ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

12/06/2018 - 09:23

ជន​រួម​ជាតិ​ខ្មែរ​ថើយ​ប៊ិញ ខិត​ខំ​ឈាន​ឡើង​

ជា​ច្រើន​ឆ្នាំ​កន្លង បក្ខ​ភាគ​ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ រួម​ជាមួ​យ​នឹង​រដ្ឋ​អំ​ណាច​គ្រប់​លំដាប់​ថ្នាក់​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​លើ​​ភូមិ​សាស្រ្ត​ប្រ​​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ ទន្ទឹម​នឹង​គោល​ន​យោ​បាយ​ឧបត្ថ​ម្ភ​ មាន​គ្រួ​សារ​ជា​ច្រើន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​​ខ្លួន​ឯង អា​ស្រ័យ​ហេតុ​នោះ ទើប​ជីវ​ភាព​គ្រួ​សារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បាន​លំ​នឹង​។

ទំនាក់ទំនងសិល្បៈសម្ដែងជាមួយមាមីងខ្មែរក្នុងឱកាសបុណ្យទាន នៅវត្តសិរីមង្គល
ជ្រុងខ្មែរ ឃុំហូធីកី។

ត​ាម​ប្រសាសន៍​លោក​ឡេ​វ៉ាន់​យ៉ៃ អនុ​ប្រ​ធាន​គណៈ​ប្រ​ជា​ចលនា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​ថើយ​ប៊ិញ​៖ ស្រុក​ថើយ​ប៊ិញ បាន​ពង្រីក​នូវ​តួ​នា​ទី​អ្នក​មាន​ប្រជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគតិច​នៅ​តាម​ភូមិ​ភាគ បង្ហាញ​នូវ​តួ​នា​ទី​សំ​ខាន់​ក្នុង​ការ​ឃោស​នា ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ រួម​កម្លាំង​កសាង​ជន​បទ​ថ្មី។​ ទូទាំង​ស្រុក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​១.១០០​គ្រួសា​រ ប្រ​មូល​ផ្តុំ​ច្រើន​នៅ​តាម​ឃុំ​នា​នា ដូច​ជា៖​ ឃុំ​ហូធី​​កី  តឹន​ឡុក​​​តឹន​ភូ និង​បៀន​បាច់​ដុង​។ ពី​មុន​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​មា​មីង​ជួប​លំ​បាក​ច្រើន​ពី​ព្រោះ​ផ្លូវ​ជន​បទ​សុទ្ធ​សឹង​ខូច​ទ្រុឌ​ទ្រោម​ស្ទើរ​តែ​ទាំង​អស់​។ អា​ស្រ័យ​ហេតុ​នោះ ស្រុក​មាន​គោល​ការណ៍​ចល​នា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ថ្នល់​ថ្មី មា​មីង​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​តែង​ត្រៀម​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី ឬ​ចូល​រួម​កម្លាំង​ពល​កម្ម​។ អ្នក​ខ្លះ​ស​កម្ម​ចូល​រួម​ធ្វើ​បង្គោល​ទង់​ដាំ​រុក្ខ​ជាតិ​បៃ​តង​ធ្វើ​ជា​របង​ ដើម្បី​បង្កើត​ជា​ទេស​ភាព​ បរិ​ស្ថាន​បៃ​តង​ ជ្រះ​ស្អាត​។

តួ​យ៉ាង​ដូច​លោក​ហឺវហ្វាង​យ័ញ​ ប្រ​ធាន​សា​ខា​សមា​គម​អតីត​យុទ្ធ​ជន​ភូមិ​ដឿង​ដាវ​ ឃុំ​ហូ​ធី​កី គឺ​ជា​ជន​ជាតិ​ខ្មែរ​មួយ​រូប មាន​ស​មត្ថ​ភាព​ន​យោ​បាយ​រឹង​ប៉ឹង​ ជា​គំ​រូ​ក្នុង​កិច្ច​ស​ហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ សម្រុះ​សម្រួល​បាន​សម្រេច​ជា​ច្រើន​ករណី​បណ្ដឹងត​វ៉ា​ក្នុង​ជន​រួម​ជាតិ ឧបត្ថម្ភ​សមា​ជិក​និង​ជន​រួម​ជាតិ​ខែ្មរ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ ស​មា​ជិក​ទាំង​១០០​% ស​កម្ម​ចូល​រួម​ធ្វើ​បង្គោល​ទង់​​ដាំ​រុក្ខ​ជាតិ​បៃ​តង  អ​នា​ម័​យ​បរិ​ស្ថាន​កន្លែងស្នាក់​នៅ​។ បច្ចុ​ប្បន្ន ស​មា​ជិក​ក្រី​ក្រ​នៅ​ក្រោម​៣​%​។ ក្រៅ​ពី​នោះ លោក​ហឺវ​ហ្វាង​យ័ញ​បាន​ផ្តល់​ព័ត៌​មាន​មាន​តម្លៃ​ជូន​កង​កម្លាំង​នគរ​បាល ដើម្បី​បង្ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្ដិ​សុខ​ន​យោ​បាយ​ និង​សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត។​

លោក​ង្វៀន​វ៉ាន់​ត្វន ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹន​ឡុក ឲ្យ​ដឹ​ង​៖ ទូ​ទាំង​ឃុំមា​ន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៣០០​គ្រួ​សារ​។ អាស្រ័​យ​មាន​គោល​ន​យោ​បាយ​វិ​និ​យោគ​ទុន​​ ពិ​​សេស​ដោយ​ឡែក​របស់​រដ្ឋ​បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ ម្ល៉ោះ​ហើយ​មាន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​​ជា​ច្រើន​បាន​ឈាន​ឡើង​ធូរ​ធារ​។ តួ​យ៉ាង​ដូច ​បង​​យ័ញ​សេន នៅ​ខេត្ត​សុក​ត្រាំង​ ប្រ​កប​របរ​ធ្វើ​ការ​ឈ្នួល​។ ឆ្នាំ​២០០០ គាត់​មក​ស្នាក់​នៅ​ភូមិ​ក្វេន​ថៀន​ ឃុំ​បៀន​បាច់​ដុ​ង​។  ដោយ​មាន​ចរិត​ឧស្សាហ៍​ព្យា​យាម​និង​ស៊ូ​លំ​បាក​ គួប​ផ្សំ​នឹង​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផ្តល់​លក្ខណ​សម្បត្តិ​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​របៀប​ធ្វើ​ស្រែ​ ចិញ្ចឹម​បង្គា​ហេតុ​នោះ​គ្រួ​សារ​គាត់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​៕

                 យោង​កា​សែត​កា​ម៉ាវ​-វិ​មាន​

ចែករំលែកអត្ថបទ