សុខភាព សុខភាព

19/06/2018 - 09:29

របប​ហូប​ចុក​សម្រេច​”គុណ​ភាព​”ខួរ​ក្បាល

ក​ារ​ស្រាវ​ជ្រាវ​យូរ​អង្វែង​មួយនៅប្រ​ទេស​ហូ​ឡង់​ បាន​ស​ឲ្យ​ឃើញ​ថា អា​ហា​រូប​ត្ថម្ភ​អាច​ជះ​ឥទ្ធិ​ពល​ដល់​យន្ត​ការ​ ឱន​ថយ​សរ​សៃ​វិញ្ញាណ​ដោយ​របៀប​រក្សា​ ឬ​”រេច​រឹល​”  រចនា​សម្ព័ន្ធ​ខួរ​ក្បាល​។

  រូប​ថត​ គ្រាន់​តែ​​ជា​និ​មិត្ត​​រូប​។

តាម​ប្រ​សាសន៍​បណ្ឌិត​ Meike Vernooij ចំ​ណុះ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​នៃ​ម​ហា​វិ​ទ្យា ល័យ Erasmus ទោះ​បី​ការ​ស្រាវ​ជ្រាវ​ពី​មុន​ទាំង​ប៉ុន្មាន​ បាន​ស​ឲ្យ​ឃើញ​របប​ហូប​ចុក​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​យឺត​ល្បឿន​ថយ​ចុះ​នៃ​ការ​​យល់​ដឹង​និង​បាត់​បង់​ការ​ចង​ចាំ​ ទន្ទឹម​នឹង​នោះ តិច​មាន​ការ​ស្រាវ​ជ្រាវ​ណា​វាយ​តម្លៃ ពី​ការ​ជះ​ឥទ្ធិ​ពល​នៃ​របប​ហូប​ចុក​ចំ​ពោះ​រច​នា​សម្ព័ន្ធ​ខួរ​ក្បាល​ណាស់​។

ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​នេះ បណ្ឌិត Vernooij និង​អ្នក​រួម​អា​ជីព​បាន​វាយ​តម្លៃ​លើ​សុខ​ភាព​បុ​រស​ស្រ្តី​ចំ​នួន​៤.២១៣​នាក់ (អា​យុ​មធ្យម​ភាគ​៦៥,៧​ឆ្នាំ) អ្នក​ធ្លាប់​ចូល​រួម​ក្នុង​ការ​ស្រាវ​ជ្រាវ​សុខ​ភាព​ចំ​នួន​ប្រ​ជា​ជន​ Rotterdam និង​គ្មាន​ជំ​ងឺ​បាត់​បង់​ការ​ច​ង​ចាំ​ឬ​ស្ទះ​ឈាម​ខួរ​ក្បាល​។ ​ពួក​គេ​ត្រូវ​បាន​សំ​ណូម​ពរ​ឲ្យ​ឆ្លើយ​សំ​ណួរ​អំ​ពី​ប្រេក​ង់​នៃ​ការ​ហូប​ចុក​ធៀប​និង​ចំ​ណែក​ហូប​ប្រ​មូល​ផ្ដុំ​ម្ហូប​អា​ហារ​ចំ​នួន​៣៨៩​មុខ ព្រម​ទាំង​ធ្វើ​ការ​ថត​រូប​ភាព​ខ្ទរ​បូក​បន្ថែម​(MRI)ពី​ខួរ​ក្បាល​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​។ និ​យាយ​រួម អ្នក​ដែល​ចូល​រួម​ការ​ស្រាវ​ជ្រាវ​តែង​គោ​រព​តាម​ការ​ណែ​នាំ​ហូប​ចុក​នៅ​កម្រិត​មធ្យម​និង​មាន​ទំ​ហំ​ខួរ​ក្បាល​មធ្យម​៩៣២,០​១​មិលី្ល​លិត្រ​។

ក្រោយ​ពី​មាន​តុល្យ​ភាព​កត្តា​អា​យុ​​ភេទ ទំ​ហំ​នៃ​លលា​ដ៍​ក្បាល​កម្រិត​វិជ្ជា កម្រិត​ប្រើ​ប្រាស់​ calorie  ទម្លាប់​ជក់​បា​រី ចលនា​រាង​កាយ​និង​ចំ​នួន​តួ​លេខ​នៃ​រាង​កាយ​ ក្រុម​អ្នក​ជំ​នាញ​បាន​រក​ឃើញ​ថា អ្នក​មាន​តួ​លេខ​ ក្នុង​រ​បប​ហូប​ចុក​ប្រ​កប​ដោយ​គុណ​ភាព​ គឺ​មាន​ទំ​ហំ​ខួរ​ក្បាល​​ ប្រាជ្ញា សារ​ធាតុ​ស​និង​រង្វង់​ភ្នែក​ធំ​ជាង​៕

យោង​ ប្រែ​សម្រួល​៖ទី​ទុយ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បណ្ឌិត​ Meike Vernooij