ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

12/06/2018 - 09:23

ចាប់​ផ្តើម​ “ខែ​មនុស្ស​ធម៌​” ឆ្នាំ​២០១៨

សមា​គម​កាក​បាទ​ក្រ​ហម​ក្រុង​កឹង​ធើ សហ​ការ​ជាមួយ​នឹង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខណ្ឌ​អូរ​ម៉ូង​ ចាត់​តាំង​ពិ​ធី​បំ​ផុស​ចលនា ​“ខែ​មនុស្ស​ធម៌​” ឆ្នាំ​២០១៨​។ អញ្ជើញ​ចូល​រួម​មាន​សម​មិត្ត​ផាម​វ៉ាន់​ហេវ​ អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ ប្រធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​។

 លោក​ផាម​វ៉ាន់​ហេវ​ និង​អ្នក​ស្រី​ហ្វិញ​ថាញ់​ថាវ​ ​ប្រ​​គល់​ប័ណ្ណ​និមិត្ត​រូប​ផ្ទះ​កាក​បាទ​​ក្រ​ហម​៧​ខ្នង​

ដល់​សមា​គម​កាក​បាទ​ក្រ​ហម​ស្រុក​ ខណ្ឌ​នា​នា​។

នេះ​ជា​ឆ្នាំ​ដំ​បូង​ដែល​សមា​គម​កាក​បាទ​ក្រ​ហម​ ក្រុង​កឹង​ធើ គ្រប់​លំ​ដាប់​ថ្នាក់​ អ​នុ​វត្ត​“ខែ​មនុស្ស​​ធម៌​” ឆ្នាំ​២០១៨ ជា​ខែ​ចំ​ណុច​កំ​ពូល​ទូ​ទាំង​ប្រ​ជា​ជន​ចូល​រួម​ស​កម្ម​ភាព​មនុស្ស​ធម៌​ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​កុះ​ករ​របស់​ស្ថា​ប័ន​ អង្គ​ការ​​និង​រាល់​ស្រ​ទាប់​វណ្ណៈ​ប្រ​ជា​ជន​ ក្រោម​ការ​ដឹក​នាំ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​។ ក្នុង​នោះ ស​មា​គម​កាក​បាទ​ក្រ​ហម​ក្រុង​កឹង​ធើ មាន​តួ​នា​ទី​សំ​ខាន់​សម្រប​សម្រួល​ក្នុង​ការ​ងារ​មនុស្ស​ធម៌​និង​ធ្វើ​ស​កម្ម​ភាព​កាក​បាទ​ក្រ​ហម​ ក្រោម​ប​ធាន​បទ​ “មនុស្ស​ធម៌​-ផ្តើម​ពី​ការ​យល់​ដឹង​ឈាន​ដល់​ទង្វើ​ជាក់​ស្តែង​”។ នៅ​ក្នុង​ពិ​ធី​បំ​ផុស​ចលនា​នេះ អ្នក​ស្រី​ហ្វិញ​ថាញ់​​ថាវ ប្រ​ធាន​ស​មា​គម​កាក​បាទ​ក្រហម​ក្រុង​កឹង​ធើ អំ​ពាវ​នាវ​សមា​គម​កាក​បាទ​ក្រ​ហម​គ្រប់​លំ​ដាប់​ថ្នាក់​ ទូ​ទាំង​ក្រុង​កឹង​ធើ ស​កម្ម​អនុ​វត្ត​នូវ​ការ​ងារ​មនុ​ស្ស​ធម៌ នៅ​ក្នុង​សហ​គមន៍;​ជំ​នួយ​គ្រួ​សារ​ដែល​មាន​ស្ថានភាព​លំ​បាក​ពិ​សេស​ អ្នក​រង​រ​បួស​លើ​ភូមិ​សាស្រ្ត​ក្រុង​ខិត​ខំ​ចលនា​ប្រ​ភព​កម្លាំង​ក្នុង​ខែ​មនុស្ស​ធម៌​សម្រេច​បាន​២,៥​ពាន់​លាន​ដុង​។ ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​ពញ្ញាក់​ទឹក​ចិត្ត​មនុស្ស​ធម៌ ក្នុង​កម្មា​ភិ​បាល​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ អ្នក​ស្ម័គ្រ​ចិត្ត​កាក​បាទ​ក្រ​ហម​ និង​រាល់​ស្រ​ទាប់​វណ្ណៈ​ប្រ​ជា​ជន​ក្នុង​ការ​ងារ​មនុស្ស​ធម៌​បង្ហាញ​នូវ​ភារ​កិច្ច​ទទួល​បន្ទុក​របស់​គ្រប់​លំ​ដាប់​ថ្នាក់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ អង្គ​ការ​ម​ហា​ជន​ បុគ្គល​ រួម​ដំ​ណើរ​ជា​មួយ​នឹង​សមា​គម​ក្នុង​ការ​ងារ​មនុស្ស​ធម៌​; ទន្ទឹម​​នឹង​នោះ បង្កើត​ចលនា​ប្រ​ឡង​ប្រ​ណាំង​យ៉ាង​ពុះ​ពោរ​​គ្រប់​ទិស​ទី ជំ​រុញ​អនុ​វត្ត​ទិស​ដៅ​គោល​ន​យោ​បាយ​ សុ​ខុ​មាល​ភាព​សង្គម​ ក​សាង​សហ​គមន៍​សាម​គ្គី​ ពោរ​​ពេញ​ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌ សុច​រិ​ត៕

ស្វឹន​ដាវ​-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​វ៉ាន់​ហេវ