កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

26/06/2018 - 09:08

អត្ត​ព​លិក​វាយ​សី​ថ្នាក់​កំ​ពូលបែរ​ជា​ធ្វើ​ឲ្យ​ខក​ចិត្ត

ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​វាយ​សី​ពិ​ភព​លោ​ក ចំ​នួន​៣​លើក​បន្ត​បន្ទាប់​កន្លង​ហើយ កី​ឡាវាយ​សី​វៀត​ណាម​ដណ្តើម​បាន​ពាន​រង្វាន់​ជើង​ឯក​គូ​បុរស​-​នា​រី មេ​ដាយ​សំ​រឹទ្ធ​សម្រាប់​វិញ្ញា​សា​ទោល​នា​រី ក្នុង​ពាន​រង្វាន់​វាយ​សី​ដែល​ចាត់​តាំងនៅ​ព្រ​លាន​ម្ចាស់​ផ្ទះ​។ នេះ​គឺ​លទ្ធ​ផល​គួរ​​ឲ្យ​ខក​ចិត្ត!

កី​ឡា​ក​​រYu Igarashi ប្រ​កួត​នឹង​តៀន​មិញ​ពីរ​លើក​ឈ្នះ​ទាំង​ពីរ​លើក​។

នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​វាយ​សី​អន្តរ​ជាតិ​ Vietnam Challenger ២០១៨ ចាត់​តាំង​នៅ​ហា​ណូយ​ កាល​​ពី​ចុង​ខែ​មី​នា​កន្លង​ហើយ អត្ត​ព​លិក​វាយ​សី​ទាំង​៤​រូប ឈរ​ចំ​ណាត់​ថ្នាក់​លេខ​១ លេខ​២ វិញ្ញា​សា​ទោល​បុ​រស​-នា​រី​របស់​ប្រ​ទេស​ម្ចាស់​ផ្ទះ​នោះ​គឺ​ង្វៀន​តៀន​មិញ​ ផាម​កាវ​កឿង​ វ៉ូវ​ធីត្រាង​និង​ង្វៀន​ធី្វ​លិញ​  សុទ្ធ​តែ​សម្រេច​បាន​លទ្ធ​ផល​មិន​ខ្ពស់​។ កី​​ឡា​ករ​៣​រូប មិញ​កឿង​​ត្រាង ចូល​បាន​ត្រឹម​តែ​វគ្គ​៨​នាក់​ចុង​ក្រោយ​។ ធ្វី​លិញ​សម្រេច​បាន​លទ្ធ​ផល​ប្រ​សើរ​ជាង​ ពេល​ចូល​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​ក៏​បាន​ចាញ់​កី​ឡា​ករ​ឥណ្ឌូ​នេ​សី  Dinar Dyah Ayustine។

នៅ​ក្នុង​ការ​ប្រ​កួត​ពាន​រង្វាន់​វាយ​សី​អន្តរជាតិ Osaka Challenger - ​ជ​ប៉ុន ២០១៨​ តៀន​មិញ ត្រូវ​បាន​រៀប​ចំណាត់​ថ្នាក់​កី​ឡា​ករ​វាយ​សី​ឈរ​លេខ​១​។ កំ​ពុង​កាន់​តំណែង​ជា​ជើង​ឯក​ពាន​រង្វាន់​ Osaka Challenger-ជប៉ុន​ ២០​​១៧ កី​ឡា​ករ​ Yu Igarashi ជន​ជាតិ​ជប៉ុន​ ត្រូវ​បាន​រៀប​ចំ​ណាត់​ថ្នាក់​កី​ឡា​ករ​វាយ​សី​ឈរ​លេខ​២​។ ពិ​សេស​គឺ​កី​ឡា​ករ​វាយ​សី Ken​to​ Mo​mo​t​a​ (ជន​ជាតិ​ជ​ប៉ុន​) ទើប​ទ​ទួល​បាន​ពាន​រង្វាន់ជើង​ឯក Vietnam Challenger២០​១៨​ មិន​ចូល​រួម​ក្នុង​ការ​ប្រ​កួត​។ ប៉ុន្តែ​​សារ​​​ជា​ថ្មី​ម្តង​ទៀត​ តៀន​មិញ​ កាវ​កឿង​ វ៉ូ​វធី​ត្រាង​។ល។ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ខក​ចិត្ត​យ៉ាង​ខ្លាំង​។ ទោះ​បី​ជា​កី​ឡា​ករ​វាយ​សី​ឈរ​ចំ​ណាត់ថ្នាក់​ខ្ពស់​ក៏​ដោយ​ ប៉ុន្តែ​គេ​ចាញ់​គូ​ប្រ​កួត​ក្រោម​ដៃ​ដែល​មាន​លំ​ដាប់​ថ្នាក់​ទាប​ជាង​ក្នុង​បញ្ជី​រៀប​ចំ​ណាត់​ថ្នាក់​នៅ​វគ្គ​ប្រកួត​ដំ​បូង​។ តៀន​មិញ ចាញ់​កី​ឡាករ​វាយ​សី​ប្រ​ទេស​ម្ចាស់​ផ្ទះ​ Riichi Takeshita (ឈរចំ​ណាត់​​ថ្នាក់​១៣៤​)។ ផាម​កាវ​កឿង​ ក៏​ចាញ់​កី​ឡា​ករ​វាយ​សី​ប្រ​ទេស​ម្ចាស់​ផ្ទះ​ Naoki Yamazawa (ឈរ​ចំ​ណាត់​ថ្នាក់​២៥​២​)។ នៅ​វិញ្ញា​សា​ទោល​នា​រី​ វ៉ូ​វធី​ត្រាង​ ឈ្នះ​នៅ​ជុំ​ទី​១ ជុំ​ទី​២​ជួប​នឹង​កី​ឡា​ករ​វាយ​សី  Yuki Suzuki ហើយ​ចាញ់​កី​ឡា​ករ​ជ​ប៉ុន​មិន​អាច​ចូល​ប្រ​កួត​នៅ​ជុំ​ទី​៣​។ ពិ​សេស​ គូ​ប្រ​កួត​ត្វឹន​ឌឹក​-ញ៉ឺ​ថាវ​ ដណ្តើម​បាន​ពាន​រង្វាន់​ជើង​ឯក Vietnam Challenger ២០១៨ ក៏​ត្រូវ​ជម្រុះ​យ៉ាង​ឆាប់​។

