សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

12/06/2018 - 09:23

ភូមិ​ស្រុក​ផ្លាស់​ថ្មី

អា​ស្រ័យ​ដោយ​ការ​គួប​ផ្សំ​នូវ​គម្រោង​កម្ម​វិ​ធី​ពិ​សេស​សម្រាប់​ជន​ជាតិ​ភាគ​តិច​ ហេ​ដ្ឋារ​ចនា​សម្ព័ន្ធ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​របស់​ស្រុក​ពុង​ហ៊ីប ខេត្ត​ហូវ​យ៉ាង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំ​និង​សម​រម្យ។​

សា​លា​បឋម​សិក្សា​ហ្វា​អាន​៣ ​កំ​ពុង​ក​សាង​សម្រេច​បទ​ដ្ឋាន​ជាតិ​។

បង​ស្រី​យ័ញ​ធី​ថៀន​ កើត​និង​ធំ​ដឹង​ក្ដី​នៅ​ភូមិ​តឹង​ក្វើយ​កិញ ឃុំ​តឹន​ប៊ិញ ស្រុក​ពុង​ហ៊ីប​។ ហេតុ​នោះ​បង​ស្រី​យល់​ច្បាស់​ ពី​ការ​ផ្លាស់​ប្ដូរ​នៅ​តំ​បន់​នេះ​។ ប​ង​ស្រី​ថៀន ឲ្យ​ដឹង​៖ “ប៉ុន្មាន​ឆ្នាំ​មក​នេះ ភូមិ​របស់​ខ្ញុំ​ផ្លាស់​ប្ដូរ​​ច្រើន​ណាស់​ ពិ​សេស​មាន​ប្រ​ព័ន្ធ​ប្រ​ឡាយ​បើ​ហ្គន បាន​ក្រាល​បេ​តុង​រួច​រាល់​។ ដោយ​ឡែក​គ្រួ​សារ​ខ្ញុំ​ក៏​បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះ​មហា​សាម​គ្គី ហើយ​ក៏​បាន​ជូន​ពាង​ស្ដុក​ទឹក​ផង​ដែរ ដោយ​មាន​អគ្គិ​ស​នី​សុ​វត្ថិ​ភាព​ចូល​ដល់​ផ្ទះ​សម្រាប់​ប្រើ​ប្រាស់​។ មាន​ផ្លូវ​បេ​តុង​ អគ្គិស​នី​ ម៉្លោះ​ហើយ​ផ្ទះ​ណា​ក៏​ដោយ​ តែង​ទិញ​យាន​​ជំ​និះ​ ទូរ​ទស្សន៍​ ឆ្នាំង​បាយ​អគ្គិស​នី​។ល។ ពិ​សេស ភូមិ​របស់​ខ្ញុំ​នៅ​ទាំង​បញ្ជូល​ទូរ​ទស្សន៍​ខ្សែ​កាប​បាន​ទៀត​ផង​។ ខ្ញុំ​នៅ​ទាំង​បាន​ជំ​នួយ​ជ្រូក​មេ​២​ក្បាល​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ឥ​ឡូវ​​ភូមិ​របស់​ខ្ញុំ​មិន​ជា​អន់​ ប៉ុន្មាន​បើ​ប្រៀប​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​​ផ្សារ​នោះ​ទេ​”។ តាម​ប្រ​សាសន៍​ លោក​ង្វៀន​ង៉ុក​ថើ អនុ​ប្រ​ធាន​ភូមិ​តឹន​ក្វើយ​កិញ​ ឲ្យ​ដឹង​៖ ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​តឹន​ក្វើយ​កិញ បាន​​​ទទួល​ផល​ពី​គោល​ន​យោ​បាយ​អា​ទិ​ភាព​​របស់​រដ្ឋ​ជា​ច្រើន​ ដូច​៖ “ផ្ទះ​នៅ​ជំ​នួយ​ទុន ពិ​សេស គឺ​កម្ម​វិ​ធី​១៣៥​បាន​ផ្សព្វ​ផ្សាយ​​ព្រម​ៗ​គ្នា ម៉្លោះ​ហើយ​​អគ្គិស​នី​ ផ្លូវ​គមនា​គមន៍ សា​លា​រៀន​។ល។ បាន​គ្រ​ប​ដណ្ដប់​រាល់​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​១០០​%។

