សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

26/06/2018 - 09:08

យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​វ័យ​ក្មេង​ចូល​ចិត្ត​ក្បាច់​គុន

អនុ​សេនីយ៍​ត្រី​ហូ​វ៉ាន់​កុក ជា​ជន​ជាតិ​វ៉ឹន​កេវ នៅ​ឃុំ​យ៉ឹន​ហ្វា ស្រុក​មិញ​ហ្វា ខេត្ត​ក្វាង​ប៊ិញ​។ ​ក្បាច់​​គុ​ន​ដែល​អនុ​សេនីយ៍​ត្រី​ហូ​វ៉ាន់​កុក ចេះ​ជំ​នាញ​នោះ​គឺ​៖  កី​ឡា​ប្រ​ដាល់​ក្បាច់​គុន​សៅ​​លិញ  ប្រើ​ប្រាស់​បាន​សស្រ្តា​វុធ​គ្រប់​ប្រ​ភេទ​ហើយ​ពូ​កែ​ខាង​ក្បាច់​គុន​ដំ​បង​ពីរ​កំ​ណាត់​និង​ក្បាច់​គុន​ដំ​បង​ទៀត​ផង​។

អនុ​សេនីយ៍​ត្រី​ហូ​វ៉ាន់​កុក បញ្ចេញ​នូវ​ក្បាច់​គុន​ដំបង​ពី​កំ​ណត់​។

ឆ្នាំ​១០១២ ហូ​វ៉ាន់​កុក​ (អា​យុ​២៥​ឆ្នាំ)​ បាន​ស្ម័គ្រ​ចិត្តចូល​បម្រើ​កង​ទ័ព​។ ក្រោយ​មក​បង​បាន​បញ្ជូន​មក​បម្រើ​ការ​ក្នុង​កង​ទ័ព​ការ​ពារព្រំដែនខេ​ត្ត​កៀន​យ៉ាង​។ ជា​មួយ​នឹង​ការ​ចូល​ចិត្ត​ខាង​ក្បាច់​គុន​ប្រពៃ​ណី​របស់​ជន​ជាតិ ជា​ច្រើន​ឆ្នាំ​កន្លង​ អនុ​សេ​នីយ៍​ត្រី ហូ​វ៉ាន់​កុក យុទ្ធ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ណាម​យូចំ​ណុះ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀន​​យ៉ាង តែង​ស្រាវ​ជ្រាវ​ អត់​ធ្មត់​ហ្វឹក​ហាត់​ក្បាច់​គុន​ដោយ​ខ្លួន​ឯង​។ ទោះ​បី​ជាប់​រវល់​នឹង​ការ​ងារ​យ៉ាង​ណា​ក៏​ដោយ​ ហើយ​គ្មាន​សា​លា​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ​ សំ​ខាន់​គឺ​រៀន​ដោយ​ខ្លួន​ឯង​​ប៉ុន្តែ​មក​ទល់​ពេល​នេះ ឆ្លង​កាត់​៦​ឆ្នាំ​​ហ្វឹក​ហាត់​ ឃើញ​ថា​ក្បាច់​គុន​របស់​បង​មាន​ភាព​ស្ទាត់​ជំ​នាញ​។ ក្នុង​នោះ បង​អាច​ប្រើ​ប្រា​ស់​សស្រ្តា​វុធ​បាន​ជា​ច្រេី​ន​ប្រ​ភេទ​ ក្រោយ​មក​បង​ក៏​ខ្នះ​ខ្នែង​បង្រៀន​ដល់​បង​ប្អូន​ក្នុង​អង្គ​ភាព​ផង​ដែរ​។

