អប់រំ អប់រំ

12/06/2018 - 09:23

ត្រៀមបម្រុងបាន​ល្អ​សម្រាប់​ស​ម័យ​ប្រ​ឡង

មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ ឆ្នាំ​២០១​៨​ ដើម្បី​ជួយ​បេក្ខ​សិស្ស​ធ្វើ​មេ​រៀន​បាន​ល្អ​នៅ​ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ ឆ្នាំ​២០១៨ ប៉ុន្មាន​ថ្ងៃ​នេះ សា​លា​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ខ្នះ​ខ្នែង​ផ្តុំ​កម្លាំង​រៀន​សា​ឡើង​វិញ​យ៉ាង​ស្វិត​ស្វាញ​ ដើម្បី​ជួយ​ប្អូន​ៗ​ក្ដាប់​ច្បាស់​ចំ​ណេះ​ដឹង​ និង​ជឿ​ជាក់​ពេល​ចូល​កាន់​បន្ទប់​ប្រ​ឡង​។

ត​ាម​សេច​ក្តី​ប្រ​កាស​របស់​ក្រ​សួង​អប់​រំ និង​បណ្ដុះ​បណ្ដាល​ស​ម័យ​ប្រ​ឡង​ មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ឆ្នាំ​២០១៨ នឹង​ប្រ​ឡង​៥​វិញ្ញា​សា ក្នុង​នោះ ត្រូវ​ប្រ​ឡង​៣​វិញ្ញា​សា​ដាច់​ដោយ​ឡែក​ គឺ​គណិត​វិ​ទ្យា និ​រុត្តិ​​សាស្រ្ត ភា​សា​បរ​ទេស និង​ពី​រ​វិញ្ញា​សាស​មា​យោគ គឺ​វិ​ទ្យា​សាស្រ្ត​ធម្ម​ជាតិ រួម​មាន​វិញ្ញា​សា៖​  រូប​វិ​ទ្យា គី​មី​វិ​ទ្យា ជីវ​វិ​ទ្យា;​ ​វិ​ទ្យា​សាស្រ្ត​សង្គម  រួម​មាន​វិញ្ញា​សា៖​ ប្រ​វត្តិ​សាស្រ្ត​ ភូមិ​សាស្ត្រ និង​អប់​រំ​សីល​ធម៌​ពល​រដ្ឋ​។ ស​ម័យ​ប្រ​ឡង​នឹង​ប្រ​ព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​២៤​/៦​ដល់​ថ្ងៃ២​៧​/៦​/២០១៨​។ អ្នក​គ្រូ​ឡេ​ធី​ហឿង​ គ្រូ​បង្រៀន​វិញ្ញា​សា​ប្រ​វត្តិ​សាស្រ្ត ឲ្យ​ដឹង​៖ “ក្នុង​ចំ​ណោម​វិញ្ញា​សា​ប្រ​ឡង​នៃ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ​ឆ្នាំ​នេះ វិញ្ញា​សា​ប្រ​វត្តិ​សាស្រ្ត​ និង​និ​រុត្តិ​សាស្រ្ត ​គឺ​ជា​វិញ្ញា​សា​លំ​បាក​ចំ​ពោះ​សិស្ស​នៅ​សា​លា​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​។ ព្រោះ​ហេតុ​នោះ គ្រូ​បង្រៀន​វិញ្ញា​សា​នេះ បាន​ចាត់​ចែង​ឲ្យ​ប្អូន​ៗ​រៀន​សា​ឡើង​វិញ​តាម​គំ​រូ​ប្លង់​ត្រិះ​រិះ ​ពិ​សេស​គឺ​ដាក់​ចេញ​សំ​ណួរ​តាម​បែប​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​ធ្វើ​តេស្ត​ និង​សំ​ណួរ​ជា​យថា​ហេតុ​មួយ​ចំ​នួន​ដើម្បី​ប្អូន​ៗ​ចង​ក្រង​មេ​រៀន​បាន​ល្អ”​។