បង​វ៉​ហ្វាយ​បាក់​ កម្មា​ភិ​បាល​ទទួល​បន្ទុក​ការ​ងារ​ជន​ជាតិ​ឃុំ​ហ្វា​អាន​ ស្រុក​ពុង​ហ៊ីប ឲ្យ​ដឹង​៖ “ឆ្នាំ​កន្លង ឃុំ​ឧបត្ថម្ភ​ទុន​ចិញ្ចឹម​សត្វ​ឥត​សំ​ណង​ដល់​៦​គ្រួ​សារ ជូន​ពាង​ស្ដុក​ទឹក​ចំ​នួន​១២០​ដល់​គ្រួ​សារ​ដែល​នៅ​ឆ្ងាយ​​ពី​បំ​ពង់​នាំ​ទឹក​។ ទន្ទឹម​នឹង​នោះ នៅ​ទាំង​ឧបត្ថម្ភ​កូន​ពូជ​​ ថ្នាំ​​កា​រ​ពារ​រុក្ខ​ជាតិ​ចំ​ពោះ​គ្រួ​សារ​ក្រ​លំ​បាក​។ល។”។ ដោយ​ការ​ឧបត្ថម្ភ​បាន​ទាន់​ពេល​របស់​រដ្ឋ មាន​គ្រួ​សារ​ជា​ច្រើន​​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ លោក​លី​ហេ៊ត នៅ​ភូមិ​៣ ឲ្យ​ដឹង​៖ “បាន​រដ្ឋ​ឧបត្ថម្ភ​ទុន​សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ ទិញ​ជ្រូក​មេ​ចិញ្ចឹម​និង​សង់​ផ្ទះ​ម​ហា​សាម​គ្គី​ជូន​គ្រួ​សារ​ខ្ញុំ។ ម៉្លោះ​ហើយ ឆ្នាំ​២០១៧ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​”។ អា​ស្រ័យ​ដោយ​បាន​ទ​ទួល​ផល​ពី​គោល​ន​យោ​បាយ​អា​ទិ​ភាព​របស់​រដ្ឋ​ ដូច​គ្រួ​សារ​លោក​លី​ហេ៊ត​ដែរ បង​គឹម​ច័ន្ទ​​សុ​ខា នៅ​ភូមិ​៦ ឃុំ​ហ្វា​អាន​ ក៏​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ផង​ដែរ​​កូន​ៗ​បាន​ទៅ​រៀន​ត្រឹម​​ត្រូវ​។ បង​សុ​ខា​ ឲ្យ​ដឹង​ដោយ​ក្ដី​រី​រាយ​៖ “ខ្ញុំ​ប្រិត​សំ​ចៃ​ប្រាក់​ដើម្បី​បម្រុង​នឹង​ទិញ​កង់​ឲ្យ​កូន​ស្រី​ជិះ​ទៅ​រៀន​ ព្រោះ​វា​សង្វាត​រៀន​សូត្រ​​ណាស់ ក៏​បាន​សប្បុ​រស​ជន​ជូន​កង់​ថ្មី​មួយ​គ្រឿង​។ រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ហ្មត់​ចត់​ចំ​ពោះ​យើង​ ហេតុ​នេះ យើង​ត្រូវ​តែ​ខិត​ខំ​ត​ស៊ូ​ព្យា​យាម​ធ្វើ​ការ​រក​ទទួល​ទាន​ជាង​តៀត​”។

លោក​ត្រឿង​វ៉ាន់​វិញ ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ពុង​ហ៊ីប​ បញ្ជាក់​ហេដ្ឋា​គម​នា​គមន៍​​ជ​ន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​​កុះ​ករ​នៅ​លើ​ភូមិ​សាស្រ្ត សុទ្ធ​សឹង​តែ​បាន​វិនិ​យោគ​ទុន​ទិដ្ឋ​ភាព​ជន​បទ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​ស្អាត​​។ ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​ងាយ​ស្រួល​ជាង​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​៕

 ហា​ថាញ​-ទី​ទុយ

ចែករំលែកអត្ថបទ