ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

12/06/2018 - 09:23

អនុស្សាវ​រីយ៍​៧០​ឆ្នាំ ទិ​វា​លោក​ប្រ​ធាន​ហូ​ជី​មិញ ចេញ​សេច​ក្តី​អំ​ពាវ​នា​វ​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហាជាតិ​

គ​ណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​ រដ្ឋ​ស​ភា ​ប្រ​ធាន​រដ្ឋ រដ្ឋា​ភិ​បាល​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ចាត់​តាំង​យ៉ាង​ឱ​ឡា​រិក​ពិ​ធី​រំ​លឹក​អនុស្សាវ​រីយ៍​៧០​ឆ្នាំ ទិ​វា​លោក​ប្រ​ធាន​​ហូ​ជី​មិញ ចេញ​សេច​ក្តី​អំ​ពាវ​នាវ​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជា​​តិ​ (១១/​៦/​១៩៤៨​-១១​/៦​/២០១៨​) និង​ស្ងើច​សរ​សើរ​វី​រ​យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ វី​រ​ពល​កម្ម​គំរូ​ឈាន​មុខ​គ្រប់​ស​ម័យ​កាល​។

លោក​ប្រ​ធាន​រដ្ឋ ត្រឹង​ដាយ​ក្វាង​ ជូ​ន​បាច់​ផ្កា​ស្ងើច​សរ​សើរ​ដល់​អ្នក​គំ​រូ​ឆ្នើម​។

ថ្លែង​សន្ទ​រក​ថា​ក្នុង​ពិ​ធី​រំ​លឹក​អនុស្សាវ​រីយ៍​៧០​ឆ្នាំ ទិ​វា​លោក​ប្រ​ធាន​ហូ​ជី​មិញ​ ចេញ​សេច​ក្តី​អំ​ពាវ​នា​វ​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​ អនុ​ប្រ​ធាន​រដ្ឋ ឌាំង​ធីង៉ុក​ថិន អនុ​ប្រ​ធាន​ទី​១​នៃ​ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​-ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​មជ្ឈិម​ បញ្ជាក់​៖ រយៈ​កាល​៧០​ឆ្នាំ​កន្លង សេច​ក្តី​អំ​ពាវ​នាវ​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ​ ក្លាយ​ជា​សេច​ក្តី​អំ​ពាវ​នា​វ​ផ្តើម​ឲ្យ​ការ​ចលនា​ប្រ​ឡង​ប្រណាំង​ស្នេ​ហា​ជាតិ​របស់​ប្រ​ជា​ជាតិ​ទាំង​មូល​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​​កុម្មុយ​និស្ត​វៀត​ណាម​។ សេច​ក្តី​អំ​ពាវ​នាវ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ដើម្បី​​ដាស់​តឿន​ប្រ​ជា​ជន​គ្រប់​រូប​ពង្រីក​ប្រ​វេ​ណី​ស្នេ​ហា​ជាតិ​ សាម​គ្គី បញ្ចេញ​កម្លាំង​ប្រ​ឡង​ប្រ​ណាំង ជម្នះ​លំ​បាក​ សាក​ល្បង​ក្នុង​បុព្វ​ហេតុ​ត​ស៊ូ​រំ​ដោះ​ជាតិ​ក៏​ដូច​ជា​ក្នុង​ការ​កសាង​និង​អភិ​វឌ្ឍ​ប្រ​ទេស​ជាតិ​។

ចាប់​ពី​ឆ្នាំ​១៩៨៦ អនុ​វត្ត​មា​គ៌ា​ផ្លាស់​ថ្មី  តាម​សេចក្តី​សម្រេច​ចិត្ត​ម​ហា​សន្និ​បាត​លើក​​ទី VI របស់​បក្ស បង្អែក​លើទ​​ស្សនៈ​យក​ប្រ​ជា​ជន​ធ្វើ​ជា​គ្រឹះ​​ផ្លាស់​ថ្មី​សេដ្ឋ​កិច្ច​ គឺ​ជា​ចំ​ណុច​សំ​ខាន់​​ផ្លាស់​ថ្មី​យន្ត​ការ​គ្រប់​គ្រង​សេដ្ឋ​កិច្ច​ លុប​បំបា​ត់​មជ្ឈ​ការ​មន្រ្តី​និ​យម​ផ្គត់​ផ្គង់​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​រីក​សាយ​ភាយ​ លើ​វិ​ស័យ​ជីវ​ភាព​សង្គម​។ ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លេច​ធ្លោ​បំ​ផុត​គឺ​ចលនា​ “ទូ​ទាំង​ប្រ​ទេស​រួម​កម្លាំង​ក​សាង​ជន​បទ​ថ្មី​” “អា​ជីវ​កម្ម​វៀត​ណាម​ សមា​ហ​រណ​ក​​ម្ម​​និង​អភិ​វឌ្ឍន៍​” “កសិ​ករ​ប្រ​ឡង​ប្រ​ណាំង​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​” “កម្ម​ករ​ពល​កម្ម​ពូ​កែ ពល​កម្ម​ច្នៃ​ប្រ​តិដ្ឋ​”។ល។ បាន​រួម​ចំ​ណែក​ជា​មួយ​នឹង​ប្រ​ទេស​ជាតិ​លំ​នឹង​ម៉ា​ក្រូ​សេដ្ឋ​កិច្ច គ្រប់​គ្រង​អតិ​ផរ​ណា រក្សា​ល្បឿន​កំ​ណើន​សម​ស្រប​។ ចាប់​ពី​ឆ្នាំ​២០១០ វៀត​ណាម​ឆ្លង​ផុត​ពី​ភាព​ក្រី​ក្រ ​ឈាន​ឡើង​ជា​ប្រ​ទេស​មាន​ប្រាក់​ចំ​ណូល​មធ្យម​ និង​ក្លាយ​ជា​ប្រ​ទេស​កំ​ពុង​អភិ​វឌ្ឍ​។ វៀត​ណាម​បាន​និង​កំ​ពុង​ក្លាយ​គោ​ល​ដៅ​របស់​វិ​និ​យោ​គិ​ន​បរ​ទេស​ជា​ច្រើន​។ គំ​រូ​ស​មូ​ហ​ភាព​បុគ្គល​ និង​អង្គ​ការ​ជា​ច្រើន​រំ​លេច​ឡើង​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ច្រើន ត្រូវ​បាន​ពង្រីក​​ទូ​លំ​ទូលាយ រីក​សាយ​ភាយ​ ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​។ បូក​ស​រុប​ការ​ងារ​ប្រ​ឡង​ប្រ​ណាំង​ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​រយៈ​កាល​៧០​ឆ្នាំ​កន្លង​ បក្ស​ រដ្ឋ​បាន​ឧទ្ទិស​​ជូន​ប្រ​ទាន​កិត្តិ​នាម​វី​រ​យុទ្ធ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ដល់​សមូហ​ភាព​ចំ​នួន​៧.៨១៤ បុគ្គល​ជាង​៩.៣០០​រូប វី​រ​ពល​កម្ម​ដល់​ស​មូ​ហ​ភាព​និង​បុគ្គល​ចំ​នួន​១.៣៣២​លើក តម្កើង​វី​រ​មា​តា​វៀត​ណាម​ចំ​នួន​១៤០.០០០រូប ជូន​គ្រឿង​ឥស្ស​រិ​យ​យស​ មេ​ដាយ​រាប់​ពាន់​គ្រឿង ​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ទូ​ទាំង​ប្រ​ទេស​​ ស្ងើច​សរ​សើរ​បុគ្គល​​គំ​រូ​ឆ្នើម​ក្នុង​ទូ​ទាំង​ប្រ​ទេស​រាប់​លាន​រូប​។

