​ស្រុក​ដុង​ហាយ​ចលនា​ក​សាង​។

ខណៈ​ពេល​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ​មាន​ការ​រីក​ចម្រើន​ ដង​ផ្លូវ​ភូមិ​ត​ភ្ជាប់​ភូមិ​ ឃុំ​ត​ភ្ជាប់​ឃុំ ត្រូវ​បាន​ចាក់​​បេ​តុង​ ពង្រីក​ទូ​លាយ​; ព្រម​ជា​មួយ​នោះ  ចំ​នួន​មធ្យោ​បាយ​ចូល​រួម​ចរា​ចរក៏​កើនឡើង​ដោយ​ឆាប់​ផង​ដែរ​។ ប៉ុន្តែ​នៅ​មាន​ស្ថាន​ភាព​ប្រ​ជា​ជន​មួ​យ​ចំ​នួន​ ស្មារ​តី​អនុ​វត្ត​ច្បាប់​ ចរា​ចរ​មិន​ទាន់​ខ្ពស់​ បាន​ញុាំង​ឲ្យ​ខូច​សុ​វត្ថិ​ភាព​ច​រាច​រ​នៅ​តំ​បន់​ជន​បទ​។ ស្ថាន​ភាព​នេះ ទាម​ទារ​អ្នក​បំ​ពេញ​ការ​ងារ​នៅ​មូល​ដ្ឋាន​​ត្រូវ​មាន​ការរ៉ាប់​រង​បន្ថែម​នូវ​ភារ​កិច្ច​ផ្សព្វ​ផ្សាយ ធា​នា​សុ​វត្ថិ​ភាព​ច​រា​ចរ​។ ការ​ជួយ​ជ្រោម​ជ្រែង​ធា​នា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរ​និង​ជំ​រុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចាប់​ពី​កម្មា​ភិ​បាល​សមា​ជិក​ រ​​ហូត​ដល់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​ ស​មា​គម​សហ​ព័ន្ធ​នា​រី​ខេត្ត​ បំ​ផុស​ចលនា​បង្កើត​ក្លឹប​ ”គ្រួ​សារ​នា​រី​ជា​មួយ​សុ​វត្ថិ​ភាព​ចរា​ចរ​"។ មាន​ក្លឹប​ជា​ច្រើន​ ដំ​ណើកា​រ​ប្រ​កប​ដោយ​សុវត្ថិ​ភាព​បង្គួរ​ មាន​ដូច​៖ ក្លឹប​នា​រី​កាន់​សា​សនា ក្លឹប​នា​រី​ជន​ជាតិ​ចិន ក្លឹប​នា​រី​ជន​ជាតិ​ខ្មែរ​​នៅ​ឃុំវិ​ញ​ឡុក​ A (ស្រុក​ហ៊ុង​យឹន​)។

បង​ស្រី​ង្វៀន​ភឿក​យ្វៀន ប្រ​ធាន​ស​មា​គម​សហ​ព័ន្ធ​នា​រី​សង្កាត់​ឡាង​ត្រន​ (ក្រុង​យ៉ា​រ៉ាយ​) ឲ្យ​ដឹង​៖ អ​ង្គ​ភាព​បាន​ផ្សព្វ​ផ្សាយ អំ​ពី​សុ​វត្ថិ​ភាព​ចរា​ចរ​ដល់​ស​មា​ជិក​គ្រប់​រូប បន្ទាប់​មក​ប​ង​ប្អូន​នា​រី​ក៏​ផ្សព្វ​ផ្សាយ​បន្ត​ដល់​កូន​ចៅ ញាតិ​សន្តាន​ក្នុង​គ្រួ​សារ​ មិន​តែ​ប៉ុណ្ណោះ បង​ប្អូន​នា​រី​ក៏​ជា​អ្នក​ត្រួ​ត​ពិ​និត្យ​អំ​ពី​សុ​វត្ថិ​ភាព​ចរាច​ររបស់​គ្រួ​សារ​ផង​ដែរ​។ សមា​គមនា​រី​បាន​ម្ចាស់​ការ​អញ្ជើញ​កម្លាំង​​នគរ​បាល​ចរា​ចរ រៀប​ចំ​បើក​ការ​ផ្សព្វ​ផ្សាយ​ដោយ​ផ្ទាល់​នៅ​នឹង​ភូមិ​សាស្រ្ត​។ ក្រៅ​ពី​មាន​ស​មា​ជិក​នា​រី​ចូល​រួម នៅ​ថែម​ទាំង​បាន​អញ្ជើញ​លេ​ខា​សា​ខា​បក្ស​ ប្រ​ធាន​សង្កាត់​​កម្មា​ភិ​បាល​អតី​ត​យុទ្ធ​ជន​ ក​សិ​ករ សម្ព័ន្ធ​យុវ​ជន អ្នក​មាន​វ័យ​ចាស់​។ល។ ដើម្បី​ញុាំង​ឲ្យ​ស​កម្ម​ភាព​ផ្សព្វ​ផ្យាយ​ពង្រីក​ទូ​លាយ​រាល់​ អនុ​សង្កាត់​និង​គ្រប់​មុខ​សញ្ញា​នៅ​មូល​ដ្ឋាន​។

