សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

12/06/2018 - 10:07

ត​ស៊ូ​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​

ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន កើន​ឡើង​យ៉ាងរ​ហ័ស​លើ​ភូមិ​សាស្រ្ត​ព្រំ​ដែន​ ចាប់​ពី​ឆ្នាំ​២០១៧​រ​ហូត​មក​ទល់​ពេល​នេះ បាន​នាំ​មក​នូវ​ផល​វិ​បាក​ជា​ច្រើន​ដល់​សង្គម​ ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​នៅ​ភូមិ​ភាគ​។ ចំ​ពោះ​មុខ​ស្ថាន​ភាព​នោះ កម្មា​ភិ​បាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​បាក​លីវ​ បាន​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​បង្ការ​បង្ក្រាប​​​ត​ស៊ូ ទប់​ស្កាត់​លុប​បំ​បាត់​ប្រ​ភេទ​ឧក្រិដ្ឋ​កម្ម​ នេះ​យ៉ាង​ស្វិត​ស្វាញ​ ដើម្បី​ធ្វើ​ឲ្យ​ភូមិ​សាស្រ្តដែល​ខ្លួន​គ្រប់​គ្រង​បាន​ស្អាត​ស្អំ​។

មុខ​សញ្ញា​ឡឹម​ហីវ​ងៀ ​(កណ្តាល) ត្រូវ​ចាប់​ពី​បទ​ស្តុក​ទុក​គ្រឿង​​ញៀន​ខុស​ច្បាប់​។

វរ​សេនីយ៍​ឯក លឺ​វ​ហ្វាង​ហា មេ​បញ្ជា​ការ​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ គូស​បញ្ជាក់​៖ "ស្ថាន​ភាព​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​នៅ​លើ​ភូមិ​​សាស្រ្ត​រយៈ​ពេល​ជិត​ៗ​នេះ​បាន​​កើន​ឡើង​ យ៉ាង​ឆាប់​រ​ហ័ស​ជា​សំ​ខាន់​គឺ​គ្រឿង​ញៀន​ ម៉ា​ទឹក​កក​; មុខ​សញ្ញា​គឺ​អ្នក​រស់​នៅ​ភូមិ​ភាគ​នេះ មាន​ទាំង​ប្រុស​ទាំ​ងស្រី។​ ផ្តើម​ពី​នោះ គណៈ​កម្មា​ធិ​ការ​បក្ស​បញ្ជា​ការ​ដ្ឋាន​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត បាន​ចង្អុល​ការ​យ៉ាង​ម៉ឹង​ម៉ាត់​ផ្សព្វ​ផ្សាយ​ បង្ការ​បង្ក្រាប​​ទប់​ស្កាត់ ​ត​ស៊ូ​មិន​ចុះ​ញ៉ម​ចំ​ពោះ​ប្រ​ភេទ​ឧក្រិដ្ឋ​កម្ម​នេះ"​។ មុខ​សញ្ញា​ទាំង​នេះ​ចូល​ចិត្ត​គ្រឿង​​ញៀន​ម៉ា​ទឹក​កក​ជាង​heroin ពី​ព្រោះ​តម្លៃ​ថោក​ ងាយ​ស្រួល​ប្រើ​ប្រាស់​និង​មាន​អ្នក "បែក​ថ្នាំ"​ ច្រើន​គ្នា​ក្នុង​ពេល​តែ​មួយ​។ ឧក្រិដ្ឋ​ជន​ភាគ​ច្រើន​កើត​ក្នុង​គ្រួ​សារ​ក្រី​ក្រ​ ការ​យល់​ដឹង​មាន​កម្រិត​ម្តាយ​ឪ​ពុក​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ប្រៀន​ប្រ​ដៅ​។ ដើម្បី​មាន​​ប្រាក់​ទិញ​គ្រឿង​ញៀន​ប្រើ​ប្រាស់​ អ្នក​ញៀន​​ពេល​ថ្ងៃ​ដេក​ពេល​យប់​ដើរ​លួច​របស់​រប​រ​ ទោះ​ជា​អ្វី​ក៏​ដោយ​ឲ្យ​តែ​លក់​បាន​ប្រាក់​។ ម្តុំ​ណា​មាន​អ្នក​ញៀន​គឺ​មា​មីង​រស់​នៅ​មិន​នឹង​ នរ​ចិត្ត​ទេ ទោះ​បី​ប្រុង​ប្រ​យ័ត្ន​ បង្ការ​ជន​ទុច្ច​​រិត​យ៉ាង​ណា​ក៏​ដោយ​ គង់​មិន​អាច​ចៀស​ផុត​ពី​បាត់​បង់​ទ្រព្យ​ម្បត្តិ  និង​របស់​របរ​។