មក​កាន់​ប៉ុស្តិ៍​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​កៀន​យ៉ាង​ ពេល​រំ​លឹក​ដល់​អនុ​សេនីយ៍​ត្រីហូវ៉ា​ន់កុក​ អ្នក​ទាំង​ឡាយ​តែង​នឹក​ដល់​យុទ្ធ​ជន​វ័យ​ក្មេង​មាន​ភាព​រហ័ស​រហួន​ រឹង​មាំ ជា​មួយ​នឹង​​ទឹក​មុខ​រាង​កាយ​ស័ក្ដិ​សម​ជា​អ្នក​ប្រ​ដាល់​។ ប៉ុន្មាន​ឆ្នាំ​នេះ បង​កាន់​តែ​បាន​មិត្ត​ភ័ក្ដិ​ មិត្ត​រួម​កង​ទូទាំ​ង​ប្រ​ទេស​ដឹ​ង​ឮ  ឆ្លង​តាម​រយៈ​ការ​ធ្វើសម​យុទ្ធ​កី​ឡា​ ពិ​ធី​ប្រ​ឡង​ដែល​បាន​រៀប​ចំ​ឡើង​នៅ​ក្នុង​និង​ក្រៅ​កង​ទ័ព​។ ក្នុង​នោះ បង​ចូល​រួម​វិញ្ញា​សា​ប្រ​ដាល់​សេ​រី​។ ទន្ទឹម​នឹង​ការ​ហ្វឹត​ហាត់ បង​នៅ​ទាំង​ស្វែង​យល​បន្លែម​តាម​រយៈ​កា​សែត​ បណ្ដាញ​សង្គម​ អំ​ពី​ក្បាច់​គុន​ យុទ្ធ​វិ​ធី​។ល។ “កាល​នៅ​រៀន​វិ​ទ្យា​ល័យ​ ខ្ញុំ​ចូល​ចិត្ត​ក្បាច់​គុន​ ពិ​សេស​គឺ​ក្បាច់​គុន​ប្រ​ពៃ​ណី​។ ខ្ញុំ​មាន​បំ​ណង​ប្រាថ្នា​ជា​អត្ត​ពលិក​ជំ​នាញ​ក្បាច់​គុន​ប្រ​ដាល់​។  ក្នុង​នាម​ខ្ញុំ​ជា​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ត្រូវ​តែ​ចេះ​ក្បាច​គុន​ដើម្បី​បម្រើ​​ក្នុង​ការ​ងារ​យាម​ល្បាត​ ត្រួត​ពិ​និត្យ​ ចាប់​រត់​គយ​។ ក្រៅ​ពី​នោះ ហាត់​គុន​នៅ​ទាំង​ជំ​នួយ​ ឲ្យ​យើង​មាន​ភាព​រហ័ស​រ​ហូន​ សុខ​ភាព​ល្អ​ដើម្បី​អនុ​វត្ត​ភារ​កិ​ច្ច​។ យ៉ាង​ណា​មិញ​ក្បាច់​គុន​​ជា​វិញ្ញា​​សា​​​កី​​ឡា​​ត្រូវ​តែ​ព្យា​យាម​មែន​ទែន​។ គ្រាន់​តែ​ឈប់​សម្រាក​ហាត់​ពត់​មួយ​ថ្ងៃ​ធ្វើឲ្យ​​ជះ​ឥទ្ធិ​ពល​ដល់​ការ​ប្រតិ​កម្ម​នៃ​អ្នក​ប្រ​ដាល់​ ដូច្នោះ គ្មាន​ពេល​ណាដែ​ល​ខ្ញុំ​ឈប់​សម្រាក​ហាត់​ពត់​នោះ​ទេ”-  អនុ​សេនីយ៍​ត្រី​ហូ​វ៉ាន់​កុក ឲ្យ​ដឹង​ដូច្នេះ​។

វរ​សេនីយ៍​ឯក​បម្រុង​ឡេ​វ៉ាន់​តៀន មេ​បញ្ជា​ការ​កង​វរ​សេ​នា​តូច​ហ្វឹក​ហ្វឺន​ចល័ត​កង​ទ័ពការ​ពារ​ព្រំ​ដែន​ ឲ្យ​ដឹង​ អនុ​សេនីយ៍​ត្រី​ហូ​វ៉ា​ន់​​កុក បាន​ថ្នាក់​លើ​ទំ​នុក​ចិត្ត​ ចាត់​បញ្ជូន​មក​បម្រើ​ការ​ក្នុង​កង​វរ​សេ​នា​តូច​ចាប់​តាំង​ពី​ថ្ងៃ​ទទួល​កង​ទ័ព​ថ្មី​។ សព្វ​ថ្ងៃ អនុ​សេនីយ៍​ត្រី​ហូវ៉ាន់​កុក បាន​គណៈ​បញ្ជា​ការ​ដ្ឋាន​ប្រ​គល់​ឲ្យ​ហាត់​ក្បាច់​គុន និង​អម​ដល់​ក្រុម​ក្បាច់​គុន​។ ពិត​មែន​តែ​មិន​បាន​រៀន​នៅ​សា​លា​ជំ​នាញ​ក៏​ដោយ ហើយ​គ្មាន​គ្រូ ប៉ុន្តែ​ឆ្លង​កាត់​ការ​តាម​ដាន​ ឃើញ​ថា​បង​ក្ដាប់​បាន​ល្អ​បង្គួរ​អំ​ពី​យុទ្ធ​វិ​ធី និង​របៀប​ប្រើ​ប្រាស់​។ ចេះ​មុខ​វិជ្ជាគុន​ច្រើន​ ពិ​សេស​បង​តែង​ឧស្សាហ៍​ហាត់​ពត់​និង​បង្រៀន​ក្បាច់​គុន​ដល់​កង​ទ័ព​ថ្មី​ដោយ​អស់​​ពី​ចិត្ត​ពី​ថ្លើម​។ បច្ចុ​ប្បន្ន អនុ​សេនីយ៍​ត្រី​ហូ​វ៉ាន់​​កុក កំ​ពុង​បង្រៀន​ក្បាច់​គុន​និង​ត្រៀម​បម្រុង​​សម្ដែង​បម្រើ​ក្នុង​ទិ​វា​ស​មោ​សរ​ផ្សេង​ៗ​៕​

                    ឡេ​ស៊ាន​-ទី​ទុយ​

 

ចែករំលែកអត្ថបទ