ក្រៅ​ពី​នោះ ការ​រៀន​សា​ឡើង​វិញ​តាម​ក្រុម និង​ចាត់​ចែង​បង្រៀន​បង្កើន​ចំ​ណេះ​ដឹង​បន្ថែម​ដល់​ប្អូន​ៗ ត្រូវ​បាន​គណៈ​នា​យក​សា​លា​និង​គ្រូ​បង្រៀន​យក​ចិត្ត​ទុក​ដាក់​ញុា​ំ​ង​ឲ្យ​ប្អូនៗ​​កាន់​តែ​ជឿ​ជាក់​ពេល​ចូល​ប្រ​ឡង​។ ប្អូន​ង្វៀន​ធី​ង៉ុក​ត្រឹន​ សិស្ស​ថ្នាក់​១២C បាន​ចុះ​ឈ្មោះ​ប្រ​ឡង​វិញ្ញា​សា​ស​មា​យោគ​នៃ​វិទ្យា​សាស្រ្ត​សង្គម ឲ្យ​ដឹង​បន្ថែម​៖ “ក្នុង​ចំ​ណោម​វិញ្ញា​សា​ស​មា​យោគ​នៃ​វិ​ទ្យា​សាស្រ្ត​សង្គម​ តែង​ផ្សារ​ភ្ជាប់​នឹង​ការ​រស់​នៅ​ហើយ​លោក​គ្រូ​អ្នក​គ្រូ​គាត់​បង្រៀន​យើង​ខ្ញុំ​ងាយ​យល់​ម្ល៉ោះ​ហើយ​ប្អូន​ប្តេជ្ញា​ចិត្ត​ជ្រើស​វិញ្ញា​សា​ស​មា​យោគ​នៃ​វិ​ទ្យា​សាស្រ្តស​ង្គម ប្រ​ឡង​តាម​ទម្រង់​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​ធ្វើ​តេស្ដ​”។ ចំ​ណែក​ប្អូន​ដាវ​ធី​មិញ​ង្វៀត សិស្ស​រៀន​ថ្នាក់​១២C ជា​សិស្ស​ពូ​កែ​៣​ឆ្នាំ​បន្ត​បន្ទាប់​ហាក់​មិន​ជឿ​ជាក់​លើ​ស​​ម​ត្ថ​ភាព​របស់​ខ្លួន​ចំ​ពោះ​វិញ្ញា​សា​ប្រ​ឡង​តាម​បែប​ស​មា​យោគ​ វិទ្យា​សាស្រ្ត​ធម្ម​ជាតិ​ ម្ល៉ោះ​ហើយ​ក៏​ប្អូន​ជ្រើស​ប្រ​ឡង​វិញ្ញា​សាស​មា​យោគ​វិ​ទ្យា​សាស្រ្ត​សង្គម​ដែរ​ ដើម្បី​ពិ​និត្យ​ជម្រើ​ស​ចូល​សា​លា អនុ​ម​ហា​វិ​ទ្យា​ល័យ​ ម​ហា​វិ​ទ្យា​ល័យ​។

ស​ម័យ​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជាតិ ឆ្នាំ​២០១៨​នេះ សា​លា​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ មាន​បេក្ខ​សិស្ស​ចូល​ប្រ​ឡង​៨០​នាក់​ ក្នុង​នោះ មាន​៧៥​នាក់ ចុះ​ឈ្មោះ​ប្រ​ឡង​វិញ្ញា​សាស​មា​យោគ​នៃ​វិ​ទ្យា​​សាស្រ្ត​សង្គម តាម​បែប​សំ​ណួរ​ចម្លើយ​ជ្រើស​រើស​ បេក្ខ​សិស្ស​៥​នាក់​ទៀត​ចុះ​ឈ្មោះ​ប្រ​ឡង​វិញ្ញា​សា​សមា​យោគ​នៃ​វិ​ទ្យា​សាស្រ្ត​ធម្ម​ ជាតិ ក្នុង​នោះ មាន​បេក្ខ​សិស្ស​ចំ​នួន​២៥​នាក់ ជ្រើស​បណ្ដុំ​១ ដើម្បី​ទទួល​ស្គាល់​បញ្ចប់​កម្រិត​​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ផង​ និង​ពិ​និត្យ​ជម្រើស​ចូល​អនុ​ម​ហា​វិ​ទ្យា​ល័យ​មហា​វិ​ទ្យា​ល័យ​ផង​។ លោក​គ្រូ​ង្វៀន​វ៉ាន់​ត្រេវ​ នា​យក​សា​លា​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​​កឹង​ធើ ឲ្យ​ដឹង​បន្ថែម​៖ “សា​លា​ឡើង​មាន​ផែន​ការ​បាន​ទាន់​ពេល​បន្ថែម​ពេល​វេ​លា រៀន​សា​ឡើង​វិញ និង​ខ្នះ​ខ្នែង​ក្នុង​ការ​បង្រៀន​បន្ថែម​ដល់​សិស្ស​ខ្សោយ​។ ក្រៅ​ពី​នោះ សា​លា​ថែម​ទាំង​ចាត់​ចែង​រៀន​សា​ឡើង​វិញ​តាម​ក​ម្ម​វិ​ធី​សិក្សា​ថ្នាក់​ទី​១១ និង​ឲ្យ​ប្អូន​ៗ​ប្រ​ឡង​សាក​ល្បង ដើម្បី​វាយ​តម្លៃ​គុណ​ភាព​នៃ​ការ​សិក្សា ជា​ពិ​សេស​គឺ​ប្អូន​ៗ​ដែល​ចុះ​ឈ្មោះ​ ពិ​និត្យ​ជម្រើស​ចូល​ម​ហា​វិ​ទ្យា​ល័យ​”៕​

 កុសល​-វិ​មាន

ចែករំលែកអត្ថបទ