កន្លង​មួយ​សប្តាហ៍​ តៀន​មិញ កាវ​កឿង​ និង​វ៉ូវ​ធី​ត្រាង​ បន្ត​ការ​ប្រ​កួត​​ដណ្តើម​ពាន​រង្វាន់​ China Masters ចំ​ណុះ​ប្រ​ព័ន្ធ BWF ​World Tour ១០០​​នៅ​ប្រ​ទេស​ចិន​។ នេះ​ក៏​ជា​លើក​ដំ​បូង​ដែល​កី​ឡា​ករ​វាយ​សី​វៀត​​ណាម ចូល​រួម​ក្នុង​ការ​ប្រ​កួត​។ វ៉ូ​វ​ធី​ត្រាង​ (ឈរ​ទី​៥​២​ពិ​ភព​លោក​) ង្វៀន​តៀន​មិញ​(ឈរ​លេខ​៥​៣​ពិ​ភព​លោក​)​ចំ​ណាត់​ថ្នាក់​ឈរ​លេខ​២​ក្នុង​ពាន​រង្វាន់​នេះ។​  ជា​លើក​ទី​៣​កី​ឡា​ករ​វាយ​សី​ថ្នាក់​កំ​ពូល​វៀត​ណាម ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ពេល​​កាវ​កឿង​​ចាញ់​​យ៉ាង​ចាស់​ដៃ​ នៅ​សិត​ទី​១​ដោយ​ពិន្ទុ​១០​-២​១​ សិត​ទី​២​ ដោយ​ពិន្ទុ​២០​-២២​ ក្រោម​កី​ឡា​ករ Yang Chih Chieh (តៃ​វ៉ាន់​ ឈរ​ទី​៤៥៤​ពិ​ភព​លោក​) ក្នុង​រយៈ​ពេល​ត្រឹម​តែ​៣៣​នា​ទី​ប៉ុណ្ណោះ​។ តៀន​មិញ​ក៏​ត្រូវ​កី​ឡា​ករ​ប្រ​ទេស​ម្ចាស់​ផ្ទះ Lu Guangzu (ឈរ​ទី​​២០៤​ពិ​ភព​លោក​) ផ្តួល​រម្លំ​ដោយ​ពិន្ទុ​០​-២​។ វ៉ូវ​ធី​ត្រាង​ ចាញ់​កី​ឡា​ករ​កូ​រ៉េ​ខាង​ត្បូង​ Ga Eun Kim ឈរ​ទី​១៤៣​ពិ​ភព​លោក ដោយ​ពិន្ទុ​២​-១​។ ដូច្នេះ អត្ត​ព​លិក​វាយ​សី​ទាំង​៣​រូប   សុទ្ធ​តែ​ទទួល​ប​រា​ជ័យ​នៅ​វគ្គ​ប្រ​កួត​ដំ​បូង​បើក​យុទ្ធ​នា​ការ​ក្នុង​ការ​ប្រ​កួត​​ដណ្តើម​ពាន​រង្វាន់​អន្តរ​ជាតិ​ទាំង​២​លើក​ ដែល​បាន​ឲ្យ​តម្លៃ​ថា​ល្មម​នឹង​កម្លាំង​៕


                         ហា​ថាញ់​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
កី​ឡា​ក​​រYu Igarashi