នៅ​ក្នុង​ពិ​ធី​នេះ ស​មូ​ហ​ភាព​និង​បុគ្គល​​គំ​រូ​ឆ្នើម​៧០​រូប​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​​ការ​ងារ រៀន​សូត្រ​ ពល​កម្ម​ផ​លិត​​បាន​ស្ងើច​​សរ​សើរ​និង​លើក​តម្កើង​ និង​បាន​សម​មិត្ត​ថ្នាក់​ដឹ​ក​នាំ​បក្ស​ រដ្ឋ ជូន​បាច់​ផ្កា​អប​អរ​​សា​ទរ​។ នា​យក​រដ្ឋ​មន្រ្តី​ង្វៀន​ស្វឹន​ភុក ជូន​ទង់​ប្រ​ឡង​ប្រ​ណាំង​របស់​រដ្ឋា​ភិ​បាល​ដល់​​ក្រ​សួង​ ស្ថា​ប័ន​ចំ​នួន​១០​អង្គ​ភាព​ និង​ខេត្ត​ក្រុង​ចំ​នួន​១០​ដែល​ឈាន​មុខ​ក្នុង​ចលនា​ប្រ​ឡង​ប្រ​ណាំង​នៅ​តាម​បណ្តុំ​​ប្លុក​ប្រ​ឡង ប្រ​ណាំង​ឆ្នាំ​២០​១៧​។

ថ្លែង​យោ​បល់​ក្នុង​ពិ​ធី​នេះ តំ​ណាង​ឲ្យ​ថ្នាក់​ដឹក​នាំ​បក្ស រដ្ឋ អគ្គ​លេ​ខា​ង្វៀន​ភូ​ត្រុង អប​អរ​សាទ​រ​យ៉ាង​កក់​ក្តៅ ​សម្តែង​ការ​ស្វា​គមន៍ ស្ងើច​សរ​សើរ​វី​រ​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ និង​គំ​រូ​ឈា​​​ន​មុខ​ក្នុង​ទូទាំង​ប្រ​ទេស​។ លោក​អគ្គ​លេ​ខា គាំ​ទ្រ​និង​ថ្លែង​អំ​ណរ​គុណ​ដល់​ក្រុម​ប្រឹក្សា​ប្រ​ឡង​ប្រ​ណាំង​​-ស្ងើច​សរ​សើរ និង​ជូន​រង្វាន់​ថ្នាក់​មជ្ឈិម​ ក្រ​សួង គណៈ​ ផ្នែក ភូមិ​ភាគ​នានា និង​ប្រ​ជាជ​ន​ទូ​ទាំង​ប្រ​ទេស ខ្នះ​ខ្នែង​​ម្ចាស់​ការ​​ប្រ​កប​ដោយ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​​រួម​ចំ​ណែក​យ៉ាង​ច្រើន​ជំ​រុញ​ចលនា​ប្រ​ឡង​ប្រ​ណាំង​​ស្នេ​ហា​​ជា​តិ បង្កើត​សមិទ្ធ​ផល​ដ៏​ធំ​ធេង​អំ​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម ពង្រឹង​ពង្រីក​​រក្សា​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស​ ក​សាង​ប្រ​ព័ន្ធ​ន​យោ​បាយ​និង​ការ​ពារ​រឹង​មាំ​អធិប​តេយ្យ​​ប្រ​ទេស​ជាតិ​៕

យោងៈ​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​-មុ​នី

ចែករំលែកអត្ថបទ