សម្ព័​ន្ធ​យុវ​ជន សមា​គម​ក​សិ​ករ ស​មា​គម​កាក​បាទ​ក្រ​ហម ស​មា​គម​អតីត​យុទ្ធ​ជន​។ល។ គឺ​ជា​អង្គ​ភាព​បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការផ្សព្វ​ផ្សាយ​ពី​សុ​វត្ថិ​ភាព​ចរាចរ​ឆ្ពោះ​ទៅ​រក​មូល​ដ្ឋាន​។ រយៈ​ពេល​៥​ឆ្នាំក​ន្លង សមា​គម​អតីត​យុទ្ធ​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត បានរៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​ពី​សុវត្ថិ​ភាព ចរា​ចររាប់​រយ​លើក​ជូន​ស​មា​ជិក និង​នៅ​តំ​បន់​ប្រ​ជាជ​ន​តាំង​ទី​លំ​នៅ​នានា ដោយ​មាន​អ្នក​ចូល​រួម​រាប់​ពាន់​នាក់​។ ទន្ទឹម​នឹង​នោះ រួម​ជា​មួយ​នឹង​ភូមិ​ភាគ​កសាង​ពង្រឹង​ពង្រីក​ខ្លោង​ទ្វារ​សា​លា​រៀន​សុ​វត្ថិ​ភាព​ច​រាចរ​ មណ្ឌល​តាំង​ទី​លំ​នៅ​ដង​ផ្លូវ​ស្វ័យ​គ្រប់​គ្រង​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សុ​វត្ថិ​ភាព​ចរា​ចរ។ តួ​យ៉ាង​ដូច​សមា​គម​អតីត​យុទ្ធ​ជន​ស្រុក​ដុង​ហាយ មិន​ត្រឹម​តែ​ចូល​រួម​ចលនា​ស​មា​ជិក​ប្រ​ជា​ជន​ក្នុង​ភូមិ​ អនុ​វត្ត​​ត្រូវ​តាម​សេច​ក្ដី​កំ​ណត់​នៃ​សុវត្ថិ​ភាព​ចរា​ចរ​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​រួម​ចំ​ណែក​ទាំង​កម្លាំង​ពល​កម្ម​ កម្លាំង​ទ្រព្យ​ដើម្បី​កសា​ង​ជួស​ជុល​ស្ពាន​បេ​តុង​ ជំ​នួស​ឲ្យ​ស្ពាន​បណ្តោះ​អា​សន្ន​ចំ​នួន​៣៦​កន្លែង និង​ជួស​ជុល​ផ្លូវ​ជន​បទ​ជិត​៤៤​គី​ឡូម៉ែ​ត្រ (អស់​ចំ​នួន​ទឹក​ប្រាក់​ជាង៨​ពាន់​លាន​ដុង​) សម្រាប់​ប្រ​ជាជន​ភូមិភាគ ពិ​សេស​ប្អូន​ៗ​សិស្សា​នុសិស្ស​ធ្វើ​ដំ​ណើរ​ទៅ​រៀន​បាន​សុ​វត្ថិ​ភាព​។ ក្នុង​នោះ អតីត​យុទ្ធ​ជន​ ត្រឹង​ង៉ុក​ណន (ឃុំ​អាន​ត្រាច់​) បាន​បរិច្ចាគ​ដី​ចំ​នួន១.០០០​ម២ ដើម្បី​កសាង​ដង​ផ្លូវ​ភូមិ​ភ្ជាប់​ភូមិ​៕​

 កា​សែត​បាក​លីវ​-ប្រែ​សម្រួល​៖ថាច់​សេ​រី

ចែករំលែកអត្ថបទ