ក្រៅ​ពី​ត​ស៊ូ​ជា​មួយ​នឹង​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​នៅ​លើ​ភូមិ​សាស្រ្ត​គ្រប់​គ្រង​កង​ទ័ពការ​ពារ​ព្រំ​ដែន​ខេត្ត ថែម​ទាំង​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​កា​រិ​យា​ល័យ​នគរ​បាល​សើប​អង្កេត​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ (នគ​របាល​ខេត្ត​) អនុ​វត្ត​ភារ​កិច្ច​ក្រៅ​ភូមិ​សាស្រ្ត​ការ​ពារ​ព្រំ​ដែន​។ ចាប់​ពី​ឆ្នាំ​២០១៧ មក​ទល់​ពេល​​នេះ អង្គ​ភាព​ទាំង​ពីរ​ព្រួត​ដៃ​កម្ចាត់​បាន​​៩​ករណី ដោយ​មាន​មុខ​សញ្ញា​២​៣​នាក់ ដែល​ស្ដុក​ទុក​ដឹក​ជញ្ជូន​ ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​។ ឆ្លង​តាម​រយៈ​នោះ រឹ​បអូស​គ្រឿង​ញៀន​ម៉ា​ទឹក​កក​បាន​​១៧​កញ្ចប់​ កាំ​ភ្លើង​ខ្លី​១​ដើម និង​វត្ថុ​តាង​ជាប់​ពាក់​ព័ន្ធ​ផ្សេង​ៗ​ទៀត​​។ ថ្មី​ៗ​នេះ គឺ​ចាប់​បាន​ភ័ស្តុ​តាង​មុខ​សញ្ញា​​ត្រឹង​ហា​ក្វឹក​ក្វឹន​ (អា​យុ​២៥​ឆ្នាំ នៅ​ស្រុក​វិញ​ឡើយ​) កំ​ពុង​លក់​គ្រឿង​ញៀន​ម៉ា​ទឹក​កក​នៅ​សង្កាត់​៣ (ក្រុង​បាក​លីវ​)។ មុន​នោះ នៅ​ពាក់​កណ្ដាល​ខែ​​មី​នា ឆ្នាំ​២០១៨ បាន​ឃាត់​ខ្លួន​ង្វៀន​ធី​ថាញ់​ធ្វី (អា​យុ​៥១​ឆ្នាំ នៅ​សង្កាត់​៧ ក្រុង​បាក​លីវ​) ដែល​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ម៉ា​ទឹក​កក​ពី​ក្រុង​ហូ​ជី​មិញ​មក​ដល់​ចំ​ណត់​ឡាន​បាក​លីវ​។ ខណៈ​ពេល​កម្លាំង​សមត្ថ​កិច្ច​កំ​ពុង​បំពេញ​ភារ​កិច្ច ញាតិ​សន្តាន​របស់​មុខ​សញ្ញា​អូស​គ្នា​មក​បង្ក​អុក​ឡុក​ បម្រុងនឹ​ង​រំ​ដោះ​មុខ​សញ្ញា​ ចាំ​បាច់​ត្រូវ​តែ​ចាត់​ប៉ូលិស ច​ល័ត​មក​បង្ក្រាប​។

ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​និ​យាយ​រួម ម្ល៉ោះ​ហើយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​បាន​ជំ​រុញ​ការ​ផ្សព្វផ្សាយ​បើក​ទូលា​យ​ពិ​សេស​ដោយ​ឡែក​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ ប្តេជ្ញា​ប្រ​ឆាំង​ចំ​ពោះ​ឧក្រិដ្ឋ​កម្ម​នេះ គឺ​ជា​ទង្វើដែល​កម្លាំង​កង​ទ័ព​ការ​ពារព្រំ​ដែន​ខេត្ត​អនុ​វត្ត​ទន្ទឹម​គ្នា ដើម្បី​ការ​ពារ​ប្រ​ជា​ជន​រួច​ផុត​ពី "មច្ចុរាជ​ពណ៌​ស"​៕

                 យោង​កាសែត​បាក​លីវ​-វិ​មាន

ចែករំលែកអត្ថបទ